Home Blog Page 1611

បណ្តាញសង្គមថ្មីរបស់ Meta កំពុងវាយលុកទីផ្សារ Twitter របស់ Elon Musk

0

បរទេស៖ ក្រុមហ៊ុន Meta បានបញ្ចេញកម្មវិធីថ្មីមួយរបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា ដែលមានឈ្មោះថា Treads ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី Twitter របស់ Elon Musk ។

Treads គឺជាកម្មវិធីថ្មីមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី Twitter របស់ Elon Musk និងកម្មវិធី Instagram ដោយកម្មវិធីនេះចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ Treads គឺពិតជាងាយស្រួលប្រើប្រាស់ណាស់ដោយគ្រាន់តែអ្នកមានគណនី Instagram នោះអ្នកនឹងអាចប្រើប្រាស់កម្មវិធី Treads បានហើយ។ មិនតែប៉ុណ្ណោះ Threads គឺអាចបង្ហោះបានរហូតដល់ ៥០០ តួអក្សរក្នុងពេលតែមួយ និងចែករំលែកតំណភ្ជាប់ រូបភាព និងវីដេអូ ក៏ដូចជាសមត្ថភាពក្នុងការបង្ហោះវីដេអូដែលមានរយៈពេលរហូតដល់ ៥ នាទីបានផងដែរ។Threads Review: How Instagram App Stacks Up Against Twitter - Variety

លោក Jack Dorsey ដែលជាសហស្ថាបនិកនៃ Twitter បានរិះគន់ចំៗជាសាធារណៈចំពោះកម្មវិធី Threads របស់លោក Mark Zuckerberg ថាបានលួចចម្លងទាំងស្រុងពីកម្មវិធី Twitter។ អ្នកប្រើប្រាស់ Twitter មួយចំនួនក៏បានចង្អុលបង្ហាញថា គោលការណ៍ឯកជនភាពរបស់ Threads និង Twitter គឺស្រដៀងគ្នាណាស់ លើកលែងតែ Twitter មិនស្នើសុំព័ត៌មានហិរញ្ញវត្ថុ និងសុខភាព ដូចទៅនឹង Threads។Twitter restores suicide prevention feature after Reuters report | Reuters

ទោះជាយ៉ាងណាក៏ដោយ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ថ្មីៗនេះបានជួបប្រទះរឿងអាស្រូវទាក់ទងនឹងឯកជនភាពជាច្រើន ហើយត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១.៣ ពាន់លានដុល្លារ។ ដូច្នេះយោងទៅតាម Business Insider បានឱ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីថ្មី Threads របស់ Meta គឺដើម្បីធ្វើជាដៃគូប្រកួតប្រជែងរបស់ Twitter និងជំនួសឱ្យ Facebook ដែលនេះជួយឱ្យ Threads នៅតែទាញយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ២ ពាន់លាននាក់របស់ Meta៕ ប្រភព៖vnespress

កន្លះឆ្នាំកម្ពុជាស្រូបភ្ញៀវអន្តរជាតិ ២.៥៧លាននាក់ កើនឡើង៤០៩%ធៀបឆ្នាំ២០២២

0

ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបចំនួន១១.១លាននាក់។ ចំនួនភ្ញៀវទេសចរនេះមានការកើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។Over 3 million tourists visit Cambodia in H1

តាមប្រសាសន៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។Cambodian Tourism Rebounds Strongly in Q1 2022 - B2B CAMBODiA

ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ជើងហោះហើរអន្តរជាតិចូលសរុប១០,៦៣៥ជើង ក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង
– អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។
យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕PM: China Covid shift may lift Cambodia tourism | Phnom Penh Post

ម្ចាស់បុរីចង់បានសេវាទូរស័ព្ទ​ពេញល្អ ត្រូវធ្វើតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍

0

នាពិធីចុះដោះស្រាយបញ្ហាកម្សោយសេវាទូរស័ព្ទចល័តនៅតាមបុរីនានា ក្រសួងប្រៃសណីយ៍ បានលើកឡើងនូវយន្តការមួយចំនួន ក្នុងនោះខ្លះជាកិច្ចការផ្ទាល់របស់ក្រសួង និងខ្លះទៀតទាមទារការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាថា សេវាទូរស័ព្ទក្នុងបុរីទាំង ៦៧ នៅរាជធានីភ្នំពេញមានសេវាខ្លាំង និងដំណើរការល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZHg-liCFg4eONwvJP8Q0bHbPSKdTYmfMzjtwma0ZKbVPDYH9ulkUjQdPDj0WPtjxmvVnEkFH0VFL_1N0tTGYg4Sm8HQ_-6FOGpP94K1MA7_vjWtuCkgWI7_nnc19YibEcEtkdPGQz6jgxlvFymo0JiTQ2Bug1RHV_cgGNkTIAi7S82rjwJPvV0RxZUY/s775/Screenshot%202023-07-07%20095839.jpg

