Home Blog Page 1618

ផ្ទុះការសរសើរ! ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុត «មេអំបៅ» ស្រស់ស្អាតខ្លាំងថែមទាំងមានអត្ថន័យទៀត

0

ក្នុងវគ្គការបង្ហាញឈុតតំណាងជាតិកម្មវិធី Miss Grand Cambodia 2023 ពេជ្រ វត្តីសារ៉ាឌ្ឍី ម្ចាស់មកុដឆ្នាំមុនបានធ្វើឱ្យមហាជនអ្នកស្នេហាវិស័យនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលនាងបង្ហាញខ្លួនក្នុងឈុត «មេអំបៅ» យ៉ាងស្រស់ស្អាតប្លែកតែម្តង។ ជាពិសេសមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេតែឈុតដែល វត្តី គ្រងមានអត្ថន័យមិនធម្មតាដូចគ្នា។

នៅយប់ថ្ងៃទី១៦ សីហា ២០២៣ កម្មវិធី Miss Grand Cambodia 2023 បានឈានមកដល់វគ្គការបង្ហាញឈុតតំណាងជាតិហើយដោយបេក្ខនារីតំណាងឱ្យ២៥រាជធានីខេត្តសុទ្ធតែមានភាពទាក់ទាញម្យ៉ាងម្នាក់។ ក្នុងកម្មវិធីនេះដែរម្ចាស់មកុដឆ្នាំ២០២២ ពេជ្រ វត្តី ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនាងបង្ហាញខ្លួនក្នុងឈុតមេអំបៅក្នុងលំនាំគ្រឿងខ្មែរលាយជាមួយឈុតសហសម័យ។មិនត្រឹមតែមានភាពស្រស់ស្អាតទាក់ទាញនោះទេឈុតនេះបានបង្កប់អត្ថន័យពីខ្សែជីវិតជាបវរកញ្ញារបស់នាងផងដែរ។

តាមការរៀបរាប់របស់ពិធីករបានឱ្យដឹងថា «ត្រលប់ក្រោយនៅពេលកញ្ញាឈានជើងចូលប្រកួតប្រៀបដូចទៅនឹងកូនដង្កូវតូចមួយដែលមិនទាន់មានអ្នកចាប់អារម្មណ៍ ប៉ុន្តែបន្ទាប់ពីការប្រកួត Miss Grand ទទួលបានភាពជោគជ័យនាំឈ្មោះជាតិទៅលើឆាកអន្តរជាតិពេលនោះហើយដែលកូនដង្កូវមួយនេះដុះស្លាបក្លាយជាមេអំបៅដ៏ស្រស់ស្អាតអាចហោះហើរបាននៅលើឆាកដ៏អស្ចារ្យនេះ»។

បន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញឈុត មេអំបៅ រួចហើយមហាជនបានពោលសរសើរយ៉ាងខ្លាំងទៅលើនាង ជាមួយសម្រស់ដ៏ស្រស់ស្អាត និងឈុតដ៏លេចធ្លោនេះផងដែររហូតពួកគេលាន់មាត់ថា ប្រសិនជាការប្រកួតឈុតតំណាងជាតិដែល ពេជ្រ វត្តី តំណាងឱ្យកម្ពុជា ប្រកួតកាលពីឆ្នាំ២០២២ បានតែប៉ុណ្ណឹងមិនដឹងជាល្អយ៉ាងណានោះទេ៕

បាយដំណើបជាអាហារប្រចាំជាតិរបស់ឡាវ និងមានតួនាទីសំខាន់ក្នុងពិធីផ្សេងៗ

0

ប្រទេសឡាវ ៖ ភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសឡាវ ពួកគេនឹងបានបរិភោគបាយដំណើបដែលពលរដ្ឋឡាវយកមកធ្វើជាអាហារជាច្រើនមុខ ។ គេចាត់ទុកថា បាយដំណើប គឺជាអាហារប្រចាំជាតិរបស់ឡាវ ហើយពលរដ្ឋឡាវបានបរិភោគវារហូតមក ។ ហេតុអ្វីបានជាពលរដ្ឋឡាវនិយមបរិភោគបាយដំណើបនៅទូទាំងប្រទេសបែបនេះ ? ចម្លើយ គឺបាយដំណើបជាអាហារដែលជីដូនជីតារបស់ពលរដ្ឋឡាវបរិភោគតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ហើយវាដូចគ្នានឹងនំប៉័ង Baguette របស់ជនជាតិបារាំង និងស៊ូស៊ិរបស់ជនជាតិជប៉ុនដែរ ។ ហេតុនេះ ធ្វើឱ្យបាយដំណើបបានចាក់ឫសគល់ជ្រៅក្នុងមរតកការធ្វើម្ហូបអាហាររបស់ពលរដ្ឋឡាវ និងមិនអាចបំបែកចេញពីគ្នាបាន ។Rice fields, Viengthong, Laos | Viengthong is a district and… | Flickr

គេបានដាំដុះស្រូវដំណើបនៅតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលយ៉ាងតិច៤ពាន់ឆ្នាំ ហើយអ្នកប្រវតិ្តសាស្ត្របានជជែកវែកញែកថា អ្នកស្រែចម្ការនៅសម័យបុរាណបានដាំស្រូវដំណើបព្រោះយល់ឃើញថា វាសមស្របនឹងអាកាសធាតុក្នុងតំបន់នេះ ឬដោយសារគេចូលចិត្តរសជាតិរបស់វា ។ ក្រោយមក គេក៏បានរកឃើញចម្លើយច្បាស់លាស់នៅសតវត្សរ៍ទី១៨ នៅពេលស្រូវដំណើបបានជំនួសពូជស្រូវស្ទើរទាំងអស់ ។ ទោះយ៉ាងណា បាយដំណើបនៅតែជាអាហារចម្បងនៅប្រទេសឡាវ រួមទាំងប្រទេសផ្សេងទៀតដូចជា ចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម ។ ចំណែកបរិមាណការបរិភោគបាយដំណើបសម្រាប់មនុស្សម្នាក់នៅឡាវមានចំនួនខ្ពស់បំផុតលើពិភពលោក គឺស្មើនឹង៣៤៥% ក្នុង១ឆ្នាំ ។

បច្ចុប្បន្ន បើទោះជាទំនៀមទម្លាប់ការរស់នៅទីក្រុង, ការផ្លាស់ប្តូរទីលំនៅ និងកត្តាផ្សេងៗបានផ្លាស់ប្តូរក្តី ប៉ុន្តែការបរិភោគបាយដំណើបនៅប្រទេសឡាវ នៅតែជាទម្លាប់មួយដែលពលរដ្ឋឡាវយកមកបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ។ ជាក់ស្តែង កាលពីឆ្នាំ១៩៩០ ក្រុមតន្ត្រីឡាវទទួលបានការពេញនិយមនៅអាមេរិក ហើយពួកគេហៅខ្លួនឯងថា «បាយដំណើប» ។5 must-try cuisines in Laos | Food Culture | Vietnam Best Holidays

ពលរដ្ឋឡាវនិយមបរិភោគបាយដំណើបជាមួយម្ហូបឈ្មោះ «ចែវ» ហើយដោយសារគុណសម្បត្តិរបស់ជាតិម្សៅខ្ពស់ក្នុងអង្ករដំណើប គឺវាត្រូវចំណាយពេលរំលាយអាហារយូរជាងការបរិភោគអង្ករខ្សាយ ដូច្នេះ វាជួយឱ្យអ្នកបរិភោគឆ្អែតបានយូរ ។ ហេតុនេះ បាយដំណើបបានក្លាយជាអាហារដ៏ពេញនិយមមួយសម្រាប់អ្នកស្រែចម្ការ ដែលពួកគេត្រូវធ្វើការជាច្រើនម៉ោង និងមានពេលសម្រាកតិច ។ លើសពីនេះ ពលរដ្ឋឡាវក៏និយមយកបាយដំណើបមករាប់បាត្រព្រះសង្ឃផងដែរ ព្រោះនឹងជួយឱ្យព្រះសង្ឃឆ្អែតបានយូរ ព្រោះជាទូទៅ ព្រះសង្ឃនឹងមិនឆាន់អាហារក្រោយថ្ងៃត្រង់ទេ ។Laos Foods & Drinks - Top 17 Dishes & Snacks You Must Try - Laos Tours

ក្រៅពីនេះ ការរស់នៅ វប្បធម៌ និងជំនឿផ្សេងៗរបស់ពលរដ្ឋឡាវដែលភាគច្រើនគោរពសាសនាព្រះពុទ្ធ គឺពាក់ព័ន្ធនឹងការបរិភោគបាយដំណើប ហើយមិនអាចបំបែកចេញពីគ្នាទេ មិនថាក្នុងពិធីសំខាន់ពាក់ព័ន្ធនឹងការដាំដុះ, ការសុំឱ្យភ្លៀងធ្លាក់តាមរដូវកាល និងការប្រមូលផលដំណាំផ្សេងៗ ពលរដ្ឋឡាវតែងធ្វើម្ហូបមានបាយដំណើប ជាពិសេស «នំអន្សម» ដែលធ្វើពីអង្ករដំណើប, ដូង, ចេក និងសណ្តែកខៀវ ។ ចំណែកពិធីធ្វើបាយសីដ៏ពេញនិយមរបស់ឡាវ គេបានយកគ្រាប់អង្ករដំណើបឆៅបាចទៅលើអាកាស ក្រោយបញ្ចប់ពិធីសូត្រមន្ត ។ លើសពីនេះ នៅពេលអ្នកណាម្នាក់ជិតស្លា.ប់ ចាស់បុរាណក្នុងភូមិបានយកអង្ករដំណើបមកដុសលើខ្លួនប្រាណអ្នកនោះ បន្ទាប់មក គេបោះវាចោលដើម្បីបណ្តេញពួកព្រាយបិសាច ៕ ប្រភព ៖ AEC connect

