ប្រទេសឡាវ ៖ ភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសឡាវ ពួកគេនឹងបានបរិភោគបាយដំណើបដែលពលរដ្ឋឡាវយកមកធ្វើជាអាហារជាច្រើនមុខ ។ គេចាត់ទុកថា បាយដំណើប គឺជាអាហារប្រចាំជាតិរបស់ឡាវ ហើយពលរដ្ឋឡាវបានបរិភោគវារហូតមក ។ ហេតុអ្វីបានជាពលរដ្ឋឡាវនិយមបរិភោគបាយដំណើបនៅទូទាំងប្រទេសបែបនេះ ? ចម្លើយ គឺបាយដំណើបជាអាហារដែលជីដូនជីតារបស់ពលរដ្ឋឡាវបរិភោគតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ហើយវាដូចគ្នានឹងនំប៉័ង Baguette របស់ជនជាតិបារាំង និងស៊ូស៊ិរបស់ជនជាតិជប៉ុនដែរ ។ ហេតុនេះ ធ្វើឱ្យបាយដំណើបបានចាក់ឫសគល់ជ្រៅក្នុងមរតកការធ្វើម្ហូបអាហាររបស់ពលរដ្ឋឡាវ និងមិនអាចបំបែកចេញពីគ្នាបាន ។Rice fields, Viengthong, Laos | Viengthong is a district and… | Flickr

គេបានដាំដុះស្រូវដំណើបនៅតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលយ៉ាងតិច៤ពាន់ឆ្នាំ ហើយអ្នកប្រវតិ្តសាស្ត្របានជជែកវែកញែកថា អ្នកស្រែចម្ការនៅសម័យបុរាណបានដាំស្រូវដំណើបព្រោះយល់ឃើញថា វាសមស្របនឹងអាកាសធាតុក្នុងតំបន់នេះ ឬដោយសារគេចូលចិត្តរសជាតិរបស់វា ។ ក្រោយមក គេក៏បានរកឃើញចម្លើយច្បាស់លាស់នៅសតវត្សរ៍ទី១៨ នៅពេលស្រូវដំណើបបានជំនួសពូជស្រូវស្ទើរទាំងអស់ ។ ទោះយ៉ាងណា បាយដំណើបនៅតែជាអាហារចម្បងនៅប្រទេសឡាវ រួមទាំងប្រទេសផ្សេងទៀតដូចជា ចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម ។ ចំណែកបរិមាណការបរិភោគបាយដំណើបសម្រាប់មនុស្សម្នាក់នៅឡាវមានចំនួនខ្ពស់បំផុតលើពិភពលោក គឺស្មើនឹង៣៤៥% ក្នុង១ឆ្នាំ ។

បច្ចុប្បន្ន បើទោះជាទំនៀមទម្លាប់ការរស់នៅទីក្រុង, ការផ្លាស់ប្តូរទីលំនៅ និងកត្តាផ្សេងៗបានផ្លាស់ប្តូរក្តី ប៉ុន្តែការបរិភោគបាយដំណើបនៅប្រទេសឡាវ នៅតែជាទម្លាប់មួយដែលពលរដ្ឋឡាវយកមកបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ។ ជាក់ស្តែង កាលពីឆ្នាំ១៩៩០ ក្រុមតន្ត្រីឡាវទទួលបានការពេញនិយមនៅអាមេរិក ហើយពួកគេហៅខ្លួនឯងថា «បាយដំណើប» ។5 must-try cuisines in Laos | Food Culture | Vietnam Best Holidays

ពលរដ្ឋឡាវនិយមបរិភោគបាយដំណើបជាមួយម្ហូបឈ្មោះ «ចែវ» ហើយដោយសារគុណសម្បត្តិរបស់ជាតិម្សៅខ្ពស់ក្នុងអង្ករដំណើប គឺវាត្រូវចំណាយពេលរំលាយអាហារយូរជាងការបរិភោគអង្ករខ្សាយ ដូច្នេះ វាជួយឱ្យអ្នកបរិភោគឆ្អែតបានយូរ ។ ហេតុនេះ បាយដំណើបបានក្លាយជាអាហារដ៏ពេញនិយមមួយសម្រាប់អ្នកស្រែចម្ការ ដែលពួកគេត្រូវធ្វើការជាច្រើនម៉ោង និងមានពេលសម្រាកតិច ។ លើសពីនេះ ពលរដ្ឋឡាវក៏និយមយកបាយដំណើបមករាប់បាត្រព្រះសង្ឃផងដែរ ព្រោះនឹងជួយឱ្យព្រះសង្ឃឆ្អែតបានយូរ ព្រោះជាទូទៅ ព្រះសង្ឃនឹងមិនឆាន់អាហារក្រោយថ្ងៃត្រង់ទេ ។Laos Foods & Drinks - Top 17 Dishes & Snacks You Must Try - Laos Tours

ក្រៅពីនេះ ការរស់នៅ វប្បធម៌ និងជំនឿផ្សេងៗរបស់ពលរដ្ឋឡាវដែលភាគច្រើនគោរពសាសនាព្រះពុទ្ធ គឺពាក់ព័ន្ធនឹងការបរិភោគបាយដំណើប ហើយមិនអាចបំបែកចេញពីគ្នាទេ មិនថាក្នុងពិធីសំខាន់ពាក់ព័ន្ធនឹងការដាំដុះ, ការសុំឱ្យភ្លៀងធ្លាក់តាមរដូវកាល និងការប្រមូលផលដំណាំផ្សេងៗ ពលរដ្ឋឡាវតែងធ្វើម្ហូបមានបាយដំណើប ជាពិសេស «នំអន្សម» ដែលធ្វើពីអង្ករដំណើប, ដូង, ចេក និងសណ្តែកខៀវ ។ ចំណែកពិធីធ្វើបាយសីដ៏ពេញនិយមរបស់ឡាវ គេបានយកគ្រាប់អង្ករដំណើបឆៅបាចទៅលើអាកាស ក្រោយបញ្ចប់ពិធីសូត្រមន្ត ។ លើសពីនេះ នៅពេលអ្នកណាម្នាក់ជិតស្លា.ប់ ចាស់បុរាណក្នុងភូមិបានយកអង្ករដំណើបមកដុសលើខ្លួនប្រាណអ្នកនោះ បន្ទាប់មក គេបោះវាចោលដើម្បីបណ្តេញពួកព្រាយបិសាច ៕ ប្រភព ៖ AEC connect