នៅក្នុងផែនការស្ដារគុណភាពសេវាទូរស័ព្ទចល័តតាមបុរីទាំង ៦៧ ក្រសួង កំពុងសាងសង់បង្គោលអង់តែន ចំនួន៨៨បន្ថែម ហើយបច្ចុប្បន្ននេះ សម្រេចបានចំនួន ៧០អង់តែនហើយ ដោយឡែកចំនួន ១៨ អង់តែនដែលនៅសល់ ក្រសួង កំពុងដោះស្រាយជាមួយពលរដ្ឋក្នុងបុរីទាំងនោះ ដោយសារមានពលរដ្ឋខ្លះ ស្នើសុំមិនឱ្យសាងសង់បង្គោលអង់តែន ដោយភ្ជាប់ជាមួយហេតុផលផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxj7GtoLuOs3Ntbcu3NgRmn9U-QUQk9gNwpfpFIooI0TSreqW-zF1_iPtYCbklYtnMgAUcGJX6M9KncRLAN7p2Uw5fZHP7qPgipI6HUlMwcE1FQvMz272AiUh3mDdaj41lROVgrbwdNWl4UKxuisN5s9zRYIuXtGx5LeGIh4t3R9IXOFvqNoTWpWo83nc/s835/Screenshot%202023-07-07%20095943.jpg

នៅក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា៖” ដើម្បី​គុណភាព​សេវា​ទូរស័ព្ទចល័ត​ដំណើរ​ការ​បាន​ល្អ ក្រសួង​ស្នើ​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ រុះរើ ឬ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា Signal Booster Rapitor ជាដើម ដោយ​សារ​ឧបករណ៍​ទាំង​នេះ​បាន​បង្ក​ការ​ឆ្លង​រំខាន និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់កម្រិត​គុណភាព​សេវាទូរស័ព្ទចល័ត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Bcrxu2Y9NwBea9pgae7U30xYHS9yKZc01lQ7_7GtRpOwzkgs3r6yUu1xawLFRluF87vMkv4EUvPR4O0IOKiLFYgtidQthU_TVJpxIz9TKEc4mwDgl9WL7BuvcmTS9dwtFS00ZsUoRgBz7-txl-FzV_dCqJeyLPFZ1AHs0BlZoGDJPvRtuZlLWF5Vm6E/s970/64a63a257c660_1688615460_medium.jpg

ប្រភព៖ ក្រសួងប្រៃសណីយ៍

ប្រទេសហូឡង់ហាមប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន

0

ប្រទេសហូឡង់ ៖ រដ្ឋាភិបាលហូឡង់បានប្រកាសថា ហាមនាំយកឧបករណ៍បច្ចេកវិទ្យា រួមទាំងទូរស័ព្ទដៃចូលក្នុងថ្នាក់រៀនដាច់ខាត ពីព្រោះការប្រើប្រាស់ឧបករណ៍ទាំងនេះនឹងធ្វើឱ្យសិស្សបាត់បង់សមាធិក្នុងការរៀនសូត្រ ហើយធ្វើឱ្យពួកគេប្រឡងថ្នាក់ផងដែរ ។ ប្រទេសហូឡង់នឹងអនុវត្តបម្រាមនេះចាប់ពីឆ្នាំ២០២៤ តទៅ ។Netherlands to ban mobile phones in classrooms – DW – 07/04/2023

បម្រាមនេះរួមមាន ទូរស័ព្ទដៃ, ថេបប្លេត និងនាឡិកាឆ្លាតវៃ (Smart Watch) ដែលឧបករណ៍ទាំងនេះបានរំខានក្នុងអំឡុងពេលសិស្សកំពុងរៀនសូត្រ ហើយធ្វើឱ្យកូនសិស្សបាត់បង់សមាធិ និងទទួលបានលទ្ធផលការសិក្សាមិនល្អ ។ ដូច្នេះ គេនឹងមិនអនុញ្ញាតឱ្យសិស្សយកឧបករណ៍ទាំងនេះចូលក្នុងថ្នាក់រៀនទៀតទេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។Dutch secondary schools to impose total ban on mobile phones | Euronews

លើសពីនេះ រដ្ឋាភិបាលហូឡង់ក៏បានអំពាវនាវឱ្យនាយកសាលារៀននីមួយៗធ្វើកិច្ចព្រមព្រៀងផ្ទៃក្នុងអនុវត្តច្បាប់ថ្មីជាមួយគ្រូបង្រៀន, អាណាព្យាបាលសិស្ស និងសិស្សទាំងអស់ នៅខែតុលា ឆ្នាំ២០២៣ ។ ទោះយ៉ាងណា រដ្ឋាភិបាលមិនបានហាមឃាត់ជាផ្លូវការនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងអនុវត្តតាមបម្រាមនេះនៅឆ្នាំ២០២៤ ក្រោយពីបានត្រួតពិនិត្យលក្ខខណ្ឌលម្អិត ។Netherlands to ban mobile phones in classrooms – DW – 07/04/2023

