ប្រទេសអង់គ្លេស ៖ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានព្យាយាមកាត់បន្ថយកាកសំណល់អេឡិចត្រូនិក ដោយការលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ផ្តោតលើការពន្យារសុពលភាពប្រើប្រាស់របស់សម្ភារៈអគ្គិសនីផ្សេងៗ រួមទាំងកាត់បន្ថយការទិញសម្ភារៈអគ្គិសនីដោយការជួលជំនួសវិញ ។

អង្គការសហប្រជាជាតិលើកឡើងថា បញ្ហាកាកសំណល់អេឡិចត្រូនិក គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ ព្រោះវាជាកាកសំណល់កើនឡើងយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក ហើយអង់គ្លេសស្ថិតក្នុងចំណោមប្រទេសដែលបោះចោលកាកសំណល់អេឡិចត្រូនិកច្រើនបំផុត ។Regional waste management project launched in northern Greece

នៅទីប្រជុំជនមួយកន្លែងស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ បានស្វែងរកវិធីដោះស្រាយបញ្ហាកាកសំណល់ទាំងនេះ ដោយការបង្កើតគម្រោងទទួលជួសជុលសម្ភារៈអគ្គិសនី (Fixing Factory) ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋរស់នៅទីនេះផ្តល់ភាពសំខាន់លើការជួសជុលសម្ភារៈអគ្គិសនី ជំនួសឱ្យការបោះចោល និងទិញសម្ភារៈអគ្គិសនីថ្មី ។

នាយកគម្រោងទទួលជួសជុលសម្ភារៈអគ្គិសនី (Fixing Factory) លោក មុតចូន លើកឡើងថា ៖ «ខ្ញុំមានក្រុមការងារស្ម័គ្រចិត្តជាច្រើននាក់រង់ចាំផ្តល់សេវាកម្មដល់អតិថិជន ដែលពួកគេចង់ជួសជុលសម្ភារៈអគ្គិសនីប្រើការលែងកើត ។ ពួកយើងណែនាំទៅអតិថិជនថា សម្ភារៈទាំងនេះខូចត្រង់ចំណុចណា និងអាចជួសជុលបានត្រង់ណាខ្លះ ។ លើសពីនេះ យើងបានបង្រៀនអតិថិជនពីវិធីជួសជុលសម្ភារៈអគ្គិសនីងាយៗដោយខ្លួនផងដែរ សម្រាប់ថ្ងៃក្រោយ ពេលវាខូចទៀត អតិថិជនអាចយល់ថា ត្រូវធ្វើដូចម្តេច» ។History of The Electronic Waste Recycling Industry | eCycle Florida

លោក មុតចូន បន្តថា ៖ «មនុស្សទូទៅគិតថា ពេលសម្ភារៈអគ្គិសនីខូចប្រើការលែងកើត ពួកគេនឹងបោះបង់វាចោលរួចទិញថ្មីទៀត ។ ដូច្នេះ គម្រោងទទួលជួសជុលសម្ភារៈអគ្គិសនីមានគោលដៅផ្លាស់ប្តូផ្នត់គំនិតនេះ ។ ការបង្រៀនអតិថិជនបែបនេះ បើទោះជាមិនអាចធ្វើឱ្យពួកគេមានជំនាញជួសជុលសម្ភារៈអគ្គិសនីក្តី ប៉ុន្តែយ៉ាងហោចណាស់ ក៏បានបណ្តុះគំនិតពួកគេឱ្យជួសជុលសម្ភារៈខូចខាត មុនពេលសម្រេចចិត្តបោះចោល» ។

ចំណែកនៅតំបន់ភាគខាងលិចទីក្រុងឡុងដ៍ មជ្ឈមណ្ឌលលក់ទំនិញក្នុងតំបន់នេះបានបង្កើតគម្រោងឱ្យអតិថិជនជួលសម្ភារៈអគ្គិសនី និងសម្ភារៈផ្សេងៗ ដូចជា ឧបករណ៍សម្អាតកម្រាលព្រំ និងឧបករណ៍កាត់មែកឈើ ដោយពួកគេមិនចាំបាច់ទិញទេ ។Why SA is losing out on full e-waste recycling potential | Infrastructure  news

លោក អាឡិច ស៊ីឡាយមីង ជាបុគ្គលិកផ្នែកជួលសម្ភារៈរបស់ Library of Things ប្រាប់ថា ៖ «គោលដៅរបស់គម្រោងនេះ គឺធ្វើឱ្យការជួល ឬការខ្ចីសម្ភារៈអគ្គិសនី គឺជារឿងល្អជាងការទិញខ្លួនឯង ព្រោះសម្ភារៈខ្លះអាចមានតម្លៃថ្លៃ ។ ម្យ៉ាងទៀត ពួកគេត្រូវការប្រើប្រាស់វាយូរៗម្តង ដូច្នេះ ការជួលសម្ភារៈក្នុងតម្លៃថោក គឺជាជម្រើសល្អជាង ហើយអាចកាត់បន្ថយចំនួនសម្ភារៈអគ្គិសនីដែលគេទិញមក រួចបោះចោលក្លាយជាកាកសំណល់ ឬអាចជួយកាត់បន្ថយចំនួនសម្ភារៈអគ្គិសនីដែលបានផលិតទៀតផង ។ ចំណែកតម្លៃជួលសម្ភារៈអគ្គិសនី គឺខុសៗគ្នាតាមប្រភេទ និងគិតប្រាក់តាមថ្ងៃ ។ Library of Things គឺជាសាខាទី២ ចំណែកសាខាទី១ ស្ថិតនៅតំបន់ភាគខាងត្បូងទីក្រុងឡុងដ៍ ដែលបើកផ្តល់សេវាកម្មកាលពី១០ឆ្នាំមុន» ៕ ប្រភព ៖ WorldPulse