នាពិធីចុះដោះស្រាយបញ្ហាកម្សោយសេវាទូរស័ព្ទចល័តនៅតាមបុរីនានា ក្រសួងប្រៃសណីយ៍ បានលើកឡើងនូវយន្តការមួយចំនួន ក្នុងនោះខ្លះជាកិច្ចការផ្ទាល់របស់ក្រសួង និងខ្លះទៀតទាមទារការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាថា សេវាទូរស័ព្ទក្នុងបុរីទាំង ៦៧ នៅរាជធានីភ្នំពេញមានសេវាខ្លាំង និងដំណើរការល្អ។
នៅក្នុងផែនការស្ដារគុណភាពសេវាទូរស័ព្ទចល័តតាមបុរីទាំង ៦៧ ក្រសួង កំពុងសាងសង់បង្គោលអង់តែន ចំនួន៨៨បន្ថែម ហើយបច្ចុប្បន្ននេះ សម្រេចបានចំនួន ៧០អង់តែនហើយ ដោយឡែកចំនួន ១៨ អង់តែនដែលនៅសល់ ក្រសួង កំពុងដោះស្រាយជាមួយពលរដ្ឋក្នុងបុរីទាំងនោះ ដោយសារមានពលរដ្ឋខ្លះ ស្នើសុំមិនឱ្យសាងសង់បង្គោលអង់តែន ដោយភ្ជាប់ជាមួយហេតុផលផ្សេងៗ។
នៅក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា៖” ដើម្បីគុណភាពសេវាទូរស័ព្ទចល័តដំណើរការបានល្អ ក្រសួងស្នើការចូលរួមពីប្រជាពលរដ្ឋ រុះរើ ឬបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា Signal Booster Rapitor ជាដើម ដោយសារឧបករណ៍ទាំងនេះបានបង្កការឆ្លងរំខាន និងប៉ះពាល់ធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត”៕
ប្រភព៖ ក្រសួងប្រៃសណីយ៍










