Home ព័ត៌មានអន្តរជាតិ ទំនើបមែន! បង្គន់ឆ្លាតវៃអាចបម្លាស់ទីមកក្បែរគ្រែអ្នកជំងឺភ្លាមៗ និងមានប្រព័ន្ធសម្អាតស្វ័យប្រវត្តិ

ទំនើបមែន! បង្គន់ឆ្លាតវៃអាចបម្លាស់ទីមកក្បែរគ្រែអ្នកជំងឺភ្លាមៗ និងមានប្រព័ន្ធសម្អាតស្វ័យប្រវត្តិ

99
0

មិនបាច់មានអ្នកគ្រាហ៍ និងអស់បារម្ភរឿងធុំក្លិនទៀតហើយ! នៅខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Yueban បានផលិតបង្គន់ឆ្លាតវៃ «Xiaoban» ដំបូងគេនៅលើពិភពលោក ដែលអាចបម្លាស់ទីមកដល់គ្រែអ្នកជំងឺ ឬមនុស្សចាស់ ដោយស្វ័យប្រវត្តិភ្លាមៗ ដោយគ្រាន់តែចុចតេឡេ ឬបញ្ជាដោយសំឡេង។ អ្វីកាន់តែអស្ចារ្យ វាក៏អាចបើកត្រឡប់ទៅកន្លែងសាកថ្មវិញ ដើម្បីកិន និងបង្ហូរកាកសំណល់ចោលក្នុងលូ រួមទាំងសម្អាតខ្លួនឯងទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqBiEPMhDctWFpFoXBTVR47jRXLvhd6YIt5_kjJMn97poFdXhvHJMotJrWsMUl-FoYGVSU9lMEax_Be4WFCtJe9iOk7F9iLfLNRwV1eN0HgEYMk5ECDFjdVPmG4ztex-f0PDBBujUOXeDJVsSuHzWEDw9sSaicBu1O0PBKxT3uUXrjN9TUVW-wAmuiekk/s1280/photo_2026-06-26_09-51-02.jpg
ក្រុមហ៊ុនបច្ចេកវិទ្យាចិន យៀកបាន (Yueban) បានបង្ហាញបង្គន់ឆ្លាតវៃ អាចបម្លាស់ទីដោយស្វ័យប្រវត្តិដំបូងគេបង្អស់លើពិភពលោក ដែលមានឈ្មោះថា «Xiaoban» ដែលបង្គន់នេះត្រូវបានផលិតឡើងជាពិសេសសម្រាប់ជួយដល់អ្នកជំងឺ មនុស្សចាស់ និងជនពិការ ដែលលំបាកក្នុងការក្រោកដើរទៅបន្ទប់ទឹក។ វាបំពាក់ដោយបច្ចេកវិទ្យា AI ទំនើបៗ ដូចជា បច្ចេកវិទ្យាបម្លាស់ទីស្វ័យប្រវត្តិទៅកាន់គ្រែអ្នកប្រើប្រាស់ និងអាចគេចពីគ្រឿងសង្ហារិម ជណ្តើរ សម្ភារៈផ្សេងៗក្នុងផ្ទះ និងបឺតធូលី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEippD3wNPLXUyS554KdFRUnJAlifcKqhceM_iaBTG7-58uDYyqZ2a_sONQaGZfbVJpvxyO1zPYo22diwd6BlgmPIX7B2-kCKaO91zNCB7zdMh0L6YWThzD87-eRuBeMgKeQiMwgWLTlbom4Rwi1iIZpq3WJRFkcrI3BqZ_L2QCcYTtvZYo8qR7JNpkV_T4/s1024/photo_2026-06-26_09-51-01%20(2).jpg
អ្នកប្រើប្រាស់គ្រាន់តែចុចតេឡេបញ្ជា ឬបញ្ជាដោយសំឡេងប៉ុណ្ណោះ វានឹងបម្លាស់ទីចេញពីកន្លែងសាកថ្មមកដល់គ្រែអ្នកប្រើប្រាស់តែម្តង។ បន្ទាប់ពីប្រើប្រាស់រួច វានឹងបាញ់ទឹកក្តៅឧណ្ឌៗលាងសម្អាត សម្ងួតដោយខ្យល់ក្តៅ និងបញ្ចេញពពុះក្នុងចានបង្គន់ដើម្បីការពារក្លិនមិនឱ្យភាយចេញមកក្រៅ។ រួចហើយ វានឹងបម្លាស់ទីទៅកាន់កន្លែងសាកថ្មវិញ ហើយកិនកាកសំណល់បង្ហូរចូលទៅក្នុងលូដោយស្វ័យប្រវត្តិ ព្រមទាំងបាញ់កាំរស្មីយូវី (UV) សម្លាប់មេរោគផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyBgx86ZkWHitERTfu7Qsqez_psPLZBTs1LIVMfOzi8igbOhvrlxt-NnHOh1t9-5ozRdAvJA1GGEOdiMG78JZFIqXaVyRUCNsFr85Gc1hUgqmMswDGycb7V9knslcfQalUAzGEfLSphbDR7QAso0Jq4xHhjM3Y5SNt1O3q3MeAxMb1lvmfnODJmvQyIik/s1280/photo_2026-06-26_09-51-01%20(3).jpg