លោក Robert Digegraff រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងទៅកាន់សភាតំណាងរាស្ត្រថា លោកសង្ឃឹមថា ការហាមឃាត់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងនេះនឹងឈានទៅរកការផ្លាស់ប្តូរវប្បធម៌ និងកែលម្អការសិក្សារបស់សិស្សនៅប្រទេសហូឡង់ឱ្យល្អប្រសើរឡើង ៕ ប្រភព ៖ Nation World News

បុគ្គលិក Apple រកប្រាក់បានរាប់ពាន់ដុល្លារក្នុងឆ្នាំនេះ

0

អាមេរិក៖ ជាមធ្យម បុគ្គលិក Apple ម្នាក់ៗរកចំណូលបានជិត ១,៣០០ ដុល្លារក្នុងមួយម៉ោង ខណៈដែលឆ្នាំមុនទទួលបានត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ោង។

យោងតាមស្ថិតិ Human Hours ផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំង ២០០ ក្នុងឆ្នាំ ២០២៣ បុគ្គលិក Netflix ម្នាក់ៗបង្កើតប្រាក់ចំណូលខ្ពស់បំផុតក្នុងមួយម៉ោងដែលធ្វើការជាមួយនឹង ២,៣១៩ ដុល្លារ។ ចំណាត់ថ្នាក់លេខពីរគឺ Apple ដែលមានប្រាក់ ១,២៨៤ ដុល្លារ។ Alphabet, Meta, និង Microsoft ក៏ស្ថិតក្នុងលំដាប់កំពូលទាំង ១០ ផងដែរ។Apple's employee diversity improved in 2015 - but only just | Business Insider India

យោងតាមរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៣ ក្រុមហ៊ុន Apple មានបុគ្គលិកចំនួន ១៦៤,០០០ នាក់ និងទទួលបានប្រាក់ចំណូលប្រចាំត្រីមាសចំនួន ៩៤,៨ ពាន់លានដុល្លារ ខណៈដែល Netflix មានបុគ្គលិក ១២,០០០ នាក់ ទទួលបានប្រាក់ចំណូល ៨,១៦ ពាន់លានដុល្លារ។

ក្រុមហ៊ុន Apple ទើបតែឈានដល់ដំណាក់កាលដ៏សំខាន់មួយនៅពេលដែលវាបានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលឈានដល់ ៣ ម៉ឺនពាន់លានដុល្លារ ក្នុងមូលធននីយកម្មទីផ្សារ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងបន្ទាប់ពី វ៉ែនតា Vision Pro បានដាក់បង្ហាញនៅដើមខែមិថុនា។ ក្រុមហ៊ុនក៏បានប្រកាសលទ្ធផលហិរញ្ញវត្ថុ Q1/223 ប្រសើរជាងការរំពឹងទុក ដែលវ៉ែនតា Vision Pro នឹងត្រូវដាក់លក់ជាផ្លូវការនៅឆ្នាំក្រោយក្នុងតម្លៃ ៣,៤៩៩ ដុល្លារ។Apple workers using Androids for secret union talks: report

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ៤៩% ចំពេលមានការកើនឡើងជាទូទៅនៅក្នុងភាគហ៊ុន Big Tech ខណៈដែលអ្នកវិនិយោគបានកោតសរសើរចំពោះរលក AI ។ កំណើនខ្លាំងបំផុតគឺភាគហ៊ុន Nvidia ដែលមាន ១៩០% តាមពីក្រោយដោយ Meta ១៣៨% ៕ ប្រភព៖vnexpress

ណុប ប៉ាយ៉ារិទ្ធ ចែករំលែកពីជំងឺបាក់ទឹកចិត្តស្របពេលជំងឺនេះឆក់យកជីវិតច្រើននាក់

0

តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ និងជាCoach ម្នាក់នៅក្នុងកម្មវិធី The Voice Cambodia បានចែករំលែកបទពិសោធខ្លះៗទាក់ទងនឹងជំងឺបាក់ទឹកចិត្ត ដែលជាជំងឺគួរឱ្យបារម្ភក្នុងពេលបច្ចុប្បន្ននេះដែលបានឆាបឆក់យកជីវិតមនុស្សជាច្រើននាក់ ខណៈតារាចម្រៀងរូបនេះក៏ធ្លាប់ឆ្លងកាត់ជំងឺនេះដូចគ្នាទោះបីលោកជាតារាចម្រៀងម្នាក់មានឈ្មោះបោះសំឡេងក៏ដោយ។

