Home Blog Page 1586

លោកគ្រូសាន សុជា នឹងភ្ជាប់ពាក្យនៅចុងខែកក្កដានេះ

0

បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​​លាចាក​សិក្ខាបទ​ហើយ​នៅ​ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

ក្រោយពីលាចាក​សិក្ខាបទ លោកគ្រូ សាន សុជា​បានលើកឡើងផែនការជីវិតមួយចំនួន នៅក្នុងកម្មវិធី Podcast របស់វិទ្យុមួយនៅអូស្ត្រាលី ដោយលោកគ្រូបានលើកឡើងថា៖” បច្ចុប្បន្នខ្ញុំគ្មានចំណងចង់ធ្វើការឱ្យគេនោះទេ គឺខ្ញុំចង់បើករបរមួយ ទាំងទងនឹងការអប់រំចិត្ត ហើយខ្ញុំនឹងបែងចែកជីវិតជា២។ ទី១ការងារសាធារណៈ គឺជាការចែកចាយព្រះធម៌ព្រះសង្ឃ និងធម៌អប់រំចិត្តជាដើម។ ទី២ គឺជីវិតផ្ទាល់ខ្លួន ដូចជាការមានគ្រួសារជាដើម ក៏ប៉ុន្តែខ្ញុំឥឡូវមិនទាន់មើលឃើញនរណានោះ មានតែគេណែនាំឱ្យខ្ញុំ តែយើងមើលមិនទាន់ត្រូវ រឿងអនាគត​ យើងមានតែចាំមើលបន្តទៀត”។

ទាក់ទងនឹងរឿងគ្រួសារនេះ លោកគ្រូសាន សុជា បានធ្វើការប្រកាសថ្ងៃភ្ជាប់ពាក្យរបស់លោកនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ នៅឯប្រទេសកម្ពុជា ដោយមិនទាន់គិតរឿងរៀបការអ្វីនៅឡើយនោះទេ។

ជុំវិញរឿងភ្ជាប់ពាក្យមហាជននៅតែមានចម្ងល់ជាខ្លាំង តើដៃគូររបស់លោកគ្រូជានរណា ខណៈកំពុងអប់រំធម៌នៅប្រទេសអូស្ត្រាលី មហាជនបានព្យាមយាមសួរទៅលោកគ្រូ ក៏ប៉ុន្តែលោកគ្រូមិនបាននិយាយអ្វីទាំងអស់ទាក់ទងនៅដៃគូរបស់លោកគ្រូ៕

មានរឿងអ្វី? សុខៗសង្សារ វណ្ណដា ចេញមកបង្ហោះសារវែងអន្លាយដូចនេះ

0

ស្របពេល វណ្ណដា កំពុងមានភារកិច្ចនៅប្រទេសជប៉ុន ស្រាប់តែរសៀលថ្ងៃទី១៨ កក្កដា នេះសង្សាររបស់ វណ្ណដា គឺស្រីស្អាត ឡូរីន ចេញមកបង្ហោះសារយ៉ាងវែងអន្លាយតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EQy_9TiIlobBjy-KC72Q-BNMKG96u0xQsMITvtqtr9ZA6lpz5L8xr8swkdpM0hlzkqXDJPPXVP-p3IWFLMjm6cByFIHjuFxnVd9QgMJ3OGPQMUASntva0yyci8it_n4DXoCHsfEHF1y8JpYNjm1Q39KC6aiuEfBZ5UU2_A-gj0E5c-DzJNFEtWFWu8E/s1620/357102164_1386055175277182_1913827625304981632_n.jpg

ស្រីស្អាតរូបនេះបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំគិតឃើញអីនិយាយហ្នឹង វ័យនៅក្មេងតែការគិតបទផែនគំនិតត្រូវតែម៉ឺងម៉ាត់កុំឡេះឡោះ ធ្វើក្មេងកុំឱ្យគេមើលងាយបាន មិនឱ្យអ្នកណាមកដៀលស្រួលៗគំនិតការគិតត្រូវតែហ្មត់ចត់ មិនឱ្យអ្នកណាមកដៀលស្រួលៗមិនចូលចិត្តនិយាយបកស្រាយទៅអ្នកណាដើម្បីគេស្គាល់ទេ។ ហើយពេលគេស្អប់គេមិនចូលចិត្ត គេទើសនេះទើសនោះ ក៏ខ្ញុំមិនខ្ចីខ្វល់ អត់ពេលខ្វល់ហើយក៏អត់ដឹងខ្វល់ធ្វើអី ដោយសារអី? ព្រោះគេអត់ស្គាល់ខ្ញុំជាខ្ញុំ រាល់ថ្ងៃខំអភិវឌ្ឍខ្លួនឱ្យល្អ មើលថែសម្រស់ឱ្យស្អាត បង្កើនចំណេះដឹងខ្វល់ជាមួយខ្លួនឯងយកចិត្តទុកដាក់ជាមួយខ្លួនឯង របបអាហារការស្លៀកពាក់ សុខភាពផ្លូវកាយផ្លូវចិត្តរឹងមាំ…ខំថែខំស្រលាញ់ខ្លួនឯង។ ដូច្នេះហើយអ្វីដែលគេព្យាយាមបណ្តុះបង្អាប់ បោះពាក្យសម្តីបែបណាក៏មិនធ្វើឱ្យខ្ញុំឈឺក្បាលកើតដែរ អ្នកដែលធ្វើឱ្យខ្ញុំខ្វល់បាន គឺមានតែប៉ាម៉ាក់ខ្ញុំហើយមនុស្សដែលខ្ញុំស្រលាញ់ទេ»។

