Home Blog Page 1587

ភិទិ ចេញមុខប្រតិកម្មក្រោយមានអ្នកនិយាយមិនល្អដាក់គូស្នេហ៍ខ្លួនថាជាស្រីមេម៉ាយកូនមួយ

0

ស្របពេលអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់ស្រាប់តែមានអ្នកនិយាយឱ្យគូស្នេហ៍តារាចម្រៀងភិទិជាស្រីមេម៉ាយកូនមួយខណៈអ្នកផ្សេងបានបង្ហាញមុខគូស្នេហ៍ជាស្រីក្រមុំ ធ្វើឱ្យតារារូបនេះចេញមុខប្រតិកម្មភ្លាមៗការពារគូស្នេហ៍ និងបានចោទសួរទៅវិញថា «មេម៉ាយមិនមែនមនុស្ស?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPW7AUkfQfXbVoJnxOGH5_Ph5eVl-ZsWUB4WAHrhD7qx0xtAmnxaPkixp_4-EGGCNjG6lS9_kIS4IHZlEfNJvkuALnNv3g8wvMSYdTD8RFQBP8tPk4w8-gsVSwsaine-CO4eXTDkyTj1JZIyi5DSaIe6Yd71YXSGNuAIjtJ2oHR1ikIn_K0ISt9QA0bhY/s1400/image_2023-07-18_09-20-03.png

មិនមែនជាលើកទី១នោះទេដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថុល សុភិទិ ដែលបានចេញមុខការពារគូស្នេហ៍គឺអ្នកនាង ឡុង ម៉ានីន ចាប់តាំងពីផ្តើមស្នេហ៍ដំបូងដែលត្រូវអ្នកគាំទ្ររបស់លោកមិនពេញចិត្ត។ ទោះយ៉ាងណា ដ្បិតថាមានការមិនចេញចិត្តក្តីនិងធ្លាប់បែកគ្នាដោយសារហ្វេន តែពួកគេពុះពារឧបសគ្គជាមួយគ្នារហូតបង្កើតសុភមង្គលជាមួយគ្នាក្លាយជាសង្សាររស់នៅផ្ទះជាមួយគ្នាយ៉ាងមានសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_zHKkSZsA61e7xteZAuSf4fzfbLQlKQB5M4aJfN1Atm0510MwEOBOzkhBesF5yZxY6wVeSz928REWxlqyhRUxHc72GnkWzxJyvWIwg3_M-Wa2ELEUYf4bcBWu3GbCAYm72LTZVIfcRvb3N7IPLz3caW68TPgiXY1dAAs5VyUZLQSqvbRWx8PR0hdYa-E/s1312/image_2023-07-18_09-20-04.png

យ៉ាងណាមិញ ដោយសារតែចុងក្រោយនេះអ្នកក្នុងចង្កោមសិល្បៈចាប់ផ្តើមបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់នោះក៏មានអ្នកថាឱ្យតារាចម្រៀងភិទិ បានសង្សារមានកូនមួយខុសពីផ្សេង។ ពាក្យសម្តីទាំងនេះបានធ្វើឱ្យ ម៉ានីន ជាគូស្នេហ៍បង្ហាញអារម្មណ៍អន់ចិត្តបង្ហោះសារនៅលើហ្វេកប៊ុកយប់ថ្ងៃទី១៧ កក្កដា ថា «សង្សារគេសុទ្ធតែក្រមុំ តែសង្សារភិទិមេម៉ាយហើយមានកូនមួយទៀត…។ អរគុណសំរាប់ការរើសអើងខ្ញុំ»។
មិនបង្អង់ពេលយូរ បន្ទាប់ពីឃើញសង្សារខ្លួនត្រូវរងនូវពាក្យសម្តីខាងលើ តារាចម្រៀង ភិទិ បានចេញមុខប្រតិកម្មខ្លាំងៗតែម្តង។ លោកបាននិយាយថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLkRt_X0WKGgThAB1JocnwLSf5U0IneOVryzXOaxlKXUKk1vJLo0lcyxKoKfB7e6ON8NN0rc3lies2prZbLQL-vaC7QKPnkPVxgtF958x4kH-5KhYKh15x1-Lxe-58c2Vw7YbOehMtJ_ihLvZ4Zy9phrL3f16yjfEdaViTb71mqN8lAJn9i_U_GnUyPYY/s1522/image_2023-07-18_09-20-05.png

