Home Blog Page 1611

ដំណាំល្ហុងងាយស្រួលដាំ ឆាប់ធំ និងប្រមូលផលបាន១ឆ្នាំ

0

ល្ហុងគឺជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ឆាប់ធំលូតលាស់ និងអាចប្រមូលទិន្នផលបានរយៈពេល១ឆ្នាំ ។ យើងអាចដាំដំណាំនេះសម្រាប់ទុកហូបក្នុងគ្រួសារ និងសម្រាប់លក់ក៏បាន ។ ល្ហុងនឹងចេញផ្លែក្រោយពីបានដាំអស់រយៈពេល៨ខែ ហើយល្ហុងអាចដាំបានស្ទើរគ្រប់សណ្ឋានដីទាំងអស់ លើកលែងតែដីមានទឹកដក់ ។ បើអ្នកណាចង់ដាំដំណាំល្ហុង គួរតែអនុវត្តតាមវិធីខាងក្រោមនេះ ។Papaya Farming Information Guide | Asia Farming

*វិធីដាំដុះល្ហុង ៖
-ត្រៀមផ្ទៃដីដាំដុះដោយការភ្ជួរដី រួចទុកឱ្យស្ងួតចាប់ពី៥ថ្ងៃ ទៅ៧ថ្ងៃ ។ បន្ទាប់មក ត្រូវលើកដីឱ្យខ្ពស់ ដែលមានទទឹង១,៥ម៉ែត្រ និងកម្ពស់៥០សង់ទីម៉ែត្រ
-ជីករណ្តៅដាំក្នុងជម្រៅ៥០សង់ទីម៉ែត្រ និងរក្សាចម្ងាយរវាងដើម ៣x៣ម៉ែត្រ
-ដាក់ជីលាមកសត្វក្នុងរណ្តៅដី ឬជីសរីរាង្គ ឬស្លឹកឈើរលួយ
-យកកូនល្ហុងមានអាយុពី៣០ថ្ងៃ ទៅ៦០ថ្ងៃមកដាំក្នុងរណ្តៅ ដោយដាំល្ហុងចំនួន៣ដើមក្នុង១រណ្តៅ
-ក្រោយពីបានដាំល្ហុងរយៈពេលពី៣ខែ ទៅ៤ខែ វានឹងចាប់ផ្តើមចេញផ្កា ។ ដូច្នេះ យើងត្រូវកាត់ដើមល្ហុងឈ្មោលចេញពីរណ្តៅ ហើយទុកតែដើមណាដែលមានផ្កាល្អប៉ុណ្ណោះ គឺ១ដើមក្នុង១រណ្តៅPapaya: sow, grow & harvest papaya at home - Plantura-ថែទាំដាក់ជីក្រោយដាំបានរយៈពេល១ខែ ហើយគួរប្រើប្រាស់ជីប្រភេទ 15-15-15 ចំនួន១ស្លាបព្រាបាយក្នុង១ដើម ។ លើសពីនេះ គេអាចដាក់ជីលាមកសត្វ និងជីកំប៉ុស ដោយដាក់ម្តងក្នុង១ខែ ហើយនៅពេលល្ហុងចេញផ្លែ ត្រូវដាក់ជីប្រភេទ 13-3-21 ចំនួន១-២ស្លាបព្រាបាយក្នុង១ដើម
-ល្ហុងជាដំណាំចូលចិត្តទឹក ប៉ុន្តែវាមិនចូលចិត្តទឹកដក់ទេ ។ ដូច្នេះ គួរស្រោចទឹកចំនួន២ដងក្នុង១ថ្ងៃ គឺពេលព្រឹក និងល្ងាច ។ យើងមិនគួរស្រោចទឹកច្រើនពេករហូតដល់លិចគល់របស់វាទេ ព្រោះនឹងធ្វើឱ្យដើមស្អុយ
-កម្ចាត់ស្មៅចេញពីគល់ល្ហុង
-ដោតបង្គោលដើម្បីជួយទប់ដើមល្ហុងមិនឱ្យរលំ ហើយធ្វើឱ្យល្ហុងដុះជាជួរបានល្អ និងមានរបៀប ។ ដូចនេះ ក្រោយពីបានដាំដុះល្ហុងរយៈពេលពី៦ខែ ទៅ៨ខែ វាក៏ចេញផ្លែឱ្យយើងបេះបរិភោគ ឬយកទៅលក់បានហើយ ។Papaya: sow, grow & harvest papaya at home - Plantura

