Home Blog Page 1610

ប្រទេសវេលស៍ចេញច្បាប់គ្រប់គ្រងអាហារប៉ះពាល់សុខភាព

0

ប្រទេសវេលស៍ ៖ រដ្ឋាភិបាលប្រទេសវេលស៍ (Wales) ជាប្រទេសមួយស្ថិតនៅភាគនិរតីប្រទេសអង់គ្លេស បានចេញវិធានការត្រួតពិនិត្យម្ហូបអាហារប៉ះពាល់សុខភាព និងត្រួតពិនិត្យអាហារនៅតាមផ្សារទំនើបនានា ដែលមានជាតិខ្លាញ់ ស្ករ ឬអំបិលខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាជំងឺធាត់របស់ពលរដ្ឋ ។ គេសង្កេតឃើញថា ពលរដ្ឋចំនួន២នាក់ក្នុងចំណោម៣នាក់ដែលរស់នៅប្រទេសនេះ បានកើតជំងឺធាត់ដែលបណ្តាលមកពីការបរិភោគអាហារប៉ះពាល់សុខភាព ។Wales to clamp down on junk food meal deals to tackle obesity | Welsh  politics | The Guardian

ជាធម្មតា ផ្សារទំនើប និងហាងលក់ម្ហូបអាហារទាំងឡាយតែងលក់នំប៉័ងសេនវិច, ភេសជ្ជៈ និងនំចំណីផ្សេងៗក្នុងតម្លៃពិសេស ដូចជា ទិញ២មុខ ថែមជូន១មុខជាដើម ។ ច្បាប់ថ្មីនេះនឹងគ្រប់គ្រងការទិញអាហារធ្វើឱ្យប៉ះពាល់សុខភាព ដោយស្នើទៅកាន់អ្នកលក់រាយមិនឱ្យប្រូម៉ូសិនបញ្ចុះតម្លៃអាហារ ។ គេនឹងអនុវត្តច្បាប់នេះចាប់ពីឆ្នាំ២០២៤ តទៅ និងអនុវត្តជាផ្លូវការនៅឆ្នាំ២០២៥ ជាមួយហាងលក់ដូរគ្រប់ប្រភេទ ។

គ្រូពេទ្យលើកឡើងថា ពលរដ្ឋ៣៣% បានទិញអាហារប្រូម៉ូសិនពិសេសយ៉ាងតិច១លើកក្នុង១សប្តាហ៍ ។ ដូច្នេះ ៧៥% របស់អាហារប្រូម៉ូសិននេះ មានបរិមាណកាឡូរីលើសពីរាងកាយគួរទទួល ។ ការហូបអាហារទាំងនេះនៅពេលថ្ងៃត្រង់ជាប្រចាំ វានឹងធ្វើឱ្យទម្ងន់កើនឡើងជាមធ្យម២១គីឡូក្រាមក្នុង១ឆ្នាំ បើធៀបនឹងការហូបអាហារតាមធម្មតា ទម្ងន់នឹងកើនឡើងត្រឹមជាង២គីឡូក្រាមប៉ុណ្ណោះក្នុង១ឆ្នាំ ។UK to ban junk food ads online to tackle child obesity | Nursery World

គួរបញ្ជាក់ថា ពលរដ្ឋរស់នៅប្រទេសវេលស៍៦០% មានទម្ងន់លើសធម្មតា ចំណែកកុមារម្នាក់ក្នុងចំណោម៤នាក់ បានប្រឈមនឹងជំងឺធាត់ពេលពួកគេអាយុត្រឹម៥ឆ្នាំ ។ លើសពីនេះ ពលរដ្ឋភាគច្រើនបានកើតជំងឺទឹកនោមផ្អែមទៀតផង ។

កន្លងមក ប្រទេសអង់គ្លេសធ្លាប់ចេញវិធានការហាមឃាត់អាហារប្រភេទនេះដូចគ្នា ប៉ុន្តែបានពន្យារពេលវិញ ដោយសារលោក Richie Sunak នាយករដ្ឋមន្ត្រីអង់គ្លេសគិតថា វាមិនយុត្តិធម៌សម្រាប់ការប្រូម៉ូសិនបញ្ចុះម្ហូបអាហារ ខណៈតម្លៃអាហារកើនឡើងខ្ពស់ ។ ចំណែកប្រទេសស្កុតឡេនបានផ្អាកសេចក្តីព្រៀងច្បាប់គ្រប់គ្រងអាហារ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារជំងឺកូវីដឆ្លងរាតត្បាត ៕ ប្រភព ៖ beartai BRIEF

