Home Blog Page 1612

ចង់ឃើញខ្សាច់​ស​ក្បុស ទឹក​ថ្លា​ឆ្វង់ និងធម្មជាតិ​បៃតងខ្ចី​ កុំរំលេងឆ្នេរមួយនេះ

0

ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យានសមុទ្រកោះរុង ស្ថិតក្នុងខេត្តព្រះសីហនុ។ ដើម្បីទៅដល់ឆ្នេរនេះបាន ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមអូប័រចេញពីកំពុងផែក្រុងព្រះសីហនុ សំដៅមករកដែនកោះដែនបណ្តែតខ្លួនលើផ្ទៃសាគរ ដោយប្រើពេលប្រមាណជា ១ម៉ោង ២០នាទី នោះយើងនឹងមកដល់ឆ្នេរដ៏ស្រស់ស្អាតនេះ។

ឆ្នេរឋានសួគ៌ មានប្រវែងប្រមាណជា ១២០០ម៉ែត្រ លាតសន្ធឹងបែកខាងលិច ឈាងខាងជើងនៃឧទ្យានសមុទ្រកោះរុង។ សក្តានុពលធម្មជាតិនៃលើឆ្នេរ មួយនេះពិតជាគួរអោយស្ងោចសរសើរ។ ក្រៅពីឆ្នេរខ្សាច់សក្បុសហើយ អ្វីដែលភ្ញៀវទេសចរណ៍មិនគួរំលងនោះគឹការជិះកាយ៉ាក់គយគន់ទេសភាពតាមដងព្រែក ដែលមានទឹកថ្លាឆ្វង់មើលធ្លុះដល់បាត។

គ្របដណ្តប់លើផ្ទៃដីប្រមាណជាង ១០ហិចតា នៃឧទ្យានជាតិសមុទ្រដ៏ធំមួយនេះ រីសតរបស់ក្រុមហ៊ុនឯងជនក៏បានលេចរូបរាងឡើង។ សក្តានុពលទេសចរណ៍នៅទីនេះ ពិតជាសាកសមសម្រាប់ដំណើរកម្សាន្តបែបគ្រួសារ និងមិត្តភក្តិ ហើយជាពិសេសសម្រាប់ដែលចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិ៕

 

ចិន កំពុងតែក្ដោបក្ដាប់ទីផ្សាររបស់រុស្ស៊ីណែនក្នុងដៃ ៧០ភាគរយ

0

រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យបណ្ដាប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត បង្កើនសម្ពាធទណ្ឌកម្មយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ហើយឥឡូវនេះ ចិន កំពុងតែឆក់យកឱកាសដ៏ល្អនេះ ក្ដោបក្ដាប់យ៉ាងណែននៅក្នុងដៃ សម្រាប់ទីផ្សារលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។Xi assures Putin of China's support for Russian 'sovereignty, security' |  International | Bangladesh Sangbad Sangstha (BSS)

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែកក្កដា ថា M.Video-Eldorado ជាអ្នកលក់រាយគ្រឿងអេឡិកត្រូនិកឈានមុខគេ បានបញ្ជាក់ ថា ទូរស័ព្ទស្មាតហ្វូនរបស់ចិន បានគ្រប់គ្រងទីផ្សាររបស់រុស្ស៊ី នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ដោយកើនលើសពី៧០ភាគរយ សម្រាប់ការលក់ទូរស័ព្ទទាំងអស់។ ពោលគឺកើនឡើង លើសកាលពីឆ្នាំ២០២២ ប្រហែល៥៥ភាគរយ។

ទូរស័ព្ទស្មាតហ្វូន មកពីក្រុមហ៊ុនលក់រាយរបស់ចិន មានដូចជា Xiaomi (ស៊ាវមី) និង Realme (រៀលមី) បានក្លាយជាទូរស័ព្ទលក់ដាច់ជាងគេបំផុត នៅក្នុងប្រទេសរុស្ស៊ី ក្រោយពេលទូរស័ព្ទ Samsung និង Apple ត្រូវបានរារាំងសម្រាប់ការលក់ នៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ ដោយសារការពាក់ព័ន្ធនឹងបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។ តម្រូវការសរុប សម្រាប់ទូរស័ព្ទស្មាតហ្វូន នៅក្នុងប្រទេសរុស្ស៊ី កើនឡើង រហូតដល់១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយមានផលិតផលសរុប ត្រឹមតែជិត១៣លានគ្រឿងប៉ុណ្ណោះ ត្រូវបានលក់ចេញ។Chinese smartphones sales exceed 70% of Russian market