គូស្នេហ៍ វណ្ណដា បន្តទៀតថា «ខ្ញុំរកឃើញក្តីសុខគឺការដែលមិនខ្វល់ពីសម្តីមនុស្សដែលមិនស្គាល់យើង និយាយបែបណាចង់ថាបែបណា ជាការគិតអ្នកឯង ពេលខ្លះខ្ញុំចាត់ទុកថាដូចនៅចក្រវាឡផ្សេងគ្នាចឹង យើងហើយនិងគេ គេហើយនិងយើងអត់ដូចគ្នាទេ ទៅព្យាយាមឱ្យគេស្របរឺគិតឱ្យដូចយើងមិចកើត? មនុស្ស១ខួរ១ការគិត១ ហើយខ្ញុំនេះមិនដែលទៅនិន្ទាអ្នកណាច្រណែនវែកញែកពីគេឡើយ អត់ដែលយកអ្នកណាជាប្រធានបទមកកំដរមាត់ទេ មនុស្សសម័យនេះចូលចិត្តឱ្យគេធ្វើអីផ្គាប់ចិត្តខ្លួនឯង…គិតចឹងធ្វើអី?អ្វីដែលខ្លួនឯងអត់ចង់ជួបតែចូលចិត្តធ្វើដាក់គេ ប្រៀបធៀប…ទើសរឿងអត់ប្រយោជន៍…»។
ឡូរីន បន្តទៀតថា «អ្នកខ្លះអាយុច្រើន ចំណេះដឹងក៏ខ្ពស់តែមកវែកញែករឿងជីវិតគេ ធ្វើអីចេះបានសមចុះបានសម បើនិយាយបែបហ្នឹងបាន អ្នកឯងជួបមនុស្ស១០០នាក់ ត្រូវផ្គាប់ចិត្តគេទាំង១០០មែន? Nahh sorry, ។ សរុបមកអ្វីដែលមនុស្សផ្តល់ឱ្យគ្នាបានដោយអត់ចំណាយអីគឺការស្រលាញ់និងកោតសរសើរ តែពេលខ្លះមនុស្សយើងប្តូរវាទៅជាការស្អប់និន្ទា ច្រណែន ទើសនេះទើសនុះ។ សូមនិយាយតាមត្រង់មនុស្សខ្ញុំតាំងពីដើមមកមិនចេះទៅច្រណែនអ្នកណារឺបញ្ចេញពាក្យសម្តីអាកប្បកិរិយាទៅលើនរណា ខ្ញុំមិនដឹងថាធ្វើចឹងទៅសប្បាយក៏មិចទេព្រោះមិនដែលមានអារម្មណ៍បែបហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXcw4PeBsJgmkqkSFVJ2xr6vL6pJ4olpNZz3V34jx0mQDJh2HdA7C5aL0-JsMdtUK17jrbZa7tXJgIczVJjd5WALQ9HgBWMUmymYTkBiFJ_vGvShYTEWrukm25f-pnu8N0jBojP7CeDx0CZi5XrlCH4R0fK61FbqpgCkAjKGFlPuUFN5DFQlFQkhdH_k/s2048/358144524_1390194134863286_4089182524913856076_n.jpg

«ល្អអាក្រក់ខ្ញុំធ្វើអីដឹងខ្លួនឯងហៃ៎ មិនល្អ១០គត់តែខ្ញុំគិតមុននិយាយ មិននិយាយច្រើនតែធ្វើ អំពើល្អតែងតែធ្វើដាក់មនុស្សជុំវិញខ្លួន អត់និយាយពីនេះពីនោះពីជីវិតគេ នាំតែបាប ប្រឌិតតរឿងដើម្បីនិយាយប្រាប់គ្នាឱ្យគេស្អប់ ស្អប់ខ្លួនឯងមិនគ្រប់ បង្រ្គប់អ្នកផ្សេងឱ្យគេមកស្អប់ជាមួយគ្នាដែរ និយាយដោយអត់ស្គាល់គេមិចៗទេ គិតរឿងគេឈឺក្បាលតែខ្លួនឯង ឈឺចាប់ជំនួសគេ ខ្វល់ពីគេ អត់យល់ហេ៎…ម្នាក់ៗគេដឹងគេចេះគិតហៃ៎អ្វីដែលជីវិតគេចង់បាន ធ្វើមើលតែនិយាយហើយគេធ្វើតាមចឹងហា៎ ឈឺក្បាលតែខ្លួនឯងទេយកពេលថែសម្រស់ហើយរៀនពីនេះពីនោះថែមទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ZDDkWbBv0u3VxaxowKMigDJN50p6R5KVGffKCmSLN21WTSgtsdZqBDBBTHQpoV-eh-q06tJP4npSLWWdmDvY6Bm6vRvdfUDXt4vofhbTuS6ShHUoEBOL60qtuy1Imw_lHpqCkkKTqbWJ-bRu3xuzOJ9PLBwzsIeURTHiVc98cqxyHbDGDadukpbQG2U/s2048/359758835_1393615797854453_3105979245205253854_n.jpg

នេះជាសម្តីរបស់ស្រីស្អាត ឡូរីន ហើយនាងបានបញ្ចប់សេចក្តីថា «មនុស្សខ្ញុំមិនងាយរាប់អ្នកណាជិតស្និទ្ធ ព្រោះមិនងាយទុកចិត្តអ្នកណាទាំងអស់ក្រៅពីខ្លួនឯង ចឹងហើយខ្ញុំមិនជឿថាអ្នកឯងនិយាយរឿងពិតហេ៎ បើខ្ញុំមិនងាយរាប់អ្នកណាតាពៀសផង ចេះតែនិយាយឱ្យតែបានបាប។ Planនេះ plan នោះសម្រាប់ខ្លួនឯង ហាត់ប្រាណskincare bodycare ធ្វើអ្វីខ្លួនឯងស្រលាញ់ ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់មើលថែយកចិត្តទុកដាក់ ធ្វើនេះធ្វើនោះ ជីវិតបែបនេះ ស្ងប់ស្ងាត់ ហើយចាយពេលដោយមានតម្លៃបំផុត មិនខ្វល់ពីអ្វីក្រៅពីខ្លួនឯង គ្រួសារនិងមនុស្សជាទីស្រលាញ់ទាំងអស់។ចប់…»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhED5YSrAoO9JYQ_bjhVf8xVh29aAcOkXH__7fKy1IYcoyrvM9hctQWz4s4py9GmFDU5JAgZAJhAYC2HHa3lKfpQKsZfUu5skJcwT72vY5fWDavaxjZBzVpR-6vsVhM5mbElzS8lTvxrBsYSit0QQ5n1rEbAbzEsOAmpbqMMAVpZbE_6CJ9NyaR-GES8K8/s1280/photo_2023-07-18_16-40-58.jpg

Messi បង្ហាញខ្លួនដំបូងនៅក្លិបបាល់ទាត់ Inter Miami

0

បរទេស៖ កំពូលតារាបាល់ទាត់របស់ពិភពលោក Messi បានធ្វើការបង្ហាញខ្លួនដំបូងនៅក្លិបបាល់ទាត់ Inter Maimi ជាមួយអ្នកគាំទ្រជិត ២ ម៉ឺននាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