ស្រីលង្កានឹងដាក់ពាក្យបណ្តឹង បើថៃយកដំរី២ក្បាលទៀតមកវិញ

0

ប្រទេសស្រីលង្កា ៖ លោក Nerancha Waiyaratne ជាមេដឹកនាំគណបក្សប្រឆាំងលើកឡើងថា កាលពី៣៧ឆ្នាំមុន ព្រះមហាក្សត្រថៃបានប្រគល់ដំរីមកឱ្យប្រទេសស្រីលង្កា ដើម្បីធ្វើជាអំណោយដល់វត្ត Sri Dalada Malikawa ហើយបច្ចុប្បន្ននេះ វាមានសុខភាពល្អ ។ លោកថា ប៉ុន្តែមានក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន ដែលធ្វើការផ្នែកសត្វនៅប្រទេសស្រីលង្កា បានផ្សាយព័ត៌មានមិនត្រឹមត្រូវពីដំរីថៃដែលរស់នៅប្រទេសស្រីលង្កា ទៅកាន់រដ្ឋាភិបាលថៃ ។

មេដឹកនាំគណបក្សប្រឆាំងរូបនេះនិយាយថា បើមានការព្យាយាមយកដំរីដែលព្រះមហាក្សត្រថៃបានប្រគល់មកឱ្យស្រីលង្កាត្រឡប់ទៅប្រទេសថៃវិញ ស្រីលង្កានឹងដាក់ពាក្យបណ្តឹងទាមទារសំណងថ្លៃចំណាយលើការថែទាំដំរីរហូតដល់បច្ចុប្បន្ន ។ លោកបន្តថា ដំរីថៃទទួលបានការថែទាំយ៉ាងល្អពីអ្នកបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្របសុពេទ្យ ចាប់តាំងពីស្រីលង្កាបានទទួលដំរីមកចិញ្ចឹមរយៈពេល៣៧ឆ្នាំ ។ យើងបានចំណាយប្រាក់ច្រើនណាស់សម្រាប់ថែទាំវា ហើយការទាមទារដំរីយកទៅវិញនេះ ក៏ខុសនឹងក្រមសីលធម៌ផងដែរ ។ កន្លងមក រដ្ឋមន្ត្រីក្រសួងបរិស្ថានថៃបានថ្លែងថា បើពលរដ្ឋថៃស្នើសុំដំរីពីស្រីលង្កាមកវិញ ខាងក្រសួងបរិស្ថាននឹងចាត់ការបញ្ជូនដំរីនៅសល់ចំនួន២ក្បាលទៀតត្រឡប់មកប្រទេសថៃវិញ ។

លោក Nerancha Waiyaratne លើកឡើងថា ព្រះមហាក្សត្រថៃបានប្រគល់ដំរីមកឱ្យស្រីលង្កា នៅឆ្នាំ១៩៨៦ ដើម្បីថ្វាយវត្ត Sri Dalada Malikawa ។ ដំរីនេះបានដឹកមកប្រទេសស្រីលង្កាតាមរយៈយន្តហោះរបស់អាមេរិក និងទទួលបានការយល់ព្រមពិសេសពីមេដឹកនាំស្រីលង្កានាសម័យនោះ ឈ្មោះ JR Jardine ។

ប្រទេសថៃបានយកដំរីឈ្មោះ «ផ្លាយស័ក្តសុរិន» ត្រឡប់ទៅប្រទេសរបស់ខ្លួនរួចរាល់ហើយ ។ ពេលនេះ អង្គការផ្នែកសត្វកំពុងព្យាយាមទាមទារដំរី២ក្បាលទៀតត្រឡប់ទៅថៃវិញដូចគ្នា ។ វត្តជាច្រើនកន្លែងនៅស្រីលង្កាបានចិញ្ចឹមដំរីសម្រាប់ចូលរួមក្នុងក្បួនដង្ហែរផ្សេងៗ ដែលគេត្រូវការសត្វដំរីជាច្រើនក្បាល ហើយដំរីទទួលបានការចាប់អារម្មណ៍ពីអ្នកស្រុក និងភ្ញៀវទេសចរផងដែរ ។

