Home Blog Page 1585

ក្មេងៗលេងឡាតូ បង្កសម្លេងថ្លង់ពេញភូមិ ប្រសើរជាងក្មេងសំងំលេងទូរសព្ទ?

0

ឡាតូ (lato lato) បាននឹងកំពុងក្លាយជាឧបករណ៍កម្សាន្ត ដ៏ពេញនិយមបំផុតមួយនៅតំបន់អាសុីអាគ្នេយ៍ ដែលនៅក្នុងនោះក៏មានកម្ពុជាយើងផងដែរ។

ពាក្យថា ឡាតូ (lato lato) ចេញមកពីពាក្យប៊ែហ្គីស នៃភាសាម៉ាឡេយ៉ូ-ប៉ូលីនេស៊ាន (Malayo-Polynesian) ដែលមានន័យថា “បង្កើតសំឡេងខ្លក់-ខ្លក់”។ Mainan Lato Lato Bakal Dilarang, Disdik Kabupaten Cirebon Siapkan Surat Edaran - Radar Cirebon ID

ឧបករណ៍កម្សាន្តនេះ​ បានសុះសាយនៅក្នុងសង្គមខ្មែរ ដោយទៅដល់ទីណាក៏យើងប្រទះឃើញមានក្មេង លេងឧបករណ៍នេះផងដែរ។ ថ្វីបើវាជាការកម្សាន្តរបស់កុមារ ក៏នៅតែមានអណាព្យាបាលមួយចំនួនលើកឡើងថា៖”ឧបករណ៍នេះ នាំសំលេងរំខានពេញភូមិ និងជាពិសេស អាចផ្តល់គ្រោះថ្នាក់ដល់កុមារបានថែមទៀត”។

ការលើកឡើងនេះ ស្តាប់ទៅ ហាក់បីដូចជាត្រូវម្យ៉ាងដែរ ក៏ប៉ុន្តែប្រសិនបើយើងគិតថយក្រោយវិញ កាលមិនទាន់មានឡាតូ តើកុមារតែងនាំគ្នាធ្វើអ្វីនៅពេលទំនេរ? ច្បាស់ណាស់ភាគច្រើននៃពួកគេប្រាកដជាសំងំមើលទូរសព្ទ លេងហ្គេម ឬក៏មើលយូធ្យូបជាដើម។Boy Playing Mobile Game On Smartphone On Stock Footage SBV-330813982 - Storyblocks

ការសំងំលេងទូរសព្ទរាប់ម៉ោងរបស់កុមរា ធ្លាប់ក្លាយជាប្រធានបទដ៏ក្តៅមួយនៅក្នុងសង្គមខ្មែរ ដោយក្មេងៗខ្លះបានមើលទូរសព្ទបានអាចគេលក់ ឬក្មេងខ្លះទាល់តែមានទូរសព្ទទើបអាចទទួលទានអាហារបាន ដែលវាបានក្លាយជាទម្លាប់មិនល្អមួយដល់ក្មេងៗ និងអាចប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។

ហេតុដូច្នេះ យើងអាចនិយាយបានថា ឡាតូ អាចជួយឱ្យក្មេងៗតូចៗ ឃ្លាតឆ្ងាយពីគ្រឿងអេឡិចត្រូនិច ហើយវាក៏ជាការបំផុសគំនិតទៅដល់អ្នកជំនាញមួយចំនួន ចេះបង្កើតគំនិតផលិតឧបករណ៍កម្សាន្តសម្រាប់កុមារផងដែរ។

ជាពិសេសនោះ​ នៅក្នុងលេងឡាតូនេះ ក៏បានធ្វើឱ្យកុមារចេះប្រមូលអារម្មណ៍​ឱ្យបានស្ងប់ ព្រោះថាប្រសិនបើអ្នកលេងមិនបានផ្ដោតអារម្មណ៍ ឬមានវិធីសាស្រ្តក្នុងការលេងដោយប្រើខួរក្បាល និងកាយវិកាផងទេនោះ ច្បាស់ណាស់ពួកគេនឹងលេងវាមិនបានយូរនោះទេ៕