លោក ណុប ប៉ាយ៉ារិទ្ធ បានរៀបរាប់នៅលើបណ្តាញសង្គមនាវេលាម៉ោងជិត៣ទៀបភ្លឺថ្ងៃទី៦ ខែកក្កដា ថា «មើលFacebook ឃើញអ្នកចាកចេញដោយជម្ងឺបាក់ទឹកចិត្ត គេងមិនលក់ ចង់ចែករំលែកខ្លះដល់បងប្អូន ខ្ញុំក៏ធ្លាប់បាក់ទឹកចិត្ត ខ្ញុំក៏ធ្លាប់អស់សង្ឃឹម តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា «រឹងមាំ» ។ សូមកុំផ្តល់អំណាចឱ្យអតីតកាលមកកំណត់អនាគតរបស់អ្នក។ សូមកុំឱ្យខ្លួនឯងរស់ក្នុងជីវិតជាជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU6Qz6B9Rj6D8ahBHJsRAH0UYfs1mjGAoblcroxE3tVT-AP5wR3AvJfj8fEjI6K-8luKxHFMQ_G70VZ54S_HkeAYF9CTfDipKB-59JGACpqqQsb8Fo0upZVbnvSm41BFBLcDWLXutxJ9Kx4wy9DLKeKvxT9Ie2oVB89Yep8RlbJN9RyAKuFHDDHJBDjsE/s1440/348820155_6100133123375829_2519090693237813737_n.jpg

អ្នកដឹងទេ? ការយំមិនមែនមានន័យថាអ្នកខ្សោយ ឬទន់ជ្រាយនោះទេ។ ការយំជាសំឡេង ដំបូងបង្អស់ដែលមនុស្សគ្រប់គ្នាមានតាំងពីកំណើតមកព្រោះវាជាសញ្ញាបញ្ជាក់ថា អ្នកនៅមានជីវិត ។ តើមនុស្សណាមួយដែលកើតមកពីពោះម្តាយមកភ្លាមដោយមិនចេះយំ? ដូច្នេះបើពេលខ្លះអ្នកចង់យំ យំហើយធូរចិត្តក៏យំចុះ ឱ្យទឹកភ្នែកហូរមកលុបលាងរឿងមិនសប្បាយចិត្តទាំងឡាយ តែក៏មិនបាច់យំយូរពេកដែរ ។ ពេលបានធូរហើយ ឈប់យំទៀត ហើយត្រូវតែរស់បន្ត។ ជំហានដ៏ខ្លីៗ មួយៗរបស់ទារកជារៀងរាល់ថ្ងៃគឺជាចំនុចផ្តើម ហើយវានិងក្លាយជាជំហ៊ានដ៏វែងឆ្ងាយនៅថ្ងៃអនាគត ដូច្នេះសូមបន្តបោះជំហ៊ានហើយកុំបោះបង់។
អ្នកនៅតែមានតម្លៃ បើទោះជាអ្នកបរាជ័យ តែអ្នកនៅតែមានឱកាសម្តងហើយម្តងទៀត
ចូរកុំព្យាយាមបិទឱកាសខ្លួនឯង ហើយរើសយកការចុះចាញ់។ ដង្ហើមនៃភាពអស់សង្ឃឹម គឺជាលេសបំបាក់ទឹកចិត្តខ្លួនឯងប៉ុណ្ណោះ សូមជំនួសមកវិញដោយការតាំងចិត្ត ព្រោះអ្នកពិតជាមិនអន់ ហើយមិនអន់ដល់ថ្នាក់ចាប់ផ្តើមជាថ្មីឬបន្តមិនបាននោះឡើយ។ បើទោះជាយប់ងងឹតក៏មិនងងឹតរហូត២៤ម៉ោងដែរ ដរាបណាមេឃនៅមានពន្លឺ អ្នកនៅតែមានសង្ឃឹម ។ ព្យាយាមរើសយកគំនិតវិជ្ជមានជានិច្ចសម្រាប់ជីវិតមិនថាមានរឿងលំបាកយ៉ាងណាទេ ថ្ងៃស្អែកគឺជាឱកាសថ្មីសម្រាប់អ្នកក្នុងការដកពិសោធន៍ និងធ្វើអ្វីៗឱ្យកាន់តែប្រសើរឡើង ហើយបើទោះវាជាពេលវេលាក្នុងការចាប់ផ្តើមជាថ្មីម្តងទៀតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmuBPxJpabAXJNzMpr-gmsGaZoaw4VRHOuy2kima-MvKLUDcHDBZrXxoxyzOG6u4TS-KM6mud5DHSwe86wBkye5-uCQdi1kqubRbxYjmxqTJn7TrzH9b4CCwPcXsUoSlRUvwzzYnqyDCs0GUU8IKxEOSjWx9vtWWZP7_q4rgzJ_ubVELTbrd3eJ8k9Pjo/s1440/349159418_1258583965050109_6552521803311973300_n.jpg