បើតាមប្រទេសថៃលើកឡើងថា ដំរីរបស់ថៃដែលបានប្រគល់ឱ្យស្រីលង្កាមិនទទួលបានការថែទាំទេ ខណៈគេប្រើវាឱ្យធ្វើការងារធ្ងន់ រហូតដល់មានស្នាមដំបៅនៅលើខ្លួន ។ ហេតុនេះ ប្រទេសថៃបានយកដំរីឈ្មោះ «ផ្លាយស័ក្តសុរិន» ត្រឡប់មកប្រទេសកំណើតវិញ ដើម្បីថែទាំវាឱ្យបានដិតដល់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji9VNGnpBcDO-323EowDqEzaKy2nSBT245kFzVO8wy0byFfLgbNm9ORFhNW1PVRAXPaMY_GBa_D3G9wDduA6QjBqIc9w5y2mniUp2uLpcKJf3hIOU6P8UAvwFvsJQPSWuu32TZ_QeigjPfOLLaIbGFeGXdKhORLvAYTD7qsLfDnUXD3hIAkx2eXldKZQw/s768/photo_2023-07-07_14-05-38.jpg ប្រភព ៖ Chiang Mai News

មកស្គាល់ប្រាសាទមួយ ដែលបន្សល់ទុកដោយមនុស្សរស់នៅក្នុងព្រៃមួយពួក នាសម័យអង្គរ

0

ប្រាសាទបន្ទាយសំរែ ស្ថិតនៅបារាយណ៍ខាងកើត ចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវព្រះដាក់ទៅភ្នំបូក។ប្រាសាទបន្ទាយសំរែ ជាអតីតអារាមហិណ្ឌូសាសនា សង់នៅពាក់កណ្ដាលសតវត្សរ៍ទី១២ - YouTube

ប្រាសាទនេះ កសាងឡើងនៅពាក់កណ្តាលសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍ ។
បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែកសំរែ​ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែ​នេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរ៉ែរស់នៅទីកន្លែងនេះ ។ប្រាសាទបន្ទាយសំរែ (Banteay Samre Temple) - Tovtrip
ឈ្មោះបន្ទាយសំរែ​នេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ព្រះដាក់ ដែលកាលដើមឡើយ គឺមានជនជាតិសំរែ​រស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅភូមិព្រះដាក់នេះមានជីដូនជីតា ជាជនជាតិសំរែ​ ដែលគេយកមកឱ្យយាមប្រាសាទ ។ប្រាសាទបន្ទាយសម្រែ​ - Banteay Samre - YouTube
ជាពិសេស ពួកសំរែ​នៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែ​នេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំរែ​នេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់ទីតាំងរូបរាងរបស់ប្រាសាទនេះ៕

អាហារទាំង ៤ ជួយកាត់បន្ថយហានិភ័យនៃ “ជំងឺធ្លាក់ទឹកចិត្ត”

0

ពិតណាស់ ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិតបាន។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តនេះ អ្នកគប្បីទៅជួបគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រ ឬក៏អាចទទួលទានអាហារសុខភាពមួយចំនួនដែលមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តនេះបាន ដែលអាហារទាំង ៤មុខនោះមានដូចជា៖

១.ស៊ុត៖ ស៊ុតសម្បូរទៅដោយប្រូតេអ៊ីនច្រើន រួមចំណែកដល់រាងកាយដែលមានសុខភាពល្អ សាកសមសម្រាប់អ្នកដែលចង់បង្កើតសាច់ដុំ ងាយស្រួលចម្អិន និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។How to Boil Eggs Perfectly (Every Time) - Downshiftology

២.ត្រីសាម៉ុន៖ ត្រីសាម៉ុង មានផ្ទុកនូវវីតាមីន D ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ ជួយបង្កើនកម្រិត serotonin ក្នុងរាងកាយ នឹងល្អសម្រាប់សុខភាពបេះដូង សុខភាពស្បែក ជាពិសេសនោះក៏អាចកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានខ្លះផងដែរ។6 Types of Salmon to Know

