Home Blog Page 1584

អស់ស្ទះ! លីម តិចម៉េង ច្រៀងលេងៗបទអង់គ្លេសមួយបទនេះពីរោះកប់

0

ធ្លាប់តែឃើញនិងស្តាប់កំលោះតូច លីម តិចម៉េង ភាគច្រើនបកស្រាយបទចម្រៀងជាភាសាខ្មែរ តែពេលស្តាប់តារាចម្រៀងរូបនេះបកស្រាយជាភាសាអង់គ្លេសម្តងបានដឹងថា តិចម៉េង អាចបកស្រាយបទជាភាសាអង់គ្លេសបានយ៉ាងពីរោះតែម្តង បើទោះជាការច្រៀងនោះគ្រាន់តែជាការច្រៀងសមភ្លេងមិនផ្លូវការក្តី។

តារាចម្រៀងដែលកើតចេញពីម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ លីម តិចម៉េង នៅតែជាទីចាប់អារម្មណ៍របស់មហាជនជាពិសេសស្រទាប់យុវវ័យ។ ចាប់តាំងពីក្លាយជាម្ចាស់ពានមក តិចម៉េង បានក្តោបឱកាសទីផ្សារសិល្បៈជាច្រើនលេចមុខតាមការប្រគំតន្រ្តីនានាមិនដាច់។May be an image of 2 people and bangs

តារាចម្រៀងរូបនេះភាគច្រើនគឺបកស្រាយបទចម្រៀងជាភាសាខ្មែរបែបមនោសញ្ចេតនាបទខ្លួនផ្ទាល់ឬរបស់រៀមច្បងជាដើម ខណៈកន្លងមក លីម តិចម៉េង បានចាប់ដៃគូជាមួយ ទេព ពិសិដ្ឋ បកស្រាយបទរបស់ ភ្មេងខ្មែរ មានការលាយរ៉េបផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះនាពេលថ្មីៗនេះតាមរយៈវីដេអូខ្លីបង្ហោះលើបណ្តាញសង្គមគេសង្កេតឃើញថា លីម តិចម៉េង អាចបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងពីរោះ បើទោះបីជាមិនច្រៀងលក្ខណៈផ្លូវការក៏ដោយ។

តាមរយៈវីដេអូនោះ លីម តិចម៉េង បកស្រាយបទចម្រៀងមានចំណងជើងថា «Home» សំនៀងដើមរបស់តារាចម្រៀង Michael Bublé ហើយក៏ជាបទដែលទទួលបានការគាំទ្រខ្លាំងបើទោះបីជាបទនេះមានអាយុកាលជិត១៤ឆ្នាំហើយក្តី។May be an image of 1 person, suit, wingtip shoes and overcoatក្រោយពីឃើញសមត្ថភាពការច្រៀងជាភាសាអង់គ្លេសរបស់ លីម តិចម៉េង ហើយអ្នកគាំទ្រពោលសរសើរតារាចម្រៀងនេះមិនដាច់ពីមាត់ព្រមទាំងលើកឡើងទៀតថា កំលោះតូចជាម្ចាស់ពានរូបនេះអាចបកស្រាយបទចម្រៀងបានស្ទើរតែគ្រប់ទម្រង់ហើយ៕

ឥណ្ឌាគ្រោងសាងសង់អគារការិយាល័យដ៏ធំជាងគេបំផុតនៅលើពិភពលោក

0

ប្រទេសឥណ្ឌា៖ អាគារ Surat Diamond Bourse មានតម្លៃ ២៨៨ លានដុល្លារ ជាមួយនឹងផ្ទៃដី ៦៦០,០០០ ម៉ែត្រការ៉េ ដែលវ៉ាដាច់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតកំណត់ត្រាថ្មីសម្រាប់អគារការិយាល័យដ៏ធំជាងគេបំផុតនៅលើពិភពលោក។Surat Diamond Bourse: Gujarat Now Has World's Largest Office, Bigger than  US' Pentagon - News18

យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពី ថ្ងៃទី ១៨ ខែកក្កដា ថា អាគារ Surat Diamond Bourse ស្ថិតនៅទីក្រុង Surat ក្នុងរដ្ឋ Gujarat ចម្ងាយ ២៤០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mumbai ប្រទេសឥណ្ឌា។ អាគារនេះដែរ មាន ១៥ ជាន់ នឹងបានសាងសង់នៅលើផ្ទៃដីជាង ១៤ ហិកតា។Surat Diamond Bourse is the largest office building in the world: Watch CNN  video | DeshGujarat នៅក្នុងអាគារ Surat Diamond Bourse មានកំរាលឥដ្ឋថ្មម៉ាប និង atrium ពោរពេញដោយពន្លឺ ដែលភ្ជាប់ការិយាល័យជាង ៤,៧០០ នឹងអាចដំណើរការជាសិក្ខាសាលាខ្នាតតូចសម្រាប់ការកាត់ និងប៉ូលាពេជ្រ។ អគារតម្លៃ ៣៨៨ លានដុល្លារនេះក៏មានជណ្តើរយន្តចំនួន ១៣១ រួមជាមួយបន្ទប់ទទួលទានអាហារ ហាងលក់រាយ កន្លែងហាត់ប្រាណ និងបន្ទប់សន្និសីទសម្រាប់បុគ្គលិកផងដែរ។ Surat Diamond Bourse គឺជាអាគារសម្រាប់លក់ពេជ្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មឥណ្ឌា Morphogenesis បន្ទាប់ពីការប្រកួតប្រជែងអន្តរជាតិ។Surat Diamond Bourse: Gujarat Now Has World's Largest Office, Bigger than  US' Pentagon - News18