វាជាជំនួយការយ៉ាងសំខាន់ និងជួយសម្រាលបន្ទុកយ៉ាងច្រើនសម្រាប់អ្នកថែទាំអ្នកជំងឺ ឬអ្នកថែទាំមនុស្សចាស់ជរា ដោយពុំចាំបាច់នឿយហត់នឹងការនាំអ្នកជំងឺទៅកាន់បន្ទប់ទឹកដូចមុនទៀតឡើយ។ ក្រុមហ៊ុនយៀកបាន មានគម្រោងលក់បង្គន់ Xiaoban នៅលើទីផ្សារប្រទេសចិន ក្នុងតម្លៃប្រហែល ២៨,៩៩៩យាន់ (ឬជាង៤,០០០ដុល្លារអាមេរិក) ហើយតម្លៃអាចខុសគ្នាអាស្រ័យទៅតាមម៉ាក និងទំហំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIbmysWFjkl5Xnhy6FMVBVDHaxvh2NI4DvoZYX98BfhoEFBhlDyL_C4mv7T5KMRDEQCiP1oCCflMxKL6Z1E9Nz9MY2Q7igaYxH_1uymeOtJ8JBbdGFNYArR_7Ni3mNRNr0_9J_07MEqBoRjVQUwZnwnVQptXaCO_MLPZGyxOOmxtUYvnfH6xoReJN8-jA/s1280/photo_2026-06-26_09-51-01%20(4).jpg
សូមបញ្ជាក់ថា ការបង្ហាញបង្គន់ឆ្លាតវៃ បានធ្វើឱ្យមានការជជែក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម ដែលមតិភាគច្រើនគាំទ្រថា មនុស្សចាស់មិនចាំបាច់មានអារម្មណ៍ខ្មាសអៀនក្នុងការសុំឱ្យកូនចៅ ឬអ្នកថែទាំ ជួយគ្រាហ៍ទៅបន្ទប់ទឹកឡើយ។ វាពិតជាមានប្រយោជន៍ជួយសម្រាលការលំបាករបស់អ្នកថែទាំយ៉ាងច្រើន ជាពិសេស ការសម្អាតកាកសំណល់ ដែលខុសគ្នាពីរ៉ូបូតខ្លះត្រូវបានផលិតឡើងសម្រាប់តែកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUmEfTQ1Hti37NBRclPaDpmpkHQJg1PaIkJvUObvkA3OYbtVgpLHS8eHb-_KKO2CG-XLwBCS961chMeban5tCtVkqxEXLHreFRbOqNoymy7Y69HigI1gov9hW6VO5lBfHI8K3yrNFEcezvzbm6QCMYsY0FDxa94vVKl4bh5HhlXL8TZhkUdeGZBvjj27M/s944/photo_2026-06-26_09-51-01.jpg

ចំណែកមតិខ្លះទៀតបារម្ភថា តើវាអាចនឹងគាំងប្រព័ន្ធពេលកំពុងប្រើប្រាស់ដែរឬទេ? ហើយចំពោះអ្នកជំងឺមានទម្ងន់ធ្ងន់ (ធាត់) តើវាអាចនឹងផ្អៀង ឬក្រឡាប់ឬក៏អត់? ម្យ៉ាងទៀត ទោះជាបង្គន់ឆ្លាតវៃអាចបម្លាស់ទីមកដល់គ្រែក៏ដោយ ប៉ុន្តែសម្រាប់អ្នកជំងឺខ្វិន ឬទន់ដៃ-ជើងខ្លាំង នៅតែត្រូវការឱ្យអ្នកថែទាំជូនទៅបន្ទប់ទឹកដដែល ហើយវាថែមទាំងមានតម្លៃខ្ពស់ដែលគ្រួសារមានជីវភាពមធ្យមគ្មានលទ្ធភាពទិញមកប្រើប្រាស់៕