៣.តៅហ៊ូ ឬសណ្តែកសៀង៖ សណ្តែកសៀងគឺជាគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយសារធាតុ tryptophan ដូច្នេះការទទួលទានសណ្តែកសៀង ឬតៅហ៊ូធ្វើពីសណ្តែកសៀង វាមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការជួយបង្កើនកម្រិត serotonin។
Serotonin គឺជាសារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើតឡើងដោយរាងកាយ និងអនុវត្តមុខងារសំខាន់ៗដែលប៉ះពាល់ដល់អារម្មណ៍ ជួយគ្រប់គ្រងអារម្មណ៍នៃភាពអត់ឃ្លាន ឬមានអារម្មណ៍ងងុយគេង ជួយឱ្យគេងលក់ស្រួល និងជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត។What Is Tofu? What It's Made of, How To Press It, and How to Cook It

៤.ទឹកដោះគោ ឬឈីស៖ ក្រៅពីជាប្រភពកាល់ស្យូមដ៏សំខាន់ដែលជួយពង្រឹងឆ្អឹង និងធ្មេញ ទឹកដោះគោ ឬឈីស ក៏អាចបង្កើនឱកាសនៃការបង្កើត serotonin បន្ថែមទៀតនៅក្នុងខ្លួនផងដែរ៕How to Make Almond Milk | Downshiftology ប្រភព៖sanook

អ្នកជិះរថភ្លើងហោះដាំក្បាលចុះក្រោម៤ម៉ោងដោយសារខុសបច្ចេកទេស

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងមក គេហទំព័រ UPI បានរាយការណ៍ហេតុការណ៍លស់ព្រលឹងមួយក្នុងពិធីបុណ្យឈ្មោះ «Forest County Festival» នៅទីក្រុង Crandon រដ្ឋ Wisconsin សហរដ្ឋអាមេរិក ដោយសាររថភ្លើងហោះបានក្រឡប់ និងបណ្តាលឱ្យអ្នកជិះចំនួន៨នាក់ដាំចុះក្បាលចុះក្រោមអស់រយៈពេល៤ម៉ោង ។The roller coaster crashes!

គេបានបញ្ជូនភ្នាក់ងារពន្លត់អគ្គិភ័យជាច្រើននាក់មកកាន់កន្លែងកើតហេតុ ប៉ុន្តែពួកគេត្រូវចំណាយពេលជាង៤ម៉ោង ទើបអាចជួយអ្នកជិះលើរថភ្លើងហោះទាំងអស់ចុះមកក្រោមវិញដោយសុវត្ថិភាព បន្ទាប់មក ភ្នាក់ងារសង្គ្រោះបន្ទាន់បានបញ្ជូនអ្នកជិះទាំងនេះទៅកាន់មន្ទីរពេទ្យ ។ ប៉ូលិសសន្និដ្ឋានថា វាជាកំហុសបច្ចេកទេស ហើយមន្ត្រីប្រចាំរដ្ឋ Wisconsin បានចាត់ការស៊ើបអង្កេតករណីនេះហើយ ។The roller coaster crashes!

ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកជិះរថភ្លើងហោះ ក៏ដូចជាអ្នកឃើញហេតុការណ៍ភ័យយ៉ាងខ្លាំង ។ ពួកគេបានសំណូមពរឱ្យអ្នកទទួលខុសត្រូវផ្នែកនេះបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំឱ្យហេតុការណ៍ដដែលនេះកើតឡើងម្តងទៀត ។The roller coaster crashes!

