អាមេរិក៖ ជាមធ្យម បុគ្គលិក Apple ម្នាក់ៗរកចំណូលបានជិត ១,៣០០ ដុល្លារក្នុងមួយម៉ោង ខណៈដែលឆ្នាំមុនទទួលបានត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ោង។
យោងតាមស្ថិតិ Human Hours ផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំង ២០០ ក្នុងឆ្នាំ ២០២៣ បុគ្គលិក Netflix ម្នាក់ៗបង្កើតប្រាក់ចំណូលខ្ពស់បំផុតក្នុងមួយម៉ោងដែលធ្វើការជាមួយនឹង ២,៣១៩ ដុល្លារ។ ចំណាត់ថ្នាក់លេខពីរគឺ Apple ដែលមានប្រាក់ ១,២៨៤ ដុល្លារ។ Alphabet, Meta, និង Microsoft ក៏ស្ថិតក្នុងលំដាប់កំពូលទាំង ១០ ផងដែរ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៣ ក្រុមហ៊ុន Apple មានបុគ្គលិកចំនួន ១៦៤,០០០ នាក់ និងទទួលបានប្រាក់ចំណូលប្រចាំត្រីមាសចំនួន ៩៤,៨ ពាន់លានដុល្លារ ខណៈដែល Netflix មានបុគ្គលិក ១២,០០០ នាក់ ទទួលបានប្រាក់ចំណូល ៨,១៦ ពាន់លានដុល្លារ។
ក្រុមហ៊ុន Apple ទើបតែឈានដល់ដំណាក់កាលដ៏សំខាន់មួយនៅពេលដែលវាបានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលឈានដល់ ៣ ម៉ឺនពាន់លានដុល្លារ ក្នុងមូលធននីយកម្មទីផ្សារ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងបន្ទាប់ពី វ៉ែនតា Vision Pro បានដាក់បង្ហាញនៅដើមខែមិថុនា។ ក្រុមហ៊ុនក៏បានប្រកាសលទ្ធផលហិរញ្ញវត្ថុ Q1/223 ប្រសើរជាងការរំពឹងទុក ដែលវ៉ែនតា Vision Pro នឹងត្រូវដាក់លក់ជាផ្លូវការនៅឆ្នាំក្រោយក្នុងតម្លៃ ៣,៤៩៩ ដុល្លារ។
នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ៤៩% ចំពេលមានការកើនឡើងជាទូទៅនៅក្នុងភាគហ៊ុន Big Tech ខណៈដែលអ្នកវិនិយោគបានកោតសរសើរចំពោះរលក AI ។ កំណើនខ្លាំងបំផុតគឺភាគហ៊ុន Nvidia ដែលមាន ១៩០% តាមពីក្រោយដោយ Meta ១៣៨% ៕ ប្រភព៖vnexpress