Inter Miami បានរៀបចំពិធីបង្ហាញវត្តមាន Messi ជាលើកដំបូងនៅសហរដ្ឋអាមេរិក ដោយបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មាន Daily Mail មានមនុស្សជាច្រើនបានជួបជុំគ្នាដើម្បីអបអរ Messi ដែលក្នុងនោះមានជនជាតិអាហ្សង់ទីនប្រហែល ១០០,០០០ នាក់ក៏បានរស់នៅក្នុងទីក្រុងម៉ៃអាមីផងដែរ។ អ្នកគាំទ្របានសម្រុកចូលទៅកន្លែងអង្គុយរបស់ពួកគេយ៉ាងអន្ទះសា ដោយរង់ចាំការមកដល់របស់ Messi។ កៅអីចំនួន ១៨,០០០ នៃកីឡាដ្ឋាន DRV PNK បានពេញអស់ហើយ ដូច្នេះអ្នករៀបចំត្រូវដំឡើងកន្លែងឈរបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រ។Lionel Messi presentation at Inter Miami: Unveiling highlights, photos from official introduction | Sporting News

Inter Miami ត្រូវបានបង្កើតឡើងដោយអតីតកីឡាករ David Beckham និងអ្នកវិនិយោគមួយចំនួនក្នុងឆ្នាំ ២០១៨។ ក្លិបនេះក៏បានចូលរួមជាមួយ MLS តាំងពីឆ្នាំ ២០២០ ហើយលទ្ធផលល្អបំផុតគឺស្ថិតនៅលំដាប់ទីប្រាំមួយក្នុងដូវកាលមុន។
បច្ចុប្បន្ន ពួកគេស្ថិតនៅបាតតារាង MLS Eastern League ក្នុង ២០ ប្រកួត ដោយឈ្នះ ៥ ស្មើ ២ និង ចាញ់ ១៣ សរុបគឺ ១៧ ពិន្ទុ ហើយមាន ៩ ពិន្ទុតាមពីក្រោយដោយក្រុមជម្រុះ។Lionel Messi welcomed by Inter Miami

នៅម៉ោងប្រហែល ៧ យប់ Messi បាននាំប្រពន្ធនិងកូនៗរបស់គាត់ទៅកាន់ទីធ្លានៃកម្មវិធីនោះ ដោយលោកបាននិយាយថា ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំចង់ចាប់ផ្តើមហ្វឹកហាត់ និងលេងបាល់នៅទីនេះ ហើយខ្ញុំនឹងឈ្នះដើម្បីជួយក្លិបនេះឱ្យរីកចម្រើនបន្តទៅមុខរហូត។ យើងប្រាកដជាមានពេលវេលាដ៏រីករាយជាមួយគ្នា ហើយខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាសម្រាប់អ្វីដែលបានកើតឡើងនៅថ្ងៃនេះ។Despampanante presentación de Messi en el Inter Miami, que revolucionó la USAគួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះជាមួយក្លឹប Inter Miami ដោយគាត់អាចចាប់ផ្តើមការប្រកួតជាលើកដំបូងរបស់គាត់ក្នុងក្លិបនេះនៅថ្ងៃទី ២១ ខែកក្កដា ទល់នឹង Cruz Azul ក្នុងក្របខ័ណ្ឌ Leagues Cup ៕ ប្រភព៖vnexpress

ហ្វេនៗចាំអ៊ុតមើល! វណ្ណដា អាចមានអ្វីថ្មីក្រោយឃើញរូបភាពមួយសន្លឹកពីតារាចម្រៀងរ៉េប៣ប្រទេសរួមគ្នា

0

ដូចមហាជនជ្រាបមកហើយថាការចេញទៅសម្តែងរបស់ វណ្ណដា នៅទីក្រុងតូក្យូប្រទេសជប៉ុនទទួលការគាំទ្រខ្លាំង ខណៈហ្វេនៗកំពុងចាំអ៊ុតមើលនិងជ្រួលច្របល់បន្ថែមទៀត បន្ទាប់ពីឃើញរូបភាពមួយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងរូបភាពនោះគេឃើញតារាចម្រៀង វណ្ណដា តារាចម្រៀងរ៉េបជប៉ុន និងតារាចម្រៀងរ៉េបថៃនៅជាមួយគ្នាក្នុងបន្ទប់ស្ទូឌីយ៉ូប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKOn9Yxjd4s7_TsN__wk_s9Os6u7LcvnotYjQsjKSHmGnouFlWfZTqvO801kzf0lYDxzIdhzDrPRchKOlKOLsIYXZ5P3CbN8z2R_2gkm0DvUFEa-WyObsmw0ZfkIsRXXUg52oq_OuWNItm_1J7JwK0DjT7Cg_4UQQiEzmSS1D7BfuymIE9hrsQwGTQufw/s720/279528287_164541425972280_753627955540305086_n.jpg

ពេលនេះតារាចម្រៀងក្នុងទ្រនំបារមី ម៉ាន់ វណ្ណដា កាន់តែមានភាពល្បីល្បាញខ្លាំងៗមិនទាន់មានអ្វីរាំងខ្ទប់ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេងអាយុមិនទាន់៣០រូបនេះនៅឡើយទេ ខណៈកេរ្តិ៍ឈ្មោះរបស់គេក្តោបបានទាំងក្នុងនិងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmjGjytkmT8km31sex0Ran-R8yxZl1ZZt56hqQpJIYxKHqPdPygmVQyS0d4rB5K2iqE4yRPYPEZTplR1PCYMFPYEn0bLAvYmDhlfpFUel8JCEC3C_Qt3bDUHQXYMyyi3lqTKEbJ0W2mcWqKHhYClqJK6n18Xj1HMOtfaUSz9zQTTlChIGPx-3nOzFDk-0/s2048/279359604_399983805278727_9197946831738691921_n.jpg