គោលបំណងនៃការសាងសង់អាគារដ៏ធំនេះ គឺដើម្បីជួយមនុស្សរាប់ពាន់នាក់សន្សំពេលវេលាធ្វើដំណើរទៅកាន់ទីក្រុងបុមបៃដោយរថភ្លើង និងអភិវឌ្ឍន៍ទីក្រុងនាពេលអនាគតប្រកបដោយនិរន្តរភាព។ យោងតាមលោក Mahesh Gadhavi នាយកប្រតិបត្តិគម្រោង Surat Diamond Bourse បាននិយាយថា គម្រោងនេះនឹងស្វាគមន៍អ្នកស្រុកដំបូងនៅក្នុងខែវិច្ឆិកា បន្ទាប់ពីការសាងសង់អស់រយៈពេល ៤ ឆ្នាំ និងសម្ពោធជាផ្លូវការនៅចុងឆ្នាំ៕India's Surat Diamond Bourse: World's new largest office building is bigger  than the Pentagon | CNN

សមាជិកសភាគណបក្សកាវក្លៃសោកសៅ ក្រោយតុលាការធម្មនុញ្ញដកតួនាទីលោក ភីថា

0

ប្រទេសថៃ ៖ គេសង្កេតឃើញថា មានសមាជិកសភាជាច្រើនរូបមកពីគណបក្សកាវក្លៃបានស្រក់ទឹកភ្នែក និងសោកសៅ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែកក្កដា នៅសាលប្រជុំរដ្ឋសភាតាមបណ្តោយផ្លូវសាមសេន តំបន់ឌុសិត ទីក្រុងបាងកក ក្រោយពីតុលាការធម្មនុញ្ញបានចេញសេចក្តីសម្រេចមួយក្នុងសំឡេងគាំទ្រ៧ទល់នឹង២ ឱ្យលោក Pita Limjaroenrat មានបញ្ជីឈ្មោះក្នុងសមាជិកសភា និងជាមេដឹកនាំគណបក្សកាវក្លៃ បញ្ចប់តួនាទីជាសមាជិកសភាតំណាងរាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXt9ZsvsRvriF8eV79r3_WWpI1rVT1Kc6ejX6xpl_f0uY4FMcvmQcF2LVjw9vw5RZgYNUUdq6GiuqYIM1GcsVpY9tOwY1HCFdvNMIYdudArZndSvFshPrSLILTlCmTWCOUdmC1xA1Nhc9wARjXqz1AMtyXdFBz1vMbiHwbgB58V7_s2gRg-IqIlFnZdzU/s1280/photo_2023-07-19_15-15-02.jpg

នៅក្នុងកិច្ចប្រជុំរដ្ឋសភា លោក Nattawut Buaprathum សមាជិកសភាមកពីគណបក្សកាវក្លៃបានស្រក់ទឹកភ្នែក ក្រោយទទួលដំណឹងពីការដកនាទីលោក Pita Limjaroenrat ចេញពីសមាជិកសភាតំណាងរាស្ត្រ ។ ពេលនោះ លោក Pita Limjaroenrat និងសមាជិកសភាផ្សេងទៀតរបស់គណបក្សកាវក្លៃ ក៏បាននាំគ្នាមកផ្តល់កម្លាំងចិត្តដល់លោក Nattawut Buaprathum ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39X1kngIbGR6giy27TJbEa4A7V84WUwZKiDjn3XdfC1TH2jpO4VUieI1Rv8c6BoMH1H9Rzo7zKMdhdAL4G-knjgyV9Hsmog_lO6CogjvEgvXE2pwBJJGb3402mD2jhGCFrWFBRAAYyBB57NgCkLmwgu-W5i7xQs_YopCrX4Apxu2JWr830qhc4TO5bxw/s1280/photo_2023-07-19_15-15-03.jpg

លើសពីនេះ លោក Chutipong Phiphoppinyo សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ប្រចាំខេត្តរ៉ាក់យ៉ង ក៏បានស្រក់ទឹកភ្នែកផងដែរ និងដើរមកឱបលោក Pita Limjaroenrat ។ ដូចគ្នានេះ អ្នកនាង Thisana Choonhawan សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ប្រចាំក្រុងបាងកក ក៏បានស្រក់ទឹកភ្នែកតាមដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdfSG0WWtm6Won5rP6BfXquVJL-GmjPoVj05Q1UAIQ-PnuqqAm5I_Ui5sdFK2q9q02vz_MrrygZsZDhqMuazJqw7t8DwEqMr92MhAg8eOnV-2x-v0ltZR_8g0DDymf503iETBU_pgoWB7ERyhJJ1s904QmvRhLrfoPhSaEZC9viu23ryvekCPJsJvXyaU/s1280/photo_2023-07-19_15-15-04.jpg

