ប្រទេសវៀតណាម ៖ ប្រធានសមាគមផ្លែដូងវៀតណាមឈ្មោះ Nguyen Thi Kim Thanh រំពឹងថា ការនាំចេញផ្លែដូងរបស់វៀតណាមនឹងមានតម្លៃស្មើ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ក្រោយពីអាមេរិក និងចិនអនុញ្ញាតឱ្យវៀតណាមនាំចេញផ្លែដូងទៅកាន់ប្រទេសរបស់ខ្លួន ។

នៅពេលអាមេរិកជិតបើកទីផ្សារនាំចូលដូងវៀតណាម ប្រទេសចិនបានអនុញ្ញាតឱ្យវៀតណាមនាំចូលដូងជាផ្លូវការរួចហើយ ។ ដូច្នេះ ធ្វើឱ្យអាជីវកម្មក្នុងស្រុកព្យាយាមអភិវឌ្ឍន៍ចម្ការដូង និងចុះឈ្មោះធ្វើជាតំបន់វត្ថុធាតុដើម Organic ដើម្បីបំពេញតម្រូវការរបស់ទីផ្សារពិភពលោក ។ កាលពីឆ្នាំ២០២២ ការនាំចេញផ្លែដូងរបស់វៀតណាមមានតម្លៃស្មើជាង៧០០លានដុល្លារអាមេរិក ប៉ុន្តែនៅពេលអាមេរិក និងចិនយល់ព្រមនាំចូលផ្លែដូងវៀតណាម បានធ្វើឱ្យវៀតណាមរំពឹងថា នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ តម្លៃការនាំចេញផ្លែដូងនឹងកើនឡើងរហូតដល់១ពាន់លានដុល្លារអាមេរិក ។Vietnam's coconut export to reach $1B in 2025 - VnExpress International

កាលពីមុន ប្រទេសវៀតណាមមិនទាន់មានគម្រោងអភិវឌ្ឍន៍ចម្ការដូងទេ ប៉ុន្តែនៅឆ្នាំ២០២១ ផ្លែដូងត្រូវបានគេចាត់ទុកជាដំណាំឧស្សាហកម្មចម្បងមួយរបស់វៀតណាម ជាពិសេស នៅពេលបម្រែបម្រួលអាកាសធាតុ គឺក្រុមហ៊ុនធំៗនៅក្នុងប្រទេសនេះប្រមាណ២០ក្រុមហ៊ុនបាននាំចេញផ្លែដូងទៅកាន់ទូទាំងពិភពលោក ហើយមានប្រទេសចំនួន៣៥ ដែលបាននាំចូលផ្លែដូងវៀតណាម ។Vietnam's coconut export to reach 1 billion USD in 2025: insider | Business  | Vietnam+ (VietnamPlus)

លោក Luu Van Phi ជាប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Tien Giang លើកឡើងថា នៅខេត្តផ្សេងៗរបស់វៀតណាមមានចម្ការដូងប្រមាណ៣៥.០០០ហិកតា ហើយចម្ការដូងភាគច្រើនស្ថិតនៅខេត្ត Go Cong Tay, Cho Gao, My Tho និង Tan Phu Dong ។ ដូច្នេះ ការនាំចេញផ្លែដូងវៀតណាមទៅកាន់អាមេរិកនឹងជួយឱ្យតម្លៃកើនឡើងខ្ពស់ ហើយប្រាក់ចំណូលរបស់កសិករក៏ល្អប្រសើរផងដែរ ដែលធ្វើឱ្យពួកគេមានទំនុកចិត្តវិនិយោគលើចម្ការដូង ។ ក្រៅពីនេះ លោកសង្កេតឃើញថា ដូង១ផ្លែនៅចម្ការមានតម្លៃចាប់ពី៣.០០០ដុង ទៅ៤.០០០ដុង ប៉ុន្តែអតិថិជននៅទីក្រុងហូជីមិញត្រូវចំណាយប្រាក់រហូតដល់២ម៉ឺនដុង ។ បញ្ហាចំនួន២ ដែលត្រូវដោះស្រាយនៅពេលនេះ គឺកាត់បន្ថយដើមទុនត្រូវបង់ឱ្យឈ្មួញកណ្តាល និងបង្កើនប្រាក់ចំណូលរបស់កសិករ ។Vietnam gets green light to export fresh husked coconut to US | Business |  Vietnam+ (VietnamPlus)

ចំណែកអនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបេនចែ ឈ្មោះ Huynh Quang Duc លើកឡើងថា ក្នុងខេត្តមានចម្ការដូងជាង១៥.០០០ហិកតា ហើយបច្ចុប្បន្ន មានក្រុមហ៊ុនប្រមាណ១០ ទាំងក្នុងខេត្ត និងក្រៅខេត្តកំពុងចុះឈ្មោះដាំដើមដូង និងនាំចេញដូងផងដែរ ។ គេនឹងពង្រីកការនាំចេញដូងជាផ្លូវការទៅកាន់ប្រទេសចិន និងអាមេរិក ហើយបានលើកទឹកចិត្តយ៉ាងខ្លាំងដល់អាជីវកម្មដូង ដែលពួកគេទទួលបានសិទ្ធិនាំចេញទៅក្រៅប្រទេស ៕ ប្រភព ៖ AEC connect