*ផលប្រយោជន៍របស់ល្ហុង ៖
-ផ្លែល្ហុង ៖ ផ្លែល្ហុងខ្ចីជួយបណ្តេញសត្វល្អិតក្នុងពោះវៀន និងដោះស្រាយបញ្ហានោមទាស់ ។ ចំណែកល្ហុងទុំផ្តល់វីតាមីនចាំបាច់ដល់រាងកាយដូចជា ជាតិសរសៃ កាល់ស្យូម ប៉ូតាស្យូម បេតាការ៉ូទីន ជាតិដែក វីតាមីន A និងវីតាមីន C ។ Mango Vs. Papaya: What's The Difference?គេនិយមយកល្ហុងទុំទៅធ្វើទឹកផ្លែឈើ យ៉ែម (ចាហួយ) ល្ហុងកំប៉ុង និងនំកញ្ចប់
-ជ័រល្ហុង ៖ គេយកជ័រល្ហុងទៅប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗដូចជា ការផលិតស្រាបៀរ និងទឹកត្រី ។ លើសពីនេះ គេអាចផលិតជាថ្នាំការពារការឆ្លងមេរោគមុខរបួស និងសម្លាប់សត្វល្អិតក្នុងពោះវៀន
-គ្រាប់ល្ហុង ៖ យកទៅហាលឱ្យស្ងួត បន្ទាប់មក លាយវាជាមួយគ្រាប់ល្ពៅ និងទឹក រួចយកវាទៅបិទលើមុខរបួសដើម្បីបន្ថយការឈឺចុកចាប់
-សម្បកល្ហុង ៖ ធ្វើជាចំណីសត្វ
-ត្រួយខ្ចី និងស្លឹកខ្ចី ៖ ធ្វើជាបន្លែបង្ការ
-ឫស ៖ យកមកស្ងោរផឹកដើម្បីព្យាបាលជំងឺនោមទាស់ និងជួយឱ្យស្រ្តីមានទឹកដោះសម្រាប់ទារក ៕Papaya Benefits, Nutrition, Recipes and Side Effects - Dr. Axe

ប្រភព ៖ Kaset Go

អាហារ៥មុខជួយសម្រួលការបន្ទោរបង់នៅពេលព្រឹក

0

មនុស្សភាគច្រើនមានបញ្ហាទល់លាមក និងបត់ជើងធំមិនទៀងទាត់តាមពេលវេលា ។ ដូច្នេះ អាហារទាំង៥មុខនេះអាចជួយយើងឱ្យបត់ជើងបានស្រួលជាងមុន និងទៀងទាត់ពេលវេលាផងដែរនៅពេលព្រឹក ខណៈអាហារទាំងនេះផ្តល់ផលល្អសម្រាប់សុខភាពរាងកាយផងដែរ ។

១-ផឹកទឹកស្អាតនៅពេលក្រោកពីគេង ៖
ការផឹកទឹកស្អាតយ៉ាងតិចពី១កែវ ទៅ២កែវនៅពេលក្រោកពីគេង និងជាពេលពោះទទេ វានឹងជំរុញឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ព្រោះនៅពេលយើងផឹកទឹកស្អាតចូលពេលពោះទទេ គឺពោះវៀននឹងធ្វើការបានល្អ ដែលធ្វើឱ្យការបត់ជើងធំទៀងទាត់តាមពេលវេលា ព្រមទាំងមិនទល់លាមក ។ ក្រៅពីនេះ ទឹកស្អាតបានជួយចិញ្ចឹមស្បែកឱ្យភ្លឺថ្លាផងដែរ ដូច្នេះ គួរផឹកទឹកយ៉ាងតិចចំនួន៨កែវក្នុង១ថ្ងៃដើម្បីសុខភាពល្អ ។How Much Water Should You Drink In a Day?

