មហាជនអ្នកលេងបណ្តាញសង្គមកំពុងមានមោទនភាពនិងស្ញប់ស្ញែងយ៉ាងខ្លាំងទៅ នាដការីរបាំបុរាណ សុគា គីមលាង ដែលបានគ្រងឈុតអប្សរាសម្តែងរបាំព្រះរាជទ្រព្យ ( របាំអប្សារា)នៅលើភ្នំទឹកកក នៃប្រទេសនូវែលសេឡង់ (New Zealand) ប្រកដដោយស្នាមញញឹម ទន់ភ្លន់ រេរាំយ៉ាងស្រស់ស្អាតនៅក្នុងភាពដ៏ត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4LBkEcZUpjIJJpNDwKrv6YzxKaig0FRm5U4wy87vYrDhk2ulNjkjmN1BBXaXvrRZbIiEijszUl_sfshczueEHLlRw3hyHq69Kd00_PzlFFCk_S8BIez8eYX6IDi4ICWVjgq5KPhphrCkTtZdGFla3PG3KRc01v203D9f-ZqHrHqv5MtpHQBGjqlxjqE0/s2048/image_2023-09-01_14-50-53.png

នៅថ្ងៃទី១ កញ្ញា នេះតាមរយៈវីដេអូនៅលើហ្វេកប៊ុកមួយដែលគេស្គាល់ថាជា នាដការីរបាំបុរាណ សុគា គីមលាង ឬជាព្រះថោង បានបង្ហោះវីដេអូដែលកំពុងរាំរបាំអប្សរា ដោយភ្ជាប់ជាមួយខ្លឹមសារថា «ពូជខ្មែរមានពូជពង្ស រុងរឿងគង់វង្ស នៃជាតិខេមរា សម្បត្តិវប្បធម៌ ល្អសែនអស្ចារ្យល្បីសព្ទលោកាសកលស្ញប់ស្ញែង ពួកយើងពិតជាមានមោទនភាព ខ្លាំងណាស់ ដែលនាំយកឈុតអប្សរាអង្គរកម្ពុជាមករាំនៅលើភ្នំទឹកកកនៃប្រទេស New Zealand ដែលជាលើកទី១ របស់ពួកយើងខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvyvjf05X-3JwJEYJV4fcqsYGTH4U33xbGI7ipziI3a41Lk3wVR4I6hTzKRsDEil3Ow_rDd4olPKFZQbTXE2_4oaJXqMvNdL74rW8fO6MXFgf8TrWyssl-NpPKyarBdgNU8SkSmBNOI50WBHrCdbDi34E7k4jMnUwx0m-6RrzBnkQCqliJexWsOcu4vSs/s2048/image_2023-09-01_14-50-55.png

សុគា គីមលាង បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា «ក្នុងនាមខ្ញុំជានាដការីរបាំបុរាណមួយរូបខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ដែលមានឱកាសបានសម្តែងរបាំព្រះរាជទ្រព្យ ( របាំអប្សរា )ដែលជាសម្បត្តិបេតិកភណ្ឌជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីប្រទេសនូវែលសេឡង់»។

បន្ទាប់ពីឃើញសកម្មភាពដ៏អស្ចារ្យនេះ ប្រជាជនកម្ពុជាបានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះនាដការីរូបនេះនិងក្រុមការងារដែលបានបង្ហាញវប្បធម៌ខ្មែរដ៏ផូរផង់បង្ហាញទៅកាន់ពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5rcFQfZawJUQn1LdMhgsTbzVwF22_50VPESgtHgKQ0piL3N3_tCXNr3l0cdrZUbsO4h_Ml5wZVmcKE7fuaDP1x4WdhuQ7IdmELcFtd6WPH9_ZjIfIe_Pb8f_sV1JZIx-3hinT8_fH9chyYFKgxjJhuOjoPBl3y5TmpQQubbmCTXYIQw-dRViQ1vQc9g/s2048/image_2023-09-01_14-51-44%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQkCy5qhjJY2JkEBRWdJLKWG2Hmf5CGVU68NC71YTKYv_28OrwngcPKKE0Wu2FOQ1GP0lQAPJf1r-V3-JFBFiA5QO7PbqtgjRPkIuQcfZEhgA6QhKpvZr3JdMJKIumGafWXV-6Pu5DhMcemvjb3gyR7CcZCTf5nYnUFpBos5LIJLNtnwmfArJvIgDzp4/s1708/image_2023-09-01_14-51-44.png