កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ភ្នំភ្លើង Mayon នៅខេត្ត Albay ប្រទេសហ្វីលីពីន បានផ្ទុះបញ្ចេញផ្សែងផេះខ្មួលខ្មាញ់ឡើងលើអាកាសស្មើកម្ពស់ជាង១គីឡូម៉ែត្រ បង្ខំឱ្យពលរដ្ឋជាង៣០០គ្រួសារជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ ហើយចំនួនពលរដ្ឋជម្លៀសចេញនឹងកើនឡើងថែមទៀត បន្ទាប់ពីផ្សែងផេះគ្របដណ្តប់រហូតដល់៨៧ភូមិ ។ ទោះជាពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លា.ប់ ប៉ុន្តែវាធ្វើឱ្យអ្នកបើកបររថយន្ត មើលមិនឃើញផ្លូវ និងប៉ះពាល់ដល់ការដកដង្ហើម ។
បើតាមនាយកវិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន គឺភ្នំភ្លើង Mayon បានផ្ទុះតិចៗជាបន្តបន្ទាប់តាំងពីខែមករា មកម៉្លេះ ប៉ុន្តែកំអែភ្នំភ្លើងយ៉ាងច្រើនដែលប្រមូលផ្តុំលើជម្រាលភ្នំនៅភាគនិរតីបានហូរចុះមកភ្លាមៗ ព្រមជាមួយផ្ទាំងថ្មដ៏ក្តៅ ផេះ និងឧស្ម័ន កាលពីថ្ងៃទី២ ខែឧសភា ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់ទេ ប៉ុន្តែភ្នំភ្លើងបានបញ្ចេញផ្សែងផេះយ៉ាងច្រើនគ្របដណ្តប់រហូតដល់៨៧ភូមិ ដែលធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល ពិបាកបើកបររថយន្តដោយសារមើលផ្លូវមិនឃើញ និងពិបាកដកដង្ហើម ។
ការបញ្ចេញផ្សែងផេះយ៉ាងច្រើនពីមាត់ភ្នំភ្លើងនេះ បណ្តាលមកពីការបាក់ស្រុតនៃស្រទាប់កំអែលភ្នំភ្លើងនៅតាមជម្រាលភ្នំ ដែលបង្កើតជាឧស្ម័នក្តៅហូរចុះមកក្រោម ។ អាជ្ញាធរបានហាមឃាត់ដាច់ខាតមិនឱ្យពលរដ្ឋចូលក្បែរតំបន់គ្រោះថ្នាក់នៅជុំវិញមាត់ភ្នំភ្លើង ។.jpg)
ទោះជាហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សស្លាប់ ប៉ុន្តែបានបំផ្លាញកសិដ្ឋានដាំបន្លែ និងធ្វើឱ្យក្របីងាប់៤ក្បាល, គោងាប់១ក្បាល ។ រហូតមកដល់ថ្ងៃទី៤ ខែឧសភា នេះ ស្ថានការណ៍ភ្នំភ្លើង Mayon ស្ងប់ស្ងាត់ហើយ ប៉ុន្តែគ្រោះថ្នាក់នៅតែអាចកើតឡើងជានិច្ច ។
.jpg)
អាជ្ញាធរបានប្រកាសអាសន្នពីគ្រោះថ្នាក់នៅតំបន់ជុំវិញភ្នំភ្លើងរហូតដល់កម្រិតទី៣ ក្នុងចំណោម៥កម្រិត បន្ទាប់ពីវាផ្ទុះតិចៗជាច្រើនលើកបណ្តាលឱ្យបាក់ផ្ទាំងថ្មធ្លាក់ចុះពីមាត់ភ្នំភ្លើង ក្នុងនោះផ្ទាំងថ្មខ្លះមានទំហំធំៗប៉ុនរថយន្ត ដែលធ្លាក់មកជាមួយកំអែភ្នំភ្លើងអាចគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។ ការប្រកាសអាសន្នកម្រិត៣ មានន័យថា ភ្នំភ្លើងអាចនឹងផ្ទុះឡើងបង្កគ្រោះថ្នាក់នាពេលឆាប់ៗ រីឯការប្រកាសអាសន្នកម្រិតទី៥ គឺជាកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតដែលកើតឡើងដោយសារកំអែភ្នំភ្លើង ព្រមទាំងការបញ្ចេញផេះយ៉ាងខ្លាំង ។.jpg)
គួរបញ្ជាក់ថា ភ្នំភ្លើង Mayon មានកម្ពស់២,៤៦២ម៉ែត្រ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅប្រទេសហ្វីលីពីន ដោយសារតែរូបរាងស្រស់ស្អាតរបស់វា ប៉ុន្តែក៏ជាភ្នំភ្លើងដែលអាចគ្រោះថ្នាក់បំផុតក្នុងចំណោមភ្នំភ្លើងគ្រោះថ្នាក់របស់ហ្វីលីពី ចំនួន២៤កន្លែង ៕