បច្ចុប្បន្ន រដ្ឋាភិបាលក្រុងមូស្គូ កាន់តែពឹងផ្អែកយ៉ាងខ្លាំង ទៅលើក្រុងប៉េកាំង សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីគ្រឿងអេឡិកត្រូនិក រហូតដល់រថយន្ត ក្រោយពេលក្រុមហ៊ុនល្បីៗរបស់លោកខាងលិច ភាគច្រើន បានចាកចេញពីទីផ្សាររបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ក្រុមហ៊ុន M.Video បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា ថា ម៉ាកយីហោ ឬប្រែនដ៍ជាច្រើន មកពីប្រទេសចិន ក្លាយជាប្រព័ន្ធ បន្តពង្រឹងវត្តមានរបស់ពួកគេ។ រីឯម៉ូដែលស្មាតហ្វូន និង ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បាន មកពីម៉ាកយីហោផ្សេងៗរបស់ចិន កំពុងតែមើលឃើញ អំពីតម្រូវការយ៉ាងពិសេសបំផុតផងដែរ។ ទូរស័ព្ទស្មាតហ្វូន ចំនួន៨ នៅក្នុងចំណោម១០ ដែលលក់ដាច់បំផុត នៅក្នុងប្រទេសរុស្ស៊ី នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៣ គឺជាទូរស័ព្ទរបស់ចិន។Chinese Smartphones Sales Exceed 70% of Russian Market

ដោយឡែក វិមានក្រឹមឡាំង បានប្រាប់ដល់មន្ត្រី ឱ្យឈប់ប្រើប្រាស់ iPhone របស់ក្រុមហ៊ុនអាមេរិក Apple ដោយបានអះអាង ថា ទីភ្នាក់ងារចារកម្មរបស់លោកខាងលិច បានសម្របសម្រួលបង្កប់កម្មវិធី Software នៅក្នុងឧបករណ៍ទាំងនេះ សម្រាប់ឈ្លបយកការណ៍។ ប៉ុន្ដែក្រុមហ៊ុន Apple បានបដិសេធ ប្រឆាំងនឹងការអះអាងរបស់រុស្ស៊ី៕

សហរដ្ឋអាមេរិកចេញអាជ្ញាប័ណ្ណសម្រាប់រថយន្តហោះហើរដំបូង

0

អាមេរិក៖ យោងតាមប្រភពព័ត៌មាន CNN កាលពីថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានផ្តល់វិញ្ញាបនបត្របញ្ជាក់ភាពសក្តិសមសម្រាប់ក្រុមហ៊ុនរថយន្តហោះហើរ Alef Aeronautics ដែលបានចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា។New Alef Model A: The First Flying Car to Get US Approval - Auto With Sid

រថយន្តហោះហើររបស់ក្រុមហ៊ុន Alef Aeronautics មានឈ្មោះថា Alef Model A ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ មកម្លេះ។ Alef Model A មានកន្លែងផ្ទុកអ្នកដំណើរធំល្មមសម្រាប់មនុស្សពីរនាក់ និងត្រូវបានបំពាក់ដោយម៉ាស៊ីនរុញចំនួនប្រាំបី ដែលផ្តល់លទ្ធភាពឱ្យយានជំនិះអគ្គិសនីមានសមត្ថភាពក្នុងការហោះឡើងបញ្ឈរ និងចុះចតលើអាកាសបាន។ ជាមួយនឹងបន្ទះតួដែលបង្កើតជាសំណាញ់នៅលើតួរថយន្ត ម៉ូដែល A ក៏បានអនុញ្ញាតឱ្យខ្យល់ឆ្លងកាត់រថយន្ត ដោយបំពាក់ម៉ូទ័រអេឡិចត្រិច រួមជាមួយចម្ងាយផ្លូវ ៣២២ គីឡូម៉ែត្រ និងនៅលើអាកាស ១៧៧ គីឡូម៉ែត្រ។ រថយន្តហោះហើរ នេះមានល្បឿនប្រហែល ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវ asphalt ។World's first electric flying car gets approval by FAA

វិញ្ញាបនប័ត្រពី FAA នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Alef Aeronautics សាកល្បងម៉ូដែល A របស់ខ្លួននៅក្នុងទីតាំងមួយចំនួនសម្រាប់ការបង្ហាញ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដែលស្ថិតនៅជិតទីស្នាក់ការកណ្តាល Silicon Valley របស់ក្រុមហ៊ុន។ ដូចនេះរថយន្តហោះហើរ Alef Model A ក៏ត្រូវបានគេរំពឹងថានឹងចូលទីផ្សារនៅឆ្នាំ ២០២៥ ជាមួយនឹងតម្លៃលក់ ៣០០,០០០ ដុល្លារ។