២-ផឹកកាហ្វេនៅពេលពោះទទេ ៖
ការផឹកកាហ្វេពេលព្រឹកនៅពេលពោះទទេ នឹងជួយជំរុញការបញ្ចេញលាមកបាន ដោយសារកាហ្វេបានជួយបង្កើនជាតិអាស៊ីតក្នុងក្រពះអាហារ បង្ខំការរំលាយអាហារ និងធ្វើឱ្យពោះវៀនធ្វើការលឿនជាងមុន ។ ពេលនោះ យើងនឹងមានអារម្មណ៍ចង់ចូលបន្ទប់ទឹក ប៉ុន្តែការផឹកកាហ្វេក្នុងបរិវេណច្រើនពេកអាចបណ្តាលឱ្យគេងមិនលក់ ញ័រទ្រូង ចង្វាក់បេះដូងលោតញាប់ សម្ពាធឈាមកើនឡើង ហើយអាចបណ្តាលឱ្យស្លា.ប់ភ្លាមៗ ។Study finds we overlook the influence of habits — like drinking coffee

៣-ផឹកទឹកដោះគោជូរ ឬយៅអ៊ួ ៖
បើយើងភ្ញាក់ឡើងហើយមានអារម្មណ៍ចង់បត់ជើងធំនៅពេលព្រឹក យើងអាចសាកល្បងរកទឹកដោះគោជូរ ឬយៅអ៊ួក៏បាន ព្រោះវាមានមីក្រូសរីរាង្គផ្តល់ប្រយោជន៍ដល់ពោះវៀន ។ ដូច្នេះ វានឹងជួយដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ និងអាចបញ្ចេញលាមកស្រួលជាងមុន ។ ទឹកដោះគោជូរ និងយៅអ៊ួ ក៏បានផ្តល់អាហារូបត្ថម្ភច្រើន ជួយបង្កើតភាពស៊ាំ និងបង្កើនអត្រាការស្រូបជាតិកាល់ស្យូមផងដែរ ។Is Too Much Yogurt Bad for Women? | livestrong

៤-ផឹកទឹកក្រូច និងទឹកក្រូចឆ្មា ៖
ទឹកក្រូច និងទឹកក្រូចឆ្មាបានផ្តល់វីតាមីន C ខ្ពស់ បើយើងបានច្របាច់វាស្រស់ៗ ហើយផឹកនៅពេលព្រឹក ពេលពោះទទេនោះ គឺធានាថា វានឹងជួយបញ្ចេញកាកសំណល់បានយ៉ាងល្អ ។ គុណសម្បត្តិរបស់ផ្លែឈើទាំងពីរប្រភេទនេះ គឺផ្លែក្រូចមានអាហារសរសៃច្រើន រីឯក្រូចឆ្មាបានរួមចំណែកជំរុញការធ្វើការរបស់ប្រព័ន្ធរំលាយអាហារ ថែមទាំងដោះស្រាយបញ្ហាទល់លាមក ។How to Juice a Lemon and Other Citrus | Epicurious

៥-ទទួលទានផ្លែចេក ក្រូច និងល្ហុងទុំ ៖
យើងបានជ្រាបស្រាប់ហើយថា ផ្លែឈើផ្តល់ប្រយោជន៍ច្រើនយ៉ាងដល់រាងកាយ ហើយវាថែមទាំងជួយបញ្ចេញលាមកបានល្អផងដែរ ដូចជា ការញ៉ាំចេកពេលពោះទទេ នឹងធ្វើឱ្យយើងបត់ជើងធំស្រួលជាងមុន ។ ចំណែកក្រូចមានវីតាមីន C និងអាហារសរសៃសម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារ ។ ដូចគ្នានេះ ល្ហុងទុំ ត្រូវបានចាត់ទុកជាថ្នាំមានប្រសិទ្ធភាពមួយផងដែរ ។ ដូច្នេះ ពេលបានញ៉ាំផ្លែឈើទាំងនេះនៅពេលព្រឹកធានាថា យើងនឹងចង់ចូលបន្ទប់ទឹកមិនខាន ។Healthy Anti Cholesterol Shake | Low Calorie Recipe