ប្រទេសវៀតណាមកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃម្ហូបអាហារ

0

វៀតណាម៖ តម្លៃអង្ករនៅក្នុងប្រទេសវៀតណាមបានកើនឡើង ៣០% ហើយតម្លៃម្ហូបអាហារកើនឡើងពី ២០% ទៅ ៤០% បើធៀបនឹងសប្តាហ៍មុន។ មូលហេតុនៃការឡើងថ្លៃទំនិញមួយចំនួនគឺដោយសារឥទ្ធិពលនៃកត្តាអាកាសធាតុ ក៏ដូចជាការផ្គត់ផ្គង់ និងសេវាកម្មដឹកជញ្ជូនផងដែរ។8 Best Markets in Vietnam | Popular Local, Floating, Night Markets (Map)

ជាក់ស្តែងនាថ្ងៃទី១៦ ខែសីហា ទីផ្សារនៅស្រុកនានាក្នុងទីក្រុងហាណូយ ដូចជា ផ្សារ Chau Long ផ្សារ Hom ផ្សារ Thai Ha ផ្សារ Thanh Cong ជាដើម តម្លៃបន្លែ និងផ្លែឈើបានកើនឡើង ៥,០០០ ដុងដល់ ៨,០០០ ដុងក្នុងមួយគីឡូក្រាម (ស្មើជាង ៨០០-១០០០ រៀល) ខណៈដែលសប្តាហ៍មុនតម្លៃបន្លែ និងផ្លែឈើត្រឹមតែ ១,០០០ ដុង ប៉ុន្តែឥឡូវនេះគឺឡើងរហូតដល់ ៦,០០០ ដុង។Everything You Need to Know about Vietnam Markets | Eviva Tour Vietnam

ក្រៅពីបន្លែ និងផ្លែឈើ តម្លៃអង្ករក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើនឡើងខ្លាំងផងដែរ ដោយពីមុនអង្ករមួយគីឡូក្រាមមានតម្លៃត្រឹមតែ ១៥,០០០ ដុង(ជាង ២៦០០ រៀល) ខណៈដែលបច្ចុប្បន្នមានតម្លៃ ១៩,០០០ ដុង(ជាង ៣២០០ រៀល) កើនឡើង ៤,០០០ ដុង(ស្មើ ៦០០ រៀល)។ ទោះជាយ៉ាងណាក៏ដោយតម្លៃអង្ករនៅក្នុងប្រទេសវៀតណាមបានកើនឡើងបន្ថែមទៀតទៅតាមប្រភេទអង្ករនីមួយៗ។Chợ reimagined: The changing retail landscape in Vietnam | Visa

មិនត្រឹមតែបន្លែ ផ្លែឈើ និងអង្ករនោះទេដែលឡើងថ្លៃ សូម្បីសាច់ និង ស៊ុតក៏ឡើងថ្លៃខ្លាំងផងដែរ។ ជាទូទៅសាច់ជ្រូកក្នុងមួយគីឡូក្រាមមានតម្លៃ ៩០,០០០ ឡើងដល់ ១៤០,០០០ ដុង (ស្មើជាង ១,៥០០០-២៤,០០០ រៀល) កើនឡើង ៥០,០០០ដុង (ស្មើជាង ៨៦០០ រៀល)។ ចំណែកស៊ុតកាលពីសប្តាហ៍មុនមានតម្លៃ ២៨,០០០ ទៅ ៣០,០០០ ដុងចំនួន១០គ្រាប់ (ជាង ៤៨០០-៥២០០ រៀល) ប៉ុន្តែឥឡូវនេះវាបានកើនឡើងពី ៣២,០០០ ទៅ ៣៥,០០០ ដុង/១០គ្រាប់ (ជាង ៥៥០០-៦០០០ រៀល)។ ទោះជាយ៉ាងណាក៏ដោយមិនមែនមានតែសាច់ជ្រូក និងស៊ុតទេដែលឡើងថ្លៃសូម្បី សាច់គោ សាច់ត្រី សាច់មាន់ និងសាច់ផ្សេងៗទៀតក៏ឡើងថ្លៃផងដែរ៕ ប្រភព.cafef.com

៧ខែពន្ធដារប្រមូលបាន ២ ៣១២,៩៥ លានដុល្លារ ខណៈវិបត្តិធំៗជាសកលនៅតែជាបញ្ហាប្រឈមអាចជាហានិភ័យ

0

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថាសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលប្រមូលបានបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារនៅលើបណ្តាញសង្គមថ្ងៃទី១៧ សីហា។

ជាមួយគ្នានេះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថាក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣ លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្តរក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ ដល់បណ្តាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណាដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធមិនបានគ្រប់តាមផែនការច្បាប់ស្តីពីសម្រាប់ហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់៕

តើអាហារប្រភេទណាដែលមិនគួរបរិភោគនៅពេលពោះទទេ?