បច្ចុប្បន្ននេះ FAA កំពុងបង្កើតគោលនយោបាយលើកទឹកចិត្តរថយន្តហោះហើរ eVTOL និងគ្រប់គ្រងរបៀបដែលវាមានអន្តរកម្មជាមួយផ្លូវថ្នល់។ ក្រៅពីក្រុមហ៊ុន Alef ក្រុមហ៊ុនដូចជា Joby និង ASKA ក៏បានប្រកាសពីការទទួលវិញ្ញាបនបត្រនៃភាពសក្ដិសមពិសេសសម្រាប់ខ្យល់អាកាសកាលពីចុងសប្តាហ៍មុនផងដែរ៕ ប្រភព៖vnexpress

ប្រទេសឡាវនឹងនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិក

0

ប្រទេសឡាវ ៖ អ្នកនាង Bounhieng Phommyxay ប្រធានក្រុមហ៊ុន Champahom Trading Import-Export បានលើកឡើងថា ក្រុមហ៊ុនរបស់នាងចាប់អារម្មណ៍នាំចេញអង្ករទៅកាន់អាមេរិកនៅឆ្នាំ២០២៤ ក្រោយពីប្រទេសឡាវទទួលបានជោគជ័យក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបនាពេលកន្លងមក ។ ក្រុមហ៊ុននេះបានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយនៅឆ្នាំ២០២៣ ហើយក្រុមហ៊ុននឹងចាប់ផ្តើមនាំចេញអង្ករនៅដើមឆ្នាំ២០២៤ ។Imported Rice Is Cheaper Than Rice Grown In Laos

ក្រៅពីនេះ សហភាពអឺរ៉ុបនៅប្រទេសឡាវមានចំណាប់អារម្មណ៍លើការនាំចេញអង្ករពីប្រទេសឡាវទៅកាន់ប្រទេសផ្សេងៗនៅអឺរ៉ុបកាន់តែច្រើន ក្រោយពីប្រទេសបែលហ្សិក និងបារាំងទទួលបានជោគជ័យលើការនាំចូលអង្ករពីឡាវ នៅឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមលំដាប់ ។How many types of rice does Cambodia produce? - Quora

កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Champahom Trading Import-Export បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Wech Gros Import-Export នៅប្រទេសបារាំង ដើម្បីលក់ចេញអង្ករដំណើបប្រមាណ១.០០០តោន ស្មើនឹងទឹកប្រាក់១២០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ។ នៅខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុននេះបាននាំចេញអង្ករដំណើបលើកដំបូងចំនួន២៥តោនទៅបារាំង ។Southeast Asia remains world rice bowl as pockets of region suffer crop  disasters — Radio Free Asia

នៅដើមខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនបាននាំចេញអង្ករខ្សាយចំនួន២៣តោន និងអង្ករដំណើបចំនួន២តោនបន្ថែមទៀត ដោយមានលោក Sangkhom Chansouk ជាប្រធានផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មប្រចាំក្រុងវៀងចន្ទន៍ មកធ្វើជាសាក្សី ។ នេះចាត់ទុកថា វាជាការនាំចេញអង្ករលើកទី២ របស់ក្រុមហ៊ុនឡាវទៅកាន់ប្រទេសដែលមានជនជាតិឡាវរស់នៅច្រើន ។ គេរំពឹងថា ការនាំចេញអង្ករទៅក្រៅប្រទេសកើនឡើងនឹងជួយលើកកម្ពស់អង្ករឡាវជាផលិតផលមានស្តង់ដារសកល ជាពិសេស នៅលើទីផ្សារអឺរ៉ុប ៕ ប្រភព ៖ AEC connect

មួយជីវិត អាចមើលបាតុភូតដ៏អស្ចារ្យនេះ បានតែម្តងទេ

0

ផ្កាយដុះកន្ទុយ ឬ​ភាសា​អង់គ្លេស​ហៅថា “Comet” មិនមែនជា​ផ្កាយ​នោះទេ​។ ផ្ទុយទៅវិញ ផ្កាយដុះកន្ទុយ​ជា​ដុំ​ទឹកកក​កខ្វក់ សេសសល់​ពី​កំណកំណើត​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​ជាង​បួន​ពាន់​លាន​ឆ្នាំមុន​។​

នៅក្នុង​ឆ្នាំ​១៩៨៦ ផ្កាយដុះកន្ទុយឈ្មោះថា  ហា​ឡី (Halley) បានធ្វើ​ដំណើរ​មក​ជិត​ភពផែនដី និង​ព្រះអាទិត្យ ហើយក៏​ត្រឡប់​ទៅវិញ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។ ឈ្មោះផ្កាយនេះ ត្រូវបានគេដាក់តាមឈ្មោះ​អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បី “Edmund Halley” ក្នុង​សតវត្សរ៍​ទី​១៧​។Halley's Comet: A Visual Record on Coins of Elagabalus