ជាមួយគ្នានេះផងដែរ ទន្ទឹមនឹង វណ្ណដា មានឱកាសត្រូវគេអញ្ជើញឱ្យទៅសម្តែងនៅទីក្រុងតូក្យូនោះ ស្រាប់តែយប់ថ្ងៃទី១៧ ខែកក្កដា មានរូបភាពមួយសន្លឹកបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយដែលមានតារាចម្រៀង៣ប្រទេសរួមគ្នាគឺ កម្ពុជា ជប៉ុន និងថៃ នៅក្នុងបន្ទប់ស្ទូឌីយ៉ូក្នុងប្រទេសជប៉ុន។ រូបភាពនេះទៀតសោតកំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់មិនដឹងថា វណ្ណដា មានរសជាតិអ្វីដែលថ្មីជូនអ្នកគាំទ្រទៀតទេព្រោះក្នុងនោះមានតារារ៉េបថៃ F.HERO ដែលធ្លាប់សហការជាមួយ វណ្ណដា នៅក្នុងបទ «Run The Town » និងតារារ៉េបជប៉ុន Awich ក៏នៅទីនោះផងដែរដោយផ្តល់ Caption មួយយ៉ាងខ្លីថា « BIG TIME IN TOKYO »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpOIAeozZkTh8KOtYY3qbDQaT6QW9QjUyOjyxip67F_DGLCPJrZhHs-PfZLsCEl6_ti3FVKGup4D1Es-BlTzAoXDHr-Ck4t5aLq_HyJZ8cN2PPjVkIqt_L9hkgOsBD_XVN3SqX0EXwe_idAb3AD5EAN916PpNLIapamsfNGkizixFWKlgqqJRBtBq3q-Q/s1794/350135453_1286086982310189_3801534421670305873_n%20(3).jpg

ងាកទៅកាន់តារាចម្រៀង វណ្ណដា វិញមិនទាន់បានបង្ហាញអ្វីច្រើននោះទេតែរូបគេបានបង្ហោះStory នៅក្នុងបន្ទប់ស្ទូឌីយ៉ូផងដែរ។
បើតាមសារព័ត៌មានថៃមួយបានចុះផ្សាយថា តារាចម្រៀងរ៉េបថៃ F.HERO និងតារាចម្រៀងផ្សេងទៀតពី High Cloud Entertainment បានធ្វើដំណើចេញពីទីក្រុងបាងកកទៅប្រទេសជប៉ុនកាលពីថ្ងៃទី១៦ កក្កដា ដើម្បីរៀបចំការប្រគំតន្ត្រីមួយនៅទីក្រុងចំនួន២សរុបចំនួន៥ថ្ងៃនៅលើទឹកដីជប៉ុនទើបឱកាសនេះពួកគេបានជួបជាមួយ វណ្ណដា ផងដែរ។

យ៉ាងណាមិញ វណ្ណដា កំពុងតែមានគម្រោងអ្វីជាមួយតារាចម្រៀងជប៉ុន និង ថៃ មានទាំងរង់ចាំតាមដានបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOneAFf0PL41Fo2YTMm4dqYO615Q7C24ddAvCkESEXKK4fdn5D7AZh8LUymNr-3Ll5tKjZJBmMOwf_RXi8vROpo8R7YmPZqWj3rQh9YbAiwxUt13bYrQeaBqtKtWlrEBMRgD5OxkICW2K7A0IAOnAm43TJ2egOPnPueURC9f0HbpVtCoQwNHF_il2Cx_4/s1080/361219051_10159594027905959_6012273154231726671_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSCX6pEb0JwIaf3l3YI-8Gl9_aNbJMDF6wmP5x4KiOeytwhmgTMkTJ9MJisH1jCDGb9UBdPEU5EnS_IhVBpT6oZ6ZRg9l_njsMZe9xSgxunc_ZXSg5uxUe87Bc0MIxNnwNSfyIiqXK4RzWO8WOdJolV2e1KZsrXRMxKrZbGgJrIMXZrZh8fvFNVaguIUo/s733/361630746_10159595646930959_4166592309840992115_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAgghHJzvzErAB8IHKKdELw9CtxDPAxT8r4Kz_I2HRtrPbxV0_ALjUFfvJ3wTmlvZY9H1mUH--hnKuc5JUX_DF3hm3UdAAMGfbQMQ5QbrBAV1Uu_Y8igEWyyXds6bZ5cGPh3fvGstqtPawDLbrsE4y8b8hHqWs754Kid3FgqdNQjRk7nfVqNNJJY1LeU/s807/Capture%20(44).PNG

គណបក្សភឿថៃនឹងបញ្ជូនឈ្មោះលោក Srettha ជាបេក្ខជននាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ អ្នកនាង Paethongthan Shinawatra (ហៅ អុង អ៊ីង) ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី ។ អ្នកនាង អុង អ៊ីង បានប្រកាសថា ប្រសិនបើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ នៅថ្ងៃទី១៩ ខែកក្កដា ទទួលបានពិន្ទុមិនកើនឡើងទេ វានឹងជាតួនាទីរបស់គណបក្សភឿថៃ ។Srettha wants to settle political issues

អ្នកនាង អុង អ៊ីង បានលើកឡើងថា លោក Pita ធ្លាប់លើកឡើងថា សូមប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មុននឹងឈានដល់ថ្ងៃទី១៩ ខែកក្កដា ។ ចំណែកគណបក្សភឿថៃបានគាំទ្រលោក Pita ឱ្យធ្វើជានាយករដ្ឋមន្ត្រីយ៉ាងពេញទំហឹង ប៉ុន្តែលទ្ធផលនឹងចេញមកដូចម្តេចនោះ យើងត្រូវរង់ចាំមើលសិន ។Leader of winning Thai party, rebuffed last week, to try once more to  become prime minister

អ្នកនាង អុង អ៊ីង បន្តទៀតថា បើលោក Pita ធ្លាក់ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ គណបក្សភឿថៃបានជជែកពិភាក្សាគ្នារួចហើយថា នឹងបញ្ជូនឈ្មោះលោក Srettha Thavisin ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីប្រទេសថៃ ប៉ុន្តែយើងនឹងអនុវត្តម្តងមួយជំហាន ។

អ្នកនាងនិយាយថា ៖ «នយោបាយប្រទេសថៃត្រូវផ្តោតលើការបង្កើតរដ្ឋាភិបាលឱ្យពលរដ្ឋបាននៅពេលណា ព្រោះប្រទេសជាតិត្រូវអភិវឌ្ឍន៍ទៅមុខបន្តទៀត ។ ប៉ុន្តែពេលនេះ ខ្ញុំយល់ថា ច្បាប់នៅប្រទេសថៃមិនធម្មតាទេ និងមានអន្ទាក់ច្រើន ហើយយើងត្រូវតែឆ្លងកាត់វាឱ្យបាន ។ ម្យ៉ាងទៀត យើងត្រូវដោះស្រាយបញ្ហាជីវភាពរបស់ពលរដ្ឋ បើយើងអាចដោះស្រាយបាន ប្រទេសជាតិនឹងរីកចម្រើន ហើយអន្តរជាតិនឹងមានទំនុកចិត្តមកវិនិយោគនៅប្រទេសថៃ ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាផ្តោតលើរឿងនេះជាចម្បង» ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ9EzznJCJA-0X8_FFzKiOQWyH2hW7FGYkmQJM_0t-1fb1w10l2A3HAVCT1HkAam31YGWvTiAUlUMsUu-HW30k-3tGe9mFCR7MGB4iJotCFcWLFcAmjhq6gRdwH6pmRNY-ZxYc205CGuf0fdJhONLTVgZfxmyMPLCsschI7n83bj0pd3bP3RvI9b3LWHk/s800/photo_2023-07-18_14-33-18.jpgប្រភព ៖ chiangmai news

ធ្លាប់ដឹងអត់! Master Card និង Visa Card ខុសគ្នាដូចម្តេច?