កាណាដាអំពាវនាវឱ្យប្រទេសនានាជួយអន្តរាគមន៍ភ្លើងឆេះព្រៃ

0

ប្រទេសកាណាដា ៖ ភ្លើងឆេះព្រៃនៅប្រទេសកាណាដាបានរាលដាលរហូតដល់១.១០០កន្លែងហើយនៅឆ្នាំ២០២៣ នេះ ។ ភ្លើងនៅតែបន្តឆេះព្រៃចំនួនជាង៨៨០កន្លែង ក្នុងនោះ១១០កន្លែង គេមិនអាចគ្រប់គ្រងបានទេ ចំណែកផ្ទៃដីចំនួន២៥លានរ៉ៃត្រូវបានភ្លើងឆេះម៉ត់ ។ វាជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤០ឆ្នាំ ខណៈកាណាដាមានអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត ហើយកាណាដាបានអំពាវនាវឱ្យប្រទេសនានាបញ្ជូនមន្ត្រីពន្លត់ភ្លើងមកកាណាដាបន្ថែមទៀត ។Canadian wildfire smoke returns to parts of the Midwest and Northeast - ABC  News

ការិយាល័យគ្រប់គ្រងភ្លើងឆេះព្រៃនៅរដ្ឋ British Columbia របស់កាណាដា បានរាយការណ៍ថា ភ្លើងឆេះព្រៃសរុបមានចំនួន១.១០០កន្លែងនៅឆ្នាំ២០២៣ ក្នុងរដ្ឋ British Columbia ហើយវាខ្ពស់ជាងចំនួនភ្លើងឆេះព្រៃរយៈពេល១០ឆ្នាំ ដែលបានកើតឡើងចំនួន៦២០កន្លែង ។Canada's wildfires - Tortoise

នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ មានភ្លើងឆេះព្រៃថ្មីៗចំនួន២៣៩កន្លែងនៅរដ្ឋ British Columbia ហើយធ្វើឱ្យភ្លើងឆេះព្រៃក្នុងរដ្ឋនេះកើនឡើងសរុប៣៧៣កន្លែង ក្នុងនោះ១១០កន្លែងមិនអាចគ្រប់គ្រងបានទេ ។ ចំណែក២៣កន្លែងទៀត គេបានប្រុងប្រយ័ត្នជាពិសេស ព្រោះវាបង្កផលប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ គំរាមកំហែងទីប្រជុំជន ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

មជ្ឈមណ្ឌលកិច្ចការភ្លើងឆេះព្រៃប្រទេសកាណាដាបញ្ជាក់ថា ពេលនេះ នៅទូទាំងប្រទេសកាណាដាមានភ្លើងឆេះព្រៃសរុប៨៨១កន្លែង ហើយហេតុការណ៍នេះធ្ងន់ធ្ងរបំផុត គិតចាប់ពីឆ្នាំ១៩៨២ មក ។ ស្ថានការណ៍ធ្ងន់ធ្ងរបំផុត គឺនៅរដ្ឋ British Columbia និងរដ្ឋ Quebec ហើយរដ្ឋ Northwest Territories ក៏មានភ្លើងឆេះព្រៃដែរ ។ ចំណែកស្ថានការណ៍ភ្លើងឆេះព្រៃនៅរដ្ឋ Alberta គេអាចគ្រប់គ្រងបានហើយ ។Canada's wildfire crisis: By the numbers

មន្ត្រីអន្តរាគមន៍ភ្លើងឆេះព្រៃប្រចាំរដ្ឋ British Columbia ដាស់តឿនថា វាចាប់ផ្តើមមានអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត ទើបបណ្តាលឱ្យភ្លើងឆេះព្រៃកាន់តែរាលដាលខ្លាំងឡើង ។ គេរំពឹងថា ភ្លើងឆេះព្រៃនឹងកាន់តែខ្លាំងក្លានៅខែកក្កដា រហូតដល់ខែសីហា ឆ្នាំ២០២៣ ។ ប៉ុន្តែពេលនេះ គ្មានអ្នកណាដឹងថា ភ្លើងឆេះព្រៃនឹងបញ្ចប់នៅពេលណាទេ ។

អាជ្ញាធរប្រចាំរដ្ឋ British Columbia បានស្នើសុំការជួយសង្គ្រោះពីប្រទេសនានា ដោយសុំឱ្យបញ្ជូនមន្ត្រីពន្លត់ភ្លើងចំនួន១.០០០នាក់បន្ថែមទៀតមកកាន់ទីនេះ ព្រោះបច្ចុប្បន្ន មានមន្ត្រីពន្លត់ភ្លើងនៅកាណាដាចំនួន១៨០នាក់មកពីអាមេរិក ម៉ិកស៊ិក និងអូស្ត្រាលី ។ អាជ្ញាធរប្រចាំរដ្ឋនេះ ក៏បានសុំការជួយសង្គ្រោះពីរដ្ឋាភិបាលកណ្តាលផងដែរ ដើម្បីបញ្ជូនកងទ័ពកាណាដាមកជួយពន្លត់ភ្លើង ៕A look at Canada's biggest wildfires in the last two decades | Canada's  National Observer: News & Analysis ប្រភព ៖ TNN World

រដ្ឋបាលខណ្ឌទួលគោក ហាមឃាត់ការលេង ឡាតូ នៅក្នុងបរិវេណសាលារៀន

0

ឡាតូ បានក្លាយជាឧបករណ៍ក្មេងលេងដ៏ពេញនិយមបំផុតមួយនៅតំបន់អាសុីអាគ្នេយ៍ ហើយនៅក្នុងនោះក្នុងមានប្រទេសយើងផងដែរ។Lato-lato': What is it and why is it trending now?