ប្រសិនបើអ្នកក្រឡេកមើលទៅកូនរុក្ខជាតិមួយដើមដែលប្រឹងដុះលូតលាស់តាមចន្លោះថ្មដ៏ក្រៀមក្រោះក្តៅហួតហែង តែវានៅតែព្យាយាមវា ព្យាយាមលូត ព្យាយាមរស់ នោះអ្នកនិងដឹងថា ជីវិតយើងក៏គួរតែតស៊ូឱ្យដល់ទីបំផុតដូចគ្នា ។ កុំស្អប់ខ្លួនឯងចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមិនមានដូចគេ មិនបានធ្វើ ឬ ធ្វើមិនបានដូចគេ ផ្ទុយទៅវិញ ចូរស្រឡាញ់ខ្លួនឯងអោយបានច្រើន និងរីករាយ សប្បាយចិត្តនៅអ្វីគ្រប់យ៉ាងដែលអ្នកមាន ព្រោះអ្វីដែលអ្នកមាន ក៏មិនប្រាកដថាគេគ្រប់គ្នាមានឡើយ ។ ការរត់គេចពីបញ្ហារបស់អ្នក ប្រៀបបានទៅនិងការប្រណាំងដែលអ្នកមិនដែលឈ្នះ ដូច្នេះចូរ ប្រឈមមុខ ហើយព្យាយាមរកដំណោះស្រាយ ដោយចិត្តត្រជាក់ ។ ដរាបណាអ្នកនៅតែតស៊ូ នោះអ្នកអាចយកឈ្នះការបាក់ទឹកចិត្តរបស់អ្នក។ ដឹងគុណខ្លួនឯងដែលអាចតស៊ូមកដល់ចំនុចដ៏វែងឆ្ងាយមួយ ដូច្នេះបើដើរមកឆ្ងាយហើយ បន្តដើរឱ្យដល់ទីបំផុត ដើរយឺត ល្អជាងឈរស្ងៀម ហើយបើឈរស្ងៀមដើម្បីសម្រាក ក៏នៅតែល្អជាងដេកដួល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fmjELIA1NomqwsuRwna9XGQSOEeBx_Ts6AKxkJExCMNxOGb44hfw1zB96TQGl9zD0qjD8Gbb5p7_eV00-i9J_crkTGyYubfiQ5UDtwS8OOaKagGd_-eOk8aZlfjb9kM1bkRuCAMK162iIYsWpjuos1rCh27caSN6PZDLZAj3HQGa0A2WXFi4_MnQs3A/s1440/357696778_831816774971464_4754196241421925214_n.jpg

ម្ចាស់បទ «ស្រលាញ់ស្ទើរលេប» រូបនេះបន្តទៀតថា «ផ្តល់កម្លាំងចិត្តអោយខ្លួនរាល់ថ្ងៃជាវិធីដ៏ងាយស្រួលក្នុងការលើកទឹកចិត្តអ្នក!
ទោះបីជាអ្នកមិនអាចមើលឃើញហេតុផលដើម្បីបន្តទៅមុខដោយមិនអាចគណនាពីភាគរយនៃកម្លាំងចិត្តនៅក្នុងខ្លួនរបស់អ្នកជាតួរលេខក៏ដោយ តែវាក៏មិនមានន័យថា អ្នកត្រូវតែចុះចាញ់ គ្មានដំណោះស្រាយរហូតរើសយកជម្រើសចុងក្រោយដោយការបញ្ច-ប់ជីវិតដែរ សូមកុំអោយតម្លៃក្តីស្លា-ប់មកល្បួងអ្នកក្នុងកាលៈទេសៈនេះអោយសោះព្រោះការគិតរបស់អ្នកក្នុងពេលនោះគឺឆិនឆៃជាងពេលធម្មតា ។
ដូច្នេះនៅពេលដែលការបាក់ទឹកចិត្ត អ្នកច្បាស់ជានិយាយថា “បោះបង់” ពេលនោះក្តីសង្ឃឹមរបស់អ្នកនិងខ្សឹបប្រាប់អ្នកថា “ព្យាយាមម្តងទៀត” ។
ចូរទុក Space សម្រាប់ខ្លួនឯង ទាំងការគិត សម្រេចចិត្ត និង ធ្វើ ហើយព្យាយាមរក្សាផ្លូវចិត្តរបស់អ្នកឱ្យបានល្អ សូមចងចាំថា ផែនដីនេះនិងមិនព្រមអោយអ្នករស់នៅឯការតែម្នាក់ឯងឡើយ ចូររឹងមាំ តស៊ូ ពុះពារជាមួយចំណោទជីវិតរបស់យើងទាំងអស់គ្នា អ្នកមានខ្ញុំ ខ្ញុំមានអ្នក ពួកយើងរស់រួមលោកជាមួយគ្នា បង្កើតក្តីសង្ឃឹមរួមគ្នា រួមសុខ រួមទុក្ខ ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ហើយស្វែងរកស្នាមញញឹមជាមួយគ្នា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqENZ5IekINw7YNaiq6KMAkfzGy59QEuwvUjj5-e2cnErPKC_lErz-c0hXostt7iLv5bRLFkiqJbStat0o8zwWbKh_DWSPEeUMZrlKpuNGi8FBho46IgXtASAe5tiBAWsK9PBUWTerBMgGFG1TFapIqg8T-wRQWLAPB3fv6wtQjo3L2_Nvl9CyT8fwSM/s755/Capture%20(31).PNG

