ប្រទេសថៃ ៖ លើកនេះអាចជាការពិតសម្រាប់ការធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ក្រោយពីអ្នកនាង Paethongthan Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានបញ្ជាក់តាមបណ្តាញសង្គមថា អ្នកនាងត្រៀមខ្លួនទៅទទួលឪពុករបស់នាង នៅអាកាសយានដ្ឋានដនមឿង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

នៅថ្ងៃត្រឡប់មកកាន់មាតុប្រទេសរបស់លោក Thaksin គឺត្រូវគ្នានឹងថ្ងៃកិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសថៃ ក្នុងនោះគណបក្សភឿថៃបានត្រៀមបញ្ជូនឈ្មោះលោក Srettha Thavisin ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីផងដែរ ។Thailand's ex-PM Thaksin shakes up election with talk of return | Reuters

គេមិនអាចបដិសេធបានថា ការត្រឡប់មកកាន់ប្រទេសថៃលើកនេះរបស់លោក Thaksin នឹងគ្មានឥទ្ធិពលដល់នយោបាយថៃ ព្រោះពេលមុននេះ អ្នកនាង Paethongthan ធ្លាប់លើកឡើងថា ឪពុករបស់នាងនឹងត្រឡប់មកប្រទេសថៃ នៅពេលសភាពការណ៍នយោបាយក្នុងប្រទេសស្ងប់ស្ងាត់ ។ ដូច្នេះ ការលើកឡើងបែបនេះបង្ហាញថា នយោបាយនៅប្រទេសថៃនឹងមានស្ថេរភាពស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សភឿថៃ ។

ការបង្កើតរដ្ឋាភិបាលរបស់គណបក្សភឿថៃ បានធ្វើឱ្យគ្រួសារត្រកូល Shinawatra មានទំនុកចិត្តយ៉ាងខ្លាំង ព្រោះកុំភ្លេចថា លោក Thaksin នឹងត្រូវជាប់ពន្ធនាគារតាមសាលក្រមរបស់តុលាការកំពូល ចំនួន៣ករណីផ្សេងៗគ្នា រួមមាន ៖
១-ករណីចេញលេខឆ្នោត២ខ្ទង់ និង៣ខ្ទង់ (ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ)
២-ករណីឱ្យធនាគារសម្រាប់ការនាំចេញ និងនាំចូលប្រទេសថៃ ផ្តល់ប្រាក់កម្ចី៤.០០០លានបាតឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា (ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ)
៣-ករណីកែប្រែកិច្ចសន្យាសម្បទានទូរគមនាគមន៍ធ្វើជាពន្ធអាករ ដែលផ្តល់ប្រយោជន៍ដល់អាជីវកម្ម (ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ)What is Thaksin Shinawatra's net worth? | Goal.com

សរុបមក លោក Thaksin មានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ។ ប៉ុន្តែគេជឿថា លោក Thaksin អាចប្រើសិទ្ធិលើកលែងមាត្រា៩៥ ដើម្បីស្នើសុំឱ្យតុលាការពិចារណាករណីនេះដោយហេតុផលសមរម្យ ព្រោះតុលាការចោទប្រកាន់លោក Thaksin ថា បានប្រព្រឹត្តខុសក្នុងអំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រីថៃ ។ ហេតុនេះ ការត្រឡប់មកប្រទេសថៃរបស់លោក Thaksin គឺជាចំណុចផ្លាស់ប្តូរសំខាន់នៃនយោបាយថៃ ។

ទោះយ៉ាងណា ក្រោយពីលោក Thaksin ចាកចេញពីអាកាសយានដ្ឋានដនមឿង ពិតណាស់ថា លោកមានឋានៈជា «អ្នកទោសរត់គេចខ្លួន» ហេតុនេះ លោកត្រូវជាប់ពន្ធនាគារ លោកមិនអាចត្រឡប់ទៅផ្ទះបានទេ ហើយគ្រប់យ៉ាងត្រូវតែអនុវត្តតាមនីតិវិធីតុលាការ ។

លោក Wissanu Kruea-ngam ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា លោកមិនទាន់ទទួលបានការរាយការណ៍ពីក្រសួងជាផ្លូវការទេ ដូច្នេះ លោកមិនជ្រាបព័ត៌មាននេះទេ ។ ប៉ុន្តែប្រសិនបើលោក Thaksin បានធ្វើដំណើរមកដល់ប្រទេសថៃ និងចុះយន្តហោះនៅដនមឿង តុលាការនឹងដំណើរការរឿងក្តីលោកតាមធម្មតា គឺដូចគ្នានឹងជនជាប់ចោទផ្សេងទៀតដែរ ហើយលោក Thaksin នឹងត្រូវទទួលការថែទាំពិសេស ព្រមទាំងមានការត្រួតពិនិត្យសុខភាព មុននឹងបញ្ជូនទៅកាន់ពន្ធនាគារ ៕ ប្រភព ៖ mgronline