ប្រទេសឥណ្ឌូណេស៊ី ៖ ក្រសួងបរិស្ថានឥណ្ឌូណេស៊ីបានស្នើឱ្យរដ្ឋាភិបាលជំរុញ ឬចេញគោលនយោបាយដើម្បីការពារបរិស្ថានក្នុងទីក្រុង ដោយឱ្យពលរដ្ឋប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី (EV Car) ឱ្យបានច្រើន ។ ការស្នើសុំនេះកើតឡើងក្រោយពីទីក្រុងហ្សាកាតាបានប្រឈមនឹងការបំពុលបរិយាកាសដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយការបំពុលបរិយាកាសភាគច្រើនមកពីការបំភាយខ្យល់ពុលពីយានជំនិះផ្សេងៗ, ការផលិតក្នុងផ្នែកឧស្សាហកម្ម និងរោងចក្រថាមពល ។Wuling Rolls Out Air EV in Indonesia, Plans to Build 10,000 Units Annually

សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងហ្សាកាតា និងនៅតាមទីក្រុងក្បែរៗគ្នារបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះតាមការវាស់វែងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បង្ហាញថា គុណភាពអាកាសធាតុបានកើនឡើងខ្ពស់រហូតដល់១៥៦ ។ ដូច្នេះ អាកាសធាតុកខ្វក់នៅតាមបណ្តាទីក្រុងផ្សេងៗបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋ ។Indonesia EV Market: A Broad Opportunity for Foreign Investors

រដ្ឋមន្ត្រីសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ីលើកឡើងថា បច្ចុប្បន្ននេះ មានមនុស្សជាច្រើននាក់ត្រូវតែផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេ មិនថាពួកគេចូលចិត្ត ឬមិនចូលចិត្តក្តី ហើយជំហានដំបូង ពួកគេត្រូវតែផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាអាកាសធាតុនៅប្រទេសស្វីសឈ្មោះ IQ Air បានចាត់ចំណាត់ថ្នាក់ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី គឺជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ព្រោះគុណភាពបរិយាកាសក្នុងទីក្រុងនេះ គ្មានសុវត្ថិភាពចំពោះសុខភាពពលរដ្ឋ ហើយបរិយាកាសកខ្វក់នឹងកើនឡើងទ្វេដងផងដែរ ។ បើទោះជាទីក្រុងហ្សាកាតាមិនធ្លាប់មានប្រវត្តិបរិយាកាសកខ្វក់កន្លងមក ប៉ុន្តែពេលនេះ ហ្សាកាតាបានក្លាយជាទីក្រុងមានបរិយាកាសកខ្វក់បំផុតស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោម១០ប្រទេសលើពិភពលោក ៕ ប្រភព ៖ Mono News