ថ្វីបើវាមើលទៅសប្បាយលេង ក៏ប៉ុន្តែវាក៏អាចនឹងបង្កគ្រោះថ្នាក់បានផងដែរ ហេតុដូច្នេះថ្មីៗនេះ រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីប្រកាស ហាមឃាត់ការលេង ឡាតូ នៅក្នុងបរិវេណសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗទៅលើសិស្ស។

សូមបញ្ជាក់ផងដែរថា ខណ្ឌទួលគោក ជាខណ្ឌដំបូងគេហើយ ដែលចេញសេចក្តីប្រកាស ហាមឃាត់ការលេង ឡាតូនេះ ខណៈដែលខណ្ឌ និងរាជធានី ខេត្តផ្សេងទៀតមិនទាន់មានចំណាត់ការនៅឡើយនោះទេ៕

ស្អាតហើយចិត្តល្អទៀត! Suzy បរិច្ចាគ ១០០ លានជួយជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅប្រទេសកូរ៉េ

0

គ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀងនិងការបាក់ដីនៅប្រទេសកូរ៉េខាងត្បូងបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិទាំងសាធារណៈនិងឯកជន មិនត្រឹមតែប៉ុណ្ណោះគ្រោះធម្មជាតិនេះក៏បានផ្តាច់ជីវិតមនុស្សជាច្រើននាក់ផងដែរ។ ទន្ទឹមនឹងប្រទេសជាតិជួបវិបត្តិ តារាចម្រៀង និងសម្តែងដ៏មានប្រជាប្រិយភាព Suzy មិនបង្អង់ពេលយូរចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅដល់ជនរងគ្រោះផងដែរ។Quiz: Select some scrumptious treats and we'll pair which Bae Suzy drama is  perfect for your date night | PINKVILLA: Korean

តាមការចុះផ្សាយរបស់គេហទំព័រ allkpop នៅថ្ងៃទី១៩ ខែកក្កដា Suzy បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន (ជិត៨ម៉ឺនដុល្លារ) ដល់សមាគមសង្គ្រោះគ្រោះមហន្តរាយជាតិនៃស្ពានសង្ឃឹម ក្នុងគោលបំណងជួយដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។South Korea floods: Rescue teams pull 7 bodies from vehicles trapped in  flooded tunnel | CNN

គួរបញ្ជាក់ផងដែរថា ជាញឹកញាប់នៅពេលប្រជាជនកូរ៉េជួបបញ្ហានានា Suzy ជាតារាស្រីម្នាក់ដែលមានចិត្តសប្បុរសធម៌តែងតែចូលរួមបរិច្ចាគ។ ក្នុងឆ្នាំ ២០១៩ នាងបានផ្តួចផ្តើមការបរិច្ចាគដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅ Gangwon ហើយក៏ធ្លាប់បរិច្ចាគ ជួយជនរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកជាញឹកញាប់ផងដែរនៅពេលមានគ្រោះមហន្តរាយនានា៕

សញ្ញាទាំង ៥ ដែលបង្ហាញថាសេដ្ឋកិច្ចរុស្ស៊ីកំពុងធ្លាក់ចុះ

0

បរទេស៖ យោងតាមប្រភព Insider កាលពីថ្ងៃទី១៧ ខែកក្កដា បានឱ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ីបច្ចុប្បន្នមានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារកាលពីឆ្នាំមុន លើអ៊ុយក្រែន និងត្រូវបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច។
លោក Volodymyr Lugovskyy សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Indiana បាននិយាយថា “ប្រទេសរុស្ស៊ីអាចនឹងធ្លាក់ចូលទៅក្នុងបំណែកដូចជាសហភាពសូវៀត ហើយនោះប្រហែលជារឿងអាក្រក់មួយសម្រាប់ពិភពលោក” ។ ដូចនេះសេដ្ឋកិច្ចរុស្ស៊ីកាន់តែអាក្រក់ទៅៗ ដោយផ្អែកលើស្ថិតិទាំងប្រាំដូចខាងក្រោម៖