ថ្ងៃនេះ១៥ឆ្នាំមុន កម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

0

គិតមកទល់ពេលនេះ មេានរយៈពេល១៥ឆ្នាំហើយ ដែលកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយកម្ពុជាបានឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នៅក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។Siem Reap to Preah Vihear Private Full-Day Tour, Anlong Veng 2023

គ្រានោះសម្តេចតេជោ ហ៊ុន សែន បានស្នើចុះបញ្ជីប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ ប៉ុន្តែបានជួបបញ្ហាស្មុគ្រស្មាញយ៉ាងច្រើន ជាពិសេសការបង្ករឿងពីសំណាកភាគីថៃ។ លុះក្រោយមក ដោយការយកចិត្តទុកពីអង្គការយូណេស្កូ និងភាគីកម្ពុជា ដែលតំណាងដោយសម្តេចឧបនាយករដ្ឋមន្ត្រី សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ទើប៧ឆ្នាំក្រោយមក ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាផ្លូវការ។12th Anniversary of Preah Vihear Temple as UNESCO World Heritage Site |  Cambodianess

សូមបញ្ជាក់ផងដែរថា ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕

 

ពលរដ្ឋថៃបារម្ភពីពលរដ្ឋវៀតណាមចូលមកដណ្តើមការងារខ្លួន!

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា ជនជាតិថៃបានខឹងសម្បារជាខ្លាំង ដោយសារជនជាតិវៀតណាមបានចូលមកប្រកបមុខរបរដែលប្រទេសថៃហាមឃាត់ ។ ជនជាតិវៀតណាមទាំងនេះបានលក់ផ្លែឈើតាមរទេះរុញ និងខ្លះទៀតរែកអម្រែកលក់របស់របរផ្សេងៗនៅកណ្តាលទីក្រុងបាងកក បរិវេណផ្លូវសុខុមវីត (Sukhumvit Road) ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា ប្រទេសទាំងអស់មិនអនុញ្ញាតឱ្យជនបរទេសចូលមករកស៊ីខុសច្បាប់នៅប្រទេសរបស់ខ្លួនទេ ព្រោះមុខរបរទាំងនេះសម្រាប់តែពលរដ្ឋក្នុងប្រទេសប៉ុណ្ណោះ ។ កន្លងមក គេបានឃើញពលរដ្ឋមកពីបណ្តាប្រទេសជិតខាងថៃ ជាច្រើននាក់ចូលមកប្រកបមុខរបរដែលថៃហាមឃាត់ ។ ពួកគេបានប្រកបមុខរបរនេះដោយបើកចំហរ ជាពិសេស ការរែកលក់របស់របរនៅតាមដងផ្លូវ ខណៈអាជ្ញាធរថៃមិនបានចាប់ខ្លួន ឬដាក់ពិន័យអ្វីទេ ។ ហេតុនេះ ទើបមានជនបរទេសជាច្រើននាក់បានមកដណ្តើមការងារពីពលរដ្ឋថៃ ។

ទំព័រហ្វេសប៊ុកនេះបន្តថា កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក មានទំព័រហ្វេសប៊ុកមួយរបស់ថៃបានបង្ហោះរូបភាពបុរសវៀតណាមម្នាក់កំពុងលក់ផ្លែឈើតាមរទេះរុញនៅផ្លូវសុខុមវីត ។ ទំព័រហ្វេសប៊ុកថៃនេះសរសេរថា ៖ «ក្រៅពីមានអ្នកសុំទានខ្មែរនៅពាសពេញទីក្រុងហើយ រទេះលក់ផ្លែឈើវៀតណាម ក៏សម្បូរពេញទីក្រុងផងដែរ ។ ពួកគេបានមករកស៊ីនៅតំបន់ទេសចរណ៍ប្រទេសថៃ ប៉ុន្តែពលរដ្ឋថៃវិញមិនអាចលក់ដូរនៅតំបន់នេះទេ» ។