លោក Patiphat Santipada អនុប្រធានសភាទី១ ក៏បានដើរមកជជែក និងផ្តល់កម្លាំងចិត្តដល់លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ។ ទោះយ៉ាងណា លោក Pita Limjaroenrat នៅតែមានទឹកមុខញញឹមជានិច្ច និងបានផ្តល់កម្លាំងចិត្តទៅកាន់សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Z24DYGAxKUdC5GuZIjaS5XUOjL7bueKcHMqXxN9oZDqELrBCeL02Lyy4OtDzSQjIj29Rlb8QxGwlJ5-lwuB5ey_c2gE01iZmCiZ8MN5FSTG93Hbdq6E4woIngNWdfhUDPYpYMW10WaTUJYjn4jUHqhla3zQ4JhFUmgnkPwwY5IlvKlZU3xo_W1VHRk4/s1280/photo_2023-07-19_15-15-05.jpg

នៅថ្ងៃដដែលនេះ ក្រុមអ្នកគាំទ្រគណបក្សកាវក្លៃដែលបានមករង់ចាំផ្តល់កម្លាំងចិត្តដល់លោក Pita Limjaroenrat ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលើកទី២ បានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពីតុលាការធម្មនុញ្ញសម្រេចដកលោក Pita Limjaroenrat ចេញពីតួនាទីជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdpOryGw_dD1d1DUvOyFsJqUUYpHVdH0MIkqz02EISEh_Qc_PObEPbU1XxdmtUg9tgAQkeIipo1rJ1UVpj4lh0buYi61naYZNsHeBmDsbf__VRsyJMc8IzVCOYXixa5QQ30lh_Ts2pwFwwAF96psy5jAyrFgbygabZTuj7yJ-nF7bybuVAdZ19E7nzJ0/s1280/photo_2023-07-19_15-15-06.jpg

ក្រុមអ្នកគាំទ្រគណបក្សកាវក្លៃបានដង្ហែរក្បួនទៅកាន់មាត់ទ្វាររបស់អគាររដ្ឋសភា ដើម្បីតវ៉ានឹងការសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានបំផ្លាញក្តីសង្ឃឹមរបស់ពលរដ្ឋ ។ ក្រោយមក ប៉ូលិសក៏បានទាញទ្វារបិទ និងប្រកាសឱ្យក្រុមអ្នកគាំទ្រទាំងនេះទៅតវ៉ានៅបរិវេណមជ្ឈមណ្ឌលរាជការក្រុងបាងកក ៕ ប្រភព ៖ Mono News

អាហារដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺ “គ្រួសក្នុងតម្រងនោម”

0

គ្រួសក្នុងតម្រងនោម គឺជាគ្រីស្តាល់រឹងដែលបង្កើតនៅក្នុងទឹកនោម និងអាចបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ។ មូលហេតុដែលបង្កឱ្យមានជំងឺគ្រួសក្នុងតម្រងនោមនេះកើតឡើងគឺដោយសារ ការទទួលទានរបបអាហារដែលមិនត្រឹមត្រូវ ព្រមទាំងខ្វះជាតិទឹក ក៏ដូចជាទឹកនោមមានសារធាតុគីមីជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារដែលអ្នកគួរជៀសវាង៖

១.អាហារដែលមានជាតិសូដ្យូមខ្ពស់៖ សូដ្យូមគឺជាផ្នែកមួយនៃអំបិល ការទទួលទានជាតិសូដ្យូមច្រើនពេកអាចបណ្តាលឱ្យអ្នកប្រឈមនឹងជំងឺគ្រួសក្នុងតម្រងនោម ដូចនេះសូមជៀសវាងអាហារដូចជា សាច់កំប៉ុង បន្លែកំប៉ុង អាហាររហ័ស និងអាហារវេចខ្ចប់ ជាដើម។10 Surprising Benefits of Calcium | Teami Blends

២.អាហារដែលមានជាតិ Oxalates៖ Oxalates អាចការពាររាងកាយរបស់អ្នកពីការស្រូបយកជាតិកាល់ស្យូម ដូច្នេះកម្រិតកាល់ស្យូមក្នុងទឹកនោមរបស់អ្នកនឹងកើនឡើងខ្លាំង ដែលបណ្តាលឱ្យមានជំងឺគ្រួសក្នុងតម្រងនោម។ ដូចនេះសូមជៀសវាងអាហារដូចជា សូកូឡា ដំឡូង ផលិតផលសណ្តែកសៀង និងតែខ្មៅ។Why High-Oxalate Foods Can Be Harmful for People With Kidney Stones - GoodRx

៣.អាហារប្រូតេអ៊ីនខ្ពស់៖ ការទទួលទានសារធាតុប្រូតេអ៊ីនច្រើនពេកអាចបង្កើនកម្រិតអាស៊ីតអ៊ុយរិក និងបង្កើនហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោម ដូចនេះសូមជៀសវាងអាហារដូចជា សាច់ជ្រូក សាច់គោ សាច់មាន់ ស៊ុត ត្រី និងទឹកដោះគោ ដោយងាកទៅទទួលទានបន្លែបៃតង និងផ្លែឈើស្រស់ៗវិញ ទើបល្អសម្រាប់តម្រងនោមរបស់អ្នក៕ CHART: Protein Per Serving in 20 Different Animal, Plant-Based Foodsប្រភព៖sanook

ក្លែងខ្លួនជាបុគ្គលិកសារព័ត៌មានទូរទស្សន៍ ដើរជម្រិតទារប្រាក់ថ្នាក់ដឹកនាំ ត្រូវសម្ថកិច្ចឃាត់ខ្លួន

0

នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា បានសហការ​ជា​មួយ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ ឈានដល់ការឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ​ មូល​ រតន: ដែល​ជា​អ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។

បន្ទាប់​ពី​ការ​សាកសួរ​ជន​សង្ស័យ​ បាន​សារ​ភាព​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ខាង​លើ​ពិតប្រាកដ​មែន​ចាប់​តាំង​ពី​ឆ្នាំ​២០២១ មក បន្ថែម​ពី​នោះ​ក៏​ធ្លាប់​បាន​ក្លែង​បន្លំ​ជា​អ្នក​សារព័ត៌មាន​មក​ពី​បណ្តា​សារព័ត៌មាន​ផ្សេង​ៗ​ ជា​ច្រើន​ផង​ដែរ​ ក្នុង​គោល​បំណង​ឆបោក​ប្រាក់។

ដោយអនុវត្ត​តាម​ដីកា​បញ្ជាឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ ជនសង្ស័យនេះ ត្រូវបាន​តុលារ ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់៕May be an image of 1 person and textMay be an image of 2 people and textMay be an image of 2 people and textMay be an image of 2 people and text

ប្រភព៖ នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

0

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បានឱ្យដឹងថា៖” រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ដោតក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលជាលេខាធិការដ្ឋាន។

សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្ដាល មានភារកិច្ច ដូចជា

  • បំពេញមុខងារជាសេនាធិការបច្ចេកទេសបូកសរុបកណ្ដាលឲ្យក្រុមការងារបច្ចេកទេសផ្សេងទៀត
  • ផ្តល់ទស្សនាទាននិងមគ្គុទ្ទេសក៍ណែនាំ ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំ កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ជាដើម៕

 

បាត់មុខរដ្ឋមន្រ្ដីការបរទេសចិន យូរថ្ងៃ ផ្អើលការតាមដានពីប្រជាជនធម្មតា

0

រដ្ឋធានីប៉េកាំង៖ ក្រោយអវត្ដមានរបស់ប្រមុខការទូតរបស់ចិន អស់រយៈពេល ប្រហែល៣សប្ដាហ៍កន្លងមកនេះ កំពុងតែបង្កើតជាពាក្យចចាមអារ៉ាមយ៉ាងច្រើន ហើយត្រូវបានបណ្ដាញផ្សព្វផ្សាយល្បីៗរបស់ពិភពលោក រួមមាន Reuters, BBC, Nikkei Asia, The Guardian…លើកយកមកចុះផ្សាយព្រោងព្រាត ដោយផ្ដោតលើការសង័្សយផ្សេងៗគ្នា។How China's foreign minister going MIA could affect diplomacy with  Australia - ABC News

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៩ ខែកក្កដា ថា លោក គិន គាង (Qin Gang) រដ្ឋមន្រ្ដី ក្រសួងការបរទេសចិន មិនបានបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេលប្រហែល៣សប្តាហ៍កន្លងមកហើយ។ អវត្ដមានរបស់ប្រមុខការទូតមហាយក្សអាស៊ីមួយនេះ កំពុងតែបង្កឲ្យមានពាក្យចចាមអារ៉ាម ជុំវិញទំនាក់ទំនងស្នេហានៅក្រៅប្រព័ន្ធ។

ប្រមុខការទូតរបស់ប្រទេសមហាយក្សចិន វ័យ៥៧ឆ្នាំ មិនបានមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន ស្ថិតក្នុងរដ្ឋធានីហ្សាការតា កាលពីសប្តាហ៍មុន។ ប៉ុន្ដែអ្នកនាំពាក្យ ក្រសួងការបរទេសចិន បានអះអាង កាលពីថ្ងៃទី១១ ខែកក្កដា ថា លោករដ្ឋមន្រ្ដី មានបញ្ហាសុខភាព ទើបមិនបានមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកមួយនេះ។Chinese foreign minister's absence sparks speculation | Financial Times

លោករដ្ឋមន្រ្ដីក្រសួងការបរទេសចិន មិនបានបង្ហាញខ្លួនជាសាធារណៈ អស់រយៈពេល២៣ថ្ងៃកន្លងមកហើយ ខណៈការចូលរួមរបស់គាត់ជាលើកចុងក្រោយ នៅថ្ងៃទី២៥ ខែមិថុនា។ លោក គិន គាង ត្រូវបានតែងតាំង ជារដ្ឋមន្រ្ដីក្រសួងការបរទេសចិន នៅខែធ្នូ ឆ្នាំ២០២២ ហើយគាត់ត្រូវបានគេមើលឃើញ ថា ជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។