0

Master Card និង Visa Card ជាប្រភេទកាតធនាគារ ដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ ហិរញ្ញវត្ថុ សំរាប់បម្រើសេវាផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃ ហើយវាមានភាពងាយស្រួលដោយមិនចាំបាច់​មានសាច់ប្រាក់ស្រស់ក្នុងដៃ។ មានមនុស្សមួយចំនួន ប្រហែលជា នៅមានចម្ងល់នៅឡើយ តើ​ប្រភេទកាតទាំង២នេះ ខុសគ្នាដូចម្តេច?

កាតទាំងពីរនេះ ជាប្រភេទកាតគណនី​ធនាគារ ដែលគេប្រើប្រាស់សំរាប់ដកសាច់ប្រាក់ពី ទូរម៉ាស៊ីន​ ATM ហើយត្រូវបានគេប្រើប្រាស់​យ៉ាងទូលំទូលាយទូទាំងសកលលោក។

Master Card និង Visa Card អាចចែកចេញជា បណ្ណឥតពន្ធ (Debit Card) និងកាតឥណទាន (Credit Card) ដែល Debit Card គឺជាកាតនៃគណនីធនាគារ​ដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរ​ទំនិញ តាមផ្សារទំនើបនានា ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់ក្នុងការទិញ ទំនិញឡើយ។ នៅពេលប្រើប្រាស់កាតប្រភេទនេះ ក្នុងការទិញទំនិញតាមអនឡាញ ឬតាមផ្សារ ទំនើបនានា នោះលុយរបស់អ្នកដែលមានក្នុងគណនីធនាគារ និងត្រូវដករឺកាត់យកទៅបង់ថ្លៃ ទំនិញដែលអ្នកបានទិញតាមហាងអនអលាញ​ឬផ្សារទំនើបណាមួយ ដែលជាបើកប្រតិបត្តិការ ទូទាត់ថ្លៃទំនិញជាមួយ ធនាគារ ដែលអ្នកកំពុងប្រើប្រាស់សេវា Debit Card (Visa or Master Card) នេះតាមរយៈការឆូត កាតដើម្បីទូទាត់ថ្លៃទំនិញ។

ដោយឡែក កាតឥណទាន (Credit Card) គឺជាកាតនៃគណនីធនាគារដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរទំនិញតាមអនឡាញ ឬផ្សារទំនើបនានា ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់ ក្នុងការទិញទំនិញឡើយ។ តាមពិតទៅ កាតឥណទាននេះ គឺត្រូវបានគេប្រើប្រាស់ក្នុងន័យជា លក្ខណៈខ្ចីលុយពីធនាគារដើម្បីយកប្រើប្រាស់ក្នុងការចាយវាយប្រចាំថ្ងៃ រួចហើយពួកគេបង់លុយ ទៅខាងធនាគារនៅពេលណាមួយនៅពេលក្រោយដោយសងទាំងដើម និងការប្រាក់ផងដែរ៕Visa vs. MasterCard: The Main Differences

ប្រភព៖ Money

គន្លឹះថែរក្សាសម្រស់ ៣ យ៉ាងពីរមៀត ដើម្បីកម្ចាត់មុននិងរក្សាស្បែកឱ្យស្អាតបែបធម្មជាតិ

0

ពិតណាស់ រមៀតមិនត្រឹមតែជាគ្រឿងទេសក្នុងផ្ទះបាយដ៏ពេញនិយមប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះស្បែកផងដែរ។ នៅពេលដែលយើងលាបវានៅលើស្បែក សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងបាក់តេរី និងការរលាកពីធម្មជាតិអាចព្យាបាលបញ្ហាស្បែកផ្សេងៗបានយ៉ាងស័ក្ដិសិទ្ធិ។ ដូច្នេះហើយដើម្បីកម្ចាត់មុននិងរក្សាស្បែកឱ្យស្អាតបែបធម្មជាតិ ចូរអ្នកអនុវត្តគន្លឹះថែរក្សាសម្រស់ ៣ យ៉ាងពីរមៀត ដូចខាងក្រោម៖

១.រមៀត និងទឹកឃ្មុំ៖ គ្រឿងផ្សំមានដូចជា រមៀត ១ ផ្លែ និងទឹកឃ្មុំឆៅ ២ស្លាបព្រាបាយ។
របៀបធ្វើ លាងរមៀតឱ្យស្អាត បុករមៀតឱ្យម៉ត់ រួចចាក់ទឹកឃ្មុំចូលគ្នា បន្ទាប់មកយកល្បាយនេះលាបលើមុខ ទុកចោល ១៥-២០ នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។How to use turmeric for a beautiful skin | Femina.in

២.រមៀត និងទឹកដោះគោស្រស់៖ គ្រឿងផ្សំមានដូចជា រមៀត ១ ផ្លែ និងទឹកដោះគោស្រស់គ្មានជាតិផ្អែម ៣ស្លាបព្រាបាយ។
របៀបធ្វើ លាយរមៀត និងទឹកដោះគោស្រស់ចូលគ្នា បន្ទាប់មកលាបល្បាយឱ្យស្មើគ្នាលើមុខ ទុកចោល ១៥-២០ នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។What Are The Benefits Of A Turmeric Face Mask? | Eminence Organic Skin Care