ទំព័រហ្វេសប៊ុកនេះបន្ថែមថា នៅពេលទំព័រហ្វេសប៊ុករបស់ថៃខាងលើបានបង្ហោះរូបភាពជនជាតិវៀតណាមលក់ផ្លែឈើក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់សម្តែងការមិនពេញចិត្ត ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «ពួកគេនិយាយភាសាថៃបាន ហើយគ្រប់១ខែ ពួកគេនឹងជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ ហើយ២-៣ថ្ងៃក្រោយ ក៏ត្រឡប់មកថៃទៀត ។ ពេលខ្លះ ពួកគេចេញ-ចូលតាមព្រំដែនផ្លូវគោកជាប់ប្រទេសជិតខាងថៃ ហើយយូរៗត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃបដិសេធ ឬបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសវិញ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ពេលសួរអ្នកមួយចំនួនថា តើចេញ-ចូលប្រទេសថៃរៀងរាល់ខែបែបនេះ ប៉ូលិសអន្តោប្រវេសន៍ថៃមិនបដិសេធទេឬ ? ពួកគេប្រាប់ថា អ្នកខ្លះមិនចំណាយប្រាក់ ទើបចូលថៃអត់បាន» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ជាទូទៅ វៀតណាមធ្វើជាង, មីយ៉ាន់ម៉ាធ្វើរោងចក្រ និងធ្វើសំណង់, ឡាវធ្វើសំណង់, ឥណ្ឌាលក់ក្រណាត់, ខ្មែរសុំទាន ចំណែកជនជាតិថៃធ្វើការនៅការិយាល័យ និងបើករថយន្ត» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «អ្នកឈរលក់ប្រហិតចៀននៅមុខហាងលក់ទំនិញ 7-Eleven នៅក្បែរ Terminal 21 មិនមែនជាជនជាតិថៃទេ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «នៅប្រាទូណាមមានជនបរទេសលក់ដូររយៈពេល១០ឆ្នាំហើយ ដូចជា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «កុំសុបិនថា ជនបរទេសច្រើនជាតិសាសន៍ទាំងនេះនឹងអស់ពីប្រទេសថៃឱ្យសោះ ហើយប្រទេសថៃមើលរំលងរឿងនេះ ដោយសារមានការប្រមូលប្រាក់ប្រចាំថ្ងៃ ឬប្រចាំខែ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ខ្ញុំធ្វើជាកម្មករសំណង់នៅម្តុំផាយ៉ាថៃ ហើយប៉ូលិសថៃបានមកឆែករកមើលពលករបរទេស ពេលនោះ មានរទេះលក់ការ៉ែមដូងរបស់ជនជាតិវៀតណាម ប៉ុន្តែគ្រាន់តែទូរស័ព្ទទៅប៉ូលិសភ្លាម ប៉ូលិសក៏ដោះលែងតែម្តង» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «រ៉ឺម៉កម៉ូតូលក់ប្រហិតចៀននៅទូទាំងទីក្រុងបាងកកប្រមាណជាង៧០% គឺជាជនជាតិវៀតណាមទាំងអស់ ហើយនៅមានរទេះលក់ផ្លែឈើជាច្រើនទៀតនៅម្តុំឡាតប្រាវ ។ ពួកគេនិយាយថៃបានច្បាស់ រហូតដល់គិតថា ជាជនជាតិថៃ» ។

ទំព័រហ្វេសប៊ុក TOURLONG បញ្ជាក់ថា នេះជាការបញ្ចេញមតិរបស់ពលរដ្ឋថៃមួយចំនួនប៉ុណ្ណោះ ដែលខាង TOURLONG យកមកចុះផ្សាយ ហើយបើបងប្អូនថៃប្រទះឃើញជនជាតិវៀតណាមមករកស៊ីនៅប្រទេសថៃ បងប្អូនអាចជូនដំណឹង ឬបញ្ចេញយោបល់ក្នុងបណ្តាញសង្គមបាន ៕

ប្រភព ៖ TOURLONG

តើលោកអ្នកមានដឹងទេថាសត្វអ្វីដែលមានទម្ងន់១៨០តោន និងប្រវែងខ្លួន៣០ម៉ែត្រ?

0

តើលោកអ្នកដឹងទេសត្វណាដែលមានមាឌធំជាងគេបង្អស់នៅលើភពផែនដី? ច្បាស់ណាស់ ប្រាកដជាអ្នកគិតថាជាសត្វដំរី ឬសត្វអូដ្ឋហើយ ប៉ុន្តែវាមិនដូច្នោះទេ សត្វដែលធំជាងគេបង្អស់នៅលើភពផែនដីនោះគឺសត្វត្រីបាឡែនខៀវ។Record-breakers - Whale & Dolphin Conservation Australia

ត្រីបាឡែនខៀវ ច្រើនតែរស់នៅក្នុងមហាសមុទ្រអង់តាក់ទិក គឺជាសត្វដែលមានទំហំធំជាងគេបំផុត ជាមួយនឹងទម្ងន់ប្រហែល ១៨០ តោន និងមានប្រវែងខ្លួនរហូតដល់ ៣០ ម៉ែត្រឯណោះ។ ត្រឹមតែអណ្តាតរបស់ពពួកត្រីនេះ អាចមានទម្ងន់ស្មើទៅនឹងសត្វដំរីមួយក្បាលទៅហើយ ចំណែកឯបេះដូងរបស់វាវិញគឺធ្ងន់ស្មើរថយន្តមួយគ្រឿង។Blue Whale Study observes 'quite thin' animals as warming ocean puts  pressure on food source - ABC News