នៅក្នុងឋានៈជាអ្នកមុខមាត់ដ៏ល្បីល្បាញមួយរូបរបស់រដ្ឋាភិបាលចិន នោះ អវត្តមានដ៏យូររបស់លោក គិន គាង មិនត្រឹមតែ ធ្វើឲ្យក្រុមអ្នកការទូត និង អ្នកឃ្លាំមើលប្រទេសចិន តាមដានប៉ុណ្ណោះទេ សូម្បីតែប្រជាជនចិនធម្មតា ក៏ផ្ដោតការចាប់អារម្មណ៍ លើបញ្ហានេះផងដែរ។China signals shift with tipped new ambo to US - Asia Times

ក្រោយពេលមានសំណួរសាកសួរ កាលពីថ្ងៃចន្ទ ថា តើលោករដ្ឋមន្រ្ដី គិន គាង ទៅទីណា? ជាការឆ្លើយតបវិញនោះ លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានអះអាង ថា លោកស្រី មិនមានព័ត៌មានផ្តល់ជូននោះឡើយ។

ក្រោមប្រព័ន្ធគ្រប់គ្រងដ៏តឹងរឹងរបស់ប្រទេសចិន ការអវត្ដមានរបស់មន្ត្រីជាន់ខ្ពស់ណាម្នាក់ មានរយៈពេលយូរ អាចនឹងក្លាយជាសញ្ញាមួយ សម្រាប់បញ្ហា។ ប៉ុន្ដែការឆ្លើយតបទទេៗរបស់អ្នកស្រី អ្នកនាំពាក្យ រូបនេះ បាននាំឱ្យផ្ទុះឡើងជាថ្មី អំពីការរំពឹងទុក ចំពោះការអវត្តមានរបស់លោករដ្ឋមន្រ្ដី ក្រសួងការបរទេសចិន ហើយកំពុងតែបង្កើននូវការសង្ស័យ កាន់តែខ្លាំងឡើងបន្ថែមទៀត។Qin Gang Appointed As China's New and Youngest Foreign Minister

លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឆ្លើយតប នៅតាមបណ្ដាញសង្គម Weibo របស់ចិន ថា «គាត់មិនបានដឹង ថា នឹងត្រូវឆ្លើយយ៉ាងម៉េចទេ?»។

ដោយឡែក មតិមួយទៀត បានលើកឡើង ថា ការឆ្លើយតបបែបនេះ ពិតជាគួរឲ្យបារម្ភ។ ករណីនេះ មិនមែនជារឿងចម្លែកនោះទេ ខណៈឥស្សជនជាន់ខ្ពស់ នៅក្នុងប្រទេសចិន បានបាត់ខ្លួន អស់រយៈពេលយូរ ដោយគ្មានការពន្យល់ តាំងពីដំបូងមក ហើយករណីនេះមានតែបង្ហាញ អំពីការសង័្សយជាច្រើន។

ការចរចា រវាងលោករដ្ឋមន្ត្រីការបរទេសចិន និង ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប ប័ររ៉ែល (Josep Borrell) គ្រោងនឹងធ្វើឡើង នៅក្នុងរដ្ឋធានីប៉េកាំង ប៉ុន្ដែគម្រោងនោះ ត្រូវបានប្រកាសផ្អាកទៅវិញ កាលពី២សប្តាហ៍មុន។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំង បានជូនដំណឹង ទៅដល់សហភាពអឺរ៉ុប ថា កាលបរិច្ឆេទមិនមានពេលកំណត់ ប៉ុន្តែមិនបានពន្យល់ អំពីមូលហេតុនេះដែរ។Rumors, Speculation Rife as Chinese Foreign Minister Qin Gang Vanishes From  Public View

ប្រភពព័ត៌មានមួយផ្សេងទៀត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សហភាពអឺរ៉ុប បានទទួលនូវការជូនដំណឹង សុំពន្យារពេលនេះ ត្រឹមតែ២ថ្ងៃ នៅមុនពេលការមកដល់របស់ប្រមុខការទូតរបស់សហភាពអឺរ៉ុប លោក ប័ររ៉ែល ទៅកាន់ទីក្រុងប៉េកាំង។

លោករដ្ឋមន្រ្ដីការបរទេសចិន កាលពីថ្ងៃចន្ទ មិនបានបង្ហាញខ្លួន នៅក្នុងជំនួប រវាងលោកប្រធានាធិបតី ស៊ី ជិនពីង និង អតីតប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។ ឃ្លីបវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបង្ហាញតែអំពីវត្ដមានរបស់លោក វ៉ាង យី (Wang Yi) និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ក្រសួងការបរទេស។Top Chinese envoy vanishes amid rumours of an affair with well-known TV  presenter | Daily Mail Online

