លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់សម្តេច ហ៊ុន សែន ថា អង្គការយូណេស្កូនឹងខិតខំសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុលនិងស្ដារនូវការខូចខាតសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ជាពិសេសគឺប្រាសាទព្រះវិហារ ដែលរងការបាញ់បំផ្លាញពីយោធាថៃ។
.jpg)
ថ្លែងក្នុងឱកាសដែលសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម វិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាថ្ងៃទី៣០មេសានេះលោក Flavio Bonetti បានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជានិង UNESCO ឯកឧត្តមលើកឡើងថាជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថាអង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
នាឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមតំណាងអង្គការយូណេស្កូសុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លា.ញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃហើយសម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ .jpg)
ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយឯកឧត្តមបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។.jpg)
គួរជម្រាបថា យោងតាមការវាយតម្លៃបឋម ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២ កន្លែង ដែលទាមទារឱ្យមានការសង្គ្រោះជាបន្ទាន់។ អាជ្ញាធរជាតិព្រះវិហារបានប៉ាន់ប្រមាណថា កម្ពុជាត្រូវការថវិកាចន្លោះពី ៦០ លាន ទៅ ៧០ លានដុល្លារអាមេរិក និងអាចត្រូវប្រើរយៈពេលពី ២០ ទៅ ៣០ ឆ្នាំ ដើម្បីស្តារ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះឲ្យងើបឈរឡើងវិញ។ ក្នុងនោះដែរ របាយការណ៍ថ្មីៗនេះបានបង្ហាញថា អង្គការ UNESCO បានកៀងគរថវិកាចំនួន ៦០,០០០ ដុល្លារ ហើយដើម្បីគាំទ្រដល់ការជួសជុល ក្នុងនាមជាជំនួយសង្គ្រោះបន្ទាន់៕










