វៀតណាម៖ កូនក្របីរបស់គ្រួសារកសិករមួយនៅឃុំ Binh Trung ស្រុក Thang Binh កើតមកមានក្បាលពីរ ភ្នែកបី មាត់ពីរ និងអណ្តាតពីរ គឺពិតជាកម្រណាស់។

លោក Le Van Su អាយុ ៦៤ ឆ្នាំ នៅភូមិ Tra Long ឃុំ Binh Trung ប្រទេសវៀតណាម បាននិយាយនៅរសៀលថ្ងៃទី ១៩ ខែសីហាថា មេក្របីមួយក្បាលកំពុងស៊ីស្មៅក្នុងចំការ ហើយបានបង្ហាញសញ្ញាឈឺពោះក្រោយពេលមានផ្ទៃពោះប្រហែល ១១ ខែ។ មិនយូរប៉ុន្មានអស់រយៈពេល ២០ នាទី មេក្របីមួយក្បាលនេះក៏បានកើតកូនមក ហើយភ្លាមៗនោះលោក Le Van Su ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបានឃើញកូនក្របីដ៏ចម្លែកនេះ។

លោក Su បានសម្តែងការព្រួយបារម្ភអំពីកូនក្របីចម្លែកនេះ ដោយនិយាយថា ជាទូទៅលោករកលុយបានតិចតួចណាស់ពីក្របីធម្មតា ចុះទម្រាំកូនក្របីចម្លែកនេះច្បាស់ណាស់ប្រាកដជាគ្មានអ្នកទិញទេ។ ចំណែកឯមេក្របីវិញឥឡូវគឺមានសុខភាពល្អបន្ទាប់ពីសម្រាលកូនរួច។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា កូនក្របីដ៏ចម្លែកមួយក្បាលនេះអាចបណ្តាលមកពីការផ្លាស់ប្តូរហ្សែន ដែលជាធម្មតាសត្វនេះនឹងស្លាប់ជាមួយនឹងការផ្លាស់ប្តូរហ្សែន ប៉ុន្តែដោយឡែកកូនក្របីរបស់លោក Su វិញគឺពិតជាកម្រណាស់ដែលវាអាចរស់បានធម្មតា។ លោក Duong Thanh Tri អនុប្រធានឃុំ Binh Trung បានមានប្រសាសន៍ថា បាតុភូតនេះមិនធ្លាប់មានពីមុនមកទេ នេះជាលើកទីមួយហើយ៕The calves have their heads raised so they don't lift up to suckle their mother's milk.  Photo: Dac Thanh ប្រភព៖vnexpress