បរទេស៖ ប្រឡាយដែលមានប្រវែង ១១ គីឡូម៉ែត្រ ជាមួយទទឹង ១០០ ម៉ែត្រ នឹងក្លាយជាប្រឡាយដំបូងគេដែលត្រូវបានសាងសង់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបម្រើតម្រូវការការធ្វើដំណើរ និងការកម្សាន្តរបស់ប្រជាជន។
យោងតាមប្រភពព័ត៌មាន Alarabiya News ដែលបានរាយការណ៍កាលពីថ្ងៃទី ១ ខែកញ្ញាថា គម្រោងអភិវឌ្ឍន៍ថ្មីនេះគឺជាផ្នែកមួយនៃគម្រោងតំបន់ទីក្រុង MARAFY ដែលមានទីតាំងនៅភាគខាងជើងនៃរដ្ឋធានី Jeddah។Saudi Arabia's crown prince Mohammed Bin Salman (MBS) is building an 11- kilometer artificial canal that will illuminate the shores of the Red Sea  and accommodate 130,000 residents - Luxurylaunches

គម្រោង MARAFY មិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ការដឹកជញ្ជូន ការភ្ជាប់លំនៅដ្ឋាន និងសហគមន៍ក្នុងតំបន់ផងដែរ ដែលវាអាចផ្ទុកមនុស្សបានប្រហែល ១៣០,០០០ នាក់។ MARAFY ត្រូវបានគេប្រៀបធៀបទៅនឹងទីក្រុងធំៗដូចជា Chicago, Stockholm, Hamburg និង London ដែលជាតំបន់មាត់ទឹកដើរតួជាកន្លែងសម្រាកលំហែកាយ និងការកម្សាន្តសម្រាប់អ្នករស់នៅ។ គម្រោង MARAFY នឹងរួមបញ្ចូលស្រុកជាច្រើន ដែលនីមួយៗមានលក្ខណៈប្លែកពីគេ ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌស្ថាបត្យកម្ម និងវប្បធម៌ក្នុងស្រុក។ ស្រុក និងទីក្រុង Jeddah នឹងត្រូវបានតភ្ជាប់ទៅប្រព័ន្ធដឹកជញ្ជូនច្រើនបែប ដែលរួមមានឡានក្រុង តាក់ស៊ីទឹក ស្ថានីយ៍រថភ្លើងក្រោមដី និងប្រឡាយតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ King Abdulaziz។MARAFY: An 11 km-long, 100m-wide urban water canal that will transform  Jeddah | Al Arabiya English

លោក David Grover នាយកប្រតិបត្តិនៃអចលនទ្រព្យ Roshn បាននិយាយថា “MARAFY នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរដ្ឋធានី Jeddah” ។ “នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងល្បីៗដែលមានគោលបំណងបង្កើតសហគមន៍រស់រវើក និងសេដ្ឋកិច្ចដែលរីកចម្រើន”។
អារ៉ាប៊ីសាអូឌីត សង្ឃឹមថា គម្រោងថ្មីនេះ នឹងទាក់ទាញអ្នកស្រុក រួមជាមួយអ្នកទស្សនាកាន់តែច្រើនជុំវិញពិភពលោក។ ពួកគេក៏បានមើលឃើញថាភូមិសាស្ត្រគឺជាអត្ថប្រយោជន៍មួយក្នុងការក្លាយជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចពិភពលោក៕12,000km-long Water Project In Saudi Arabia Officially Launches
ប្រភព៖vnexpress