៣.ម្សៅរមៀត និងម្សៅអង្ករ៖ គ្រឿងផ្សំមានដូចជា ម្សៅរមៀត, ម្សៅអង្ករ, ទឹកឃ្មុំ, និងទឹកដោះគោជូរ។
របៀបធ្វើ លាយម្សៅរមៀត ២ ស្លាបព្រាបាយ + ម្សៅអង្ករ ១-២ ស្លាបព្រាបាយ រួចបន្ថែមទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និង ទឹកដោះគោជូរ ២ ស្លាបព្រាកាហ្វេ ចូលគ្នា។ បន្ទាប់មកយកល្បាយនេះលាបលើស្បែក និងមុខ ហើយម៉ាស្សាថ្នមៗ ទុករយៈពេល ៣០នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។Can turmeric enhance your beauty? Yes, and here are some interesting hacks  | Life-style News, The Indian Express

បីចំនុចខាងលើនេះសម្រាប់នារីៗគួរអនុវត្តយ៉ាងតិចណាស់ ២ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតបែបធម្មជាតិ គ្មានមុន គ្មានស្នាម និងក្មេងជាងវ័យ៕ ប្រភព៖phuntoday.com

អ៊ុយក្រែន មានមេទ័ពកំពូលអ៊ុយក្រែនខ្លាំងក្លា ទើបទទួលជោគជ័យលើការវាយបកប្រឆាំងនឹងទាហានពូទីន

0

រដ្ឋធានីកៀវ៖ យុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ បានចាប់ផ្ដើម តាំងពីថ្ងៃទី៤ ខែមិថុនា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានរំដោះទឹកដី ប្រហែល ២០០គីឡូម៉ែត្រការ៉េ ពីកម្លាំងទាហានរុស្ស៊ី ប៉ុន្ដែមានមនុស្សតិចណាស់ នៅលើពិភពលោក បានដឹង អំពីមេទ័ពកំពូល នៅពីក្រោយផែនការនេះ ហើយគាត់ត្រូវបានគេពិពណ៌នា ថា ជាឧត្ដមសេនីយ៍ប្រកបដោយជោគជ័យ នាសតវត្សទី២១នេះ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោកឧត្ដមសេនីយ៍ អូឡែកសានដ្រ ស៊ីស្គី (Oleksandr Syrskyi) បានដឹកនាំកម្លាំងទ័ពការពាររដ្ឋធានីកៀវ ខណៈរុស្ស៊ី បានចាប់ផ្តើមឈ្លានពានទ្រង់ទ្រាយធំ មកលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។Ukraine war: Gen Oleksandr Syrskyi, the man behind Kyiv's renewed offensive  - BBC News

លោកឧត្ដមសេនីយ៍ ក្លាយជាមេគំនិត នៅពីក្រោយការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល និង បានទទួលជោគជ័យ សម្រាប់កងទ័ពអ៊ុយក្រែន នៅទីក្រុងខាគីវ (Kharkiv) កាលពីរដូវក្តៅ នាឆ្នាំ២០២២។ ឥឡូវនេះ គាត់ក៏កំពុងតែត្រួតពិនិត្យ លើផែនការវាយបកជាថ្មីរបស់កងទ័ពអ៊ុយក្រែន នៅក្នុងឋានៈជាប្រធានប្រតិបត្តិការយោធា នៅតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដែលជាអ័ក្សសំខាន់ចំនួនពីររបស់អ៊ុយក្រែន។

អ្នកឆ្លើយព័ត៌មានរបស់ BBC បានរាយការណ៍ ថា យើងជួបគាត់ នៅទីតាំងសម្ងាត់មួយកន្លែង នៅក្បែរយានបញ្ជា ដែលគាត់តែងតែប្រើប្រាស់ សម្រាប់ចុះទៅពិនិត្យមើល និង សាកសួរសុខទុក្ខដល់កងទ័ពរបស់គាត់ ហើយតាមដាននូវសកម្មភាពប្រយុទ្ធ។ នៅលើដំបូលរថយន្ដ មានបំពាក់ទៅដោយកាំភ្លើងយន្តដ៏ខ្លាំងក្លា ខណៈនៅខាងក្នុងរថយន្ដ មានអេក្រង់ធំៗ បង្ហាញអំពីវីដេអូផ្សាយបន្តផ្ទាល់ តាមដ្រូនរាប់រយ ដែលកំពុងតែបង្ហោះ នៅលើពីសមរភូមិនានា។ ប៉ុន្ដែនៅពេលខ្ញុំបានសួរទៅគាត់ ថា តើវាជាគោលដៅរបស់គាត់ វាយរំដោះទីក្រុងនោះ មកឡើងវិញឬ? គាត់បានញញឹម ហើយនិយាយ ថា «បាទ! ពិតណាស់ ខ្ញុំកំពុងតែព្យាយាមរំដោះទឹកដីរបស់អ៊ុយក្រេន»។Commander of Ukraine's Ground Forces confident that Bakhmut will be  liberated | Ukrainska Pravda

លោកឧត្តមសេនីយ៍ Syrskyi មានបញ្ជាក់ ថា «យើងចង់ទទួលបានលទ្ធផលលឿនណាស់។ ប៉ុន្តែតាមពិតទៅ វាមិនអាចទៅរួចនោះទេ។ សូម្បីតែនៅភាគខាងកើតតំបន់នេះ ក៏ពោរពេញទៅដោយគ្រាប់មីន និង ខ្សែត្រៀមការពារ។ ទាហានរុស្សី មានបន្ទាយដ៏រឹងមាំជាច្រើន។ ហេតុដូច្នេះ ទើបការវាយបករបស់យើង ពិតជាមិនអាចធ្វើទៅបានលឿន ដូចអ្វីដែលយើងចង់បានឡើយ»។

លោកឧត្តមសេនីយ៍ Syrskyi បានសង្កត់ធ្ងន់ ថា «ខ្ញុំជឿ ថា ការរួបរួមដឹកនាំកម្លាំងយោធារបស់យើង និង ការជឿទុកចិត្តគ្នាទៅវិញទៅមករបស់ទាហានយើង ក្លាយជាចំណុចខ្លាំង សម្រាប់កងទ័ពរបស់យើង។ ដូច្នេះវាមានភាពផ្ទុយគ្នាស្រឡះ ពីឋានានុក្រមយោធារបស់រុស្ស៊ី មើលទៅហាក់បីដូចជា កំពុងតែរងនូវការប៉ះទង្គិច ដោយសារតែមន្ត្រីជាន់ខ្ពស់យោធា ត្រូវបានដកចេញពីតំណែង។Russia-Ukraine war: List of key events, day 500 | Russia-Ukraine war News |  Al Jazeera