ជាទូទៅផ្កាយដុះកន្ទុយ នឹងត្រឡប់មកផែនដី ៨៦ឆ្នាំម្តង ដូច្នេះអាចនិយាយបានថាមួយវដ្តជីវិតមនុស្សអាចមើលឃើញផ្កាយដុះកន្ទុយ តែម្តងប៉ុណ្ណោះ។ ជាក់ស្តែងនៅចន្លោះឆ្នាំ ២០៥០ និង ២០៦០ យើងនឹងមើលឃើញផ្កាយដុះកន្ទុយម្តងទៀត។In a first, astronomers spotted a space rock turning into a comet | Science News

ផ្កាយដុះកន្ទុយ​មាន​គន្លង​រាង​ពងក្រពើ​ ដោយកន្ទុយរបស់វា គ្រាន់តែ​ជា​ទឹកកក​ដែល​រលាយ​ និងផ្ទុកជាសារធាតុមួយចំនួន ដែលអ្នកវិទ្យាមិនទាន់អាចកំំណត់អត្តសញ្ញាណបាននៅឡើយនោះទេ៕An end to life as we know it? Huge comet no threat to Earth

ប្រភព: Wikipedia

អ្នកជាប់គុកពាក់ព័ន្ធការសម្ដែងមតិនយោបាយនៅថៃ នឹងមានសង្ឃឹមឡើងវិញ

0

រាជធានីបាងកក៖ ស្របពេលបេក្ខជន កើតចេញពីសម្ពន្ធភាពចម្រុះរបស់គណបក្សប្រឆាំងឈ្នះឆ្នោត បានជាប់ឆ្នោត ក្លាយជាប្រធានសភា រួចមក គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ដែលមានសំឡេងច្រើនជាងគេ លំដាប់លេ១ និង លេខ២ នៅក្នុងរដ្ឋសភា បានប្ដេជ្ញា កែប្រែតច្បាប់ លើកលែងទោស ដល់អ្នកត្រូវបានកាត់ទោស ដាក់ពន្ធនាគារ ត្រឹមតែការសម្ដែងមតិនយោបាយរបស់ពួកគេ។COVID-19 and a Possible Political Reckoning in Thailand | Crisis Group

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី៤ ខែកក្កដា ថា មេដឹកនាំគណបក្សភឿថៃ លោក ឈុលណាន ស្រ៊ីកែវ (Cholnan Srikaew) កាលពីថ្ងៃអង្គារ បានថ្លែង ថា សេចក្ដីថ្លែងការណ៍រួមរបស់គណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ គាំទ្រដល់ច្បាប់លើកលែងទោស សម្រាប់ជនទាំងឡាយណា ត្រូវបានផ្ដន្ទាទោស ព្រោះតែការសម្ដែងមតិយោបល់ ពាក់ព័ន្ធនឹងនយោបាយរបស់ពួកគេ។ ក្រៅពីនេះ គណបក្សធំៗទាំង២នេះ ក៏នឹងធ្វើវិសោធនកម្មច្បាប់ជាច្រើនទៀត មានដូចជា ធ្វើកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្ដិសុខជាតិ។ ប៉ុន្ដែការសម្រេចចិត្តបែបនេះ មិនពាក់ព័ន្ធនឹងសម្ពន្ធភាពគណបក្សចម្រុះ ចំនួន៦ផ្សេងទៀតនោះទេ។

ការប្តេជ្ញាចិត្តរួមគ្នានេះ ត្រូវបានធ្វើឡើង ដោយលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ និង លោកវេជ្ជបណ្ឌិត ឈុលណាន ស្រ៊ីកែវ (Cholnan Srikaew) មេដឹកនាំគណបក្សភឿថៃ កាលពីយប់ ថ្ងៃចន្ទ ក្រោយការប្រកាស អំពីកិច្ចព្រមព្រៀងរបស់ពួកគេ នៅក្នុងការតែងតាំងលោក វ៉ាន់ មូហាម៉ាត់ ណ័រ (Wan Muhamad Noor Matha) ប្រធានគណបក្សប្រាឆាឆាត (Prachachart) សម្រាប់បេក្ខជនឈរឈ្មោះកាន់កាប់តំណែងប្រធានសភា។As Thailand heads to polls for general election, young voters spearhead  calls for change in military dominated kingdom | CNN