«មេម៉ាយមិនមែនមនុស្ស ??? គាត់មានកូនមួយ គាត់មិនមែនមនុស្សឬ ? ឈ្មោះជាមេម៉ាយ ខុសត្រង់ណា ?? គាត់គ្មានសិទ្ធិស្រលាញ់អ្នកណាទេមែន ?? មួយជីវិតខ្ញុំនេះគិតថា សំណាងហើយដែលស្រីមេម៉ាយដ៏ពូកែម្នាក់នេះ ផ្តល់ឱកាសឱ្យខ្ញុំចូលក្នុងជីវិតគាត់ គាត់ផ្ដល់ក្ដីសុខឱ្យខ្ញុំបានច្រើនណាស់ ឱ្យខ្ញុំស្គាល់គ្រប់យ៉ាង ហើយលើកតម្កើននិងឱ្យតម្លៃខ្ញុំណាស់ សូមកុំមើលងាយស្រីមេម៉ាយ ហើយសូមឈប់ប៉ះពាល់ ដោយប្រើសំដីដែលមិនបានគិតរបស់អ្នក មកថាឱ្យគាត់ម្ដងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga46We3DsOMXJbB4lpEaN5xrPsvREArwRuH2ElR0LuMUoFWEz2vLJTCrv5UpYRrvdPcj2BoURty9K2MBWjpfJZGOhB3dHMQZMv9MMNBkHugXshWxCVDjnP3BqTl6uYEJspwrh-nO6577lev06lNknxpk-hAY4CBlTBpv9_s1gAc_EAHVczA1AApSFkL-Y/s1440/image_2023-07-18_09-20-11.png

ការចេញប្រតិកម្មពីតារាចម្រៀងខាងលើធ្វើឱ្យ ម៉ានីន ដែលគូស្នេហ៍បានលើកឡើងទៀតថា «គ្រប់ពេលដែលជួបបញ្ហាអ្វី ខ្ញុំតែងតែទទួលបានកម្លាំងចិត្ត និងការការពារពីគាត់គ្រប់ពេល»។

គួរបញ្ជាក់ផងដែរថា គូស្នេហ៍ ភិទិ ជាស្រ្តីជំនួញអនឡាញជោគជ័យម្នាក់ដែលមានប្រ៊េនផ្ទាល់ខ្លួនជាច្រើនមុខនៅក្នុងដៃ ទោះបីជានាងមានកូន១មួយហើយក្តីមុនសាងស្នេហ៍ជាមួយភិទិ តែសម្រស់ ម៉ានីន មិនធម្មតាទេក្រមុំល្មមៗសុំខ្មាស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNf4Ro9Nz5uAfrsokBZ4zUu87GV80YtYxP6HFs2He7H5HvM7gsA68QkSPPjSHs5aHQNy_Y83nZqkHopmAZUBTejzC8dJaBrsAeNdEPNIm3tsQIGquK0Ic8D8Xwf3n25IuONMPMlHozhlBcrbynHeVQ82cqnEpceuC7NiGLica8_F2XvF7_fKLYzE86ydo/s1440/image_2023-07-18_09-20-12.png

ទៅកំពត លេងតែសមុទ្រ មានដែលចង់សាកទៅគេងបោះតង់ លេងទៅជ្រោះម្តងអត់?

0

ទឹកធ្លាក់អន្លង់ខៀវ  គឺជារមណីយដ្ឋានមួយកន្លែង ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ស្ថិតនៅផ្នែកខាងលើនៃសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត ឬអន្លង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់វាលរេញ ក្នុងចម្ងាយប្រមាណជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។ទឹកធ្លាក់អន្លង់​ខៀវ | Khmerplaces

ទឹកធ្លាក់នេះ មានអាងទឹកធម្មជាតិដ៏ថ្លាឈ្វង់ ពណ៌ខៀវស្រងាត់ ដែលអនុញ្ញាតអោយភ្ញៀវទេសចរណ៍អាចលោតទឹកលេង និងហែលទឹកបាន។ ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរ ត្រូវមកដល់សហគមន៍ទេសចរណ៍ព្រែកត្នោត ឬ អន្លង់ធំ នេះសិន មុននឹងបន្តធ្វើដំណើរឡើងភ្នំ កាត់ព្រៃលើផ្លូវមានថ្មរដិបរដុបបន្តិចប្រមាណជា ១៥ នាទី ទើបបានទៅដល់ទីឋានរមនានោះ។អន្លង់​ខៀវ ទឹកធ្លាក់​ថ្លា​ឈ្វេង គាប់​ចិត្ត​អ្នក​ហែល​លោត​លេង នែប​និត្យ​ធម្មជាតិ​ស្ងប់​ស្ងាត់​ | ភ្នំពេញ ប៉ុស្ដិ៍

ទេសភាពទាក់ទាញបំផុតនៅរមណីយដ្ឋាន​​នេះគឺយើងអាចមើលឃើញទេសភាពព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំបូកគោ ហើយទឹកបានហូរចុះមកគេចផ្ទាំងថ្មតូចធំ ដែលមើលទៅថ្លាឈ្វេងដូចកញ្ចក់​ ​អមដោយហ្វូវមច្ឆាតូចធំ ហែលប្រដេញគ្នាគួរអោយគយគន់ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។

លើសពីនេះទៅទៀត ក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វបានអភិរក្សនៅក្នុង តំបន់មួយនេះ៕ទឹកធ្លាក់អន្លង់ធំ និង អន្លង់ខៀវ - YouTube

ហេតុអ្វីបានជាចាំបាច់ជាថ្ងៃស្អែកទៅវិញ ? ខណៈតុលាការធម្មនុញ្ញថៃបានណាត់ជួបលោក ភីថា ចំថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាលើកទី២