0

ការទទួលទានរបបអាហារត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជាពិសេសនៅពេលដែលយើងបរិភោគអាហារមិនបានត្រឹមត្រូវពេលពោះទទេ គឺអាចផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាពរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារមួយចំនួនដែលមិនគួរញ៉ាំនៅពេលពោះទទេមានដូចជា៖

១.អាហារដែលមានជាតិជូរ៖ ដូចជា ក្រូច, ក្រូចឆ្មារ, ម្នាស់, ប៉េងប៉ោះ, និងទឹកក្រូចឆ្មារ ដែលអាហារទាំងនេះមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ, ចង្អោរ, ក្អួត, ពិបាករំលាយអាហារ, ឬឈឺពោះ, ចុកពោះជាដើម។Lemons vs. Limes: What's the Difference?

២.អាហារដែលមានជាតិខ្លាញ់៖ ដូចជាអាហារចៀន ឬអាហារបំពង ដែលអាហារទាំងនេះនិងប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យហើមពោះ, ឈឺពោះ, និងឡើងទម្ងន់។Oils You Should Use To Maximise Food Flavour | Goodman Fielder

៣.អាហារផ្អែម៖ ដូចជា បង្អែម ភេសជ្ជៈមានជាតិស្ករ នំខេក…អាហារទាំងនេះអាចប៉ះពាល់អវិជ្ជមានដល់កម្រិតជាតិស្ករក្នុងឈាម និងបណ្តាលឱ្យមានរោគសញ្ញានៃជាតិស្ករក្នុងឈាមខ្ពស់ ការឡើងទម្ងន់, ជំងឺទឹកនោមផ្អែម។Which Is Healthier: Salty or Sweet Snacks? Here's What a Dietitian Says

៤.កាហ្វេ តែ ភេសជ្ជៈដែលមានជាតិអាល់កុល៖ ភេសជ្ជៈទាំងនេះមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ, ពិបាករំលាយអាហារ, ចង្អោរ, ក្អួត, ឈឺពោះ, និងចុកពោះជាដើម៕ Tea vs. Coffee, Which Drink Is Healthier for You?ប្រភព៖sanook

ដោយសារអាមេរិក បានធ្វើឱ្យកោះនេះ ក្លាយជាកោះគ្រោះថ្នាក់ជាងគេមួយនៅលើលោក

0

មានកោះជាច្រើននៅជុំវិញពិភពលោកដែលជាទីកន្លែងគួរឱ្យចង់ទៅដើរលេងកម្សាន្ត និងទស្សនា ក៏ប៉ុន្តែមានកោះខ្លះ ត្រូវបានហាមឃាត់ និងមានគ្រោះថ្នាក់ជាងគេផងដែរ។

ជាក់ស្តែងដូចកោះ Bikini Atoll ដែលជាកោះផ្កាថ្មមួយ ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឯករាជ្យ Marshall islands។Bikini Atoll has thriving ecosystem | Daily Mail Online

កាលដើមឡើយកោះនេះ មានទេសភាពស្រស់ស្អាត និងទឹកថ្លាឈ្វង់មើលឃើញដល់បាត ក៏ប៉ុន្តែនៅក្នុងចន្លោះឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៥៨ កោះនេះត្រូវបានអាមេរិកធ្វើការតេស្តសាកល្បងអាវុធប្រល័យនុយក្លែអ៊ែរ ដែលបានបង្កើតជាវិទ្យុសកម្មខ្ពស់ ប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វជាច្រើនប្រភេទ ជាពិសេសជីវចម្រុះក្នុងសមុទ្របាតពុល និងជាវិទ្យុសកម្មនេះ ដែលធ្វើឱ្យកោះនេះ ពិបាកក្នុងការរស់នៅ។Bikini Atoll Nuclear Tests | Atomic Veterans Cancer Benefit Program

គ្រានោះអាមេរិក ធ្វើការតេស្តសាកល្បងរហូតដល់២៤លើកឯណោះ ដោយបែកចែកជា៤ គឺ

  • បំផ្ទុះនៅលើផ្ទៃសមុទ្រ
  • បំផ្ទុះក្រោមបាតសមុទ្រ
  • បំផ្ទុះនៅលើថ្មប៉ប្រះទឹក
  • និងបំផ្ទុះនៅលើផ្ទៃអាកាសParts of the Marshall Islands are more radioactive than Chernobyl and Fukushima, study finds | CNN