លោកឧត្តមសេនីយ៍ Syrskyi ត្រូវបានអ្នកនៅជុំវិញរខ្លួនរបស់គាត់ កោតសរសើរ អំពីការប្តេជ្ញាចិត្ត ការតាំងចិត្ត និង យុទ្ធសាស្រ្ដសង្គ្រាមរបស់គាត់។ គាត់តែងតែគេងត្រឹមតែបួនម៉ោងកន្លះនៅក្នុងមួយយប់ ហើយពេលសម្រាក តែងតែហាត់ប្រាណ។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រាប់យើង ថា កម្លាំងទាហានរុស្ស៊ី ស្ថិតក្នុងទីក្រុងបាកមូត នឹងត្រូវឡោមព័ទ្ធ នាពេលដ៏ឆាប់ៗនេះ។ ប៉ុន្តែគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី នៅតែបាញ់ស្រោច ដូចទឹកភ្លៀង ធ្លាក់មកលើទីតាំងរបស់អ៊ុយក្រែន ដែលមានចម្ងាយ ត្រឹមតែ៣គីឡូម៉ែត្រ ពីទីក្រុងនេះ។What's Behind The Russia-Ukraine War Fears -- And What Might Actually  Happen?

លោកវរសេនីយ៍ Oleksandr Bakulin មេបញ្ជាការកងពលតូចលេខ៥៧ បញ្ជាក់ ថា ឥឡូវនេះទាហានរុស្ស៊ី កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន។ ប៉ុន្ដែគាត់មិនបានមើលស្រាល ទៅលើសត្រូវរបស់គាត់ នោះដែរ។ ទាហានរបស់រដ្ឋាភិបាលរុស្ស៊ី ប្រឈមមុខ នៅពេលនេះ មិនដូចជាទាហានស៊ីឈ្នួល Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ដែលទីបំផុតបានដណ្តើម កាន់កាប់ទីក្រុងបាកមូត កាលពីដើម ឆ្នាំ២០២៣Ukraine's 'Indirect' Methods Help It Avoid Symmetric Fight With Russia

លោកមេបញ្ជាការ បានបន្ដ ថា «ប្រសិនបើយើងប្រឹងប្រែងបន្តិចទៀតនោះ ទីក្រុងបាកមូត (Bakhmut) អាចនឹងត្រូវយើងឡោមព័ទ្ធបាន។ បើទោះជាការវាយរុលទៅមុខយឺតយ៉ាងណាក៏ដោយ ក៏គាត់បានអះអាង ថា ត្រូវបានបង្កើនសីលធម៌ផងដែរ ដូច្នេះការខាតបង់ កាន់តែតិចឡើង។

លោកឧត្តមសេនីយ Syrskyi បានបញ្ជាក់ ថា គ្រាប់បែកចង្កោមរបស់អាមេរិក ឥឡូវនេះ បានមកដល់អ៊ុយក្រែនហើយ ហើយនឹងរៀបចំរួចរាល់ សម្រាប់ការប្រើប្រាស់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ យើងបានឃើញឧបករណ៍បាញ់ ប្រភេទ M777 ត្រូវបានផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ដែលនឹងបាញ់គ្រាប់ផ្លោង ទៅលើទីតាំង នៅជុំវិញទីក្រុងបាកមូត។ ការវាយរំដោះយកទីក្រុងបាកមូតត្រឡប់មកវិញ នឹងមានលើសពីតម្លៃនិមិត្តរូប។ ប៉ុន្ដែទីក្រុងនេះ មានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ហើយវាជាច្រកចេញទៅកាន់ទីក្រុងសំខាន់ៗផ្សេងទៀត នៅក្នុងតំបន់។ ចំណែកប្រជាជនរបស់យើង កំពុងតែរង់ចាំនូវជ័យជម្នះរបស់កងទ័ពយើង។ ដូច្នេះពួកគេត្រូវការជ័យជម្នះជាជំហានៗ»៕

វិធីងាយៗ ៥ យ៉ាងដើម្បីកាត់បន្ថយខ្លាញ់ជុំវិញភ្លៅ

0

នារីៗភាគច្រើនតែងប្រឈមនឹងបញ្ហាសម្រស់ដូចជាភ្លៅធំ ឬជើងធំជាដើម ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ដូចនេះដើម្បីកាត់បន្ថយខ្លាញ់ជុំវិញភ្លៅ និងធ្វើឱ្យភ្លៅ ឬជើងរបស់អ្នកតូចស្រឡូនឡើងវិញ ចូរអនុវត្តវិធីងាយៗ ៥ យ៉ាងនេះដូចខាងក្រោម៖

១.កាត់បន្ថយការទទួលទានអំបិល៖ នៅពេលដែលយើងទទួលបានអំបិលច្រើនពេក រាងកាយនឹងរក្សាជាតិទឹកលើស ដែលធ្វើឱ្យហើមពោះ រួមទាំងហើមភ្លៅផងដែរ។ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រៃ ដើម្បីរក្សាភ្លៅ និងជើងរបស់អ្នកឱ្យតូចស្រឡូន។Which Is Healthier: Salty or Sweet Snacks? Here's What a Dietitian Says

២.កាត់បន្ថយការទទួលទានកាបូអ៊ីដ្រាត៖ ការញ៉ាំអាហារដែលសម្បូរជាតិកាបូអ៊ីដ្រាតច្រើនពេក អាចបណ្តាលឱ្យយើងមានខ្លាញ់ជុំវិញភ្លៅច្រើន នឹងធ្វើឱ្យយើងមានភ្លៅធំ ឬជើងធំជាដើម។Carbohydrate Food Images - Free Download on Freepik

៣.ទទួលទានប្រូតេអ៊ីន និងជាតិសរសៃឱ្យបានគ្រប់គ្រាន់៖ សារធាតុចិញ្ចឹមទាំងពីរនេះមានលក្ខណៈសម្បត្តិជួយឱ្យរាងកាយមានអារម្មណ៍ឆ្អែតបានយូរ និងជួយកាត់បន្ថយខ្លាញ់ជុំវិញភ្លៅអោយតឹងណែន លើសពីនេះវាក៏ជួយកាត់បន្ថយជាតិខ្លាញ់ជុំវិញក្បាលពោះផងដែរ។20+ Protein Foods for Bodybuilding | Dr Vaidya's

៤.ទទួលទានកាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូមឱ្យបានច្រើន៖ សារធាតុចិញ្ចឹមទាំងបីនេះ មានលក្ខណៈសម្បត្តិជួយឱ្យរាងកាយមានសភាពថេរ ពោលគឺមិនធាត់ពេក មិនស្គមពេក ប៉ុនណាប៉ុននឹង។Calcium: Functions, Food Sources, Supplements, Deficiencies And Toxicity

៥.ហ្វឹកហាត់សាច់ដុំ៖ ពិតណាស់ ការហ្វឹកហាត់សាច់ដុំ នឹងធ្វើឱ្យដុំនៅភ្លៅរឹងមាំ រួមជាមួយសុខភាពល្អសម្រាប់រាងកាយផងដែរ៕

ប្រភព៖sanook

មូលហេតុអ្វីចំណងអាពាហ៍ពិពាហ៍២ឆ្នាំរបស់ Ariana Grande ឈានដល់ផ្លូវលែងលះ?

0

ដំណឹងចំណងអាពាហ៍ពិពាហ៍២ឆ្នាំរបស់តារាចម្រៀងអាម៉េរិក Ariana Grande កំពុងប្រេះឆាឈានដល់ផ្លូវលែងលះទោះព្យាយាមផ្សះផ្សាជាច្រើនដងក៏ដោយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈមូលហេតុនៃការប្រេះឆាគូស្វាមីភរិយាមួយគូនេះកំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម។ តើមានកត្តាអ្វីដែលស្នេហាធ្លាប់តែផ្អែមល្ហែមរបស់ Ariana និងស្វាមី Dalton Gomez ជាភ្នាក់ងារអចលនទ្រព្យ ត្រូវមកបែកគ្នាយ៉ាងឆាប់រហ័សបែបនេះ?Ariana Grande and husband Dalton Gomez 'separated and planning divorce' |  The Courier Mail

តាមប្រភពមួយបានប្រាប់ទស្សវដ្តី PEOPLE ដែលបានចុះផ្សាយនៅថ្ងៃទី១៧ កក្កដា បានឱ្យដឹងថា តារាចម្រៀង និងតារាសម្តែង Ariana Grande វ័យ ៣០ ឆ្នាំ ថតរឿង Wicked នៅចក្រភពអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំ ខណៈមិនមានវត្តមានស្វាមីនៅជិតឡើយ។Ariana Grande, Dalton Gomez Reportedly Separated After Two Years of  Marriage | Teen Vogue

ចំណែកឯលោក Dalton Gomez ជាភ្នាក់ងារអចលនៈទ្រព្យដ៏ប្រណីតមួយរូបបានកត់សម្គាល់ថា លោកផ្តោតសំខាន់លើអាជីពខ្លួនយ៉ាងខ្លាំង ហើយត្រូវការរស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក ហើយវាពិតជាបញ្ហាសម្រាប់ពួកគេ។ ប្រភពដដែលបានបន្ថែមទៀតថា អាជីពរបស់ស្វាមី Ariana ទាមទារឱ្យគេមិនអាចចាកចេញពីទីក្រុង Los Angeles ញឹកញាប់ទេ។ ដូច្នេះនៅពេលដែល Ariana Grande ចាប់ផ្តើមថតរឿង Wicked នៅប្រទេសអង់គ្លេស ពួកគេបានរៀបការហើយប៉ុន្តែត្រូវរស់នៅឆ្ងាយគ្នា។Inside Ariana Grande and Dalton Gomez's Private Attempt to Reconcile  Pre-Split
តាមប្រភពផ្សេងគ្នាបានឱ្យដឹងថា Ariana និងស្វាមីបានបែកគ្នាកាលពីដើមឆ្នាំ២០២៣នេះ ដោយស្ងៀមស្ងាត់ ខណៈព្យាយាមផ្សះផ្សាជាច្រើនដងប៉ុន្តែនៅតែមិនអាចជានាគ្នាបានហើយទំនាក់ទំនងបានល្អក់កករតាំងពី Ariana ចេញទៅសម្តែងរឿងម្ល៉េះ។ ទោះបីជាយ៉ាងនេះក្តីប្រភពមួយបានឱ្យដឹងថា តារាចម្រៀងរូបនេះ និងស្វាមី ពួកគេនៅតែជាមិត្តនឹងគ្នា ហើយនៅតែនិយាយទូរស័ព្ទជាមួយគ្នាប្រចាំ ប៉ុន្តែសម្រាប់ចំណងអាពាហ៍ពិពាហ៍នោះឈានដល់ផ្លូវបំបែកហើយ។Ariana Grande, husband Dalton Gomez split, reports say - Los Angeles Times

ជាមួយគ្នានេះដែរ តារាស្រីម្នាក់ដែលកំពុងនៅទីក្រុងឡុងដ៍ ហើយកំពុងថតខ្សែភាពយន្តរឿង Wicked ត្រូវបានប្រទះឃើញថា Ariana មិនបានពាក់ចិញ្ចៀនរៀបការនោះទេ។ រឿងចិញ្ចៀននេះទៀតសោត កាលពីខែសីហា ឆ្នាំ២០២២ Ariana Grande បានចែករំលែកការបង្រៀនតុបតែងមុខនៅលើបណ្តាញសង្គម TikTok តែត្រូវអ្នកគាំទ្រចាប់បានថានាងមិនពាក់ចិញ្ចៀនឡើយ។ ប៉ុន្តែពាក្យចចាមអារ៉ាមនោះត្រូវបញ្ចប់វិញ ដោយសារនាងបានថា មូលហេតុនាងមិនបានពាក់ចិញ្ចៀនរៀបការដោយសារតែ ចិញ្ចៀនកំពុងត្រូវបានសម្អាត។Ariana Grande Has Manufactured Her Dream Makeup Line — Cover Interview |  Allure

គួរបញ្ជាក់ថា Ariana Grande និង Dalton Gomez វ័យ២៧ ឆ្នាំបានចាប់ផ្តើមទាក់ទងគ្នានៅខែមករា ឆ្នាំ ២០២០ ហើយពួកគេបានប្រកាសពីការភ្ជាប់ពាក្យ១១ខែក្រោយពេលគេទាក់ទងគ្នា។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ពួកគេរៀបការលក្ខណៈឯកជននៅផ្ទះខាងស្រីដោយមានអ្នកចូលរួមមិនដល់២០ឡើយ នៅក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា៕