គិតមកទល់ពេលនេះ មេានរយៈពេល១៥ឆ្នាំហើយ ដែលកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយកម្ពុជាបានឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នៅក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
គ្រានោះសម្តេចតេជោ ហ៊ុន សែន បានស្នើចុះបញ្ជីប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ ប៉ុន្តែបានជួបបញ្ហាស្មុគ្រស្មាញយ៉ាងច្រើន ជាពិសេសការបង្ករឿងពីសំណាកភាគីថៃ។ លុះក្រោយមក ដោយការយកចិត្តទុកពីអង្គការយូណេស្កូ និងភាគីកម្ពុជា ដែលតំណាងដោយសម្តេចឧបនាយករដ្ឋមន្ត្រី សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ទើប៧ឆ្នាំក្រោយមក ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាផ្លូវការ។
សូមបញ្ជាក់ផងដែរថា ព្រះវិហារ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕










