សាច់រឿងបណ្តក់គ្នាដូចខ្យងជាបន្តបន្ទាប់ជុំវិញបញ្ហា ភិទិ ម៉ានីន និងអ៊ីងអ៊ីង ដែលនាំឱ្យមានមតិវែកញែកយ៉ាងច្រើនខណៈសាមីខ្លួនខាងស្រីសុទ្ធតែបានLiveនៅលើហ្វេកប៊ុកដូចគ្នា។ ក្នុងនោះក៏មានអ្នកជំនួយអនឡាញបានចេញមក Live និយាយពីតួស្រី អ៊ីងអ៊ីង រហូតប្រធានសមាគមសិល្បករខ្មែរជំទាវ ចន ចន្ទលក្ខិណា មិនអាចនៅស្ងៀមចំពោះពាក្យសម្តីអ្នកលក់អនឡាញរូបនោះបានដោយថាការនិយាយនោះជាការមើលងាយ រើសអើងយកការងាររបស់តារាសម្តែងស្រីដែលធ្វើការតាមតួនាទីមកជាន់ឈ្លី។
ជំទាវ ចន ចន្ទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១ កញ្ញា ថា«ខ្ញុំសុំនិយាយថា ពួកប្អូនធ្វើលើសហើយ ហេតុអ្វីបានជាប្អូនយកការងារអ្នកដទៃមកនិយាយក្នុងលក្ខណៈមើលងាយគេ ? ប្អូនជាអ្នកដឹកនាំរឿងផ្ទាល់ ឬ ប្អូនជាភិទិផ្ទាល់ទើបប្អូនហ៊ាននិយាយបែបនេះ ? ប្អូននៅក្នុងអារម្មណ៌តួស្រីឬទើបប្អូនហ៊ាននិយាយអញ្ចឹង ? ប្អូនដឹងខ្លួនឬអត់ថាប្អូនកំពុងយកការងាររបស់តារាសម្តែងស្រីដែលគ្នាធ្វើការតាមតួនាទីមកជាន់ឈ្លីហើយបង្កឱ្យមានការមើលងាយនិងរើសអើង ហើយប្អូនក៏កំពុងតែបំផ្លាញកិត្តិយសនិងបង្កបញ្ហាឱ្យក្រុមហ៊ុនផលិតកម្មរបស់គេ។ ខ្ញុំនាមខ្ញុំជាអ្នកសិល្បៈចាស់វស្សាមួយរូបខ្ញុំសូមសំណូមពរសុំឱ្យគ្រួសារប្អូនបញ្ឈប់ការ Live យកប្រធានបទមើលងាយអ្នកសិល្បៈហើយលក់ផលិតផល កុំអាងល្បី កុំអាងមានលុយចង់និយាយដៀលអ្នកណាស្រេចតែចិត្ត»។
ប្រធានសមាគមសិល្បករខ្មែរ រូបនេះក៏បង្ហោះសារផ្សេងមួយទៀតថា «
ហេតុអ្វីបានជាយូរៗទៅនាំគ្នាព្រួត Live ដៀលតួសម្តែងស្រី ? តារាសម្តែងពិតគឺគេសម្តែងតាមអ្នកដឹកនាំរឿងប្រាប់ ហើយគេសម្តែងតាមសាច់រឿងដែលមានសេណារីយូច្បាស់លាស់ដែលសរសេរសាច់រឿងដោយអ្នកនិពន្ធពិតប្រាកដ និង មានក្រុមហ៊ុនផលិតកម្មត្រឹមត្រូវតាមស្តង់ដា មិនមែនដូចតារាសម្តែងតាមOnline បញ្ជារឱ្យអ្នកដឹកនាំរឿងធ្វើតាមចិត្តខ្លួនចង់បាននោះទេ។ បើខឹងនិងសង្សារគឺត្រូវជជែកគ្នានៅផ្ទះស្ងាត់ៗ ព្រោះជារឿងគ្រួសារឯង តែបើយើងផុសមានរូបអ្នកដទៃ គឺ វាប៉ះពាល់ភាគីម្ខាងទៀតដែលគ្នាមិនដឹងអី»៕
.jpg)