0

ប្រទេសថៃ ៖ តុលាការធម្មនុញ្ញថៃបានធ្វើការណាត់ជួបលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីមកស្រាយបំភ្លឺនៅតុលាការ ពាក់ព័ន្ធនឹងករណីលោកកាន់កាប់ភាគហ៊ុនរបស់ ITV ។ វាជាថ្ងៃតែមួយដែលលោក Wan Muhamad Noor Matha ប្រធានរដ្ឋសភា ណាត់ធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសថៃ លើកទី២ ផងដែរ ។Who is Thai prime ministerial hopeful Pita Limjaroenrat? | Politics News | Al Jazeera

សារព័ត៌មានថៃចុះផ្សាយថា មានការផ្សព្វផ្សាយឯកសារពីរបៀបវារៈកិច្ចប្រជុំរបស់តុលាការធម្មនុញ្ញ លើកទី២១ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង៩និង៣០នាទីព្រឹក នៅបន្ទប់ប្រជុំជាន់ទី៩ នៅតុលាការធម្មនុញ្ញក្នុងអគារជែងវឌ្ឍនៈ ។ ក្នុងរបៀបវារៈទី៤ របស់កិច្ចប្រជុំនេះបានស្នើសម្រាប់ការពិចារណារឿងគណៈកម្មការបោះឆ្នោត ដែលសូមឱ្យតុលាការធម្មនុញ្ញសម្រេច ដោយយោងតាមមាត្រា៨២ ថា តើសមាជិកភាពនៃសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita បានបញ្ចប់តាមមាត្រា១០១ (៦) ភ្ជាប់នឹងមាត្រា៩៨ (៣) ដែរឬទេ ?

បើតុលាការធម្មនុញ្ញរកឃើញចំណុចគួរឱ្យសង្ស័យថា អ្នកត្រូវគេចោទប្រកាន់ (លោក Pita) បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ តុលាការនេះនឹងបញ្ជាឱ្យអ្នកត្រូវគេចោទប្រកាន់ផ្អាកតួនាទីនៅរដ្ឋសភាបណ្តោះអាសន្នសិន រហូតដល់តុលាការសម្រេច និងឱ្យអ្នកត្រូវគេចោទប្រកាន់ដាក់លិខិតបកស្រាយពីការចោទប្រកាន់នេះ ក្នុងរយៈពេល១៥ថ្ងៃ ។Thailand Courts

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា គឺជាថ្ងៃកិច្ចប្រជុំនៅរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលើកទី២ ក្រោយពីការបោះឆ្នោតលើកទី១ កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita ទទួលបានសំឡេងគាំទ្រមិនដល់ពាក់កណ្តាលក្នុងរដ្ឋសភា ។ គណបក្សនយោបាយចំនួន៨ ដែលរួមគ្នាបង្កើតរដ្ឋាភិបាលបានពិចារណាដាក់ឈ្មោះលោក Pita ម្តងទៀតក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ ៕ ប្រភព ៖ mgronline

ដឹងអត់! ចិនចំណាយពេលរាប់ពាន់ឆ្នាំកសាងមហាកំពែងដ៏អស្ចារ្យ ក្នុងគោលបំណងអ្វី?

0

មហាកំពែងចិន គឺជាបន្ទាយដ៏វែងអន្លាយធ្វើ​ឡើង​ពី​ថ្ម​ ត្រូវបានសាងសង់ចាប់តាំងពីដើមសតវត្សទី ៧  មុនគ.ស។

ការសាងសង់ដើម្បីបង្កើតជញ្ជាំងប្រវែង ២០៩០២គីឡូម៉ែត្រ បានចំណាយអស់រយៈពេលជាងពីរសហស្សវត្សរ៍ ដែលបានធ្វើឱ្យកម្មករប្រមាណជា៥០មុឺននាក់ បានបាត់បង់ជីវតក្នុងការកសាងមហាកំពែងនេះ។ Great Wall of China | Definition, History, Length, Map, Location, & Facts | Britannica

មហាមហាកំពែងចិន ត្រូវបានកសាងឡើងដោយស្តេច ឈីង សឺហ័ង ដែលជា អធិរាជទីមួយនៃប្រទេសចិន ដោយបញ្ចប់ការសាងស់ក្នុងរជ្ជការ រាជវង្សមីង។

ការសាងសង់មហាកំពែងនេះ ក៏ព្រោះតែរាជវង្សមីង ចង់ពង្រីកព្រំដែនភាគខាងជើងរបស់ប្រទេសចិន និងការពារការឈ្លានពាន ពីជនជាតិ Xiongnu ក្នុងរាជវង្ស Qin, ជនជាតិ Khitans ក្នុងរាជវង្ស Song និងជាពិសេសពួកម៉ុងហ្គោលតែម្តង។The Chinese Ming Dynasty Military: Warfare, Army & Weapons