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ ក៏ធ្លាប់កើតហេតុការណ៍អ្នកជិះជាប់លើកន្ត្រកវិលក្នុងសួនកម្សាន្ត Icon Park នៅក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិកផងដែរ ដោយសារដាច់ចរន្តអគ្គិសនី ហើយភ្នាក់ងារសង្គ្រោះបានចំណាយពេលជាច្រើនម៉ោង ទើបអាចជួយអ្នកជិះដោយសុវត្ថិភាព ។

លើសពីនេះ កាលពីឆ្នាំ២០១៥ អ្នកជិះក៏បានជាប់នៅលើកន្ត្រកវិលក្នុងសួនកម្សាន្ត Icon Park ដូចគ្នាដែរ ដោយសារកំហុសបច្ចេកទេស ៕ ប្រភព ៖ khaosod

ប្អូនស្រី ផន សុផារី Cover បទ «Gone» របស់ Rosé បានយ៉ាងពីរោះមហាជនលាន់មាត់ព្រាត

0

ហេតុតែមានឈាមជ័រអ្នកសិល្បៈប្អូនស្រីរបស់អ្នកនាង ផន សុផារី ឈ្មោះ ផន សុគន្ធធីរ៉ា កំពុងធ្វើឱ្យមហាជនស្ងើចសរសើរយ៉ាងខ្លាំងដល់ក្មេងស្រីរូបនេះដែលអាចច្រៀងបានយ៉ាងពីរោះ ខណៈ Cover បទ «Gone» របស់ Rosé សមាជិក BLACKPINK បានយ៉ាងឡូយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbEg-7bLj2D3NeXUVOZOWXhwINdi8dVzNUzNulLh35jofDZd_M5ihalRfJzfgbmy08B8I_Y5NJ7SE1PNyNaEOlZEQQCmeY6FWMNqH_DyfTn64e70DzDaHCUUbxv75ucYQ8ePF2EcNrkBhgcKPBF6zRLwud23sOJBimKzuPPY_g5S5pQVP4P0-l8l7QE4/s2048/347247477_215828114689823_1683101388291549628_n.jpg

ប្រិយមិត្តមួយចំនួនជ្រាបមកហើយក្រុមគ្រួសាររបស់អតីតតួឯកល្ខោន អ្នកនាង ផន សុផារី សុទ្ធសឹងតែមានដុងខាងវិស័យសិល្បៈ ជាក់ស្តែងថ្មីៗនេះ ប្អូនស្រីរបស់អ្នកម៉ាក់អ៊ែលលី គឺ ផន សុគន្ធធីរ៉ា បានបង្ហាញសមត្ថភាពច្រៀងនៅក្នុងការliveធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ថាប្អូនស្រីអ្នកនាង ផន សុផារី ច្រៀងពីរោះមានដុងសិល្បៈមិនខុសពីបងស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnnxU6lwXo7zpTEv1CvhWvGrF5E3SEpVGlLCWmMTkgmzm0zCB7MayWI9A5u9atDwBkxsitM7UCCtCqwd-HJM3juWwHGVDaGStxVAEn2LG_I-rhlupjHYTMlOTtHwp1zl_4Y6mQJp4SZn7XNS1GgNjHF60VsOwyzrQwXis06HufQfbCVWooYxADjqnEogU/s1280/331680379_940632790266456_2537124848300589504_n.jpg

មិនត្រឹមតែអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះទេ តែ សុគន្ធធីរ៉ា បានCover បទ «Gone» របស់ Rosé សមាជិក BLACKPINK ជាភាសាអង់គ្លេសបានយ៉ាងឡូយ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងស្រដៀងៗគ្នាថា ធីរ៉ា ច្រៀងពីរោះណាស់ ខណៈបទនេះដែល ធីរ៉ា Cover បង្ហោះលើបណ្តាញសង្គមទិកតុកមានអ្នកទស្សនាជិតកន្លះលានដងឯណោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAlzwxShwa5X-shBn72hz3i9fBpAPB0cAEQaR_7hpCPXOhh6PZAIuEZ9xjbJyH7qLGCBfokeGIzVjLPZUvjeW0Cg6l20hXQY9XwHnXhQC68fS0IPacTcJH8qXSYiZXvz5e8y1rgI1S1Uwt0vidhf92mdrmM-c656j6xyLTS6eIUVTpu84yffm5kSfWq_k/s2048/279548646_538516371314960_9003118804339626798_n.jpg

គួរបញ្ជាក់ផងដែរថា ឪពុកម្ដាយរបស់អ្នកនាងផន សុផារី គឺជាអ្នកល្ខោនបាសាក់ដ៏ល្បីប្រចាំប្រទេសមានឈ្មោះថា ភីសុគន្ធី ដូច្នេះទើបកូនៗមានឈាមជ័រសិល្បៈមិនធម្មតា៕