ក្រោយពីការធ្វើតេស្តសាកល្បងបានជោគជ័យនៅឆ្នាំ១៩៨៧ រដ្ឋាភិបាលអាមេរិក បានប្រកាសឱ្យប្រជាជនទៅរស់នៅលើកោះនេះវិញ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របើជ្រាវឃើញថាកោះនេះ នៅតែមានេះជាតិវិទ្យុសកម្មខ្ពស់ដដែល បើទោះបីជាវារំលងផុតប្រមាណជា៥០ឆ្នាំក៏ដោយ។File:Bikini Atoll Nuclear Test Site-115015.jpg - Wikimedia Commons

បច្ចុប្បន្ន កោះនេះបានបើកឱ្យភ្ញៀវទេសចរណ៍ទៅទស្សនាធម្មតា ក៏ប៉ុន្តែយោងតាមរបាយការណ៍អាមេរិកបានឱ្យដឹងថា ជាមធ្យមភ្ញៀវទេសចរណ៍ទៅទស្សនាកោះនេះមានមិនដល់១០នាក់នោះទេ ដែលធ្វើឱ្យកោះនេះហាក់បីដូចជាកោះ ត្រូវបានគេបោះបង់ចោល៕Revisiting Bikini Atoll

 

ឥណ្ឌូណេស៊ីស្នើឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីដើម្បីការពារបរិស្ថាន

0

ប្រទេសឥណ្ឌូណេស៊ី ៖ ក្រសួងបរិស្ថានឥណ្ឌូណេស៊ីបានស្នើឱ្យរដ្ឋាភិបាលជំរុញ ឬចេញគោលនយោបាយដើម្បីការពារបរិស្ថានក្នុងទីក្រុង ដោយឱ្យពលរដ្ឋប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី (EV Car) ឱ្យបានច្រើន ។ ការស្នើសុំនេះកើតឡើងក្រោយពីទីក្រុងហ្សាកាតាបានប្រឈមនឹងការបំពុលបរិយាកាសដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយការបំពុលបរិយាកាសភាគច្រើនមកពីការបំភាយខ្យល់ពុលពីយានជំនិះផ្សេងៗ, ការផលិតក្នុងផ្នែកឧស្សាហកម្ម និងរោងចក្រថាមពល ។Wuling Rolls Out Air EV in Indonesia, Plans to Build 10,000 Units Annually

សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងហ្សាកាតា និងនៅតាមទីក្រុងក្បែរៗគ្នារបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះតាមការវាស់វែងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បង្ហាញថា គុណភាពអាកាសធាតុបានកើនឡើងខ្ពស់រហូតដល់១៥៦ ។ ដូច្នេះ អាកាសធាតុកខ្វក់នៅតាមបណ្តាទីក្រុងផ្សេងៗបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋ ។Indonesia EV Market: A Broad Opportunity for Foreign Investors

រដ្ឋមន្ត្រីសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ីលើកឡើងថា បច្ចុប្បន្ននេះ មានមនុស្សជាច្រើននាក់ត្រូវតែផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេ មិនថាពួកគេចូលចិត្ត ឬមិនចូលចិត្តក្តី ហើយជំហានដំបូង ពួកគេត្រូវតែផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាអាកាសធាតុនៅប្រទេសស្វីសឈ្មោះ IQ Air បានចាត់ចំណាត់ថ្នាក់ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី គឺជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ព្រោះគុណភាពបរិយាកាសក្នុងទីក្រុងនេះ គ្មានសុវត្ថិភាពចំពោះសុខភាពពលរដ្ឋ ហើយបរិយាកាសកខ្វក់នឹងកើនឡើងទ្វេដងផងដែរ ។ បើទោះជាទីក្រុងហ្សាកាតាមិនធ្លាប់មានប្រវត្តិបរិយាកាសកខ្វក់កន្លងមក ប៉ុន្តែពេលនេះ ហ្សាកាតាបានក្លាយជាទីក្រុងមានបរិយាកាសកខ្វក់បំផុតស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោម១០ប្រទេសលើពិភពលោក ៕ ប្រភព ៖ Mono News

កសិករថៃទទួលបានប្រាក់ចំណូលខ្ពស់ពីមុខរបរចិញ្ចឹមខ្យង

0

ប្រទេសថៃ ៖ លោក ឆារឺនឆ័យ វរ៉ាផីមរ៉ាត់ ឬគ្រូអយ បានចូលនិវត្តន៍ពីការងារជាគ្រូបង្រៀន ហើយលោកបានមករស់នៅស្រុកវនរីមឆាំរ៉ាប ខេត្តអូប៊ុនរ៉ាជថានី ប្រទេសថៃ ។ លោកបានប្រើប្រាស់ផ្ទៃដីទំនេរនៅក្បែរផ្ទះប្រមាណ១រ៉ៃ ដើម្បីធ្វើជាស្រះចិញ្ចឹមខ្យងឆឺរី សរុបទាំងអស់ចំនួន១៦ស្រះ ។