* តើនឹងមានអ្វីកើតឡើង បើមិនបត់ជើងធំពេលព្រឹក ?
ការមិនបត់ជើងធំនៅចន្លោះពីម៉ោង៥ព្រឹក ដល់ម៉ោង៧ព្រឹកអស់រយៈពេលយូរឆ្នាំ វាបណ្តាលឱ្យឈាមមិនស្អាតហូរទៅកាន់ខួរក្បាល និងបេះដូង ដែលធ្វើឱ្យយើងមិនស្រស់ថ្លា ។ នៅមុនពេលថ្ងៃត្រង់ រហូតដល់ពេលរសៀល យើងនឹងមានអារម្មណ៍ងងុយគេង ថែមទាំងមានក្លិនខ្លួន ក្លិនមាត់ ដែលបណ្តាលមកពីឈាមមិនស្អាតទៅចិញ្ចឹមសួត ហើយសួតបានបញ្ចេញមកវិញតាមរយៈស្បែក និងការដកដង្ហើម ហើយយើងមិនសូវធុំក្លិនអ្វីទេ ខណៈអ្នកផ្សេងធុំក្លិន ។ លើសពីនេះ យើងនឹងឈឺជង្គង់ ហើយនៅពេលអាយុកាន់តែច្រើនត្រូវប្រឈមនឹងជំងឺឫសដូងបាត ៕ ប្រភព ៖ sanook

កម្ពុជាឡើង១០ចំណាត់ថ្នាក់ ជាប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក

0

យោងតាមគេហទំព័រ Wise Voter បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបានហក់ឡើង១០ចំណាត់ថា្នក់ នៅក្នុងតារាងប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក។

កាលពីឆ្នាំ២០២២ កម្ពុជាស្ថិតនៅលេខ៣០ ក៏ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែ៦ កម្ពុជាបានហក់ឡើងមកលេខ២០វិញ។ បើយើងធៀបទៅប្រទេសតំបន់អាស៊ានវិញ កម្ពុជាឈរនៅលេខ១ ខណៈវៀតណាមឈរនៅលេខ២ និងលេខ៥១លើពិភពលោក។

នៅក្នុងវេបសាយនោះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាម្នាក់ ជាមធ្យមទទួលទានស្រាបៀយ៉ាងហោចណាស់៤.១២លីត្រ។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់លេខ១ដល់លេខ១០៖

  • សាធារណរដ្ឋ​ឆែក ៦.៧៧លីត្រ
  • អូទ្រីស ៦.៣លីត្រ
  • ប៉ូឡូញ ៥.៧២លីត្រ
  • អាល្លឺម៉ង់ ៥.៥៧លីត្រ
  • រូមេនី ៥.៣៣លីត្រ
  • ហ្គាបុង ៥.៣១លីត្រ
  • ប៉ាណាម៉ា ៥.២៩លីត្រ
  • សាធារណរដ្ឋកុងហ្គោ ៥.១១លីត្រ
  • អៀរឡង់ ៤.៩២លីត្រ
  • ឡាតវី ៤.៩លីត្រ

ប្រភព៖ Wise Voter

 

Troll ឆាវ ឆាវ ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន

0

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ តែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី (Troll ឆាវ ឆាវ) ជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើប្រធាននាយកដ្ឋាន។ ហេតុដូច្នេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងខាងលើ ត្រូវអនុវត្ត អនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

កម្ពុជាគ្មានមីននៅឆ្នាំ២០២៥

0

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានឱ្យដឹងថាការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជានឹងអាចសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥”។

ការថ្លែងបែបនេះនៅលើបណ្តាញសង្គមរបស់មន្ត្រីអាជ្ញាធរមីនក្នុងឱកាសបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តិទៅនៅសណ្ឋាគារ Raffles Hotel Le Royal នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។May be an image of 6 people

ក្នុងនោះដែរលោកទេសរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា កម្ពុជា និងកាណាដា បានកសាងនូវទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រយៈពេលជិត ៧០ ឆ្នាំ ក្នុងនោះកាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ជាមួយគ្នានោះ កាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាច្រើន។ កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។May be an image of 12 people

ជាមួយគ្នានេះដែរទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និង អង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឲ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកាណាដា បានចូលរួមជួយសង្រ្គោះជីវិតមនុស្សជាច្រើន កាត់បន្ថយចំនួនអ្នកស្លាប់ និងបានប្រែក្លាយតំបន់មានមីន ទៅជាតំបន់ផលិតភាពសម្រាប់ការកសាងលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន កសិកម្ម និងគោលបំណងផ្សេងទៀត។អាជ្ញាធរមីនកម្ពុជា៖ ត្រឹមឆ្នាំ២០២៥ នឹងមិនមានវត្តមានគ្រាប់មីន ប្រឆាំងជីវិតមនុស្សនៅកម្ពុជាទៀតឡើយ - CNC News

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការបន្តជំនួយ និងការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីននៅឆ្នាំ ២០២៥”» នេះជាការបញ្ជាក់របស់ទេសរដ្ឋមន្រ្តី៕

សញ្ញាគ្រោះថ្នាក់ទាំង ១០ នៃការចុករួយស្មា និងក

0

ជាទូទៅ នៅពេលដែលអាយុរបស់អ្នកកើនឡើងបន្តិចម្តងៗ បញ្ហាសាច់ដុំគ្រោងឆ្អឹងក៏មិនសូវដំណើរការល្អដូចការរំពឹងទុកឡើយ។ ហើយមនុស្សដែលឧស្សាហ៍ចុករួយស្មា និងក ភាគច្រើនតែងប្រឈមនឹងជំងឺលើសសម្ពាធឈាម។ ប៉ុន្តែប្រសិនបើអ្នកតែងតែមានអាការឈឺចាប់ខ្លាំងនៃការចុករួយស្មា និងក ដូចខាងក្រោមនេះ ដាច់ខាតអ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដែលសញ្ញាគ្រោះថ្នាក់ទាំងនោះមានដូចជា៖

១.មិនអាចរើសរបស់នៅខាងក្រោយខ្នងបាន ដូចជា រើសរបស់នៅកៅអីក្រោយឡាន ពេលដែលអ្នកអង្គុយនៅកៅអីខាងមុខ។
២.មិនអាចលើកដៃពាក់អាវពីលើក្បាលបាន។
៣.មិនអាចលើករបស់ធ្ងន់ ឬវត្ថុធ្ងន់បាន។
៤.ពិបាកបង្វិលចង្កូតឡាន ឬម៉ូតូ។
៥.ពិបាកក្នុងការលើកដៃកក់សក់។
៦.ពិបាកក្នុងការលើកស្មា។
៧.ពិបាកក្នុងការកាន់កែវទឹកដើម្បីផឹក។
៨.ពិបាកប្រែខ្លួនចុះឡើងនៅពេលដែលអ្នកគេង។
៩.មិនអាចធ្វើលំហាត់ប្រាណបាន។
១០.រួយក រួយស្មាខ្លាំង រហូតដល់ឈឺក្បាល ឬវិលមុខ ជាដើម៕Neck and Shoulder Pain ប្រភព៖sanook

ចង់ឃើញខ្សាច់​ស​ក្បុស ទឹក​ថ្លា​ឆ្វង់ និងធម្មជាតិ​បៃតងខ្ចី​ កុំរំលេងឆ្នេរមួយនេះ

0

ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យានសមុទ្រកោះរុង ស្ថិតក្នុងខេត្តព្រះសីហនុ។ ដើម្បីទៅដល់ឆ្នេរនេះបាន ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមអូប័រចេញពីកំពុងផែក្រុងព្រះសីហនុ សំដៅមករកដែនកោះដែនបណ្តែតខ្លួនលើផ្ទៃសាគរ ដោយប្រើពេលប្រមាណជា ១ម៉ោង ២០នាទី នោះយើងនឹងមកដល់ឆ្នេរដ៏ស្រស់ស្អាតនេះ។

