រដ្ឋធានីស៊េអូល៖ មេដឹកផ្ដាច់ការកូរ៉េខាងជើង បានចុះទៅត្រួតពិនិត្យការបាញ់មីស៊ីលគ្រូស ដោយផ្ទាល់ ចំពេលកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កំពុងតែចាប់ផ្ដើម ធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសអាស៊ីបូព៌ា ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២១ ខែសីហា ថា លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យនូវការបាញ់សាកល្បងកាំជ្រួច នាវាជាយុទ្ធសាស្ត្រ ដោយផ្ទាល់ ខណៈកូរ៉េខាងត្បូង និ ងសហរដ្ឋអាមេរិក កំពុងតែចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ អ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចោទប្រកាន់ ថា ជាការហាត់សម សម្រាប់សង្គ្រាមឈ្លានពាន។

ទីភ្នាក់ងារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា ការធ្វើតេស្តបាញ់មីស៊ីលនេះ បានកើតឡើង ស្របពេលលោក គីម បានទៅត្រួតពិនិត្យមើលអង្គភាពកងទ័ពជើងទឹក នៅឆ្នេរសមុទ្រភាគខាងកើត ជាទីកន្លែងដែលគាត់ត្រូវបានគេថតរូបឈរនៅលើនាវា ដែលអមដោយដោយមន្ត្រីជាច្រើន។North Korea's Kim Jong-un is 'alive and well', says Seoul

បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន KCNA មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទ នៃការធ្វើដំណើររបស់មេដឹកនាំ គីម ឬ ការលម្អិតព័ត៌មាន ជុំវិញមីស៊ីលរបស់កូរ៉េខាងជើងនោះឡើយ។

សមាជិកសភាកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន បានព្រមាន ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចព្យាយាមបាញ់មីស៊ីលផ្លោងអន្តរទ្វីប ឬ ធ្វើសកម្មភាពយោធាផ្សេងៗទៀត ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធ ឬ កិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមករបស់មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន។North Korea Launches Cruise Missiles Into Yellow Sea | Mint

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ហើយនាយករដ្ឋមន្រ្ដីជប៉ុន បានជួប្រជុំកំពូលត្រីភាគី ដោយបានប្រកាស អំពីវិធានការជាបន្តបន្ទាប់ នៅក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រ នៅជិតរដ្ឋធានីក្រុងវ៉ាស៊ីនតោន។

ព្រឹត្ដិការណ៍ នៅឯ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ បានកត់សម្គាល់ជាកិច្ចប្រជុំផ្លូវការលើកដំបូង រវាងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមាភាគីកូរ៉េខាងត្បូង លោក យូន ស៊ូក-យូល (Yoon Suk-yeol) ហើយនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida)។North Korea launches 2 cruise missiles from submarine ahead of US-South Korea military drills - ABC News

កិច្ចប្រជុំកំពូលរបស់មេដឹកនាំសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តដ៏ជិតស្និទ្ធ នៅតំបន់អាស៊ីបូព៌ានេះ បានកើតឡើង ចំពេលទំនាក់ទំនង រវាងកូរ៉េខាងត្បូង និង ជប៉ុន កាន់តែយ៉ាប់យ៉ឺន ហើយចំពេលប្រទេសទាំង៣ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែទាមទារយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា ការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅនេះ៕