នាគ្រានោះពួកម៉ុងហ្គោល គឺជាប្រទេសមួយដែលមានទ័ពខ្លាំងក្លា សូម្បីតែពួកអ្នកប្រយុទ្ធសាំមួរៃជប៉ុនក៏បានរងបរាជ័យ ក្រោមស្នាដៃរបស់ពួកម៉ុងហ្គោលដែរ។Mongol Empire Resistance | BrewMUNC2021

តាមការ​សិក្សា​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បាន​កំណត់​ថា មហា​កំផែង​ទាំង​មូល​រួម​ទាំង​ដៃ​ផ្សេង​ទៀត​របស់​វា មាន​ប្រវែង​សរុប​ដល់​ទៅ​៨៨៥១.៨គីឡូម៉ែត្រ។

ក្នុង​នោះ​បើ​គិត​តែ​កំផែង​សុទ្ធ​មាន​ប្រវែង​៦២៥៩.៦គីឡូម៉ែត្រ រន្ធ​ចូល​ទៅ​ក្នុង​ដី​មាន​ប្រវែង​៣៥៩.៧គីឡូម៉ែត្រ​ និង​របាំង​ធម្មជាតិ​ដូច​ជា​ទួល​ឬ​ទន្លេ​មាន​ប្រវែង​២២៣២.៥គីឡូម៉ែត្រ។ មហា​កំផែង​ ទាំង​អស់​មាន​កម្ពស់​និង​ទទឹង​ផ្សេងៗ​គ្នា​ តែ​ភាគ​ច្រើន​មាន​កម្ពស់​ពី​៥ទៅ​៨ម៉ែត្រនិង​ទទឹង​៥ម៉ែត្រ។៕

The 2000-Year History of the Great Wall of China

ឥទ្ធិពលជ្រលងព្យុះទី៤តាលីម នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធា្លក់ លាយឡំដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍

0

ឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន។ ឥទ្ធិពលនេះនឹងធ្វើឱ្យប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧត្តុនិយម។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ដែលតម្រូវឱ្យពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់៕May be an image of map and text

វិធី ៥ យ៉ាងដើម្បីការពារពួក Hacker មិនឱ្យចូលទៅក្នុងទូរស័ព្ទរបស់អ្នក

0

សព្វថ្ងៃនេះ ហានិភ័យនៃទូរស័ព្ទដែលត្រូវបានគេលួចចូលគឺខ្ពស់ណាស់ ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវពួក Hacker អាចចូលប្រើបាន នោះគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម កុំព្យូទ័រ អ៊ីមែល ទំនាក់ទំនង ការទូទាត់វិក្កយបត្រ និងអ្វីៗទាំងអស់របស់អ្នកអាចនាំឱ្យមានផលវិបាកដល់មនុស្សជុំវិញខ្លួនបានយ៉ាងងាយ។
ដូចនេះដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងស្មាតហ្វូនរបស់អ្នកឱ្យមានសុវត្ថិភាព អ្នកគួរចាប់ផ្តើមជំហានខាងក្រោមដូចជា៖

១.ចាក់សោស្មាតហ្វូនរបស់អ្នក ដោយបង្កើតពាក្យសម្ងាត់ដើម្បីចាក់សោអេក្រង់ ប្រសិនបើទូរសព្ទរបស់អ្នកមាន Touch ID ឬ Face ID សូមដំឡើងវា។5 Signs of a Smartphone Hack (and How to Protect Yourself) | Entrepreneur

២.កុំបើកទិន្នន័យចល័ត ឬ Wifi ច្រើនពេក ព្រោះវាអាចបង្កឱ្យមានមេរោគជាច្រើនពីការប្រើប្រាស់ទិន្នន័យរបស់អ្នក។

៣.បិទ hotspot របស់អ្នកនៅកន្លែងដែលមានមនុស្សច្រើន ព្រោះបើអ្នកបើក hotspot វាអាចធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ពួក Hacker ក្នុងការចូលប្រើឧបករណ៍របស់អ្នក ហើយប្រសិនបើអ្នកកំពុងប្រើមុខងារនេះ ត្រូវប្រាកដថាអ្នកបានកំណត់ពាក្យសម្ងាត់ខ្លាំង។How Phone Hacking Works and How to Prevent It

៤.កុំចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ប្រសិនបើអ្នកទទួលបានសារចម្លែកពីមិត្តរបស់អ្នកសូមកុំចុចលើ Link ឬតំណភ្ជាប់ដើម្បីបើកគេហទំព័រនោះឱ្យសោះ សូមគិតពីរដងមុនពេលធ្វើដូច្នេះ ព្រោះអាចមានមេរោគក្នុងការក្លែងបន្លំ។

៥.ត្រូវប្រាកដថាឧបករណ៍របស់អ្នកមានសុវត្ថិភាព នេះមានន័យថាបើអ្នកកំពុងប្រើប្រាស់ទូរស័ព្ទថ្មី ហើយឈប់ប្រើទូរស័ព្ទចាស់ ចូលអ្នកលុបកម្មវិធីទាំងអស់នៅក្នុងទូរស័ព្ទចាស់ ដើម្បីជៀសវាងហានិភ័យ៕ ប្រភព៖cafef.com