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ គណបក្សធំៗទាំង២នេះ បានបញ្ជាក់ ថា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នឹងស្នើសេចក្តីស្នើច្បាប់ លើកលែងទោសដល់ជនទាំងឡាយណា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ សម្រាប់គ្រាន់តែការបញ្ចេញមតិខាងនយោបាយរបស់ពួកគេ ហើយក៏នឹងធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងកំណែទម្រង់កម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ រួមទាំង ច្បាប់អាជ្ញាសឹក និង ប្រតិបត្តិការសម្រាប់បញ្ជាការដ្ឋានសន្តិសុខផ្ទៃក្នុង ផងដែរ។

បើទោះយ៉ាងណាក៏ដោយ លោក ស៊ូទិន ខ្លាងសេង (Sutin Khlangsaeng) សមាជិកសភាគណបក្សភឿថៃ បានអះអាង ថា គាត់នៅតែមានការងឿងឆ្ងល់ ចំពោះសេចក្តីថ្លែងការណ៍រួម។ គណបក្សភឿថៃ បានបង្ហាញជំហរយ៉ាងច្បាស់លាស់ នៅលើបញ្ហាទាំងនេះ ហើយបញ្ហាទាំងនេះ មិនត្រូវបានដាក់បញ្ចូល នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខា ដោយភាគីសម្ពន្ធភាពទាំង៨នោះទេ។Govt policies in crosshairs

លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ មេដឹកនាំគណបក្សភឿថៃ កាលពីថ្ងៃអង្គារ បានបញ្ជាក់ ថា គាត់ចង់ប្រកាសឲ្យបានច្បាស់ ថា សេចក្ដីថ្លែងការណ៍នេះ មិនជាប់ពាក់ព័ន្ធនឹងគណបក្សចំនួន៦ នៅក្នុងសម្ពន្ធភាពគណបក្សចម្រុះរបស់ខ្លួន នោះឡើយ។ សកម្មភាពទាំងនេះ មានតែគណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ តែប៉ុណ្ណោះ។

នៅពេលសួរ អំពីការធ្វើវិសោធនកម្ម លើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ ថា ជាច្បាប់ពាក់ព័ន្ធឹងនឹងការប្រមាថព្រះមហាក្សត្រ នោះ លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ បានថ្លែង ថា បញ្ហានេះ មិនត្រូវបានលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍នោះឡើយ។ ចំណែកសេចក្ដីស្នើច្បាប់វិសោធនកម្មលើកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្តិសុខផ្ទៃក្នុង នឹងត្រូវធ្វើឡើង តាមរយៈដំណើរការរបស់រដ្ឋសភា ថាតើសមាជិកសភា នឹងត្រូវអនុម័តទៅជាច្បាប់ដែរឬអត់ គឺអាស្រ័យលើរដ្ឋសភា។Biggest Thai protest in years puts pressure on government – EURACTIV.com

នៅពេលសួរ ថា តើការលើកលែងទោសនេះ នឹងគ្របដណ្តប់សមាជិករណសិរ្សរួបរួម ដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ (UDD) និង គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (PDRC) ឬយ៉ាងណានោះ លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ បានបញ្ជាក់ទៀត ថា ច្បាប់នេះ នឹងត្រូវអនុវត្ដ សម្រាប់តែមនុស្សត្រូវបានកាត់ទោស នៅក្នុងសំណុំរឿងនយោបាយតែប៉ុណ្ណោះ។ បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយ ដោយការប្រុងប្រយ័ត្នបំផុត។

លោក ស៊េរី ស៊ូវ៉ាន់ផេណន (Seri Suwanphanon) ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយ និង ការចូលរួមរបស់ព្រឹទ្ធសភា បានបញ្ជាក់ ថា សមាជិកព្រឹទ្ធសភាមិនជំទាស់ នឹងការលើកលែងទោសដល់យុវជន ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទបញ្ចេញមតិនយោបាយនោះឡើយ។ ប៉ុន្តែសមាជិកព្រឹទ្ធសភា ពិតជាប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ លើមាត្រា១១២។Thai protesters vow new demonstration despite crackdown

លោក ស៊ុមឆៃ សាវេងខាន (Somchai Sawaengkarn) សមាជិកព្រឹទ្ធសភា បានបញ្ជាក់ ថា ការធ្វើវិសោធនកម្មច្បាប់នេះ នៅមិនទាន់ច្បាស់ទេ ថាតើសេចក្ដីស្នើច្បាប់លើកលែងទោសនេះ ក៏នឹងគ្របដណ្តប់ទៅលើជនជាប់ចោទ នៅក្នុងសំណុំរឿងពុករលួយ ពាក់ព័ន្ធនឹងនយោបាយដែរឬយ៉ាងណា។