លោក Wu Qiang ជាអ្នកអត្ថាធិប្បាយនយោបាយចិន មានមូលដ្ឋាន នៅទីក្រុងប៉េកាំង បានអះអាង ថា «ប្រជាជនកំពុងតែចាប់អារម្មណ៍នឹងរឿងរ៉ាវនេះ ដោយសារតែពួកគេចង់ដឹង ចង់ឃើញ អំពីអាថ៌កំបាំងណាមួយ នៅក្នុងប្រអប់ខ្មៅនេះ។ ការបាត់ខ្លួនរបស់គាត់ បានបង្ហាញ អំពីភាពផុយស្រួយ សម្រាប់ប្រព័ន្ធការទូតរបស់ប្រទេសចិន និង ប្រព័ន្ធសម្រេចចិត្តកម្រិតខ្ពស់របស់ចិន»។

បើទោះជាយ៉ាងណា ការពិត នៃពាក្យចចាមអារ៉ាម អំពីមន្ត្រីជាន់ខ្ពស់បែបនេះ កំពុងតែត្រូវបានពិភាក្សា នៅលើបណ្ដាញអ៊ិនធើណេតរបស់ចិន។ អវត្តមានរបស់លោករដ្ឋមន្រ្ដី បានធ្វើឱ្យមនុស្សជាច្រើន កើតការងឿងឆ្ងល់ ថាតើវាជាការពិតទេ ចំពោះពាក្យចចាមអារ៉ាម អំពីការតស៊ូអំណាច អំពើពុករលួយ ការរំលោភបំពានអំណាច មុខតំណែង និង ទំនាក់ទំនងស្នេហា?

អត្ថប្រយោជន៍សុខភាពទាំង ៧ នៃលំហាត់ប្រាណពេលល្ងាច ដែលអ្នកគួរយល់ដឹង

0

លំហាត់ប្រាណគឺជាសកម្មភាពដ៏សំខាន់ដែលលើកកម្ពស់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ លើសពីនេះបើអ្នកធ្វើលំហាត់ប្រាណពេលល្ងាចអាចជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាព និងទទួលបានអត្ថប្រយោជន៍ដ៏អសា្ចរ្យជាច្រើនដូចជា៖

១.កាត់បន្ថយភាពតានតឹង៖ អាកាសធាតុត្រជាក់នៅពេលល្ងាចអាចជួយគ្រប់គ្រងកម្រិតអរម៉ូនស្ត្រេស និងបង្កើតការសម្រាកកាយនៅក្នុងខ្លួន ដូច្នេះហើយវាអាចកាត់បន្ថយភាពតានតឹង និងការបាក់ទឹកចិត្តយ៉ាងមានប្រសិទ្ធភាព។

២.ជំរុញការបំប្លែងថាមពល៖ ការធ្វើលំហាត់ប្រាណនៅពេលល្ងាចអាចបង្កើនការរំលាយអាហារក្នុងរាងកាយរបស់អ្នក ដែលជួយរក្សាទម្ងន់ឱ្យនៅថេរ និងមានសុខភាពល្អ។Workouts: Morning vs Evening | EHPLabs Training + Advice – EHPlabs

៣.ជំរុញការគេងឱ្យបានល្អ៖ សកម្មភាពហាត់ប្រាណពេលល្ងាចអាចជំរុញឱ្យគេងលក់ស្រួល ជួយគ្រប់គ្រងកម្រិត melatonin ដែលកើតឡើងក្នុងពេលធ្វើលំហាត់ប្រាណ និងអាចធ្វើឱ្យដំណេកប្រសើរឡើង។

៤.កាត់បន្ថយសម្ពាធឈាម៖ ការហាត់ប្រាណពេលល្ងាចអាចជួយកាត់បន្ថយសម្ពាធឈាម ដែលជាកត្តាហានិភ័យចម្បងនៃជំងឺសរសៃឈាមបេះដូង។Pros & Cons – Exercising in the Morning vs. Evening | Recess – Recess Guide

៥.ពង្រឹងកាយសម្បទា៖ ហាត់ប្រាណពេលល្ងាច អាកាសធាតុត្រជាក់ អាចជួយអភិវឌ្ឍកម្លាំង និងសមត្ថភាពរាងកាយ ជួយឱ្យប្រព័ន្ធដកដង្ហើម និងបេះដូងដំណើរការបានល្អ។

៦.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង៖ ការធ្វើលំហាត់ប្រាណពេលល្ងាច គឺមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ដែលជាជំងឺទូទៅមួយនាពេលបច្ចុប្បន្ន។

៧.លើកកម្ពស់មុខងារប្រព័ន្ធភាពស៊ាំ៖ ការហាត់ប្រាណពេលល្ងាចអាចបង្កើនប្រព័ន្ធការពាររាងកាយ ដែលជួយពង្រឹងចលនា ភាពធន់នឹងជំងឺ៕ Exercising in the Evening Is Officially More Beneficial, Scientists Confirmប្រភព៖sanook

