Home ព័ត៌មានអន្តរជាតិ ត្រឹមពេលតែ ៦ខែ របបសឹកមីយ៉ាន់ម៉ា បានសម្លា.ប់ពលរដ្ឋខ្លួនឯងអស់ជាង ៧០០នាក់

ត្រឹមពេលតែ ៦ខែ របបសឹកមីយ៉ាន់ម៉ា បានសម្លា.ប់ពលរដ្ឋខ្លួនឯងអស់ជាង ៧០០នាក់

94
0

ពិភពលោកកំពុងថ្កោលទោស! UN លាតត្រដាងតួលេខដ៏រន្ធ.ត់ ដែលដកស្រង់ចេញពីឧក្រិដ្ឋកម្មសង្គ្រាមនៅមីយ៉ាន់ម៉ាថា ត្រឹមរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ នេះ កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានសម្លា.ប់ប្រជាជនស៊ីវិលស្លូតត្រង់របស់ខ្លួនឯងអស់ជាង ៧០០ នាក់ ក្នុងនោះមានក្រុមកុមារតូចៗរហូតដល់ទៅ ១៥៣ នាក់។ សោ.កនាដ.កម្មមនុស្សធម៌ដ៏ឃោ.រឃៅនេះ បាននិងកំពុងឈានដល់ចំណុចកំពូល និងដាស់ឱ្យមានការរិះគ.ន់យ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ ចំពោះការប្រើប្រាស់កម្លាំងបាយយោធាមកកម្ទេចអាយុជីវិតពលរដ្ឋស្លូតត្រង់យ៉ាងឈា.មត្រជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsIc9voUwAqujd_xUZyf0Tsf3HDgJtHLprCWyPwvmL6GPCJ5LBazbJC3boLP8PSussT1ADhLkVfqswnbf1XX8sl8GqHWIS9EA0VnpZN_AYvpbp8kp3E6QLmMCOuuFTPu5-jFGokZcVuZIbyXwTybevjEN8f-7vjTiFeNGFUftNCeiM9CPmFH0EkiYH0c/s946/photo_2026-06-25_14-59-02%20(2).jpg
យោងតាមរបាយការណ៍ស៊ើបអង្កេតជាក់ស្ដែងពីការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីពេលថ្មីៗនេះ បានបង្ហាញថា ចំនួនជនស៊ីវិលមីយ៉ាន់ម៉ាដែលត្រូវបានសម្លា.ប់ក្នុងឆមាសទីមួយនេះ មានរហូតដល់ទៅ ៧០២ នាក់។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដដែល ជនរងគ្រោះទាំងអស់នោះមិនមែនជាក្រុមកងទ័ពកាន់អាវុធប្រយុទ្ធឡើយ ប៉ុន្តែត្រូវបាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង ការវាយប្រហារដោយដ្រូន និងការបាញ់ផ្លោងកាំភ្លើងធំដោយគ្មានការរើសអើងពីសំណាក់កងទ័ពរបបសឹក ចូលទៅក្នុងភូមិករ សាលារៀន និងមន្ទីរពេទ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEKFp1IO_EXC29yqpBlAiN0XqHc2rBO8MpZJDpSDPsjHVWlUUE16u1pchlBjgvDXfViJdf5EzK_nyjPINB6T92vQcCjtsNFejMBM25Q0umweXghmzjCeyEF2ov9si4JLsQGb9uw0dZV-iiiqVz3-anJscR7KLlWRmbbkj8FM-SwHbgvPxdhk8cjKLDwnE/s1024/photo_2026-06-25_14-59-02.jpg
យោងតាមរបាយការណ៍បច្ចេកវិទ្យាយោធានៃតំបន់អាស៊ាន ការបង្កើនការវាយប្រហារផ្លូវអាកាសយ៉ាងសាហាវឃោរឃៅលើតំបន់ទីប្រជុំជនរបស់យោធាមីយ៉ាន់ម៉ា គឺធ្វើឡើងក្នុងគោលបំណងបំបាក់ស្មារតីគាំទ្ររបស់ប្រជាពលរដ្ឋទៅលើក្រុមកងទ័ពការពារប្រជាជន (PDF)។ សកម្មភាពបំផ្លិចបំផ្លាញអមនុស្សធម៌ទាំងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ ចាត់ថ្នាក់ជា «ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ វិបត្តិនេះបានបង្ខំឱ្យជនស៊ីវិលមីយ៉ាន់ម៉ារាប់ម៉ឺននាក់សម្រុកភៀសខ្លួនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដែលបង្កជាផលប៉ះពាល់ដល់សន្តិសុខព្រំដែន និងបង្ខំឱ្យសាលារៀនថៃមួយចំនួនត្រូវផ្អាកការសិក្សាជាបណ្តោះអាសន្នផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-72SYNvY8slIyM-lMRgYFbO8vvg8bdNVCW29mfqcdzwbkqY2iKVIkfOMDGD94nHqHYDcFW1Z8s553WpCOspA8EAKweqk0FDl4a2SkR7f6Jw2aqUqm5nbl3csT8bBhyITTuMZNs-7bZ8FQnoQqFUiF-C6Rs1UKHGSmCFXjsJp43t_oO3NlQwz3oU7z3LM/s650/photo_2026-06-25_14-59-02%20(3).jpg

សេចក្តីរាយការណ៍ចុងក្រោយរបស់ UN មួយនេះ បានក្លាយជាភស្តុតាងដែលបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ពីទំហំនៃការបង្ហូរឈាម និងភាពអស់សង្ឃឹមរបស់ពលរដ្ឋមីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិបាននិងកំពុងបង្កើនការអំពាវនាវជាថ្មីទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងបណ្តាប្រទេសនានា ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចឱ្យកាន់តែតឹងរ៉ឹង ព្រមទាំងហាមឃាត់ការលក់អាវុធ និងប្រេងឥន្ធនៈយន្តហោះទៅឱ្យរបបសឹកមីយ៉ាន់ម៉ាជាបន្ទាន់ ដើម្បីទប់ស្កាត់ការកាប់សម្លាប់ប្រជាជន និងកុមារស្លូតត្រង់តទៅទៀត៕