លោក វីសសានូ គ្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី ដែលលាលែងពីតំណែង បានបញ្ជាក់ ថា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ អាចនឹងរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីអំពីកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្តិសុខជាតិ។ ប៉ុន្តែបញ្ហានេះ បើនិយាយគឺងាយស្រួលជាងការធ្វើ ព្រោះការអនុម័តច្បាប់ទាំងអស់ នឹងត្រូវតែពិនិត្យ ដោយព្រឹទ្ធសភា ផងដែរ៕

ចិនរកឃើញគ្រឿងសឹកថ្មដែលមានអាយុកាល ២,២០០ ឆ្នាំ

0

ប្រទេសចិន៖ គ្រឿងសឹកបុរាណ របស់ប្រទេសចិន ផលិតពីថ្មកំបោរដែលត្រូវបានធ្វើឡើងជាចម្បងសម្រាប់ពិធីបុណ្យសព ជាជាងការប្រើប្រាស់ក្នុងពេលប្រយុទ្ធសង្គ្រាម។Stone armour found in the tomb of China's first emperor | Ancient Originsយោងតាមការស្រាវជ្រាវថ្មីមួយដែលបានចេញផ្សាយនៅក្នុងប្រភព Science Direct កាលពីថ្ងៃទី២ ខែកក្កដា បានឱ្យដឹងថា កំណប់ទ្រព្យសម្បត្ដិនៃគ្រឿងសឹកថ្មនេះ ត្រូវបានរកឃើញ នៅក្បែរផ្នូររបស់ស្តេច Qin Shi Huang ដោយបង្ហាញអំពីទំនៀមទម្លាប់នៃការបញ្ចុះសពនាសម័យមុន។MONGOLS CHINA AND THE SILK ROAD : More about "New stone armor found in the  tomb of China's first emperor"

សាស្ត្រាចារ្យ Xuewei Zhang ដែលជាអ្នកបុរាណវិទូនៅឯមន្ទីរពិសោធន៍ជីវវិទ្យាបុរាណ នៃសាកលវិទ្យាល័យ Jilin និងសហការីរបស់គាត់ បាននិយាយថា គ្រឿងសឹកនេះ ត្រូវបានធ្វើអំពីថ្មកំបោរតូចៗជាង ៦០០ដុំ ដែលតភ្ជាប់ដោយខ្សែស្ពាន់ និងមានអាយុកាល ២,២០០ ឆ្នាំមកហើយ ដែលគ្រប់គ្រងដោយស្តេច Qin Shi Huang ក្នុងរជ្ជកាល ២១០-២១១ មុនគ.ស មកម្លេះ។2200 yr Old Chinese Stone Armour - Album on Imgur

លោក Zhang និងសហការីរបស់គាត់ក៏បានបន្តទៀតថា កន្លែងជីកកកាយថ្មីៗនេះគឺជាសិក្ខាសាលាគ្រឿងសស្ត្រាវុធថ្មដ៏សំខាន់មួយក្នុងកំឡុងរាជវង្ស Qin ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា កំណប់ទ្រព្យសម្បត្ដិនៃគ្រឿងសឹកថ្មនេះមិនស័ក្តិសមសម្រាប់ការប្រយុទ្ធនាសម័យមុននោះទេ ព្រោះគ្រឿងសឹកថ្មមិនមានការខូចខាតដោយសារផលប៉ះពាល់នៃសង្គ្រាមឡើយ។ ដូច្នេះកាលពី ២,២០០ ឆ្នាំមុននៅក្នុងប្រទេសចិន គ្រឿងសឹកថ្មត្រូវបានផលិតជាចម្បងសម្រាប់គោលបំណងពិធីបុណ្យសពតែប៉ុណ្ណោះ ព្រោះវាមានភាពយឺតយ៉ាវក្នុងការរលួយជាងគ្រឿងសឹកស្បែក៕ ប្រភព៖vnexpress

សហរដ្ឋអាមេរិកហាមឃាត់ពលរដ្ឋធ្វើដំណើរទៅចិន

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានហាមឃាត់ពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅប្រទេសចិន ដោយសារបារម្ភពីការចាប់ខ្លួន ហើយអាមេរិកក៏បានហាមពលរដ្ឋចេញក្រៅប្រទេសដោយគ្មានមូលហេតុផងដែរ ។ ការហាមឃាត់នេះក្រោយពីមានពលរដ្ឋអាមេរិកម្នាក់អាយុ៧៨ឆ្នាំ ត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម កាលពីខែឧសភា ឆ្នាំ២០២៣ ។U.S. recommends Americans reconsider traveling to China due to arbitrary  law enforcement and exit bans

ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ពលរដ្ឋអាមេរិកនៅប្រទេសចិនអាចត្រូវបានចិនចាប់ខ្លួន ហើយពួកគេមិនអាចស្វែងរកការអន្តរាគមន៍ពីកុងស៊ុលអាមេរិក ឬព័ត៌មានពាក់ព័ន្ធនឹងការប្រព្រឹត្តខុសរបស់ខ្លួនទេ ។ ដូច្នេះ ពលរដ្ឋអាមេរិកត្រូវពិចារណាឡើងវិញក្នុងការធ្វើដំណើរទៅប្រទេសចិន ។

កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ប្រទេសចិនបានចេញច្បាប់មួយថា នឹងចាត់វិធានការចំពោះទង្វើណាមួយដែលចិនមើលឃើញថា វាជាការគំរាមកំហែងផលប្រយោជន៍របស់ចិន ។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានយកច្បាប់ប្រឆាំងចារកម្មមកអនុវត្ត ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនអន្តរជាតិ និងការដាក់ទោសជនបរទេសដែលរិះគន់រដ្ឋាភិបាលចិន ។US will require COVID-19 testing for travelers from China | AP News

ក្រសួងការបរទេសអាមេរិកក៏បានហាមឃាត់ពលរដ្ឋចេញក្រៅប្រទេសផងដែរ បើពួកគេមានចំណែករួមក្នុងការត្រួតពិនិត្យរដ្ឋាភិបាលចិន ឬហាមឃាត់សមាជិកគ្រួសារពួកគេទៅកាន់ប្រទេសចិន ។ ក្រៅពីប្រទេសចិនហើយ អាមេរិកក៏បានហាមឃាត់អ្នកសារព័ត៌មានទាំងអស់ធ្វើដំណើរទៅហុងកុង និងម៉ាកាវ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ។US warns citizens traveling to China to exercise caution | China | The  Guardian

កាលពីប៉ុន្មានឆ្នាំមុននេះ អាមេរិកកក៏បានដាស់តឿនពលរដ្ឋរបស់ខ្លួនផងដែរមិនឱ្យធ្វើដំណើរទៅប្រទេសចិន ក្នុងអំឡុងពេលចិនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយ «កូវីដស្មើសូន្យ» ។ ចំណែកប្រទេសចិនវិញក៏បានដាស់តឿនពលរដ្ឋចិនដូចគ្នាហាមធ្វើដំណើរមកអាមេរិក ដោយបារម្ភពីគ្រោះថ្នាក់ផ្សេងៗ ដែលគេនឹងផ្តោតលើមនុស្សមកពីតំបន់អាស៊ី ។ ទោះយ៉ាងណា ការហាមឃាត់លើកចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ប្រទេសចិនមិនទាន់បានបង្ហាញការឆ្លើយតបវិញទេ ៕ ប្រភព ៖ Nation World

ភ្លៀងមួយមេធំលិចខ្លាំងនៅភ្នំពេញតារាសម្តែង Ella លើកឡើងបែបនេះដាក់អ្នកកាប់ព្រៃនិងអ្នកចោលសំរាមរាយពពាយ

0

បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះនៅរាជធានីភ្នំពេញរងការជន់លិចយ៉ាងខ្លាំងតាមបណ្តោយផ្លូវនានា។ ស្ថានភាពនេះធ្វើឱ្យតារាសម្តែង Ella បានបង្ហោះសារនៅលើបណ្តាញសង្គមថាអ្នកមួយចំនួនបំផ្លាញធម្មជាតិ តែធម្មជាតិនឹងបំផ្លាញគ្រប់គ្នា និងសំណូមពរបញ្ឍប់ការកាប់ព្រៃ។ បន្ថែមពីលើនេះតារាស្រីរូបនេះក៏និយាយពីបញ្ហាសំរាមដូចគ្នាដែលអ្នកមួយចំនួននៅតែគ្មានរបៀបរាបរយក្នុងការទុកដាក់សំរាមនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOV2dKuIS4NwhznqMOcTEJ9ZBoCP5IOikiCNZ2qkuGyOSGJkKmd_FqmSaota9Wd_3MSAYRPkwnLsTstpRS9JoEFWxI4F6hlIBS5gsFpzV_KVEXY9v6GTgHps8-sAj3Q64FkalC9b5bw6gP2WU680l71O9MsvgGmdl_Wvof72WDshRfqCVzfR8gG7JD1tM/s2048/image_2023-07-04_14-18-38%20(2).png

សាលារាជធានីភ្នំពេញបានជម្រាបជូនសាធារណជនថា ភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៣ ខែកក្កដា នេះមានរយៈកម្ពស់ ១៥៣មម ដូច្នេះប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ និងសូមឱ្យពលរដ្ឋយោគយល់នឹងអធ្យាស្រ័យនូវស្ថានភាពបែបនេះដែលជាកត្តាធម្មជាតិ។ ខណៈកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។May be an image of 6 people, motorcycle and road