អ៊ីរ៉ង់ ធ្វើព្យុះភ្លើងដាក់សហរដ្ឋអាមរិក បន្ដរឹបអូសកប៉ាល់នៅឈូងសមុទ្រពែក្ស

0

រាជធានីម៉ាណាម៉ា(Manama)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញស្ថានការណ៍នៅក្នុងដែនទឹកអន្ដរជាតិ ពាក់ព័ន្ធនឹងនាវាធ្វើសកម្មភាពរត់ពន្ធ ប៉ុន្ដែកងទ័ពរបស់ប្រទេសមហាអំណាចកំពូលមួយនេះ ក៏មិនបានចេញធ្វើអន្ដរាគមន៍ ចំពោះសកម្មភាពរបស់អ៊ីរង់ ស្ទាក់កប៉ាល់ពាណិជ្ជកម្មមួយនោះឡើយ។Iranian Navy Temporarily Seizes Vessel, Sparking Persian Gulf Alert - WSJ

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាន ស្ថិតក្នុងប្រទេសបារ៉ែន បានបញ្ជាក់ ថា កម្លាំងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ បានរឹបអូសដោយបង្ខំលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ស្ថិតក្នុងដែនទឹកអន្ដរជាតិ នៃឈូងសមុទ្រពែក្ស ដោយការសង័្សយជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ។

កងនាវាទី៥ នៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាន ស្ថិតក្នុងប្រទេសបារ៉ែន ( Bahrain) បានសរសេរ នៅក្នុងសេចក្ដីថ្លែការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ថា «កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែតាមដាននូវឧបទ្ទវហេតុ នៃការចាប់កប៉ាល់ ត្រូវបានធ្វើឡើង ដោយកម្លាំងអ៊ីរ៉ង់ ប៉ុន្ដែបានវាយតម្លៃតាមកាលៈទេសៈនោះ ដោយមិនធានាឲ្យមានការឆ្លើយតបនោះឡើយ»។Iran seeks to grow naval power as it prioritizes asymmetric warfare

លោក ធីម ហ័រឃីនស៍ (Tim Hawkins) អ្នកនាំពាក្យ មេបញ្ជាការកងនាវាទី៥ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមខ្លួនរួចជាស្រេច ការពារសិទ្ធិធ្វើនាវាចរណ៍ សម្រាប់ចរាចរណ៍តាមផ្លូវសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ ស្ថិតក្នុងដែនទឹកដ៏សំខាន់ នៅតំបន់មជ្ឈិមបូព៌ា»។

បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងហេតុការណ៍ចាប់កប៉ាល់ពាណិជ្ជកម្មនោះឡើយ។Iran navy's largest ship sinks after fire in Gulf of Oman - Al-Monitor:  Independent, trusted coverage of the Middle East

ក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Ambrey (អាមប្រេ) របស់អង់គ្លេស បានបញ្ជាក់ ថា ក្រុមហ៊ុនបានដឹង អំពីករណីដែលកងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ ប៉ុនប៉ងរឹបអូសកប៉ាល់ដឹកប្រេងតូចមួយគ្រឿង មានដាក់ទង់ជាតិរបស់តង់ហ្សានី នៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នាភាគឦសាន ពីទីក្រុងកំពង់ផែដាមម៉ាម (Dammam) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់តែងតែស្ទាក់ចាប់នាវាតូចៗ ដោយសារតែសង័្សយ អំពីការរត់ពន្ធ។

បើតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Vortexa (វ័រតេក្សា) បានអះអាង ថា ការផ្គត់ផ្គង់ប្រេងឆៅ និង ផលិតផលប្រេងរបស់ពិភពលោក ប្រហែល១ភាគ៥ ត្រូវបានឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាចំណុចដ៏តូចមួយ រវាងឆកសមុទ្ររបស់អ៊ីរ៉ង់ និង អូម៉ង់។ ប៉ុន្ដែកាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានចោទប្រកាន់គ្នា ពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏តានតឹងជាបន្តបន្ទាប់ នៅតាមផ្លូវទឹកឈូងសមុទ្រមួយនេះ។Iran Conducts Naval Drill in Persian Gulf - Caspian News

