សក់សំពោងអាចកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែភាគច្រើនបណ្តាលមកពីកត្តាអាកាសធាតុ សក់ស្ងួត ឬសក់ខូចជាដើម ដែលធ្វើឱ្យសក់របស់យើងមើលទៅគ្មានសណ្តាប់ធ្នាប់ និងរញ៉េរញ៉ៃ។ ដូច្នេះដើម្បីការពារសក់កុំឱ្យសំពោង ចូរអ្នកអនុវត្តវិធីដូចខាងក្រោម៖

១.ប្រើទឹកអង្ករ៖ ទឹកអង្ករ មានបរិមាណវីតាមីន B១ នឹងសារធាតុចិញ្ចឹមយ៉ាងច្រើនដែលផ្តល់សំណើមដល់សក់របស់អ្នកឱ្យទន់រលោង និងត្រង់ស្អាតមិនសំពោង។ ដូច្នេះ អ្នកគ្រាន់តែរក្សាទុកទឹកអង្ករឱ្យបានល្អ រួចយកលាបឱ្យសព្វសរសៃសក់ ហើយផ្អាប់ទុក ១៥នាទី រួចលាងទឹកសម្អាតចេញេជាការស្រេច។When I used rice water for my skin and hair - Times of India

២.ប្រើស៊ុត៖ ស៊ុត មិនត្រឹមតែជាអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបំប៉នសសៃសក់យ៉ាងមានប្រសិទ្ធភាពបំផុតផងដែរ ដោយអ្នកត្រូវប្រើស៊ុតលាបលើសរសៃសក់ឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុង ១សប្តាហ៍ ។Are Whole Eggs and Egg Yolks Bad for You or Good?

៣.ប្រើប្រេងដូង៖ ប្រេងដូងជួយចិញ្ចឹម បំប៉ន និងព្យាបាលសក់របស់យើងតាំងពីស្រទាប់ខាងក្នុងដល់ស្រទាប់ខាងក្រៅ និងធ្វើឱ្យសក់រលោងល្អ។ យើងក៏អាចប្រើប្រេងផ្សេងទៀតដូចជា ប្រេងអូលីវ និងប្រេងអាល់ម៉ុនផងដែរ។The Numerous Benefits of Indigenous Coconut Oil for Hair and Skin

៤.បួងសក់មុនចូលគេង៖ ពេលគេងយើងគួរតែបួងសក់ឡើងលើឱ្យរលុងៗដើម្បីជួយការពារសក់ពីការខូច ឬជំពាក់ដោយសារការប្រែ ឬរំកិលខ្លួនពេលគេង។ លុះព្រឹកឡើង យើងគ្រាន់តែយកម្រាមដៃសិតទម្លាក់សក់ថ្នមៗជាការស្រេច។How To Tie Hair At Night For Hair Growth? – Vedix

៥.ប្រើសំបកក្រូចថ្លុង៖ សំបកក្រូចថ្លុងមានសារធាតុប្រេងសំខាន់ៗ ដែលស្ត្រីនៅខាងប៉ែកអឺរ៉ុបចូលចិត្តប្រើ ដើម្បីជួយឱ្យសក់រលោង រឹងមាំ និងព្យាបាលអង្គែក្នុងស្បែកក្បាលយ៉ាងមានប្រសិទ្ធភាព។ ពិសេសវាក៏ជួយឱ្យសក់រឹងមាំ និងភ្លឺទន់រលោងដោយមិនចាំបាច់ត្រូវការសេរ៉ូមសក់ផ្សេងមកជំនួស ដោយអ្នកអាចអនុវត្ត ៤ដង ក្នុង ១សប្តាហ៍៕ ប្រភព៖sanook