ប្រទេសអូម៉ង់គ្រោងបង្កើតទីក្រុងឆ្លាតវៃសម្រាប់ប្រជាជនចំនួន ១០០,០០០ នាក់
បរទេស៖ ប្រទេសអូម៉ង់បានបង្ហាញផែនការសាងសង់ទីក្រុងឆ្លាតវៃ Sultan Haitham ដែលមានផ្ទៃដី ១៤.៨ គីឡូម៉ែត្រការ៉េ រួមជាមួយផ្ទះចំនួន ២០,០០០ ខ្នង សាកលវិទ្យាល័យ សាលារៀន បរិក្ខារពេទ្យ និងវិហារឥស្លាម នេះបើយោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែសីហា។
គម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយរំពឹងថានឹងបញ្ចប់ជាពីរដំណាក់កាលដែល ដំណាក់កាលទី ១ គឺដំណើរការរហូតដល់ឆ្នាំ ២០៣០ នឹងអភិវឌ្ឍតំបន់កណ្តាលទីក្រុងទំហំ ៥ គីឡូម៉ែត្រការ៉េ រួមជាមួយតំបន់លំនៅដ្ឋានចំនួន ៦ ក្នុងចំណោម ១៩ ដែលបានគ្រោងទុក។ ចំពោះដំណាក់កាលចុងក្រោយវិញត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៤៥។
យោងតាមលោក Bernhard Rettig អ្នកដឹកនាំនៅ SOM ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃរបស់ Sultan Haitham នឹងត្រូវបានប្រើដើម្បីតាមដានកត្តាបរិស្ថានដូចជាគុណភាពខ្យល់ និងការគ្រប់គ្រងទឹក។ គម្រោងនេះក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែលប្រើប្រាស់ទិន្នន័យពេលវេលាជាក់ស្តែងពីកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាល្បឿន ដើម្បីប្តូរទិសដៅយានយន្ត និងគ្រប់គ្រងលំហូរចរាចរណ៍។
គោលបំណងនៃការបង្កើតទីក្រុងឆ្លារវៃនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់របស់មនុស្សជាអប្បបរមាទៅលើបរិស្ថានវិទ្យា និងលើកទឹកចិត្តដល់កន្លែងផលិតថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃទឹកសំណល់ ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី រួមជាមួយផ្ទះសម្បែង។ ប្រទេសអូម៉ង់ក៏បានកំណត់គោលដៅ ៣០% នៃថាមពលអគ្គិសនីដែលផលិតបាននឹងមកពីប្រភពបៃតងនៅឆ្នាំ ២០៣០។
ដូចនេះ ការរចនាទីក្រុងថ្មីគឺសមរម្យបំផុតសម្រាប់សីតុណ្ហភាព ដែលសីតុណ្ហភាពអាចលើសពី ៤៣ អង្សាសេ។ ប្លង់ឌីជីថលបង្ហាញពីផ្លូវដែលមានស្រមោលជុំវិញដោយរចនាសម្ព័ន្ធ។ ឫស្សីមើលទៅហាក់ដូចជាធ្វើពីឥដ្ឋ និងឈើ ផ្លូវ និងអគារត្រូវបានតម្រង់ទិសដើម្បីបង្កើនម្លប់ និងជំរុញឱ្យមានខ្យល់ចេញចូលធម្មជាតិ៕ ប្រភព៖vnexpress





ប្រភព ៖ Bangkok biznews








ស.ស.រ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ក្រោយបានកែសម្រួលពីអគារចាស់ទ្រុឌទ្រោមមួយ សារមន្ទីរត្រូវបានរៀបចំឡើងលម្អដោយផ្ទាំងកញ្ចក់យ៉ាងទំនើប។
សម្រាប់ការចូលទស្សនាវិញ សារមន្ទីរនេះ(ស.ស.រ) បើឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ដោយអ្នកចូលទស្សនាតម្រូវឱ្យទិញសំបុត្រជាមុនសិន។ នៅក្នុងនោះសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។
សូមបញ្ជាក់ផងដែរថា សារមន្ទីរ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ៕

