ឆ្នេរឋានសួគ៌ មានប្រវែងប្រមាណជា ១២០០ម៉ែត្រ លាតសន្ធឹងបែកខាងលិច ឈាងខាងជើងនៃឧទ្យានសមុទ្រកោះរុង។ សក្តានុពលធម្មជាតិនៃលើឆ្នេរ មួយនេះពិតជាគួរអោយស្ងោចសរសើរ។ ក្រៅពីឆ្នេរខ្សាច់សក្បុសហើយ អ្វីដែលភ្ញៀវទេសចរណ៍មិនគួរំលងនោះគឹការជិះកាយ៉ាក់គយគន់ទេសភាពតាមដងព្រែក ដែលមានទឹកថ្លាឆ្វង់មើលធ្លុះដល់បាត។

គ្របដណ្តប់លើផ្ទៃដីប្រមាណជាង ១០ហិចតា នៃឧទ្យានជាតិសមុទ្រដ៏ធំមួយនេះ រីសតរបស់ក្រុមហ៊ុនឯងជនក៏បានលេចរូបរាងឡើង។ សក្តានុពលទេសចរណ៍នៅទីនេះ ពិតជាសាកសមសម្រាប់ដំណើរកម្សាន្តបែបគ្រួសារ និងមិត្តភក្តិ ហើយជាពិសេសសម្រាប់ដែលចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិ៕

 

ចិន កំពុងតែក្ដោបក្ដាប់ទីផ្សាររបស់រុស្ស៊ីណែនក្នុងដៃ ៧០ភាគរយ

0

រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យបណ្ដាប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត បង្កើនសម្ពាធទណ្ឌកម្មយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ហើយឥឡូវនេះ ចិន កំពុងតែឆក់យកឱកាសដ៏ល្អនេះ ក្ដោបក្ដាប់យ៉ាងណែននៅក្នុងដៃ សម្រាប់ទីផ្សារលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។Xi assures Putin of China's support for Russian 'sovereignty, security' |  International | Bangladesh Sangbad Sangstha (BSS)

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែកក្កដា ថា M.Video-Eldorado ជាអ្នកលក់រាយគ្រឿងអេឡិកត្រូនិកឈានមុខគេ បានបញ្ជាក់ ថា ទូរស័ព្ទស្មាតហ្វូនរបស់ចិន បានគ្រប់គ្រងទីផ្សាររបស់រុស្ស៊ី នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ដោយកើនលើសពី៧០ភាគរយ សម្រាប់ការលក់ទូរស័ព្ទទាំងអស់។ ពោលគឺកើនឡើង លើសកាលពីឆ្នាំ២០២២ ប្រហែល៥៥ភាគរយ។

ទូរស័ព្ទស្មាតហ្វូន មកពីក្រុមហ៊ុនលក់រាយរបស់ចិន មានដូចជា Xiaomi (ស៊ាវមី) និង Realme (រៀលមី) បានក្លាយជាទូរស័ព្ទលក់ដាច់ជាងគេបំផុត នៅក្នុងប្រទេសរុស្ស៊ី ក្រោយពេលទូរស័ព្ទ Samsung និង Apple ត្រូវបានរារាំងសម្រាប់ការលក់ នៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ ដោយសារការពាក់ព័ន្ធនឹងបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។ តម្រូវការសរុប សម្រាប់ទូរស័ព្ទស្មាតហ្វូន នៅក្នុងប្រទេសរុស្ស៊ី កើនឡើង រហូតដល់១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយមានផលិតផលសរុប ត្រឹមតែជិត១៣លានគ្រឿងប៉ុណ្ណោះ ត្រូវបានលក់ចេញ។Chinese smartphones sales exceed 70% of Russian market

