បន្ទាប់ពីកញ្ញា សាន្ត កុសុមៈ ដែលជាតារាខ្មែរមួយរូបនិងដំបូងគេដើរបង្ហាញម៉ូដនៅក្នុងកម្មវិធី Tokyo Fashion Week នៅជប៉ុនអ្នកគាំទ្រកម្ពុជាបានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះនាងដែលបានចូលរួមនៅក្នុងកម្មវិធីអន្តរជាតិនេះដែលមានការចូលរួមពីអ្នកបង្ហាញម៉ូដផ្សេងទៀតមកពីប្រទេសជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRZQQnb1m-9wc5TmRLuW4_CewJI9VYhRmvCYVdaFISMxvOZSVc34QhPqAIMKr1QjhPHvCxkuaMGzkVZNwM6Od8TkGSrjZGdQSokPtzRmRmAGQqwXBkxaSlt3LuHhUyLWCNWa3Wkf4P3hVd0iGJC8xO1sBlf6qFPXkHEZERYQCK-uc_JCr-J-dq-aPOFw/s1354/IMG_9050-768x1375-1.jpg

តាមរយៈវីដេអូដែល សាន្ត កុសុមៈ បង្ហាញម៉ូដនៅប្រទេសជប៉ុននោះគេសង្កេតឃើញថា ការដើររបស់នាងប្រកបដោយភាពជឿជាក់ ទោះបីជានេះជាលើកទី១របស់នាងបង្ហាញម៉ូដក៏ដោយ។ បន្ថែមពីលើនេះអ្នកគាំទ្រក៏មិនភ្លេចពោលសរសើរពីរូបសម្រស់របស់ សាន្ត កុសុមៈ ដូចគ្នាថានាងពិតជាស្រស់ស្អាតណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqacSQwHDeeHx0dDeoezaAa49CMgwB6ZfVMOT46LVpyCHNKbccOJzt88NoVCrv-57LEIPbYUnfkNtroBWzqoT3pMywqyD8lZ7DC63tBLHLyZ90eMaAs4Q095dmHe9EG_8cYTv5t1cJfv3DznIEH0AcbvcIxxA6KiUscQzTdSX7E7PCHMcdKIiFqT-302A/s1210/IMG_9049.jpg

បើតាមការរៀបរាប់នៅថ្ងៃទី២៩ សីហា មុនពេលចាប់ផ្តើមការដើរបង្ហាញម៉ូដមកដល់ កុសុមៈ ស្ទើរតែមិនជឿថាខ្លួនអាចទទួលបានឱកាសនេះអាចមកដើរម៉ូដនៅប្រទេសជប៉ុន ជាមួយអ្នកនបង្ហាញម៉ូដផ្សេងទៀតដូចជា ជប៉ុន កូរ៉េ អាល្លឺម៉ង់ និងជាតិសាសន៍គេដទៃទៀតជាច្រើន។

បន្ទាប់ពីឃើញតារាខ្មែរកាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ហើយអ្នកគាំទ្របានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgILmPNYzjYkObKC6vXjL3P58jsPZbl3C78Yd1BzUQ645RejicXokz5qxmqkcWoZ9KFh9bqzVJjtjlAPqim2zykBiqUq5lADZJyZTo4OqrChwqHEM8tSY0l615ut3QmknlOdOCn_F8BrrQ3265tvqSq-_VqqzOsE0VEq64l2Hz-Q2k978liAl-qKnWAW-k/s2048/image_2023-09-01_09-04-18.png

សាន្ត កុសុមៈ គឺជាតារាសម្តែងមួយរូបនិងជាម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី២ ក្នុងឆ្នាំ២០២១។ ថ្មីៗនេះ នាងក៏លេចមុខជាតួឯកស្រីនៅក្នុងរឿង ស្រោមមុខភរិយា របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ៕