១.រូបិយប័ណ្ណរុស្សីខ្សោយ៖ កាលពីខែមិថុនាកន្លងទៅ តម្លៃនៃប្រាក់រូប្លិតរបស់រុស្សីបានធ្លាក់ចុះជាង ៦.៨% ហើយមកដល់ពេលបច្ចុប្បន្ននេះវាបានធ្លាក់ចុះជាង ៣៥% ដោយសារអស្ថិរភាពភូមិសាស្ត្រនយោបាយនៅក្នុងប្រទេស នឹងធ្វើឱ្យវាមានភាពប្រែប្រួលច្រើន។Russian Ruble (RUB): Overview of Russia's Currency

២.សមតុល្យគណនីចរន្តធ្លាក់ចុះ ៩៣%៖ យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិរបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានឱ្យដឹងថា នៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា ប្រទេសរុស្ស៊ីមានអតិរេកគណនីចរន្តចំនួន ៥.៤ ពាន់លានដុល្លារ បានធ្លាក់ចុះ ៩៣ ភាគរយពីកំណត់ត្រាចាស់បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺ ៧៦.៧ ពាន់លានដុល្លារ។

៣.ការធ្លាក់ចុះនៃការលក់ថាមពល៖ យោងតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយកាលពីខែមិថុនា ថា ប្រាក់ចំណូលពីពន្ធប្រេង និងឧស្ម័នបានធ្លាក់ចុះ ៣៦% ធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណេញពីប្រេងឆៅ និងផលិតផលប្រេងបានធ្លាក់ចុះ ៣១% ។The Majority of Russia's Electric Supply Comes from Natural Gas - Climate  Scorecard

៤.ការលក់រថយន្តរុស្ស៊ីបានធ្លាក់ចុះ៖ មុនពេលមានការវាយប្រហារជាមួយអ៊ុយក្រែន រថយន្តប្រហែល ១០០,០០០ គ្រឿងត្រូវបានលក់ជារៀងរាល់ខែនៅទូទាំងប្រទេសរុស្ស៊ី នេះបើយោងតាមទិន្នន័យស្រាវជ្រាវរបស់ Yale ដែលបានចែករំលែកជាមួយ Insider ។ ប៉ុន្តែបច្ចុប្បន្ននេះ ការលក់ទាំងនោះបានធ្លាក់ចុះមកត្រឹមប្រហែលមួយភាគបួន ដោយសារតម្លៃឡើងថ្លៃ បូករួមនឹងកង្វះការផ្គត់ផ្គង់ផងដែរ។

៥.ការចំណាកស្រុក៖ យោងតាមទិន្នន័យ Yale បានឱ្យដឹងថា ជនជាតិរុស្ស៊ីរាប់លាននាក់បានធ្វើចំណាកស្រុកចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ដែលប្រជាជនជាង ៤០ ម៉ឺននាក់បានចាកចេញទៅនៅ ប្រទេសដូចជា អាមេនី ហ្សកហ្ស៊ី និងកៀហ្ស៊ីស៊ីស្ថាន៕My future is taken away from me': Russians flee to escape consequences of  Moscow's war | Russia | The Guardian ប្រភព៖cafef.com

គណបក្សភូមិចៃថៃត្រៀមខ្លួនឈរឈ្មោះជានាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ គណបក្សភូមិចៃថៃបានលើកឡើងថា មិនឯកភាពក្នុងការបង្កើតរដ្ឋាភិបាលដែលទទួលបានសំឡេងឆ្នោតតិច ហើយគណបក្សនេះនឹងគោរពតាមសំឡេងឆ្នោតរបស់ពលរដ្ឋ ។ គណបក្សនេះលើកឡើងទៀតថា នឹងត្រៀមប្រជែងយកអាសនៈនាយករដ្ឋមន្ត្រីប្រទេសថៃ ប្រសិនបើគណបក្សលំដាប់ទី១ និងលំដាប់ទី២ បង្កើតរដ្ឋាភិបាលមិនបានសម្រេច ។ชาดา" โพสต์แจง ยันไม่ได้ตบ ยอมรับขว้างโทรศัพท์จริง ขอโทษ "ณัฐวุฒิ"  ชมไม่ออกมาต่อความยาว สยามรัฐ

កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងមក លោក Chada Thaised សមាជិកសភាប្រចាំខេត្តឧទ័យថានី និងជាអនុប្រធានគណបក្សភូមិចៃថៃ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសបុគ្គលសាកសមសម្រាប់កាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ គឺត្រូវឱ្យគណបក្សកាវក្លៃ ដែលទទួលបានសំឡេងឆ្នោតច្រើនលំដាប់ទី១ បង្កើតរដ្ឋាភិបាលសិន ហើយបើបង្កើតរដ្ឋាភិបាលមិនបានទេ ត្រូវទុកឱកាសឱ្យគណបក្សលំដាប់ទី២ គឺគណបក្សភឿថៃ ។ ប៉ុន្តែបើគណបក្សភឿថៃមិនអាចបង្កើតរដ្ឋាភិបាលបាន វាជាឱកាសរបស់គណបក្សផ្សេងទៀត ។ គណបក្សភូមិចៃថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតរដ្ឋាភិបាល បើគណបក្សទាំងពីរនេះធ្វើមិនបានសម្រេច ។

លោក Chada Thaised អនុប្រធានគណបក្សភូមិចៃថៃ លើកឡើងថា ៖ «ពិន្ទុដែលគណបក្សកាវក្លៃទទួលបាននេះ មិនមែនជាពិន្ទុឈ្នះដាច់ទេ និងគ្មានសិទ្ធិផ្តាច់មុខធ្វើជានាយករដ្ឋមន្ត្រីតែឯងទេ ប៉ុន្តែវាជាគោលការណ៍របស់អ្នកនយោបាយដែលទុកឱកាសឱ្យគណបក្សលំដាប់ទី១ សិន ។ បើតាមច្បាប់មិនបានកំណត់ថា គណបក្សលំដាប់ទី១ ត្រូវតែធ្វើជានាយករដ្ឋមន្ត្រី ហើយគណបក្សផ្សេងៗមិនអាចធ្វើនាយករដ្ឋមន្ត្រីនោះទេ» ។Leader of winning Thai party, rebuffed last week, to try once more to  become prime minister - Newsday

ទោះយ៉ាងណា លោក Chada Thaised បានបដិសេធមិនបញ្ចេញយោបល់ ប្រសិនគេដាក់ឈ្មោះលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត ព្រោះលោកមិនមែនជាអ្នកច្បាប់ ប៉ុន្តែគ្រប់គ្នាក៏មានគោលជំហរក្នុងចិត្តរួចហើយ តើអាចដាក់ឈ្មោះលោក Pita ដូចមុនឬក៏អត់ គឺត្រូវស្តាប់សេចក្តីសម្រេចរបស់គណបក្សជាមុន ។

ប៉ុន្តែសម្រាប់លោកមើលឃើញថា ច្បាស់ហើយដែលត្រូវដាក់ឈ្មោះលោក Pita ជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកក្កដា និងគ្មានអ្វីផ្លាស់ប្តូរទេ ។ បច្ចុប្បន្ននេះ មិនទាន់មានមន្ត្រីតំណាងមកពី៨គណបក្សរួមគ្នាបង្កើតរដ្ឋាភិបាលមកសុំសំឡេងគាំទ្រពីលោកទេ ហើយលោកមិនប្រាកដទេថា ពួកគេបានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្នុងគណបក្សដែរឬអត់ ។បេក្ខជនបក្សភឿថៃ ត្រៀមខ្លួនក្លាយជានាយករដ្ឋមន្រ្តី ជំនួសលោក Pita - Troryorng  Media

លោកបន្តថា ៖ «យើងបានបោះឆ្នោតគាំទ្រគាត់ហើយកាលពីថ្ងៃទី១៣ ខែកក្កដា ប៉ុន្តែគាត់មិនទទួល ហើយយើងក៏មិនដឹងថាយ៉ាងម៉េចដែរ ។ យើងគាំទ្រគណបក្សកាវក្លៃ ក្នុងលក្ខខណ្ឌមិនពាក់ព័ន្ធនឹងមាត្រា១១២ គឺគណបក្សភូមិចៃថៃនឹងបោះឆ្នោតគាំទ្រ និងមិនចូលរួមជាមួយរដ្ឋាភិបាល ។ រឿងនេះបានបញ្ចប់តាំងពីថ្ងៃនោះមកម៉្លេះ សំណើរបស់យើងចប់ហើយ ប៉ុន្តែគាត់មិនទទួល» ៕ ប្រភព ៖ chiangmai news

អ្នកគាំទ្រព្រួយបារម្ភសុខភាព Rosé ក្រោយឃើញនាងស្គមខ្លាំងអណ្តែតឆ្អឹងពេក

0

Rosé សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ ដោយសារតែរូបរាងស្តើងរបស់នាងដែលមានសភាពស្គមគួរឱ្យកត់សម្គាល់នៅពេលនាងច្រៀងបទ “Gone” និង “On the Ground” ជាបទទោលរបស់នាងនៅក្នុងការប្រគំតន្រ្តី «Born Pink» នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីពេលថ្មីៗកន្លងទៅនេះ។BLACKPINK's Rose surprises netizens with her exceptionally slim figure |  allkpop