បច្ចុប្បន្ន រដ្ឋាភិបាលក្រុងមូស្គូ កាន់តែពឹងផ្អែកយ៉ាងខ្លាំង ទៅលើក្រុងប៉េកាំង សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីគ្រឿងអេឡិកត្រូនិក រហូតដល់រថយន្ត ក្រោយពេលក្រុមហ៊ុនល្បីៗរបស់លោកខាងលិច ភាគច្រើន បានចាកចេញពីទីផ្សាររបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ក្រុមហ៊ុន M.Video បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា ថា ម៉ាកយីហោ ឬប្រែនដ៍ជាច្រើន មកពីប្រទេសចិន ក្លាយជាប្រព័ន្ធ បន្តពង្រឹងវត្តមានរបស់ពួកគេ។ រីឯម៉ូដែលស្មាតហ្វូន និង ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បាន មកពីម៉ាកយីហោផ្សេងៗរបស់ចិន កំពុងតែមើលឃើញ អំពីតម្រូវការយ៉ាងពិសេសបំផុតផងដែរ។ ទូរស័ព្ទស្មាតហ្វូន ចំនួន៨ នៅក្នុងចំណោម១០ ដែលលក់ដាច់បំផុត នៅក្នុងប្រទេសរុស្ស៊ី នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៣ គឺជាទូរស័ព្ទរបស់ចិន។Chinese Smartphones Sales Exceed 70% of Russian Market

ដោយឡែក វិមានក្រឹមឡាំង បានប្រាប់ដល់មន្ត្រី ឱ្យឈប់ប្រើប្រាស់ iPhone របស់ក្រុមហ៊ុនអាមេរិក Apple ដោយបានអះអាង ថា ទីភ្នាក់ងារចារកម្មរបស់លោកខាងលិច បានសម្របសម្រួលបង្កប់កម្មវិធី Software នៅក្នុងឧបករណ៍ទាំងនេះ សម្រាប់ឈ្លបយកការណ៍។ ប៉ុន្ដែក្រុមហ៊ុន Apple បានបដិសេធ ប្រឆាំងនឹងការអះអាងរបស់រុស្ស៊ី៕

សហរដ្ឋអាមេរិកចេញអាជ្ញាប័ណ្ណសម្រាប់រថយន្តហោះហើរដំបូង

0

អាមេរិក៖ យោងតាមប្រភពព័ត៌មាន CNN កាលពីថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានផ្តល់វិញ្ញាបនបត្របញ្ជាក់ភាពសក្តិសមសម្រាប់ក្រុមហ៊ុនរថយន្តហោះហើរ Alef Aeronautics ដែលបានចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា។New Alef Model A: The First Flying Car to Get US Approval - Auto With Sid

រថយន្តហោះហើររបស់ក្រុមហ៊ុន Alef Aeronautics មានឈ្មោះថា Alef Model A ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ មកម្លេះ។ Alef Model A មានកន្លែងផ្ទុកអ្នកដំណើរធំល្មមសម្រាប់មនុស្សពីរនាក់ និងត្រូវបានបំពាក់ដោយម៉ាស៊ីនរុញចំនួនប្រាំបី ដែលផ្តល់លទ្ធភាពឱ្យយានជំនិះអគ្គិសនីមានសមត្ថភាពក្នុងការហោះឡើងបញ្ឈរ និងចុះចតលើអាកាសបាន។ ជាមួយនឹងបន្ទះតួដែលបង្កើតជាសំណាញ់នៅលើតួរថយន្ត ម៉ូដែល A ក៏បានអនុញ្ញាតឱ្យខ្យល់ឆ្លងកាត់រថយន្ត ដោយបំពាក់ម៉ូទ័រអេឡិចត្រិច រួមជាមួយចម្ងាយផ្លូវ ៣២២ គីឡូម៉ែត្រ និងនៅលើអាកាស ១៧៧ គីឡូម៉ែត្រ។ រថយន្តហោះហើរ នេះមានល្បឿនប្រហែល ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវ asphalt ។World's first electric flying car gets approval by FAA

