ប្រជាពលរដ្ឋខ្មែរ ពិតជាធ្លាប់ឃើញ និងបានចាយក្រដាសប្រាក់៥ពាន់រៀលស៊េរីចាស់របស់ខ្មែរយើងហើយ ក៏ប៉ុន្តែបងប្អូនមានដែលចាប់អារម្មណ៍ថាស្ពានមួយដែលស្ថិតនៅផ្ទៃខាងក្រោយនៃក្រដាសប្រាក់នោះជាស្ពានអ្វី។

ស្ពាននៅក្នុងក្រដាសនោះ មានឈ្មោះថា ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្តី ជាស្ពានបុរាណវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។ ស្ពាននេះបានកសាងឡើងក្នុងសតវត្សរ៍ទី១២នៃគ្រិស្តសករាជដោយមានប្រវែង៧៥ម៉ែត្រ និងមានកំពស់ ១៤ម៉ែត្រ។May be an image of monumentស្ពានប្រាប់ទិស មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាប នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រមាណជា៥០ម៉ែត្រស្ថិត ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប សាងសង់កាត់ស្ទឹងជីក្រែង មានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឱ្យអ្នកដំណើរឆ្លងកាត់ពីលើ។May be an image of monument, temple and textលើសពីនេះ ស្ពានប្រាប់ទិស ជាស្ពានបុរាណដែលបានសាងសង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ មានរន្ធត្រដេវ ចំនួន ២១ និង សសរចំនួន២០។

គិតមកទល់ពេលនេះ ស្ពាននេះ មានអាយុកាលប្រមាណជាង១សហវត្សហើយ ក៏ប៉ុន្តែគុណភាពស្ពាននេះ ហាក់នៅរឹងមាំដដែល ដោយទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា៕កំសាន្តអារម្មណ៍: ក្រដាសប្រាក់ ៥០០០ រៀល

រូបភាព៖ sovanna kem photography