តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ និងជាCoach ម្នាក់នៅក្នុងកម្មវិធី The Voice Cambodia បានចែករំលែកបទពិសោធខ្លះៗទាក់ទងនឹងជំងឺបាក់ទឹកចិត្ត ដែលជាជំងឺគួរឱ្យបារម្ភក្នុងពេលបច្ចុប្បន្ននេះដែលបានឆាបឆក់យកជីវិតមនុស្សជាច្រើននាក់ ខណៈតារាចម្រៀងរូបនេះក៏ធ្លាប់ឆ្លងកាត់ជំងឺនេះដូចគ្នាទោះបីលោកជាតារាចម្រៀងម្នាក់មានឈ្មោះបោះសំឡេងក៏ដោយ។

លោក ណុប ប៉ាយ៉ារិទ្ធ បានរៀបរាប់នៅលើបណ្តាញសង្គមនាវេលាម៉ោងជិត៣ទៀបភ្លឺថ្ងៃទី៦ ខែកក្កដា ថា «មើលFacebook ឃើញអ្នកចាកចេញដោយជម្ងឺបាក់ទឹកចិត្ត គេងមិនលក់ ចង់ចែករំលែកខ្លះដល់បងប្អូន ខ្ញុំក៏ធ្លាប់បាក់ទឹកចិត្ត ខ្ញុំក៏ធ្លាប់អស់សង្ឃឹម តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា «រឹងមាំ» ។ សូមកុំផ្តល់អំណាចឱ្យអតីតកាលមកកំណត់អនាគតរបស់អ្នក។ សូមកុំឱ្យខ្លួនឯងរស់ក្នុងជីវិតជាជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU6Qz6B9Rj6D8ahBHJsRAH0UYfs1mjGAoblcroxE3tVT-AP5wR3AvJfj8fEjI6K-8luKxHFMQ_G70VZ54S_HkeAYF9CTfDipKB-59JGACpqqQsb8Fo0upZVbnvSm41BFBLcDWLXutxJ9Kx4wy9DLKeKvxT9Ie2oVB89Yep8RlbJN9RyAKuFHDDHJBDjsE/s1440/348820155_6100133123375829_2519090693237813737_n.jpg

អ្នកដឹងទេ? ការយំមិនមែនមានន័យថាអ្នកខ្សោយ ឬទន់ជ្រាយនោះទេ។ ការយំជាសំឡេង ដំបូងបង្អស់ដែលមនុស្សគ្រប់គ្នាមានតាំងពីកំណើតមកព្រោះវាជាសញ្ញាបញ្ជាក់ថា អ្នកនៅមានជីវិត ។ តើមនុស្សណាមួយដែលកើតមកពីពោះម្តាយមកភ្លាមដោយមិនចេះយំ? ដូច្នេះបើពេលខ្លះអ្នកចង់យំ យំហើយធូរចិត្តក៏យំចុះ ឱ្យទឹកភ្នែកហូរមកលុបលាងរឿងមិនសប្បាយចិត្តទាំងឡាយ តែក៏មិនបាច់យំយូរពេកដែរ ។ ពេលបានធូរហើយ ឈប់យំទៀត ហើយត្រូវតែរស់បន្ត។ ជំហានដ៏ខ្លីៗ មួយៗរបស់ទារកជារៀងរាល់ថ្ងៃគឺជាចំនុចផ្តើម ហើយវានិងក្លាយជាជំហ៊ានដ៏វែងឆ្ងាយនៅថ្ងៃអនាគត ដូច្នេះសូមបន្តបោះជំហ៊ានហើយកុំបោះបង់។
អ្នកនៅតែមានតម្លៃ បើទោះជាអ្នកបរាជ័យ តែអ្នកនៅតែមានឱកាសម្តងហើយម្តងទៀត
ចូរកុំព្យាយាមបិទឱកាសខ្លួនឯង ហើយរើសយកការចុះចាញ់។ ដង្ហើមនៃភាពអស់សង្ឃឹម គឺជាលេសបំបាក់ទឹកចិត្តខ្លួនឯងប៉ុណ្ណោះ សូមជំនួសមកវិញដោយការតាំងចិត្ត ព្រោះអ្នកពិតជាមិនអន់ ហើយមិនអន់ដល់ថ្នាក់ចាប់ផ្តើមជាថ្មីឬបន្តមិនបាននោះឡើយ។ បើទោះជាយប់ងងឹតក៏មិនងងឹតរហូត២៤ម៉ោងដែរ ដរាបណាមេឃនៅមានពន្លឺ អ្នកនៅតែមានសង្ឃឹម ។ ព្យាយាមរើសយកគំនិតវិជ្ជមានជានិច្ចសម្រាប់ជីវិតមិនថាមានរឿងលំបាកយ៉ាងណាទេ ថ្ងៃស្អែកគឺជាឱកាសថ្មីសម្រាប់អ្នកក្នុងការដកពិសោធន៍ និងធ្វើអ្វីៗឱ្យកាន់តែប្រសើរឡើង ហើយបើទោះវាជាពេលវេលាក្នុងការចាប់ផ្តើមជាថ្មីម្តងទៀតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmuBPxJpabAXJNzMpr-gmsGaZoaw4VRHOuy2kima-MvKLUDcHDBZrXxoxyzOG6u4TS-KM6mud5DHSwe86wBkye5-uCQdi1kqubRbxYjmxqTJn7TrzH9b4CCwPcXsUoSlRUvwzzYnqyDCs0GUU8IKxEOSjWx9vtWWZP7_q4rgzJ_ubVELTbrd3eJ8k9Pjo/s1440/349159418_1258583965050109_6552521803311973300_n.jpg