គ្រូអយ ប្រាប់ថា លោកចូលចិត្តបរិភោគម្ហូបអាហាររបៀបស្រុកស្រែ ហើយលោកមើលឃើញថា ការចិញ្ចឹមខ្យងឆឺរី ពណ៌មាស ឬខ្យងផ្អែម គឺជាមុខរបរមួយគួរឱ្យចាប់អារម្មណ៍ ហើយលោកក៏សាកល្បងចិញ្ចឹមតែម្តង ។ លោកបន្តថា ការចិញ្ចឹមខ្យងមិនពិបាកទេ ហើយវាទទួលបានប្រាក់ចំណូលច្រើនជាងការចិញ្ចឹមត្រី និងកង្កែប ពីព្រោះការចិញ្ចឹមត្រី និងកង្កែប លោកត្រូវផ្តល់ចំណីឱ្យវាស៊ីរាល់ថ្ងៃ ប៉ុន្តែសម្រាប់ខ្យងវិញ លោកផ្តល់ចំណីពី២ថ្ងៃ ទៅ៣ថ្ងៃម្តង ។ ដូច្នេះ ការផ្តល់ចំណីឱ្យខ្យងម្តងៗមិនច្រើនទេ ព្រោះលោកមានអាហារផ្សេងទៀតនៅក្នុងស្រះ ដែលលោកអាចស្វែងរកបាន ។Goo look lovely: Thai farmers milk snails to cash in on beauty craze |  Thailand | The Guardian

គ្រូអយ បន្តថា លោកបានចិញ្ចឹមខ្យងឆឺរី ដែលមានសម្បកពណ៌ខ្មៅ និងពណ៌មាស ហើយបច្ចុប្បន្ន លោកមានពូជខ្យងនេះប្រមាណ២ពាន់ពូជដើម្បីឱ្យវាបង្កាត់ពូជជាមួយគ្នា ។ បន្ទាប់មក មេខ្យងនឹងពងដាក់ទុយោទឹក ឬពងនៅតាមជញ្ជាំងស៊ីម៉ងត៍ ហើយនៅពេលគ្រប់១៤ថ្ងៃ លោកក៏ចាប់ផ្តើមយកពងរបស់វាទៅដាក់ក្នុងស្រះមួយទៀត ។ នៅពេលវាអាយុចាប់ពី៣ខែ ទៅ៤ខែ លោកអាចចាប់វាលក់បានហើយ គឺខ្យង១គីឡូក្រាមតម្លៃ២៥០បាត ។ ចំណែកខ្យងសម្រាប់ធ្វើពូជវិញ បើចង់ចាប់វាលក់ គឺលោកលក់ខ្យងពូជ១គូ ក្នុងតម្លៃ៥០បាត ។Milking 'happy' snails for beauty products - CGTN

គ្រូអយ និយាយថា ៖ «សម្រាប់ទឹកក្នុងស្រះត្រូវតែស្អាត និងប្តូរទឹកថ្មីជានិច្ច ហើយខ្ញុំបានយកស្លឹកល្ហុង ស្លឹកត្រឡឹងខឹង ត្រួយស្លឹកដំឡូងមី ត្រកួន កញ្ឆែត និងចក មកដាក់នៅក្នុងទឹកស្រះ ។ កាលពីដំបូង ខ្ញុំទទួលបានប្រាក់ចំណូលពី៥ម៉ឺន ទៅ៦ម៉ឺនបាតក្នុង១ខែ សម្រាប់ការលក់ខ្យងពូជ ។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០២៣ ប្រាក់ចំណូលបានធ្លាក់ចុះនៅសល់ត្រឹម២ម៉ឺន៥ពាន់បាត ទៅ៣ម៉ឺន៥ពាន់បាត» ។Thai farmers on the cash trail with snail slime | Asia – Gulf News

សម្រាប់ខ្យងធំៗវិញ គ្រូអយ បានយកវាទៅចម្អុយឱ្យឆ្អិន រួចយកទៅលក់ដោយខ្លួនឯង ក្នុងនោះ១ប្រអប់ មានខ្យងចំនួន២០ក្បាល ព្រមទាំងទឹកជ្រលក់ផងនោះ លោកលក់ក្នុងតម្លៃ១ប្រអប់៦០បាត ហើយពេលលោកលក់ខ្យងចម្អុយម្តងៗ លោកទទួលបានប្រាក់ចាប់ពី៣ពាន់ ទៅ៤ពាន់បាត ។ គ្រូអយ បញ្ជាក់ថា ទីផ្សារខ្យងនឹងរីកចម្រើនបន្ថែមទៀត ពីព្រោះការចិញ្ចឹមខ្យងរបស់លោកសម្រាប់ផ្គត់ផ្គង់លើទីផ្សារនាពេលបច្ចុប្បន្ននេះ គឺមិនគ្រប់គ្រាន់តាមតម្រូវការអតិថិជនទេ ៕ ប្រភព ៖ Thai PBS

