តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសវិលត្រលប់មកវិញលើវិថីសិល្បៈបន្ទាប់ពីផ្អាកខ្លួនមួយរយៈពេលដោយសារបំពេញតួនាទីជាម្តាយ។ ការប្រកាសវិលត្រលប់មកវិញនេះនាងបានបញ្ជាក់ថាវិលត្រលប់មកវិញជាមួយសមិទ្ធផលបីផ្ទួនៗគ្នាដ៏អស្ចារ្យ និងឱ្យហ្វេនៗត្រៀមខ្លួនជាមួយព្យុះទឹកកកដែលជាស្ទាយ៍ថ្មីរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEBZAjYuGZ1LpLBi_98skxy1r-z-a6O2skv-BIPZ6R92zqa8IDUZFQpfuMZ0A_DtHMok09D5Ohr1MCvPInLqh_QFniYE9Ulbb95zHEjTA511B--7zTPe5F10S8ODdqz8MzitzKg5J2IWNbyYpdlYPE2wtYbVhpjVrw274ksCWpY9RIR_Y3v7E1KWKo0VU/s2048/image_2023-09-01_11-06-28.png

នាល្ងាចថ្ងៃទី៣១ ខែសីហា ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមថា «
ថ្ងៃនេះសូមប្រកាសការវិលត្រលប់មកវិញជាមួយសមិទ្ធផលបី ផ្ទួនៗ គឺ New ALBUM, CONCERT និង Special Announcement។ អាចថានេះគឺជាដំណឹងពិសេសសម្រាប់អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់នាងខ្ញុំ ពិតណាស់មួយរយៈកន្លងមកនេះមិនសូវបានជួបមិនសូវបានបំពេញតម្រូវការ តែក៏ធ្លាប់បានសន្យានឹងអ្នកគាំទ្រថា នឹងមកវិញជាមួយសមិទ្ធផល ទស្សនីយភាព Fashion , Stylists ក៏ដូចជាបទពិសោធន៍នៃការប្រគំតន្រ្តីបែបទំនើប និងសហសម័យ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRbTgkR3Wb2m0x0me8iV9tY3MPaej8srywWwgff_-cjQEMSrmbkzu946lbWBNWt2ApU0PmzUPcliRBT35PoXoocVQY0rmXVt33nvz65FmSqddXPHBSzrSzlvfWUju04bK0SdspVkjH7FtJIi3kfZf3VnFHsW-E488SrvE6QvkXpA3iZgqUh6p5zHJ0upA/s2048/image_2023-09-01_11-06-30.png

ម្ចាស់បទ «ទេវរាជ» បានបញ្ជាក់ទៀតថា «ពេលនេះ ពេលវេលាក៏បានមកដល់ ហើយខ្ញុំក៏បានត្រៀមរួចរាល់សម្រាប់អ្នកគាំទ្រ នាងខ្ញុំ ទេព បូព្រឹក្ស នៅតែរក្សាជំហរជាមួយនឹងភាពរឹងមាំបោះជំហានទៅមុខដោយភាពអង់អាច ពួកយើងឆ្លងកាត់ជាមួយគ្នាជាច្រើនរដូវកាល ជាច្រើនសម័យកាល ពេលនេះក៏សមល្មមដល់ពេលបើកគេហទំព័រថ្មីនៃ [ THE NEW ERA OF TBP ] ថ្ងៃនេះនាងខ្ញុំប្រកាសដោយកិត្តិយស ជួបគ្នានៅថ្ងៃទី ១៦ ខែ កញ្ញា ខាងមុខនេះ ត្រៀមខ្លួនឱ្យល្អណា ព្យុះទឹកកក ទេព បូព្រឹក្ស មកមែនទែនហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7LEa40z7VbUU1zW94WEi7EXd9lcLZuj4GRQ9wdBK3sOyKWDQUte6lEdA_0eTyyF4m0iryIpQdV89_LVPhNnfs5tIUrEMVWrLSzRSWwP6gC2Jho_BNTraKShmCw87i0tkSEzxicxQ2KuToM6ZMzgoiC4f_yApLAaypKkUELclkdgcuWiKxY9KziKGeIDQ/s1350/image_2023-09-01_11-05-55.png
បន្ទាប់ពី ទេព បូព្រឹក្ស ប្រកាសបែបនេះហើយ ធ្វើឱ្យហ្វេនៗរបស់នាងអន្ទះសារយ៉ាងខ្លាំងរង់ចាំរសជាតិថ្មីរបស់តារាចម្រៀងរូបនេះវិលមកកាន់វិស័យតន្ត្រីវិញ។ ទេព បូព្រឹក្ស ត្រូវបានគេកត់សម្គាល់ថានាងជាតារាចម្រៀងម្នាក់ដែលមានរសនិយមចូលចិត្តធ្វើអ្វីដែលថ្មីៗជូនអ្នកគាំទ្រទាំងការតុបតែងខ្លួន ចង្វាក់រាំ ជាពិសេសសម័យមិនភ្លេចបុរាណដោយមានការកែច្នៃយ៉ាងទាក់ទាញ៕