ទប់សំណើចមិនចង់ជាប់! ល្បីពេកមុខ វណ្ណដា ត្រូវជាងធ្វើជាក្បាលទីងមោងក្នុងរដូវកាលកឋិនទាន

0

មហាជនអ្នកលេងបណ្តាញសង្គមស្ទើរតែទប់សំណើចមិនចង់ជាប់ក្រោយពីឃើញរូបភាពមុខតារាចម្រៀង វណ្ណដា ត្រូវជាងយកធ្វើជាគម្រូធ្វើក្បាលទីងមោងទុកហែក្នុងរដូវកាលកឋិនទាន។

នាពេលបច្ចុប្បន្ននេះក្បាលទីងមោងមិនធ្វើឱ្យក្មេងៗខ្លាចដូចពេលមុននោះទេព្រោះមានការ Update មុខមាត់ស្អាតបាតតាមការច្នៃប្រឌិតរបស់ជាង។ តួយ៉ាងនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុកមានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីឃើញក្បាលទីងមោងគឺជាមុខរបស់ វណ្ណដា ដែលជាតារាចម្រៀងរ៉េបល្បីឈ្មោះគ្របដណ្តប់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។May be an image of 1 person and eyewear

នៅលើគណនី ទិកតុកមួយមានឈ្មោះថា Meng បានបង្ហោះវីដេអូទីងមោងរូប វណ្ណដា ដោយម្ចាស់ទិកតុកនេះបានបញ្ជាក់ថានឹងមានការដង្ហែបុណ្យកឋិនទាននៅថ្ងៃទី២៨ ,២៩ ៣០ ខែកក្កដា នេះនៅវត្តទឹកវិល ហៅ ចុងកោះ នៅស្រុកស្អាង ខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGH8rW8hOcetyeLIyjLCkZsPS-tjVlZkru8vFusRweVwUh6e5ZtKzrZiw4N0nHxln6bUN2F5RkJxi6CZ6yEkZ-HB2vT3Kb3Tdn68U-J6jHNQ_VKRA62owWTrQPo24g73WJaKwDlavOQgtf5DdWCFF3bCssjsB94JPrfhSo4m_m9I5v6uD-pskxk82WU1I/s1280/356428096_3479131368972185_181398911697520940_n.jpg

ក្រោយពីឃើញជាងធ្វើក្បាលទីងមោងដែលស្រស់ស្អាតហើយស្រដៀងម្ចាស់រូបហើយនោះអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខំមិនកោតសរសើរទឹកដៃជាងរូបនេះយ៉ាងខ្លាំង ព្រមទាំងលើកឡើងទៀតថា សម័យមុនឃើញទីងមោងរត់ព្រាត តែលើកនេះលែងរត់ហើយព្រោះជារូប វណ្ណដា តារាចម្រៀងល្បីប្រចាំស្រុកខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7BAiifc0Ct01PF816g2uC38Iavdoy5DHavyFT5pUgmm8SKM4Nrs_cnTtjvJTdi8PZGHQAoKVb0URQBkBZp24P2Bl7498uykj7fhIw_boJCJ00XW3HOgbJastYD2y4MmJL-sbtujnaLZLYk71p5BeaChMs861vuWWafJSStwmWjAEHQxeeMLfA1Jv4sOA/s1280/357162556_3479131355638853_1051544096606012665_n.jpg

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែទីងមោងមានរូបភាព វណ្ណដា ប៉ុណ្ណោះទេ តែកន្លងមកជាងធ្វើក្បាលទីងមោងមានការច្នៃប្រឌិតមិនឱ្យមានការខ្លាចដោយបានធ្វើជារូបតារាល្បីៗប្រចាំស្រុកខ្មែរមានដូចជាតារាចម្រៀង ជី ដេវីត , មាស សុខសោភា , ណុប បាយ៉ារិទ្ធ និង មាន សូនីតា ជាដើម មិនធ្វើឱ្យក្មេងៗខ្លាចហើយថែមទាំងទាញចំណាប់អារម្មណ៍មហាជនទៀត៕

ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមថ្មី Threads កំពុងថយចុះយ៉ាងឆាប់រហ័ស

0

បរទេស៖ យោងតាមរបាយការណ៍ថ្មីៗនេះដោយ CNBC បានឱ្យដឹងថា បណ្តាញសង្គមថ្មី Threads ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta កំពុងមានការថយចុះយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។
Threads គឺជាបណ្តាញសង្គមថ្មីមួយដែលចាប់ផ្តើមដំណើរការដំបូងនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ នឹងមានអ្នកចូលទៅប្រើប្រាស់រហូតដល់ ១០០ លាននាក់ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ។ លើសពីនេះ Threads ក៏បានក្លាយជាវេទិកាអនឡាញលឿនបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងចំនួននៃការចុះឈ្មោះឈានដល់ ១០០ លានព្រឹត្តិការណ៍។Threads users must delete their Instagram to quit the app | The Star

ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យស្ថិតិពី SimilarWeb និង Sensor Tower កាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញថាចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ក៏ដូចជាពេលវេលាដែលពួកគេចំណាយនៅលើកម្មវិធី Threads បានធ្លាក់ចុះប្រហែល ២០% គិតចាប់ពីថ្ងៃអង្គារ (១១ កក្កដា) និងថ្ងៃពុធ (១២ កក្កដា) បើធៀបនឹងថ្ងៃសៅរ៍មុន (៨ កក្កដា)។ លើសពីនេះទៀត ជាមួយនឹងការកាត់បន្ថយ ៥០% នៃពេលវេលាជាមធ្យមដែលអ្នកប្រើប្រាស់ចំណាយលើកម្មវិធីបានថយចុះពី ២០ ទៅ ១០ នាទី។Threads app: Meta officially launches Twitter rival | CNN Business

ដូចគ្នានេះដែរ ទិន្នន័យពី Similarweb ក៏បានបង្ហាញទៀតថាចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃនៅលើ Threads ក៏បានធ្លាក់ចុះប្រហែល ២៥% នៅចន្លោះម៉ោង ៧/៧ និង ១០/៧។ ក្រុមហ៊ុនវិភាគក៏ណែនាំផងដែរថាចំនួនពេលវេលាជាមធ្យមដែលអ្នកប្រើប្រាស់អាមេរិកចំណាយលើ Threads បានធ្លាក់ចុះពី ២០ នាទីនៅថ្ងៃទី ៦ ខែកក្កដា មកប្រហែល ៨ នាទីវិញនៅថ្ងៃទី ១០ ខែកក្កដា។ ដូច្នេះ Threads គឺជាអ្នកចំណូលថ្មីនៅក្នុងទីផ្សារអនឡាញ ហើយត្រូវការពេលវេលាខ្លះដើម្បីឱ្យតួលេខមានស្ថេរភាពល្អឡើងវិញ៕ ប្រភព៖cafef.com

ប្រទេសថៃនឹងពិន័យជាប្រាក់៤ម៉ឺនបាតសម្រាប់អ្នកធ្វើបាបឆ្កែ និងឆ្មា

0

ប្រទេសថៃ ៖ បញ្ហាសត្វឆ្កែ និងឆ្មាអនាថាកើតឡើងដោយសារកត្តាជាច្រើន ហើយកត្តាមួយក្នុងចំណោមនោះ គឺការយកសត្វចិញ្ចឹមទៅលែងចោល ។ គេបានសង្កេតឃើញជាទូទៅ គឺមានការយកសត្វទាំងនេះទៅលែងនៅទីវត្តអារាម និងតាមកន្លែងសាធារណៈផ្សេងៗ ។ ប៉ុន្តែតើគ្រប់គ្នាដឹងឬទេថា ការយកសត្វចិញ្ចឹមទៅលែងចោល គឺចាត់ទុកថា ជាការបទល្មើសនឹងច្បាប់របស់ប្រទេសថៃ ហើយបើពលរដ្ឋថៃណាម្នាក់បំពាន ពួកគេនឹងត្រូវទទួលទោសតាមច្បាប់ ។Dog, cat drop-off rules get tougher at Palm Beach County shelter – Sun  Sentinel

ច្បាប់ស្តីពីការទប់ស្កាត់ការធ្វើទារុណកម្ម និងសុខុមាលភាពសត្វ ឆ្នាំ២០១៤ របស់ប្រទេសថៃ បានការពារសិទ្ធិទាំងសត្វចិញ្ចឹមធម្មតា, សត្វចិញ្ចឹមសម្រាប់ប្រើប្រាស់ការងារ, សត្វចិញ្ចឹមសម្រាប់ធ្វើជាអាហារ, សត្វចិញ្ចឹមសម្រាប់ការសម្តែងផ្សេងៗ រួមទាំងសត្វគ្មានម្ចាស់ដែលវារស់នៅតាមធម្មជាតិ ។ អ្វីដែលអ្នកចិញ្ចឹមសត្វនៅប្រទេសថៃត្រូវដឹង គឺមាត្រា២៣ ចែងថា ហាមលែង និងបោះបង់សត្វឱ្យរួចផុតពីការថែទាំរបស់ខ្លួន លើកលែងតែការផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកដទៃមើលថែទាំ ។

បើពលរដ្ឋណាល្មើសនឹងច្បាប់នេះ នឹងត្រូវបានគេពិន័យជាប្រាក់មិនលើសពី៤ម៉ឺនបាត ។ អាជ្ញាធរពាក់ព័ន្ធបានសំណូមពរទៅកាន់ពលរដ្ឋថា បើអ្នកណាម្នាក់យកសត្វទាំងនេះមកចិញ្ចឹម ត្រូវតែស្រឡាញ់ពួកវា ហើយសូមកុំបោះបង់វាឱ្យក្លាយជាសត្វអនាថា ។Niagara (NY) SPCA under scrutiny | Worms & Germs Blog