តុលាការធម្មនុញ្ញដកតួនាទីលោក ភីថា ចេញពីសមាជិកសភា

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែកក្កដា តុលាការធម្មនុញ្ញបានបើកកិច្ចប្រជុំពិភាក្សាមួយ គឺករណីគណៈកម្មការរៀបចំការបោះឆ្នោតសូមឱ្យតុលាការធម្មនុញ្ញធ្វើការសម្រេចតាមមាត្រា៨២ នៃរដ្ឋធម្មនុញ្ញថា សមាជិកភាពនៃសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី នឹងបញ្ចប់តួនាទី តាមរដ្ឋធម្មនុញ្ញមាត្រា១០១ (៦) ស្របតាមមាត្រា៩៨ (៣) ដែរឬទេ ។ ចុងក្រោយ តុលាការនេះក៏បានសម្រេចចិត្តដកតួនាទីលោក Pita Limjaroenrat ចេញពីសមាជិកសភា នៅថ្ងៃដដែលនេះ ។Thai PM candidate Pita willing to let ally form government | The Japan Times

គណៈកម្មការរៀបចំការបោះឆ្នោត និងអ្នកដាក់ញត្តិបានដាក់សំណើស្នើឱ្យតុលាការនេះពិចារណាករណីលោក Pita Limjaroenrat សមាជិកសភាតំណាងរាស្ត្រ ដែលបានកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន ITV ដំណើរការអាជីវកម្មកាសែត ឬប្រព័ន្ធផ្សព្វផ្សាយនានា ។ នេះជាមូលហេតុធ្វើឱ្យសមាជិកភាពនៃសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita Limjaroenrat បានបញ្ចប់តាមរដ្ឋធម្មនុញ្ញមាត្រា១០១ (៦) ស្របតាមមាត្រា៩៨ (៣) ។ តុលាការធម្មនុញ្ញបានសម្រេចឱ្យលោក Pita Limjaroenrat ចាកចេញពីតួនាទីនេះ រហូតដល់តុលាការធម្មនុញ្ញសម្រេចតាមមាត្រា៨២ ហើយតំណែងជាសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita ត្រូវបានបញ្ចប់ គិតចាប់ពីតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចនេះ ។Thailand elections: Top court suspends prime minister hopeful Pita  Limjaroenrat as a lawmaker over shareholding case | CNN

តុលាការធម្មនុញ្ញបានឱ្យអ្នករងការចោទប្រកាន់ (គឺលោក Pita Limjaroenrat) ដាក់លិខិតស្រាយបំភ្លឺចំពោះការចោទប្រកាន់នេះមកកាន់តុលាការធម្មនុញ្ញ ត្រឹមរយៈពេល១៥ថ្ងៃ ។ តុលាការធម្មនុញ្ញបញ្ជាក់ថា ការបំពេញតួនាទីរបស់អ្នករងការចោទប្រកាន់ គឺអាចធ្វើឱ្យកើតបញ្ហាផ្នែកច្បាប់ និងការប្រឆាំងជំទាស់ដល់ការបំពេញការងារសំខាន់ក្នុងកិច្ចប្រជុំរដ្ឋសភា និងកិច្ចប្រជុំសភាតំណាងរាស្ត្របាន ។ ហេតុនេះ លោក Pita Limjaroenrat នឹងគ្មានតួនាទីជាសមាជិកសភាតំណាងរាស្ត្រ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ តទៅ រហូតដល់តុលាការធម្មនុញ្ញធ្វើសេចក្តីសម្រេច ។Thailand's Move Forward Party leader falls short in vote for prime minister

នៅថ្ងៃទី១៩ ខែកក្កដា នេះដែរ គេសង្កេតឃើញលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី បានដើរចេញពីសាលប្រជុំសភា
ភ្លាមៗផងដែរ ក្រោយពីតុលាការធម្មនុញ្ញដកតួនាទីលោកពីសមាជិកសភាតំណាងរាស្ត្រ ៕ ប្រភព ៖ Bangkok biznews

ចិត្តស្មោះមិនប្រែ! ១០៥ឆ្នាំ លោកយាយ Elsie រស់នៅផ្ទះដដែលមិនប្តូរលំនៅដ្ឋានឡើយ

0

លោកយាយ Elsie Allcock ជាស្រ្តីជនជាតិអង់គ្លេសដែលត្រូវប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍ជាខ្លាំងព្រោះលោកយាយបានកើតនិងរស់នៅផ្ទះដដែល មិនប្តូរលំនៅដ្ឋានទៅណានោះទេអស់ពេល១០៥ឆ្នាំមកនេះហើយលោកយាយក៏គ្មានគម្រោងចាកចេញដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0_FjiWB4vaeJ3dIVX8TpIghcEuQlDLa5nBqlUj44YZ-s28H1qznVMjiFs4BfubHHJuEXgR1bvESb9-_ceJAoAGnqnBqO-NW3SY-KvZGk3l6YtJdKQsDbYsaNTapaGu0dMwEBKt8SAOB365lZdUh7Qb8UCH-FATrMbjPUIYrLW8wQshnCKy0wlwj5iYpo/s810/361553438_655030009983334_7534576072545278285_n.jpg

