យោងតាមការចេញផ្សាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងថាកីឡាការិនី ឈិត សាភឿន មកពីក្លិបព្រះខ័នរាជស្វាយរៀង ដែលរកបាន២គ្រាប់ក្នុងជំនួបយកឈ្នះឡាវនោះ បានរងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។
ក្រោយទទួលការវះកាត់ដោយជោគជ័យ និងយកចិត្តទុកដាក់ ឥឡូវនេះកីឡាការិនី ឈិត សាភឿន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ដែលទំនងប្រហែលជាមិនអាចជួយក្រុមកម្ពុជាក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 បានទៀតនោះទេ។
សូមបញ្ជាក់ផងដែរ កាលពីម្សិលមិញកម្ពុជាបានបើកឆាក យកឈ្នះឡាវ ២-១ ដោយរកបានដោយកីឡាការិនី ឈិត សាភឿន ទាំងពីរ៕