បើអ្នកមិនអាចចិញ្ចឹមវាបន្តទៀតបានទេ ត្រូវតែរកផ្ទះថ្មីឱ្យវានៅ មិនមែនយកវាទៅលែងចោលពាសវាលពាសកាលទេ ពីព្រោះក្រៅពីការបំផ្លាញសត្វហើយ គឺជាការបន្ថែមបញ្ហាដល់សង្គមជាតិផងដែរ ។ ដូច្នេះ សត្វអនាថាដែលត្រូវបានគេបោះបង់ចោល នឹងអស់ពីសង្គមថៃ បើអ្នកទាំងអស់ជួយគ្នា ៕ ប្រភព ៖ chiangmai news

គណបក្សកូនស្រីរបស់ថាក់ស៊ីន ដាក់បេក្ខភាពឲ្យត្រៀមខ្លួន កាន់កាប់តំណែងនាយករដ្ឋមន្រ្ដី

0

រាជធានីបាងកក៖ ស្របពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាទាំង២របស់ប្រទេសថៃ ដើម្បីកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី នោះ គណបក្សភឿថៃ ក៏បានត្រៀមខ្លួនរួចជាស្រេច សម្រាប់តំណែងកំពូលមួយនេះ ដើម្បីដឹកនាំប្រទេសថៃ ស្ដារសេដ្ឋកិច្ចឡើងវិញ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ស្ថិតក្នុងចំណោមបេក្ខជនចំនួន៣រូបរបស់គណបក្សភឿថៃ បានប្រកាស ថា គាត់បានត្រៀមខ្លួនរាល់ហើយ សម្រាប់ការឈរឈ្មោះ កាន់កាប់តំណែងនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សរបស់គាត់ បានផ្ដល់ទំនុកចិត្តមកលើរូបគាត់ ដើម្បីឈរឈ្មោះឲ្យសភា បោះឆ្នោតគាំទ្រដល់គាត់ កាន់កាប់តំណែងកំពូលនេះ។Pita's election as PM a green light for jobs - Thai Examiner

លោក ស្រេតថា ថាវីស៊ីន មានវ័យ៦០ឆ្នាំ ជាអតីតនាយកប្រតិបត្ដិ និង ប្រធានក្រុមហ៊ុន Sansiri Pcl (សានស៊ីរី) ហើយត្រូវគេស្គាល់ ថា ជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) នាយករដ្ឋមន្រ្ដីថៃ ដែលត្រូវបានពួកយោធា បានបណ្ដេញចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦ ឥឡូវនេះ កំពុងតែឆ្លើយតបទៅនឹងសំណួរជាច្រើន ជុំវិញពាក្យចចាមអារ៉ាម បានលេចឮមក ថា គាត់នឹងត្រូវតែងតាំង សម្រាប់ឈរឈ្មោះជានាយករដ្ឋមន្ត្រី ប្រសិនបើលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្ស Move Forward (MFP) អាចនឹងមិនត្រូវតែងតាំងជាថ្មី សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ដែលនឹងត្រូវបោះឆ្នោតជុំទី២ នៅក្នុងសភា នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។

អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសថៃ រូបនេះ បានបញ្ជាក់ ថា «យើងនៅគណបក្សភឿថៃ បានពិភាក្សាគ្នា អស់រយៈពេល៤ខែកន្លងមកហើយ អំពីបញ្ហានេះ ប្រសិនបើខ្ញុំនៅមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការងារនេះទេ ខ្ញុំក៏នឹងមិនជាប់ឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ស្ថិតក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីនាក់របស់គណបក្សភឿថៃ នោះដែរ។ បញ្ហាសំខាន់ជាងនេះទៀត គណបក្ស ត្រូវបង្កើនល្បឿន បង្កើតរដ្ឋាភិបាលចម្រុះថ្មី និង ចាប់ផ្ដើមវិធានការ ជំរុញសេដ្ឋកិច្ចឡើងវិញ»។Thailand's Move Forward Party leader falls short in vote for prime minister

លោក ស្រេតថា ថាវីស៊ីន បានសង្កត់ធ្ងន់ ថា ឥឡូវនេះ មនុស្សជាច្រើន ពិតជាកំពុងតែប្រឈមមុខនឹងបញ្ហា ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ។ ការទទួលខុសត្រូវដ៏ចម្បងរបស់គណបក្សភឿថៃ ត្រូវតែដោះស្រាយរាល់បញ្ហាទាំងអស់នេះ ជាបន្ទាន់។ រីឯការពិភាក្សា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ការផ្លាស់ប្តូរគួរឱ្យភ័យខ្លាច សម្រាប់ការវិនិយោគបរទេស ចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសជិតខាង ក៏កំពុងតែក្លាយជាបញ្ហាដអាទិភាពបំផុត ត្រូវតែដោះស្រាយ ឱ្យបានទាន់ពេលវេលា។

បុរសវ័យ៦០ឆ្នាំ ជាមនុស្សជំនិតបំផុតរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ បានអះអាងទៀត ថា «ខ្ញុំតែងតែជាអ្នកដើរតួដ៏សំខាន់មួយរូប ហើយយើងជាគណបក្សភឿថៃ ត្រូវតែប្រកាន់គោលការណ៍តាមលទ្ធិប្រជាធិបតេយ្យ។ បើទោះជាក្រុមប្រឹក្សាភិបាល សម្រេចចិត្តបែបណា យើងក៏ត្រូវតែធ្វើតាមការសម្រេចចិត្តនោះ ហើយខ្ញុំនឹងគោរពតាម»។

