ឆ្មារបស់កំពូលតារាចម្រៀង Pop អាមេរិក Taylor Swift ឈ្មោះ Olivia Benson បានក្លាយជាសត្វដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៣ពិភពលោក ដោយមានទ្រព្យប្រមាណជា ៩៧លានដុល្លារ។
ចំណូលនៃទ្រព្យដ៏ច្រើនមហាសាលរបស់សត្វឆ្មានេះ ភាគច្រើនរកបានមកពីបណ្តាញសង្គម Instagram និងការជួលឱ្យថតពាណិជ្ជកម្មផ្សេងៗ ជាមួយតារាចម្រៀងTaylor Swift។
មិនតែប៉ុណ្ណោះ ឆ្មានេះក៏ត្រូវបានតារាចម្រៀង Taylor Swift យកទៅថតនៅក្នុងបទចម្រៀងរបស់គាត់ផងដែរដូចជាបទ “Me និង Blank Space” ជាដើម។ សម្រាប់ Taylor Swift វិញ ដែលជាតារាចម្រៀងស្រីជួរមុខ នៅលើពិភពលោក និងជាម្ចាស់សត្វឆ្មានេះ មានទ្រព្យសម្បត្តិក៏មិនតិចនោះដែរ ពោលគឺ ៤៥០លានដុល្លារ។![]()
ដោយឡែកសត្វចិញ្ចឹមដែលមានទ្រព្យសម្បត្តិច្រើនជាងគេវិញ ជាសត្វឆ្កែពូជ Gunther V ដែលមានទ្រព្យសម្បត្តិដល់ទៅ៥០០លានដុល្លារ ឯណោះ៕
ប្រភព៖ lifestyle asia










