ការទទួលទានរបបអាហារត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជាពិសេសនៅពេលដែលយើងបរិភោគអាហារមិនបានត្រឹមត្រូវពេលពោះទទេ គឺអាចផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាពរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារមួយចំនួនដែលមិនគួរញ៉ាំនៅពេលពោះទទេមានដូចជា៖
១.អាហារដែលមានជាតិជូរ៖ ដូចជា ក្រូច, ក្រូចឆ្មារ, ម្នាស់, ប៉េងប៉ោះ, និងទឹកក្រូចឆ្មារ ដែលអាហារទាំងនេះមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ, ចង្អោរ, ក្អួត, ពិបាករំលាយអាហារ, ឬឈឺពោះ, ចុកពោះជាដើម។
២.អាហារដែលមានជាតិខ្លាញ់៖ ដូចជាអាហារចៀន ឬអាហារបំពង ដែលអាហារទាំងនេះនិងប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យហើមពោះ, ឈឺពោះ, និងឡើងទម្ងន់។
៣.អាហារផ្អែម៖ ដូចជា បង្អែម ភេសជ្ជៈមានជាតិស្ករ នំខេក…អាហារទាំងនេះអាចប៉ះពាល់អវិជ្ជមានដល់កម្រិតជាតិស្ករក្នុងឈាម និងបណ្តាលឱ្យមានរោគសញ្ញានៃជាតិស្ករក្នុងឈាមខ្ពស់ ការឡើងទម្ងន់, ជំងឺទឹកនោមផ្អែម។
៤.កាហ្វេ តែ ភេសជ្ជៈដែលមានជាតិអាល់កុល៖ ភេសជ្ជៈទាំងនេះមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ, ពិបាករំលាយអាហារ, ចង្អោរ, ក្អួត, ឈឺពោះ, និងចុកពោះជាដើម៕
ប្រភព៖sanook