ជីដូនចំណាស់ខាងលើនេះ កើតនៅខែមិថុនា ឆ្នាំ១៩១៨ លោកយាយជាកូនស្រីពៅក្នុងចំណោមបង ប្អូន៥នាក់ ដែលមានផ្ទះស្ថិតនៅផ្លូវ Barker Street ក្រុង Huthwaite តំបន់ Nottinghamshire ប្រទេសអង់គ្លេស។ ដំបូងឡើយ ឪពុករបស់លោកយាយ Elsie ដែលជាអ្នកជីករ៉ែធ្យូងថ្មបានជួលផ្ទះនេះកាលពីឆ្នាំ១៩០២ក្នុងតម្លៃប្រហែល៣០ផោន។ ក្រោយពីម្តាយលោកយាយចែកឋានក្នុងឆ្នាំ១៩៣១ ហើយខ្លួនលោកយាយជាកូនពៅក្នុងគ្រួសារ លោកយាយត្រូវរស់នៅមើលថែឪពុក និងបានសម្រេចចិត្តរៀបការជាមួយលោក Bill នៅឆ្នាំ១៩៤១ រស់នៅផ្ទះជួលនោះជាមួយគ្នាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-m1pFc5QVGzBe9Nkp-UGwq6dXiRjsgCCPjX6H7eipLfHTfpqrt59w_wUNOHL7_3MZQl_BYe5JmBOZ64eQlicwxvM-Uhi2_dDnwjrEiy-RH3Fidcd0iTkgjoMXk59CO3KcLSoG8PvPjElfHfFTwGAfSRVupw2WS0SaT97xkLITfM49y6U0hw1Tyxc-Ek/s1367/home-sweet-home-179696-1068x1367.jpg

នៅឆ្នាំ១៩៤៩ ឪពុកលោកយាយបានចែកឋាន ហើយលោកយាយសម្រេចចិត្តទិញផ្ទះដែលធ្លាប់តែជួលនោះក្នុងឆ្នាំ១៩៦០ក្នុងតម្លៃ២៥០ផោន ដោយមានការកម្ចីប្រាក់ផងដែរ។លោកយាយមានកូនប្រុស២នាក់ហើយស្វាមីលោកយាយបានចែកឋាននៅឆ្នាំ១៩៩៦ ដែលបច្ចុប្បន្ននេះលោកយាយ Elsie រស់នៅជាមួយកូនប្រុស Raymond អាយុ៧៦ឆ្នាំ។

ក្នុងការរស់នៅផ្ទះដដែល១០៥ឆ្នាំរបស់លោកយាយ គឺបានឆ្លងកាត់សង្រ្គាមលោកទាំង២លើកប្រមុខរដ្ឋ៥នាក់និងនាយករដ្ឋមន្ត្រីអង់គ្លេស ២២ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs3GSNw6cXsMVzrvI-byXVvIDc5gXf_kSv8OyN1TyouWThXBXrpfP_eKf_1GjzMSDHAqDAPEf_IdJHzsQiTUCHZXuXptrzKIhNxlLTIUGzWJ8ojeakIm7-BFzeT9EKImMTONVr_-eWsrYpgmzXAEqF4i0x4oMJ_o4I6F7MyYBzfrwPlpwJish0g7F6U2w/s1600/356897283_794484572350140_4342703598065263119_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJy2yoqr7szknLbrR4tYMnTdCGELF64oIAwNmT2iWylSZMmV3ps_RAylAfZl5UCJwjO2zdixtOliBcyfSztTG6G6h3pKt9Q9Qq1beyiOpKEKqX--oQKDQwqhF5zHRw6ntf59TV8f_G0GC9uEdfaFqeiRQVB-T3UKGoddwoNdbnkLT0DLE5VclzBqZt2Q0/s1068/home-sweet-home-179697-1068x712.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwzRRN5pLaj7q39kxp605AcIFjURuF9FGs18jJf2Mfmf5vk3-YNNjhwQIcexyRUeN5d4inVa5QJbBvgVBPclQMGtwYT2Dyyk3IoHzZifVR22sSK_QCtodemuB5lAO6D5l7amd7dFOzpt0_VvqLdxeY3IadEWf2ixgVIW7GGVEEa8DgybrgkACgJrShF7Y/s1068/home-sweet-home-179703-1068x706.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-v4SUFF3_UoX9S9Fn2IqoouTcNSCBaAl76mqGfjuGeqCAi7sVuczzIe1Z9QUtS78jyAAGQ86qT52rUpLDC1WF_KDBfpRZId2evXizJxvjdHeHZ1kaGiwsUqLghDf6FaJiNaYe_PD55piJtytDcg1jGJ6oKnlZBz_VaBAWF3W9Lyf5j2v9HsSqvFegtGg/s843/316049754_685218872966655_2451389002716450124_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ovTc4QNZNgGgCf6QRAZEcJFRe9oWqMnZO7SOEhZaCHAXV9S0xylI_NUiAF5H68EFLODvbaQ4tmSpeLY7YpmbXg2b3yDrnJyX4WxMdIlhWoDOIR6RCqsALfY5o1MRIcpkq_cqJru_bBocl-PFgvMAfXtr1_pu09DRGGTxF15DZQ58yXI8gmUlvsEQ7Cs/s2618/home-sweet-home-179720.jpg