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កងទ័ពសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍ សម្រាប់រារាំងដល់អ៊ីរ៉ង់ បញ្ចៀសពីការរឹបអូសនាវាដឹកប្រេងចំនួន២គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់។

ដោយឡែគ អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា កងឆ្មាំបដិវត្ដន៍ មានដីការបស់តុលាការ ចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលបើកក្នុងដែនទឹកឈូងសមុទ្រ កាលពីថ្ងៃមុន ក្រោយពេលកប៉ាល់នោះ បានបើកបុកជាមួយនាវារបស់អ៊ីរ៉ង់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងចំនួន២គ្រឿងផ្សេងទៀត នៅក្នុងខែឧសភា រួមទាំងកោះ កប៉ាល់មានដាក់ទង់ជាតិរបស់កោះ Marshall ត្រូវបានជួលដោយក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក Chevron ផងដែរ៕

ដើមឈើទាំង ៥ ដែលប្រជាជនជប៉ុននិយមដាំដើម្បីកាត់បន្ថយកំដៅខ្លាំង

0

តាំងពីបុរាណកាលមក ប្រជាជនជប៉ុនតែងដាំដើមឈើទាំងនេះ នៅក្រៅផ្ទះដើម្បីជួយ កាត់បន្ថយកំដៅខ្លាំងជុំវិញផ្ទះ និងធ្វើឱ្យផ្ទះមានភាពត្រជាក់ត្រជុំ អមដោយរុក្ខជាតិបៃតង ស្រស់បំព្រង។ មិនតែប៉ុណ្ណោះរុក្ខជាតិទាំងនេះក៏អាចយកទៅព្យាបាលជំងឺផ្សេងៗបានទៀតផង។ ដូច្នេះហើយដើមឈើទាំង ៥ ដែលប្រជាជនជប៉ុននិយមដាំគឺ៖

១.ដើមស្ពឺ (Star fruit)៖ គឺជាដើមឈើដ៏ពេញនិយមដែលប្រជាជនជប៉ុនភាគច្រើនតែងដាំវានៅគ្រប់ផ្ទះ ដោយសារតែវាជាម្លប់ដ៏ត្រជាក់ មានសិរីសួស្តី ជាពិសេសនោះគឺដើមស្ពឺក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់របស់យើងផងដែរ។10 Benefits Of Star Fruit, Nutrition, Recipes, & Side Effects

២.ដើមផាសិន (Passion Fruit) ៖ គឺជាប្រភេទផ្លែឈើដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងសម្រស់ ហើយថែមតែងាយស្រួលដាំដុះទៀតផង។ លើសពីនេះវាក៏ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាអត្តសញ្ញាណមួយដែលតំណាងឱ្យរបៀបរស់នៅរបស់ប្រជាជនជប៉ុនផងដែរ។Passion Fruit: How to Eat It and What It Tastes Like - Insanely Good

៣.ផ្លែប៉េងប៉ោះស្រោម (Balloon Vine)៖ ផ្លែប៉េងប៉ោងមានដើមកំណើតនៅប្រទេសជប៉ុន ទោះជាផ្លែឈើនេះមិនអាចទទួលទានបានក៏ដោយ ប៉ុន្តែវាអាចការពារពន្លឺព្រះអាទិត្យ និងជួយធ្វើឱ្យផ្ទះរបស់យើងត្រជាក់ត្រជុំក្នុងរដូវក្តៅបាន។Mudakathan Keerai or Balloon Vine Seeds - Rangamalai Organic Farms (ROF) -  Manvasanai

៤.ផ្ការុងរឿង ឬ (Asagao)៖ គឺជាវល្លិឡើងភ្នំដ៏ពេញនិយមដែលប្រជាជនជប៉ុនភាគច្រើនដាំវានៅខាងក្រៅផ្ទះក្នុងរដូវក្តៅ ដោយសារវាជាពូជផ្ការីកដែលមានពណ៌ស្រស់ស្អាត និងធ្វើឱ្យម្ចាស់ផ្ទះមានសិរីសួស្តី។Iriya Asagao Matsuri (Morning Glory Festival) 2023 | japanistry.com