សត្វត្រីដ៏ធំក្នុងសមុទ្រនេះច្រើនតែស៊ីសត្វតូចៗជាអាហារ ជាពិសេសគឺពពួកប្លង់តុងដែលមានរូបរាងដូចសត្វបង្គារហៅថា ក្រៀល (Krill)។ ត្រីបាឡែនខៀវមួយក្បាល អាចស៊ីសត្វក្រៀលបានចំនួន ៣៦,០០០គីឡូក្រាមក្នុងមួយថ្ងៃ ដោយវាអាចហែលក្នុងល្បឿនចន្លោះពី ៨-៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពួកវាភាគច្រើនតែងស្វែងរកចំណីរបស់ខ្លួន តាមរយៈការមុជចូលទៅដល់ជម្រៅប្រហែលជាង ៥០០ ម៉ែត្រ។ បើទោះបីជាត្រីបាឡែនខៀវនេះ ជាសត្វប្រមាញ់ចំណីអាហារ នៅក្នុងទឹកជ្រៅក៏ដោយ ក៏ពួកវាត្រូវតែងើបឡើងមកលើផ្ទៃសមុទ្រដើម្បីដកដង្ហើមជានិច្ច ដោយសារជាថនិកសត្វ។Size Me Up—to a Blue Whale! | National Geographic Society

រីឯកូនត្រីបាឡែនខៀវវិញ ពេលកើតមកអាចមានទម្ងន់រហូតដល់ ៣ តោន និងមានប្រវែង ៨ ម៉ែត្រ។ បាឡែនខៀវដែលទើបនឹងកើត តែងត្រូវមេរបស់វា ជួយនាំឡើងទៅលើផ្ទៃទឹកដើម្បីដកដង្ហើមជាលើកដំបូង។ កូនត្រីបាឡែនខៀវផឹកទឹកដោះច្រើនជាង ៦០០ លីត្រក្នុងមួយថ្ងៃ ហើយកើនទម្ងន់ខ្ទង់ ៩០ គីឡូក្រាមជារៀងរាល់ថ្ងៃ សម្រាប់មួយឆ្នាំដំបូងរបស់វា។ ត្រីបាឡែនខៀវជួនកាលហែលជាក្រុមតូចៗ ប៉ុន្តែភាគច្រើនពួកវាធ្វើដំណើរតែឯងៗឬជាគូៗ។ ពួកវាធ្វើការទាក់ទងគ្នាដោយប្រើប្រាស់រលក សំឡេងផ្សេងៗ ខណៈក្នុងស្ថានភាពល្អធម្មតា ត្រីបាឡែនខៀវអាចស្តាប់លឺគ្នានៅចម្ងាយរហូតដល់១,៦០០ គីឡូម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយ ត្រីបាឡែនខៀវត្រូវបានគេដឹងថាពួកវាពេលខ្លះរងការវាយប្រហារដោយត្រីឆ្លាម និងត្រីបាឡែនពិឃាត (Killer Whale) ហើយជាច្រើនក្បាលបានរងរបួសឬក៏ងាប់ជារៀងរាល់ឆ្នាំ ដោយសារតែត្រូវកប៉ាល់ធំៗបុក៕

សោកស្តាយ! កីឡាការិនីម្នាក់បានបាក់ឆ្អឹងដងកាំបិតខាងឆ្វេង ក្រោយរកបាន២គ្រាប់ជូនជាតិមិ្សលមិញ

0

យោងតាមការចេញផ្សាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងថាកីឡាការិនី ឈិត សាភឿន មកពីក្លិបព្រះខ័នរាជស្វាយរៀង ដែលរកបាន២គ្រាប់ក្នុងជំនួបយកឈ្នះឡាវនោះ បានរងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។May be an image of 6 people, people playing football, people playing soccer and text

ក្រោយទទួលការវះកាត់ដោយជោគជ័យ និងយកចិត្តទុកដាក់ ឥឡូវនេះកីឡាការិនី ឈិត សាភឿន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ដែលទំនងប្រហែលជាមិនអាចជួយក្រុមកម្ពុជាក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 បានទៀតនោះទេ។May be an image of 5 people and hospital

សូមបញ្ជាក់ផងដែរ​ កាលពីម្សិលមិញកម្ពុជាបានបើកឆាក យកឈ្នះឡាវ ២-១ ដោយរកបានដោយកីឡាការិនី ឈិត សាភឿន ទាំងពីរ៕May be an image of bone, xray and textMay be an image of 2 people and hospitalMay be an image of 3 people, child, table and hospital