ប្រសិនបើអ្នកក្រឡេកមើលទៅកូនរុក្ខជាតិមួយដើមដែលប្រឹងដុះលូតលាស់តាមចន្លោះថ្មដ៏ក្រៀមក្រោះក្តៅហួតហែង តែវានៅតែព្យាយាមវា ព្យាយាមលូត ព្យាយាមរស់ នោះអ្នកនិងដឹងថា ជីវិតយើងក៏គួរតែតស៊ូឱ្យដល់ទីបំផុតដូចគ្នា ។ កុំស្អប់ខ្លួនឯងចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមិនមានដូចគេ មិនបានធ្វើ ឬ ធ្វើមិនបានដូចគេ ផ្ទុយទៅវិញ ចូរស្រឡាញ់ខ្លួនឯងអោយបានច្រើន និងរីករាយ សប្បាយចិត្តនៅអ្វីគ្រប់យ៉ាងដែលអ្នកមាន ព្រោះអ្វីដែលអ្នកមាន ក៏មិនប្រាកដថាគេគ្រប់គ្នាមានឡើយ ។ ការរត់គេចពីបញ្ហារបស់អ្នក ប្រៀបបានទៅនិងការប្រណាំងដែលអ្នកមិនដែលឈ្នះ ដូច្នេះចូរ ប្រឈមមុខ ហើយព្យាយាមរកដំណោះស្រាយ ដោយចិត្តត្រជាក់ ។ ដរាបណាអ្នកនៅតែតស៊ូ នោះអ្នកអាចយកឈ្នះការបាក់ទឹកចិត្តរបស់អ្នក។ ដឹងគុណខ្លួនឯងដែលអាចតស៊ូមកដល់ចំនុចដ៏វែងឆ្ងាយមួយ ដូច្នេះបើដើរមកឆ្ងាយហើយ បន្តដើរឱ្យដល់ទីបំផុត ដើរយឺត ល្អជាងឈរស្ងៀម ហើយបើឈរស្ងៀមដើម្បីសម្រាក ក៏នៅតែល្អជាងដេកដួល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fmjELIA1NomqwsuRwna9XGQSOEeBx_Ts6AKxkJExCMNxOGb44hfw1zB96TQGl9zD0qjD8Gbb5p7_eV00-i9J_crkTGyYubfiQ5UDtwS8OOaKagGd_-eOk8aZlfjb9kM1bkRuCAMK162iIYsWpjuos1rCh27caSN6PZDLZAj3HQGa0A2WXFi4_MnQs3A/s1440/357696778_831816774971464_4754196241421925214_n.jpg

ម្ចាស់បទ «ស្រលាញ់ស្ទើរលេប» រូបនេះបន្តទៀតថា «ផ្តល់កម្លាំងចិត្តអោយខ្លួនរាល់ថ្ងៃជាវិធីដ៏ងាយស្រួលក្នុងការលើកទឹកចិត្តអ្នក!
ទោះបីជាអ្នកមិនអាចមើលឃើញហេតុផលដើម្បីបន្តទៅមុខដោយមិនអាចគណនាពីភាគរយនៃកម្លាំងចិត្តនៅក្នុងខ្លួនរបស់អ្នកជាតួរលេខក៏ដោយ តែវាក៏មិនមានន័យថា អ្នកត្រូវតែចុះចាញ់ គ្មានដំណោះស្រាយរហូតរើសយកជម្រើសចុងក្រោយដោយការបញ្ច-ប់ជីវិតដែរ សូមកុំអោយតម្លៃក្តីស្លា-ប់មកល្បួងអ្នកក្នុងកាលៈទេសៈនេះអោយសោះព្រោះការគិតរបស់អ្នកក្នុងពេលនោះគឺឆិនឆៃជាងពេលធម្មតា ។
ដូច្នេះនៅពេលដែលការបាក់ទឹកចិត្ត អ្នកច្បាស់ជានិយាយថា “បោះបង់” ពេលនោះក្តីសង្ឃឹមរបស់អ្នកនិងខ្សឹបប្រាប់អ្នកថា “ព្យាយាមម្តងទៀត” ។
ចូរទុក Space សម្រាប់ខ្លួនឯង ទាំងការគិត សម្រេចចិត្ត និង ធ្វើ ហើយព្យាយាមរក្សាផ្លូវចិត្តរបស់អ្នកឱ្យបានល្អ សូមចងចាំថា ផែនដីនេះនិងមិនព្រមអោយអ្នករស់នៅឯការតែម្នាក់ឯងឡើយ ចូររឹងមាំ តស៊ូ ពុះពារជាមួយចំណោទជីវិតរបស់យើងទាំងអស់គ្នា អ្នកមានខ្ញុំ ខ្ញុំមានអ្នក ពួកយើងរស់រួមលោកជាមួយគ្នា បង្កើតក្តីសង្ឃឹមរួមគ្នា រួមសុខ រួមទុក្ខ ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ហើយស្វែងរកស្នាមញញឹមជាមួយគ្នា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqENZ5IekINw7YNaiq6KMAkfzGy59QEuwvUjj5-e2cnErPKC_lErz-c0hXostt7iLv5bRLFkiqJbStat0o8zwWbKh_DWSPEeUMZrlKpuNGi8FBho46IgXtASAe5tiBAWsK9PBUWTerBMgGFG1TFapIqg8T-wRQWLAPB3fv6wtQjo3L2_Nvl9CyT8fwSM/s755/Capture%20(31).PNG