ជាមួយគ្នានេះ លោក ស្រេតថា ថាវីស៊ីន បានបដិសេធនូវការធ្វើអត្ថាធិប្បាយណាមួយ ជុំវិញលទ្ធភាពផ្លាស់ប្តូរដៃគូ សម្រាប់បក្សភឿថៃ ហើយ ងាកទៅចូលរួមជាមួយប្លុករបស់គណបក្សជាគូប្រជែង រួមមាន គណបក្សភូមិចៃថៃ (Bhumjaithai) និង គណបក្សប៉ាឡាំងប្រាចារ៉ាត (Palang Pracharath) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដូចអ្វីដែលមនុស្សមួយចំនួនរំពឹងទុក។What is Thaksin Shinawatra's net worth? | Goal.com

ដោយឡែក ប្រភពព័ត៌មានមួយផ្សេងទៀត ចេញមកពីគណបក្សភឿថៃ បានអះអាង ថា ប្រសិនបើករណី ដែលលោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនត្រូវតែងតាំងជាថ្មី សម្រាប់នាយករដ្ឋមន្ត្រី ឬ មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីសភាទាំង២នោះ គណបក្សភឿថៃ នឹងស្នើទុកជាមុន សម្រាប់ការពន្យារពេលការបោះឆ្នោត រហូតដល់សប្តាហ៍ក្រោយទៀត ស្របពេលគណបក្សមួយនេះ នឹងតែងតាំងបេក្ខភាពរបស់លោក ស្រេតថា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្រ្ដី សម្រាប់សមាជិកសភា និង ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើស។

ទន្ទឹមគ្នានេះដែរ លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ កំពុងតែជំរុញទៅឲ្យគណបក្សឆ្ពោះទៅមុខ (MFP) ផ្ដោតយ៉ាងសំខាន់ទៅលើវិធីសាស្រ្ដនាំឲ្យទទួលបានជោគជ័យ សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ប្រសើរជាងការរំខាន ដោយយុទ្ធនាការចុងក្រោយរបស់ខ្លួន នៅក្នុងការធ្វើវិសោធនកម្មលើមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចប់សិទ្ធិបោះឆ្នោតរបស់ព្រឹទ្ធសភា ចូលរួមជ្រើសរើសនាយករដ្ឋមន្ត្រី។Thai Enquirer on Twitter: "Pheu Thai deputy leader Phumtham said the  proposal for a national government is a differing opinion, rather than an  absolute solution. He said historically, national governments are typically

ថ្វីបើយ៉ាងណានេះក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ សមាជិកសភាថៃ តែងតែព្យាយាម យ៉ាងហោចណាស់ចំនួន៦ដងរួចមកហើយ សម្រាប់ការដកហូតសិទ្ធិអំណាចរបស់សមាជិកព្រឹទ្ធសភា ចូលរួមបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដី។ ប៉ុន្តែពួកគេមិនអាចប្រមូលបាននូវការគាំទ្រឲ្យមានចំនួនសំឡេងគ្រប់គ្រាន់ ពីក្នុងសភា ដើម្បីជំរុញឱ្យមានចលនាធ្វើវិសោធនកម្ម លើច្បាប់នេះ។ សកម្មភាពបែបនេះ ទាមទារឱ្យមានការយល់ព្រម ពីសមាជិកព្រឹទ្ធសភាយ៉ាងតិច ១ភាគ៣ ឬ ស្មើនឹងសមាជិកព្រឹទ្ធសភា ចំនួន៨៤នាក់ ចូលរួមអនុម័តផងដែរ។

លោក អនុប្រធានគណបក្សភឿថៃបានសង្កត់ធ្ងន់ ថា «លោក ភីថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនអាចប្រមូលបានសំឡេងចំនួន៦៤សំឡេង មកពីសមាជិកព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា។ គាត់ពឹងផ្អែក លើមេបក្ស MFP លោក ភីថា បញ្ជាក់អំពីពេលណា និង វិធីសាស្រ្ដ មានគោលបំណងជំរុញប្រទេសជាតិ ឲ្យធ្វើដំណើរឆ្ពោះទៅមុខ ចំពេលមានជម្លោះកំពុងតែបន្ត ជុំវិញការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ជាឧទាហរណ៍ វិស័យទេសចរណ៍ ចង់ដឹង ថា តើនៅពេលណារដ្ឋាភិបាលថ្មី នឹងចូលកាន់តំណែង។ វិស័យមួយនេះ ព្រួយបារម្ភ និង ភ័យខ្លាច ថា ប្រទេសថៃ អាចនឹងរងផលប៉ះពាល់ ព្រោះតែភាពមិនច្បាស់លាស់ខាងនយោបាយ នៅក្នុងប្រទេស»៕