មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Ath Sokreth» បានបង្ហោះរូបភាពកាលពីក្មេងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយ ដោយឱ្យរូបនាងនិយាយការពិតកុំបង្កឈឺចាប់ដល់ម្តាយដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បន្ថែមពីលើនោះបានលើកឡើងទៀតថា មិនទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល។ ការចេញមុខទម្លាយនេះធ្វើឡើងក្រោយពីរាត្រីលាលែងតំណែងរបស់ វត្តី បាននិយាយពីការតស៊ូរបស់ឪពុកដែលយកមកចិញ្ចឹមតាំងពីនាងអាយុបាន៣ខែ និងធ្លាប់បាននិយាយថានាងគ្មានម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXjW8vmpkjMWO_3FrimNjT2OCfOX_S53NhLThzF5uT6-E7Y1-ha_lcI57cr7QYsV0bTHTjqsJb9IDlNiZVqfvECK2TdREsWtfRQ7mtrag5p-lrHyK_RB3RYavd6h_PphG2vYy7aMipbyCuhT5s48yha4c30lSSVJPmD0mriFRzwLiGG0QOI1BqmtoJy5A/s2048/image_2023-08-21_14-16-02.png

នៅថ្ងៃទី២១ ខែសីហា នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីមានគណនីមួយឈ្មោះថា Ath Sokreth ចេញមកទម្លាយរឿង ពេជ្រ វត្តី និងម្តាយរបស់នាងដោយភ្ជាប់រូបភាពកុមារាភាពរបស់ វត្តី ដោយមានខ្លឹមសារថា «អូនស្រីសូមនិយាយឱ្យការពិត នេះទាំងម្ដាយនៅរស់ហើយគាត់កំពុងឈឺធ្ងន់នៅ ក្នុងមន្ទីរពេទ្យសង្គ្រោះបន្ទាន់ធ្ងន់ទៀត បើប្អូនមិនបាន មកមើលម្ដាយទេហើយ សូមកុំនិយាយអោយម្ដាយមានការឈឺចាប់ ស្លាប់ទៅទាំងបិទភ្នែកមិនជិត អ្វីដែលប្អូននិយាយ ខុសពីការពិតទាំងអស់…….?….ប្អូនស្រីបកស្រាយឡើងវិញឲ្យបានត្រឹមត្រូវ……..ទាន់ម្តាយរស់នៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqJD9ir9-vNSGgcPTKywTtZB2-LGeoZ9R38fiqQUkbMTVMhrX3W69rt5mzWfDprJf6ZmGSrpnOkAkYaNI6ch7A2ceBu_WKk71ZHAKRzZqyLBFv_6vu4fRyfFxRAFjQYQGZ-xtlSnp0Kh6NPKWfP-z1kgMUT6Y4V8snoKHrjR4H2PleUpZYisW-_Q2iJM/s1437/368713662_1421154515409604_2532624904920062104_n.jpg

គណនីដដែលបានលើកឡើងទៀតថា «បងសរសើរប្អូន អត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល ម្ដាយអត់ចង់អីបានអីក្រៅពី សេចក្តីស្រឡាញ់្ក កូននោះទេ សូមបកស្រាយឡើងវិញឲ្យម្ដាយស្លាប់ទៅបិទភ្នែកជិតផង……….? សាក្សីមានច្រើនណាស់បើសិនជាប្អូនកុំបកស្រាយបែបខុសអញ្ចឹងគេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវ៉ៃប្រហារម្ដាយទាំងម្ដាយកំពុងសង្គ្រោះ បន្ទាន់ម្តាយ ដែលជាម្តាយបង្កើត មកDNA ឥឡូវក៏បានដែរ..ស្រីពេជ្រ ឥឡូវម្ដាយនៅរស់ទេកំពុងនៅក្នុងមន្ទីរពេទ្យ…..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJmqfVOh6jDltsIeMkH8iTHuC4_Nc4dq6rKk2bmbH2avTWb0SQg5HcmlCC-t4sOHRXA8lYB21isWHW-bOrhW8NKbhKWr9I4bmRMR9zluQdA5-3eA7STnL4doUJtn8d1nNpa4U2lFxxrxsAnL8MVummk_b9e-tWVsu0FZyhweb8MNLsE-IEdsTUtlaJ8PU/s2048/369195881_1421126742079048_9201661079833343355_n.jpg

ក្រោយពីទម្លាយរឿងនេះធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកគាំទ្របានបញ្ចេញមតិព្រោងព្រាតលើរឿងនេះដោយអ្នកខ្លះថារង់ចាំការបកស្រាយពីសាមីខ្លួនសិន ព្រោះរឿងនៅក្នុងគ្រួសារមិនមានអ្នកណាដឹងច្បាស់ក្រៅរូបគេផ្ទាល់នោះទេ។ អ្នកខ្លះទៀតក៏បានលើកឡើងដែរថា បើជាការពិតមែននោះ ពេលបានខ្ពស់កុំភ្លេចអ្នកបានផ្ដល់កំណើតឱ្យ ហើយមិនសមប្រកបទេបើសិនជាភ្លេចអ្នកផ្ដល់កំណើត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRQgSZ50msRoQ3sD0k3sg7UYGZEvI6f4OBjlqOiZ3RxKP_2TVPNRGyLGmKTImhH-nM6r-cvAioQSBCmEn0dIrTtFjtOdPkFfdhycDDRYUDkYqW0lJRu7ja1ht8v2oVQ9YPLhfZJo0Na3EiV5hpCN35oAzCT--jqlIP5-EOeRmGsP9imFOyjmxOTvBjEj0/s806/2.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikQt0xy-2QRd8WEX8yEaVZKvaw1LI2TDltuoi5SxAFsWpyu0yEJxk_fVbq-HcBvP3VJQt60hwvCyZ-BGHuJrHQIgTNd6Hu0MloHv2lX62Tez4L0OMBglmYExnbbpdNYAnCje5lU3ENPskF78pQiyr6Y5phAbHVQoUtA9t-_UdDEbE7ID66W7VECN4fZAw/s757/Capture%20(63).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCHduvCmc3Jbf72FSqvfyT_I3lsCE7PI1qVGWREZNagB-sUu0_wJ_VDxD_qG4Qe18RJ1PQ-oR4g9SRmikGSi9w5Jr7LBqCJTP9-lnDpmtzaFe2ZsCd7moekYYr1BK0G8NhQicTXA3qJeVlfKc-JV5aeJmM_m70YWUvNscOutZ5ITtq-mOvTfImwEgK34Y/s2048/369190499_1421154558742933_8849786007861452444_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIOi8lDoeT31YwPZMYWTRd02ST0lvImfb05awLwi7-kuEBXsQn8HgB1W9Lrrv4YpbJaYfupe1SxHwUdNWY6RRjKZfWZug_p48GRYYE7oihr2LTCYVz54R2gxXmr5pIx3Q6LUiMyYXJWY_-uIWcWtgqGp6NvtFEq47meQB2fRKyp1VBRpUy-_xF1upmLoY/s2048/368738162_1421154525409603_1218525192086944534_n.jpg