ដឹងតែញាក់ហើយ! ជី ដេវីត ទេព បូព្រឹក្ស នឹងមានផ្ទាំងទស្សនីយភាពក្នុងការប្រកួតបាល់ទាត់កម្ពុជានិងហុងកុង

0

អ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរដួងគឺលោក ជី ដេវីត និង ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងក្រោយពីទទួលដំណឹងថាអ្នកទាំងពីរនឹងមានផ្ទាំងទស្សនីយភាពយ៉ាងកក្រើកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាខែកញ្ញាខាងមុខនេះក្នុងការប្រកួតបាត់ទាល់ជម្រើសជាតិកម្ពុជានិងក្រុមកីឡាករហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheHureLTFCTp-mnqlfhONWHbYtDDr9mW9rnX1XXJHhMgkEJ91fWuX4W7kv13N8BIlvETh137yNVKOFmJJYEzC2Ae20rHkpL3mFja8j_MOe_ASYuBcxfLTscNYAJCtHSamBN-hJRo5Xvn8EkbnRuDS3KGN_Mfy-Ah-jmD-YBktE3sQcibinMqW_1uxDo0w/s2048/354454293_866758061480186_810958910658184905_n.jpg

បើតាមការសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់តារាចម្រៀង ទេព បូព្រឹក្ស បានឱ្យដឹងថានាងនិង ជី ដេវីត ជ្រើសរើសបទ «មហានគរ» និង បទ «ទេវរាជ» យកមកសម្តែងដែលកាន់តែធ្វើឱ្យហ្វេនៗអន្ទះសារកាន់តែខ្លាំងព្រោះទាំងពីរបទនេះសុទ្ធតែបង្កប់អត្ថន័យជ្រាលជ្រៅ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

មែនទែនទៅបទ «មហានគរ» របស់លោក ជី ដេវីត ធ្លាប់បានយកមកសំដែងម្តងរួចមកហើយក្នុងជំនួបការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស ដែលកាលនោះមានភាពអស្ចារ្យយ៉ាងខ្លាំងព្រោះមានផ្ទាំងទស្សនីយភាពរហូតដល់៧ យកមកបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។ យ៉ាងណាអ្នកគាំទ្រក៏ចង់ឃើញការសំដែងម្តងទៀតដូចគ្នាព្រោះមិនងាយបានទស្សនានោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkCkdijKOhxllQGpMuOhZEkJv1ZXEtLGDWcPSUmi3OdSrNeQrhkK9DdfrfiEIx6J-dJFzsVIAMEZz4EYzYpWSA7mFrS84oIiV1EyV0dpby72tz7dONc_fEuP5Swe85tDPjdlwsWe0TOjbNgGuvgdyg-0EpJcolsZPNNu52ndOaTPU9lQAdxfrwW5R592Q/s2048/355234585_868466764642649_7510935865380888523_n.jpg

ងាកទៅកាន់បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស វិញទស្សនិកជននៅមិនទាន់ឃើញការបង្ហាញរបស់នាងនៅឡើយទេរឹតតែធ្វើឱ្យហ្វេនៗចង់ឃើញកាន់តែខ្លាំង ខណៈមួយបទនេះវិញក៏មិនធម្មតារហូតអ្នកជិតខាងបានប្រតិកម្មប៉ារ៉ូចម្រៀងនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidKmvEa5ESi0K2W6yntKK9sxZwlRHIbe-1CaIKmiK5oC53APkVSjqMXUU4ilS7wIW_1D5mh66-zXvM6ujLWb-kVe0BEnCubdIKxcbGxnXHCO8VmL-uwssLsBXIk0Fqs00YjVv71GwY-qDOFlz5B3bYCiZbL4TYWSSKrWwAf2HXu1Lo_2ZQU-jEDuj0hrs/s2048/355297396_868466781309314_1347354487756451941_n.jpg