រាងតូចច្រឡឹងរបស់ Rosé ពេលនេះបានបង្កឱ្យអ្នកគាំទ្ររបស់នាងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងនៅពេលកំពុងសម្តែងនៅលើឆាក ឆ្អឹងជំនីររបស់ Rosé អាចមើលឃើញយ៉ាងច្បាស់ ហើយឆ្អឹងរបស់នាងអណ្តែងគ្រប់ពេលដែលនាងបញ្ចេញក្បាច់រាំ។ បន្ទាប់ពីឃើញស្ថានភាពរូបរាងស្គមខ្លាំងរបស់ Rosé ហើយ អ្នកនិយមលេងបណ្តាញអ៊ីនធឺណេតបានបញ្ចេញមតិថា នាងមើលទៅមិនស្រួលខ្លួនហើយអាចនឹងដួលនៅពេលណាមួយមិនខាន។Queen of YSL”: Rosé of BLACKPINK's earns fans' attention with her visuals  at the Saint Laurent after-dinner party

ទន្ទឹមនឹងការព្រួយបារម្ភសុខភាពរបស់សមាជិក BLACKPINK រូបនេះ Rosé ត្រូវបានគេដឹងថាជាតារាដែលមានរាងស្គមស្គាំងបំផុត ដោយឈរនៅកម្ពស់ ១៦៨ សង់ទីម៉ែត្រ និងមានទម្ងន់ ៤៤ គីឡូក្រាម។ ម៉្យាងវិញទៀត Rosé ត្រូវបានគេស្គាល់ថាជាតារាចម្រៀងដែលរក្សារូបរាងរបស់នាងយ៉ាងតឹងរ៉ឹង។ នៅក្នុងបទសម្ភាសន៍មួយ កាលពីខែឧសភា ឆ្នាំ២០២២ នាងបានសារភាពថា មានការប្រុងប្រយ័ត្នខ្លាំងណាស់ចំពោះរបបអាហារជាពិសេសគឺនៅពេលយប់តែម្តង៕

តើនឹងមានអ្វីកើតឡើងចំពោះអ្នករស់រានមានជីវិតដោយសាររន្ទះបាញ់?

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍កាលពីថ្ងៃទី ១៦ ខែកក្កដាថា រន្ទះបានជ្រាបចូលទៅក្នុងខ្លួនមនុស្សរយៈពេលមួយវិនាទី ហើយប្រហែល ៩០% នៃមនុស្សត្រូវបានបាត់បង់ជីវិត។

មនុស្សភាគច្រើនដែលស្លាប់ដោយសាររន្ទះបាញ់គឺជាការស្លាប់ភ្លាមៗដោយការគាំងបេះដូង ពីព្រោះវ៉ុលខ្លាំងរបស់រន្ទះធ្វើឱ្យរំខានដល់ចង្វាក់បេះដូងធម្មជាតិ។ ផ្លេកបន្ទោរក៏អាចបណ្ដាលឱ្យជនរងគ្រោះខ្ទេចត្រចៀក ដោយសាររលកសម្ពាធ ធ្វើឱ្យប្រព័ន្ធផ្លូវដង្ហើម ខ្វិន ឬបណ្តាលឱ្យរលាកបន្ទាប់បន្សំទៅនឹងសក់ឆេះ ឬសម្លៀកបំពាក់ខូចខាតជាដើម។What actually happens when a person gets struck by lightning? How does it  feel? What are the after effects? - Quora

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សភាគតិចណាស់ដែលបានរស់រានមានជីវិតដោយសាររន្ទះបាញ់ ប៉ុន្តែអ្នកនៅរស់រានមានជីវិតទាំងនោះអាចជួបប្រទះបញ្ហាជាច្រើនដូចជា ការខូចខាតសរសៃប្រសាទ ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត រលាកស្បែក និងមានរូបរាងនៃផ្កាផ្លេកបន្ទោរនៅលើស្បែកជាដើម។Explainer: what is thunder? - Social Media Blog - Bureau of Meteorology