៥.ដើមអូគីណាវ៉ា (Okinawa Sparrow gourd)៖ គឺជាវល្លិ៍មួយប្រភេទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្រលាញ់រុក្ខជាតិរបស់ជនជាតិជប៉ុន ដោយសារតែវាលូតលាស់លឿន ងាយស្រួលក្នុងការថែទាំ ផ្តល់នៅភាពត្រជាក់ត្រជុំ ជុំវិញផ្ទះ និងផ្លែរបស់វារាងមូលតូចមួយជាមួយនឹងឆ្នូតដែលផ្លាស់ប្តូរពីពណ៌បៃតងទៅក្រហមមើលទៅគួរឱ្យស្រលាញ់៕ ប្រភព៖sanook

បណ្តាញសង្គមថ្មីរបស់ Meta កំពុងវាយលុកទីផ្សារ Twitter របស់ Elon Musk

0

បរទេស៖ ក្រុមហ៊ុន Meta បានបញ្ចេញកម្មវិធីថ្មីមួយរបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា ដែលមានឈ្មោះថា Treads ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី Twitter របស់ Elon Musk ។

Treads គឺជាកម្មវិធីថ្មីមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី Twitter របស់ Elon Musk និងកម្មវិធី Instagram ដោយកម្មវិធីនេះចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ Treads គឺពិតជាងាយស្រួលប្រើប្រាស់ណាស់ដោយគ្រាន់តែអ្នកមានគណនី Instagram នោះអ្នកនឹងអាចប្រើប្រាស់កម្មវិធី Treads បានហើយ។ មិនតែប៉ុណ្ណោះ Threads គឺអាចបង្ហោះបានរហូតដល់ ៥០០ តួអក្សរក្នុងពេលតែមួយ និងចែករំលែកតំណភ្ជាប់ រូបភាព និងវីដេអូ ក៏ដូចជាសមត្ថភាពក្នុងការបង្ហោះវីដេអូដែលមានរយៈពេលរហូតដល់ ៥ នាទីបានផងដែរ។Threads Review: How Instagram App Stacks Up Against Twitter - Variety

លោក Jack Dorsey ដែលជាសហស្ថាបនិកនៃ Twitter បានរិះគន់ចំៗជាសាធារណៈចំពោះកម្មវិធី Threads របស់លោក Mark Zuckerberg ថាបានលួចចម្លងទាំងស្រុងពីកម្មវិធី Twitter។ អ្នកប្រើប្រាស់ Twitter មួយចំនួនក៏បានចង្អុលបង្ហាញថា គោលការណ៍ឯកជនភាពរបស់ Threads និង Twitter គឺស្រដៀងគ្នាណាស់ លើកលែងតែ Twitter មិនស្នើសុំព័ត៌មានហិរញ្ញវត្ថុ និងសុខភាព ដូចទៅនឹង Threads។Twitter restores suicide prevention feature after Reuters report | Reuters

ទោះជាយ៉ាងណាក៏ដោយ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ថ្មីៗនេះបានជួបប្រទះរឿងអាស្រូវទាក់ទងនឹងឯកជនភាពជាច្រើន ហើយត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១.៣ ពាន់លានដុល្លារ។ ដូច្នេះយោងទៅតាម Business Insider បានឱ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីថ្មី Threads របស់ Meta គឺដើម្បីធ្វើជាដៃគូប្រកួតប្រជែងរបស់ Twitter និងជំនួសឱ្យ Facebook ដែលនេះជួយឱ្យ Threads នៅតែទាញយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ២ ពាន់លាននាក់របស់ Meta៕ ប្រភព៖vnespress

កន្លះឆ្នាំកម្ពុជាស្រូបភ្ញៀវអន្តរជាតិ ២.៥៧លាននាក់ កើនឡើង៤០៩%ធៀបឆ្នាំ២០២២

0

ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបចំនួន១១.១លាននាក់។ ចំនួនភ្ញៀវទេសចរនេះមានការកើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។Over 3 million tourists visit Cambodia in H1

តាមប្រសាសន៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។Cambodian Tourism Rebounds Strongly in Q1 2022 - B2B CAMBODiA

ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ជើងហោះហើរអន្តរជាតិចូលសរុប១០,៦៣៥ជើង ក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង
– អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។
យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕PM: China Covid shift may lift Cambodia tourism | Phnom Penh Post