Home តារាជាតិ Rick Kh បង្ហាញទិកនិចលើវិថីអ្នកបង្កើតមាតិកាឱ្យល្បីឈ្មោះបានយូរគ្មានបញ្ហាមិនមែនធ្វើមួយឆាវ

Rick Kh បង្ហាញទិកនិចលើវិថីអ្នកបង្កើតមាតិកាឱ្យល្បីឈ្មោះបានយូរគ្មានបញ្ហាមិនមែនធ្វើមួយឆាវ

96
0

ជុំវិញភាពចម្រូងចម្រាសទៅលើវីដេអូរបស់អ្នកបង្កើតដែលបណ្តាលឱ្យមហាជនរិះគន់អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅកាន់អ្នកដទៃទៀតជាពិសេសប្អូនៗជំនាន់ក្រោយដែលចង់ឈរជើងនៅលើវិស័យនេះបានយូរនិងគ្មានបញ្ហា។ ការស្វែងយល់ពីអ្វីដែលខ្លួនធ្វើប្រកបដោយសីលធម៌និងចំណេះដឹងគឺនឹងធ្វើឱ្យដំណើរលើអាជីពនេះបានយូរប៉ុន្តែការល្បីដោយសារតែការជេរវាងាយនឹងរលត់ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoTlznY-b0Oq7pgriSVPmbD6cYcUf0MyEhEU2ukQKlINX1qa88eAf944pCwxdGPBYLGlA6zCDUHtOce7eDA0WsrJMjfI_ScBTTdJWCG9kgC2IGXROy0HuVmziuZ7ecLbwK7Gdy-YSp1rJ4AYbS5dwar19QdDjeNnCvhFM9NrS-IgBULE1jibg3q_ex56E/s2048/image_2026-06-25_15-22-11.png
មុនឡើងយន្តហោះ Rick Kh បានចេញវីដេអូមួយនៅយប់ថ្ងៃទី២៤ មិថុនា ដោយផ្តាំទៅប្អូនៗធ្វើវីដេអូហើយចង់ល្បីយូរអង្វែង។ អ្នកបង្កើតមាតិការូបនេះបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាក្នុងអំឡុងពេលដែលខ្លួនលោកធ្វើវីដេអូគឺឆ្លងកាត់រឿងជាច្រើនទាំងគេមើលងាយ ទះកំផ្លៀង ជេរប្រមាថ ទាញទម្លាក់ជាន់ឈ្លី ប៉ុន្តែគោលដៅតែមួយគត់របស់លោកនៅក្នុងខួរក្បាលគឺគេចង់ឱ្យលោកតបតតែលោកមិនតបតឡើយ។ Rick Kh ថាគោលដៅតែមួយគឺការធ្វើវីដេអូដំណើរកម្សាន្តទាំងក្រៅប្រទេសក្នុងប្រទេស ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាបានដើរជាមួយលោក និងគោលដៅថាត្រូវធ្វើអ្វីខ្លះដើម្បីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzedH6GKRJSDjo6dMwPLBpB8JcRflXHbzsmRUqT7H_XkUof5er-K3Gwpmz_yYcSI9DlSW-YOddRuHPZU_Vd5Jb34g0WTw4iRC_Oquv5MO_u6vC6v8LeUieGk1oXIDBGNTeXjv9H7d4f-XtTXrNv5pZCUg2ZTLUnWBuHDNBakIJV_4J4XO8niJimtWoZhM/s2048/image_2026-06-25_15-22-14.png
អ្នកបង្កើតមាតិការូបនេះលើកឡើងទៀតថា គេមើលងាយក្នុងអំឡុងពេលលេចធ្លោគឺកុំតវ៉ា កុំឈ្លោះជាមួយគេ ទោះបីជាជីវិតវេទនាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកធ្វើវីដេអូកុំយកបញ្ហានោះមកឡូកឡុំ ត្រូវបំពេញកាតព្វកិច្ចល្អៗ។ Rick Kh ថា ធ្វើជាអ្នកមាតិកាច្បាស់លាស់គឺត្រូវគោរពភាពវិជ្ជមានទៅកាន់អ្នកមើល ដោយហាមដាច់ខាតការជេរប្រទេចដាក់បណ្តាសា ប៉ុន្តែប្តូរមកជារក្សាភាពស្ងៀមស្ងាត់ កុំឱ្យការជេរទាំងនោះមកបំផ្លាញជីវិតរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_bU7_RvlfRGKAVfY-cI_gSXmevv6iHlA3f8hCAdx7S8tcoyfmOuyZyVyUWH8LdCAcxRrA7XqI-J3pzj37Lxu-K1UQPfIPxYUev8o3buX-s-0dYzEKyVAG8Im6kIMFZZ6-GRum3LtyQyx24pVRclj31X87Gx6h5nTydK4BGKfEQMngKSLmv006Sfcr-OU/s2048/image_2026-06-25_15-22-16.png

Rick Kh បានបង្ហាញថាលោកទ្រាំលាក់ទុក្ខខ្លាំងណាស់មិនមែនលោកធ្វើវីដេអូគ្មានបញ្ហានោះទេប៉ុន្តែរក្សាគោលដៅខ្លួនឯងដោយជឿជាក់ទៅកាន់ផលបុណ្យផលកម្ម។ ដើម្បីរក្សាកេរ្តិ៍ឱ្យខ្លួនឯងបានយូរត្រូវដឹងថាខ្លួនឯងកំពុងធ្វើអ្វី ចង់ធ្វើមាតិកាប្រភេទណាដោយកុំងាកទៅកាន់គោលដៅផ្សេង កុំចង់តាមភ្លើងចំប៉ើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQBi568nFt9ZcejcHf50qIf8BKaaKkVoAHxnSxgEFuehB5_DKfksMpFiuK1VKebA0O1b3r7W9u8wh39cClx68lNeQP9Es8XJxv7EFJBrzAGx6v-WBs2BympCdbweGa_DT-IvCI6q8lljWrCie36n-tELNf4ojGPYheovLa0EITYxwIJo3B5lpbSunkhtc/s2048/image_2026-06-25_15-22-10.png

Rick Kh បានហាមប្រាមកុំឱ្យអ្នកធ្វើវីដេអូជំនាន់ក្រោយចង់ល្បីដោយសារតែការជេរគេ ចង់ល្បីដោយសារតែការស្រែកឡូឡា ដោយសារតែមិនអាចស្ថេរភាពបាននោះទេ ហើយការដែលលោកចេញមកនិយាយនេះគឺចង់ឱ្យអ្នកជំនាន់ក្រោយធ្វើអ្វីបានយូរអង្វែងមិនមែនតែមួយឆាវ ជាពិសេសគឺត្រូវមានសីលធម៌និងចំណេះដឹង៕