លោក Mary Ann Cooper អ្នកជំនាញសុវត្ថិភាពរន្ទះនៅ National និងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅសាកលវិទ្យាល័យ Illinois បាននិយាយថា យើងមិនច្បាស់ទេថាតើរោគសញ្ញាទាំងនេះ កើតឡើងដោយរបៀបណានោះទេ ដោយសារតែចំនួនតិចតួចនៃរន្ទះបាញ់ និងការខ្វះខាតថវិកាសម្រាប់ស្រាវជ្រាវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជឿថា មូលហេតុនៃរោគសញ្ញាទាំងនេះ គឺអាចមកពីការរំខានដល់ជាលិកាដែលបណ្តាលមកពីរន្ទះ រួមផ្សំជាមួយនឹងរបួសត្រង់ៗ នឹងបណ្តាលមកពីការផ្លាស់ប្តូរសម្ពាធបរិយាកាសភ្លាមៗផងដែរ។ ដូចនេះ មនុស្សដែលធ្លាប់បានរន្ទះបាញ់ អាចមកពីចរន្តដីនៅក្បែរនោះ ឬកំពុងឈរក្បែរវត្ថុមួយដែលត្រូវបានរន្ទះបាញ់ជាដើម៕ ប្រភព៖vnespress

សហរដ្ឋអាមេរិកបារម្ភពីការអនុវត្តច្បាប់នៅប្រទេសថៃ

0

ប្រទេសថៃ ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងថា អាមេរិកបារម្ភអំពីការវិវឌ្ឍក្នុងប្រព័ន្ធច្បាប់ប្រទេសថៃ ក្រោយពីមេដឹកនាំគណបក្សនយោបាយដែលទទួលជោគជ័យក្នុងការបោះឆ្នោត និងទទួលបានសំឡេងឆ្នោតលំដាប់ទី១ ប៉ុន្តែពាក់ព័ន្ធនឹងពាក្យបណ្តឹងចំនួន២ករណីខុសៗគ្នា ។

កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងមក សារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយប្រទេសថៃក្រោយការបោះឆ្នោតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្មានទំនុកចិត្តសម្រាប់ការបោះឆ្នោតរបស់ប្រទេសថៃលើកនេះទេ ប៉ុន្តែអាមេរិកគាំទ្ររាល់ដំណើរការការងារដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ ។US State Department Press Briefing with new Spokesperson Matt Miller –  Middle East Monitor

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលើកឡើងថា ៖ «យើងកំពុងសង្កេតមើលស្ថានការណ៍យ៉ាងដិតដល់ក្រោយការបោះឆ្នោតនៅប្រទេសថៃ រួមទាំងអ្វីដែលបានកើតឡើងក្នុងដំណើរការផ្លូវច្បាប់កាលពីពេលថ្មីៗនេះផងដែរ ហើយពួកយើងមានការបារម្ភ» ។

សារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា តុលាការធម្មនុញ្ញបានទទួលយកញត្តិរបស់លោក Pita Limjaroenrat និងគណបក្សកាវក្លៃដែលបានស្នើធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ។ ចំណែកគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជូនសំណុំរឿងទៅតុលាការធម្មនុញ្ញ ដើម្បីពិចារណាលើលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ បានកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយបំពាននឹងច្បាប់បោះឆ្នោត ។ ករណីទាំងពីរនេះធ្វើឱ្យគេបារម្ភថា លោក Pita Limjaroenrat អាចខ្វះខាតគុណសម្បត្តិធ្វើជាសមាជិកសភាតំណាងរាស្ត្រ ឬគណបក្សកាវក្លៃអាចត្រូវគេរំលាយ ដូចគ្នានឹងគណបក្សអនាគតថ្មី ធ្លាប់ត្រូវបានគេរំលាយកាលពីឆ្នាំ២០២០ ។Who is Thai prime ministerial hopeful Pita Limjaroenrat? | Politics News |  Al Jazeera

នៅពេលអ្នកសារព័ត៌មានសួរបន្ថែមពាក់ព័ន្ធនឹងករណីទាំងពីរនេះ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ៖ «ខ្ញុំមិនចង់ទាយនោះទេ ហើយយើងត្រូវធ្វើដូចម្តេចជាមួយរឿងមិនទាន់កើតឡើង ។ ប៉ុន្តែស្ថានការណ៍នយោបាយដែលបានកើតឡើងនៅប្រទេសថៃនាពេលថ្មីៗនេះ គួរឱ្យបារម្ភ» ៕ ប្រភព ៖ Bangkok biznews

