ប្រវត្តិសាស្រ្តនៃពិភពលោកបានរកឃើញអរិយធម៌ជាច្រើនកើនឡើង និងធ្លាក់ចុះ ដោយខ្លះមានរយៈពេលត្រឹមតែពីរបីទសវត្សរ៍ និងខ្លះទៀតមានរយៈពេលរាប់សតវត្ស។
យោងតាមប្រភពព័ត៌មាន IFL Science បានឱ្យដឹងថា ប្រទេសចិន អេហ្ស៊ីប និងមេសូប៉ូតាមី ជាទូទៅត្រូវបានចាត់ទុកថាជាអរិយធម៌ដែលនៅរស់រានមានជីវិតចំណាស់ជាងគេបំផុតនៅលើពិភពលោក។
អ្នកប្រវត្តិសាស្រ្តបានធ្វើការស្រាវជ្រាវលើចំនុចសំខាន់ៗមួយចំនួនដូចជា និយមន័យនៃអរិយធម៌ វិធីវាស់វែងការចាប់ផ្តើម និងចុងបញ្ចប់នៃសម័យកាលនីមួយៗ។ ពួកគេបានរកឃើញថា ប្រទេសទាំងបីនេះគឺមានអាយុកាលយូរបំផុតក្នុងប្រវត្តិសាស្ត្រ បើទោះជាការវាយតម្លៃពិតជាស្មុគស្មាញខ្លាំងប៉ុណ្ណាក៏ដោយ។

ដូចនេះ ចិនគឺជាប្រទេសដែលមានភាសាសរសេរចាស់ជាងគេបំផុតក្នុងពិភពលោក ដោយអ្នកជំនាញបានប៉ាន់ប្រមាណថា ភាសានេះត្រូវបានគេប្រើអស់ប្រហែល ៦ ពាន់ឆ្នាំមកហើយ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលមានតួអក្សរប្រើសព្វថ្ងៃនេះនៅលើវត្ថុបុរាណ ដូចជាសិលាចារឹកនៅលើឆ្អឹងសត្វសម្រាប់ការទស្សន៍ទាយដែលមានអាយុកាលយ៉ាងហោចណាស់ ៣,០០០ ឆ្នាំ។ ដូច្នេះហើយ គ្មានអរិយធម៌ណាដែលមានការបន្តរឹងមាំបែបនេះទេ។Great Wall of China - Wikipedia

រីឯប្រទេសអេហ្ស៉ីបវិញ គឺជាអាណាចក្រដ៏ធំល្វឹងល្វើយមួយនៅក្នុងពិភពបុរាណ ដែលមានអរិយធម៌សាសនាចំណាស់បំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ សាសនាអេហ្ស៊ីបបុរាណ បានផ្លាស់ប្តូរតាមពេលវេលា ដែលនៅទីបំផុតត្រូវបានជំនួសដោយគ្រិស្តសាសនានៅសតវត្សទី១។Pyramids of Giza | History, Location, Age, Interior, & Facts | Britannica

ចំណែកឯតំបន់មេសូប៉ូតាមីវិញ គឺស្ថិតនៅអាស៊ីនិរតីនៃប្រទេសក្រិកបុរាណ ដែលមានអរិយធម៌ប្រវត្តិសាស្ត្រមនុស្សជាតិដំបូងបានលេចឡើង ដូចជាការច្នៃប្រឌិតកង់ កប៉ាល់សំពៅ ផែនទី ពាក្យសរសេរ និងគណិតវិទ្យា។ មនុស្សដំបូងប្រហែល ១២,០០០ ឆ្នាំមុន បានធ្វើការតាំងលំនៅដ្ឋានក្នុងតំបន់នេះ ហើយក៏មានគំនិតដ៏អស្ចារ្យក្នុងការអភិវឌ្ឍទីក្រុងធំៗដែលបានចាប់ផ្តើមបង្កើតចេញពីភូមិតូចៗជាច្រើន និងបន្តអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ន៕ ប្រភព៖vnexpress