បទខាងលើនេះរបស់ ទេព បូព្រឹក្ស បានឆ្លុះបញ្ចាំង៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ដូច្នេះហើយតារាចម្រៀងរូបនេះយកមកសំដែង ពិតណាស់អ្នកគាំទ្រជឿជាក់ថា ការបង្ហាញផ្ទាំងទស្សនីយភាពបទនេះពិតជាមិនធម្មតានោះទេកក្រើកស្តាតមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1YGI5M9JGB7pMgsWst5t5OUxOnQ-ZEE6L2DwE8WucJYnIRiCr6j7jlIpZDNn4pJgWa3RlDGHJCFltPXf_3ObLyH4cxnZD9o5a47ElpiF6MoFfgwR3tNvDQWni5GUYk_xiyzhKIliUe4xPTrJqHeqedyh8GcBMZKT-k11gwRTTBQA-LKr8t-GsEk24ktY/s2048/357464979_823839055772559_2270234376769165664_n.jpg

គួរបញ្ជាក់ផងដែរថា ការប្រកួត «Vattanac International Friendly» រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកីឡាករហុងកុងនឹងត្រូវប៉ះគ្នានៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

តើអរិយធម៌ប្រទេសណាខ្លះដែលចំណាស់បំផុតនៅលើពិភពលោក?

0

ប្រវត្តិសាស្រ្តនៃពិភពលោកបានរកឃើញអរិយធម៌ជាច្រើនកើនឡើង និងធ្លាក់ចុះ ដោយខ្លះមានរយៈពេលត្រឹមតែពីរបីទសវត្សរ៍ និងខ្លះទៀតមានរយៈពេលរាប់សតវត្ស។
យោងតាមប្រភពព័ត៌មាន IFL Science បានឱ្យដឹងថា ប្រទេសចិន អេហ្ស៊ីប និងមេសូប៉ូតាមី ជាទូទៅត្រូវបានចាត់ទុកថាជាអរិយធម៌ដែលនៅរស់រានមានជីវិតចំណាស់ជាងគេបំផុតនៅលើពិភពលោក។
អ្នកប្រវត្តិសាស្រ្តបានធ្វើការស្រាវជ្រាវលើចំនុចសំខាន់ៗមួយចំនួនដូចជា និយមន័យនៃអរិយធម៌ វិធីវាស់វែងការចាប់ផ្តើម និងចុងបញ្ចប់នៃសម័យកាលនីមួយៗ។ ពួកគេបានរកឃើញថា ប្រទេសទាំងបីនេះគឺមានអាយុកាលយូរបំផុតក្នុងប្រវត្តិសាស្ត្រ បើទោះជាការវាយតម្លៃពិតជាស្មុគស្មាញខ្លាំងប៉ុណ្ណាក៏ដោយ។

ដូចនេះ ចិនគឺជាប្រទេសដែលមានភាសាសរសេរចាស់ជាងគេបំផុតក្នុងពិភពលោក ដោយអ្នកជំនាញបានប៉ាន់ប្រមាណថា ភាសានេះត្រូវបានគេប្រើអស់ប្រហែល ៦ ពាន់ឆ្នាំមកហើយ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលមានតួអក្សរប្រើសព្វថ្ងៃនេះនៅលើវត្ថុបុរាណ ដូចជាសិលាចារឹកនៅលើឆ្អឹងសត្វសម្រាប់ការទស្សន៍ទាយដែលមានអាយុកាលយ៉ាងហោចណាស់ ៣,០០០ ឆ្នាំ។ ដូច្នេះហើយ គ្មានអរិយធម៌ណាដែលមានការបន្តរឹងមាំបែបនេះទេ។Great Wall of China - Wikipedia

រីឯប្រទេសអេហ្ស៉ីបវិញ គឺជាអាណាចក្រដ៏ធំល្វឹងល្វើយមួយនៅក្នុងពិភពបុរាណ ដែលមានអរិយធម៌សាសនាចំណាស់បំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ សាសនាអេហ្ស៊ីបបុរាណ បានផ្លាស់ប្តូរតាមពេលវេលា ដែលនៅទីបំផុតត្រូវបានជំនួសដោយគ្រិស្តសាសនានៅសតវត្សទី១។Pyramids of Giza | History, Location, Age, Interior, & Facts | Britannica

ចំណែកឯតំបន់មេសូប៉ូតាមីវិញ គឺស្ថិតនៅអាស៊ីនិរតីនៃប្រទេសក្រិកបុរាណ ដែលមានអរិយធម៌ប្រវត្តិសាស្ត្រមនុស្សជាតិដំបូងបានលេចឡើង ដូចជាការច្នៃប្រឌិតកង់ កប៉ាល់សំពៅ ផែនទី ពាក្យសរសេរ និងគណិតវិទ្យា។ មនុស្សដំបូងប្រហែល ១២,០០០ ឆ្នាំមុន បានធ្វើការតាំងលំនៅដ្ឋានក្នុងតំបន់នេះ ហើយក៏មានគំនិតដ៏អស្ចារ្យក្នុងការអភិវឌ្ឍទីក្រុងធំៗដែលបានចាប់ផ្តើមបង្កើតចេញពីភូមិតូចៗជាច្រើន និងបន្តអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ន៕ ប្រភព៖vnexpress