តំបន់ជាច្រើនរបស់ពិភពលោក ឡើងកម្ដៅ រហូតដល់ជាង៥២អង្សាសេ

0

រដ្ឋធានីសេអ៊ូល៖ ស្របពេលប្រទេសកូរ៉េខាងត្បូង កំពុងតែរងគ្រោះ ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សជាង៤០នាក់ និង បង្កនូវការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននោះ បែរជារលកកម្ដៅ វាយប្រហារ ទៅលើប្រទេសចិន តំបន់អឺរ៉ុប តំបន់សមុទ្រមេឌីទែររ៉ាណេ និង ផ្នែកជាច្រើនផ្សេងទៀត នៅលើពិភពលោក។South Korea floods: More than 26 dead and thousands evacuated due to  torrential rain and landslides | CNN

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា រលកកម្ដៅ កំពុងតែបន្តរាលដាលពាសពេញ នៅតំបន់ភាគខាងត្បូងទ្វីបអឺរ៉ុប ជាមួយនឹងសីតុណ្ហភាព នៅកណ្តាលមេឌីទែរ៉ាណេ ហើយគេរំពឹង ថា អាកាសធាតុក្ដី នឹងឡើងដល់កំពូល នៅថ្ងៃនេះ។ រីឯកោះ Sardinia របស់អ៊ីតាលី ត្រូវបានគេរំពឹងថា នឹងឡើងកម្ដៅ រហូតដល់កម្រិតខ្ពស់ ជាមួយនឹងសីតុណ្ហភាព ៤៦អង្សាសេ នៅរសៀល ថ្ងៃអង្គារ។ ទន្ទឹមគ្នានេះ អាជ្ញាធរ ក៏បានព្រមាន ថា កម្ដៅឡើងខ្លាំង អាចនឹងបន្តអូសបន្លាយ រយៈពេល១០ថ្ងៃទៀត នៅតាមតំបន់មួយចំនួនរបស់ប្រទេសអ៊ីតាលីSpain heatwave: Country experiences 40C heat | CNNប្រទេសអេស្បាញ បានប្រឈមមុខនឹងរលកកម្ដៅកើនឡើងជាប់ៗគ្នា ខណៈសីតុណ្ហភាព កាលពីម្សិលមិញ បានឡើង រហូតដល់៤៤អង្សាសេ នៅភាគខាងត្បូងរបស់ប្រទេសអឺរ៉ុបមួយនេះ។ រីឯសហរដ្ឋអាមេរិក នៅពាក់កណ្តាលអធ្រាត្រយប់ ថ្ងៃចន្ទ គឺសីតុណ្ហភាព នៅតាមស្ថានីយអាកាសធាតុ ស្ថិតនៅ Death Valley រដ្ឋកាលីហ្វ័រញ៉ា បានឡើង រហូតដល់៤៩អង្សាសេ។

បើទោះជាភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង នាំមកជាមួយនឹងព្យុះទីហ្វុង Talim វាយលុកទៅលើឆ្នេរសមុទ្រ នាភាគខាងត្បូងរបស់ប្រទេសចិន យ៉ាងណាក្ដី ប៉ុន្ដែរលកកម្ដៅក៏កំពុងតែគ្របដណ្តប់ ទៅលើតំបន់មួយចំនួន នាភាគខាងជើងរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ។Parts of Spain on red alert as heatwave grips Iberian peninsula | Natural  disasters and extreme weather | The Guardian

បើតាមការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសចិន បានកត់ត្រា អំពីសីតុណ្ហភាពឡើងខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ដោយឡើងកម្ដៅ រហូតដល់ជាង៥២អង្សាសេ នៅក្នុងខេត្តស៊ីនជាង (Xinjiang)។ ជាមួយគ្នានេះ ក្រុងប៉េកាំង ក៏បានកត់ត្រាថ្ងៃដ៏ក្តៅបំផុត នៅក្នុងខែមិថុនា នៅក្នុងរយៈពេលជាង៦០ឆ្នាំ ដោយបារតឡើងដល់ ៤១,១អង្សាសេ។

ស្របគ្នានេះដែរ ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បានផ្អាកជាបណ្ដោះអាសន្ននូវព្រឹត្ដិការណ៍ក្រៅផ្ទះ ហើយសកម្មភាពមួយចំនួន បានបង្ហាញ ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង។Update on European heatwave of July 2022 | ECMWF

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានបញ្ជាក់ ថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ បានសម្លាប់មនុស្ស ចំនួន៤១នាក់ និង ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ចំណែកប្រតិបត្ដិការសង្គ្រោះ និង រុករកមនុស្ស នៅក្នុងផ្លូវរូងក្រោមដី ប្រវែង៤៣០ម៉ែត្រ ស្ថិតក្នុងCheongju, ខេត្ត North Chungcheong បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃចន្ទ ដោយបានរកឃើញសាកសពរបស់មនុស្ស ចំនួន១៤នាក់៕