ស្ថានភាពនៃការជន់លិចនេះអ្នកលេងបណ្តាញសង្គមក៏បានបង្ហោះរូបភាពវីដេអូនៅតំបន់ដែលរងការជន់លិចផងដែរហូតតារាសម្តែង Ella លើកឡើងពីបញ្ហាការកាប់ព្រៃ និងអ្នកចោលសំរាមផ្តេសផ្តាសឥតសណ្តាប់ធ្នាប់។
តួឯកស្រីក្នុងរឿង «ស្នាមញញឹមចុងក្រោយ» បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះឃើញតែវីដេអូទឹកលិចពេញផ្លូវ ម៉ូតូអណ្តែត ទឹកលិចចូលផ្ទះខូចខាតអីវ៉ាន់លក់ដូរអស់។ អ្នកមួយចំនួនបំផ្លាញធម្មជាតិ តែធម្មជាតិនឹងបំផ្លាញគ្រប់គ្នា។ សូមបញ្ឃប់ការកាប់ព្រៃឈើ បឹងបួរនានា គួរចោលសំរាមឱ្យមានរបៀបរាបរយដើម្បីការពារការស្ទះលូជាដើម។ ចាប់ផ្តើមពីខ្លួនយើង កុំចាំការចាប់ផ្តើមពីអ្នកដទៃ។ កុំរង់ចាំតែអាជ្ញាធរ ឬ អន្តរាគមន៍ពីរាជរដ្ឋាភិបាល យើងជាប្រជាពលរដ្ឋមានតួនាទីពេញលេញក្នុងថែរក្សា និង ការពារដូចៗគ្នា។ ចូលរួមទាំងអស់គ្នាដើម្បីប្រទេសជាតិរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeSgfTZy19KsIBuiLBQGd2FOegIH1Rh-AoIAKEoQcasAnoCncKjKwzp0qDiqB57ZKUl8VebYwIzvmUeGRM2-cR0TFxeg3XwsH00UeGR2tGlAxd-GoQlrBke-nM8BKHYEZf7e7w6scnMdPVB56f1NfhQ2dxlC-STjO-RhViydQM3UfFd620EhD_sGeyuJU/s2048/image_2023-07-04_14-18-39.png

គួរបញ្ជាក់ផងដែរ យោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីប្រកាសថា កម្ពុជានៅតែមានភ្លៀងធ្លាក់ លាយឡំ ដោយខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១១ ខែកក្កដា ដូច្នេះបងប្អូនកុំភ្លេចថែរក្សាសុខភាពនិងប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរពេលមានភ្លៀងធ្លាក់៕

ជីកបឹងក្នុងផ្ទះខ្លួនឯងសោះ Neymar ត្រូវអជ្ញាធរពិន័យជិត៤លានដុល្លារ

0

ព្រះរាជអាជ្ញានៅប្រទេសប្រេស៊ីលបានពិន័យកីឡារករNeymar ក្នុងទំហំទឹកប្រាក់១៦លានរាស (reais) ដែលស្មើនឹងប្រមាណជា៣.លានដុល្លារ សម្រាប់ការសាងសង់បឹងនៅវិឡាដ៏ស្កឹមស្កៃរបស់គាត់នៅជាយក្រុង Rio de Janeiro។Brazil's Neymar fined in USD 3.3 million for illegal artificial lake at  mansion outside Rio - The Economic Times

លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ប្រេស៊ីល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​៖” Neymar បានជីកបឹងនៅក្នុងផ្ទះដ៏មិនសូមការអនុញ្ញាតពីមន្រី្តពាក់ព័ន្ធ ដែលធ្វើបែបនេះ វាជា​​ការ​បំពាន​ច្បាប់បរិស្ថាននៅក្នុងប្រទេសប្រេសុីល”។Say What? Neymar Fined USD 3.3 Million for Building Lake at Mansion Near  Rio - News18

ទន្ទឹមគ្នានេះ​ ​Neymar ​មាន​រយៈ​​​ពេល​២០​ថ្ងៃ​ ​ដើម្បី​​ប្តឹង​ទៅសាលា​​ឧទ្ធរណ៍​ ខណៈ​​​​ការ​​ពិន័យ​ដំបូង​ឡើង​កំណត់​ត្រឹម​ជិត​មួយលាន​ដុល្លារ​ប៉ុណ្ណេះ​ ក៏ប៉ុន្តែប្រសិនបើ Neymar ចាញ់ក្តីគេនឹងត្រូវពិន័៣.៣លានដុល្លារ៕Ligue 1 » acutalités » Neymar fined $3.3 million for building lake at  mansion

ប្រភព៖ france24