វិញ្ញាបនប័ត្រពី FAA នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Alef Aeronautics សាកល្បងម៉ូដែល A របស់ខ្លួននៅក្នុងទីតាំងមួយចំនួនសម្រាប់ការបង្ហាញ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដែលស្ថិតនៅជិតទីស្នាក់ការកណ្តាល Silicon Valley របស់ក្រុមហ៊ុន។ ដូចនេះរថយន្តហោះហើរ Alef Model A ក៏ត្រូវបានគេរំពឹងថានឹងចូលទីផ្សារនៅឆ្នាំ ២០២៥ ជាមួយនឹងតម្លៃលក់ ៣០០,០០០ ដុល្លារ។

បច្ចុប្បន្ននេះ FAA កំពុងបង្កើតគោលនយោបាយលើកទឹកចិត្តរថយន្តហោះហើរ eVTOL និងគ្រប់គ្រងរបៀបដែលវាមានអន្តរកម្មជាមួយផ្លូវថ្នល់។ ក្រៅពីក្រុមហ៊ុន Alef ក្រុមហ៊ុនដូចជា Joby និង ASKA ក៏បានប្រកាសពីការទទួលវិញ្ញាបនបត្រនៃភាពសក្ដិសមពិសេសសម្រាប់ខ្យល់អាកាសកាលពីចុងសប្តាហ៍មុនផងដែរ៕ ប្រភព៖vnexpress

ប្រទេសឡាវនឹងនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិក

0

ប្រទេសឡាវ ៖ អ្នកនាង Bounhieng Phommyxay ប្រធានក្រុមហ៊ុន Champahom Trading Import-Export បានលើកឡើងថា ក្រុមហ៊ុនរបស់នាងចាប់អារម្មណ៍នាំចេញអង្ករទៅកាន់អាមេរិកនៅឆ្នាំ២០២៤ ក្រោយពីប្រទេសឡាវទទួលបានជោគជ័យក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបនាពេលកន្លងមក ។ ក្រុមហ៊ុននេះបានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយនៅឆ្នាំ២០២៣ ហើយក្រុមហ៊ុននឹងចាប់ផ្តើមនាំចេញអង្ករនៅដើមឆ្នាំ២០២៤ ។Imported Rice Is Cheaper Than Rice Grown In Laos

ក្រៅពីនេះ សហភាពអឺរ៉ុបនៅប្រទេសឡាវមានចំណាប់អារម្មណ៍លើការនាំចេញអង្ករពីប្រទេសឡាវទៅកាន់ប្រទេសផ្សេងៗនៅអឺរ៉ុបកាន់តែច្រើន ក្រោយពីប្រទេសបែលហ្សិក និងបារាំងទទួលបានជោគជ័យលើការនាំចូលអង្ករពីឡាវ នៅឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមលំដាប់ ។How many types of rice does Cambodia produce? - Quora

កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Champahom Trading Import-Export បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Wech Gros Import-Export នៅប្រទេសបារាំង ដើម្បីលក់ចេញអង្ករដំណើបប្រមាណ១.០០០តោន ស្មើនឹងទឹកប្រាក់១២០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ។ នៅខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុននេះបាននាំចេញអង្ករដំណើបលើកដំបូងចំនួន២៥តោនទៅបារាំង ។Southeast Asia remains world rice bowl as pockets of region suffer crop  disasters — Radio Free Asia

នៅដើមខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនបាននាំចេញអង្ករខ្សាយចំនួន២៣តោន និងអង្ករដំណើបចំនួន២តោនបន្ថែមទៀត ដោយមានលោក Sangkhom Chansouk ជាប្រធានផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មប្រចាំក្រុងវៀងចន្ទន៍ មកធ្វើជាសាក្សី ។ នេះចាត់ទុកថា វាជាការនាំចេញអង្ករលើកទី២ របស់ក្រុមហ៊ុនឡាវទៅកាន់ប្រទេសដែលមានជនជាតិឡាវរស់នៅច្រើន ។ គេរំពឹងថា ការនាំចេញអង្ករទៅក្រៅប្រទេសកើនឡើងនឹងជួយលើកកម្ពស់អង្ករឡាវជាផលិតផលមានស្តង់ដារសកល ជាពិសេស នៅលើទីផ្សារអឺរ៉ុប ៕ ប្រភព ៖ AEC connect