Home Blog Page 1583

ជី ដេវីត ថា ៨០%ជាមិត្ត ២០%ជាសត្រូវក្នុងការប្រកួតប្រជែងជើងខ្លាំងលើវិស័យចម្រៀងរ៉េប

0

ក្នុងជំនួបអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត នាពេលកន្លងមកនេះលោកបាននិយាយថានៅពេលប៉ះដៃគូប្រកួតប្រជែងជាជើងខ្លាំងលើវិស័យរ៉េប និងដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួនគឺចាត់ទុកគូប្រជែងជើងខ្លាំងរូបនោះជាមិត្ត៨០%ហើយ២០%ជាសត្រូវប៉ុណ្ណោះ។May be an image of 1 person

ដ្បិតជាតារាចម្រៀងឯករាជ្យមិនពឹងផលិតកម្មជ្រកកោនដូចមុនតែតារាចម្រៀង ជី ដេវីត នៅតែឈរជើងយ៉ាងរឹងមាំក្នុងវិស័យសិល្បៈជាតារាជើងខ្លាំងមួយរូបនៅកម្ពុជាដែលអាចបញ្ជាក់បានថា ភាពល្បីល្បាញរបស់គេដល់សព្វថ្ងៃនេះគឺដោយសារតែសមត្ថភាពរបស់ខ្លួនពិតប្រាកដ។ យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំងក្លានោះ ជី ដេវីត ក៏រងនូវការរិះគន់ ព័ត៌មានអាស្រូវជាច្រើននៅលើវិថីនេះដូចគ្នា។

នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា តារាចម្រៀងមានច្រើននៅក្នុងប្រទេសកម្ពុជាដែលទាមទារឱ្យពួកគេត្រូវមានអ្វីដែលថ្មី ខ្លាំង និងល្អ សម្រាប់អ្នកគាំទ្ររបស់ខ្លួនមិនដូច្នេះទេពិបាកនឹងរក្សាលំនឹងលើអាជីពនេះណាស់។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីជំនួបអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត កាលពីកន្លងមកថ្មីៗនេះ ជី ដេវីត បានផ្តល់ចម្លើយយ៉ាងល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួនជុំវិញរក្សាប្រជាប្រិយភាពពេលប៉ះជើងខ្លាំងក្នុងវិស័យរ៉េបផងដែរ។May be an image of 6 people and bangs

ជី ដេវីត ថាខ្លួនមិនផ្តោតលើការប្រកួតប្រជែងទាំងស្រុងនោះទេ ពោលមិនចាត់ទុកជាសត្រូវ១០០%ឡើយព្រោះពេលណាឱ្យនាមគេជាសត្រូវ១០០%ពេលមានឱកាសសម្លាប់គេចោលមិនខានដែលមានន័យថាបំបាក់ប្រជាប្រិយភាពតែម្តង។ ប៉ុន្តែមិនដូច្នេះទេ នៅពេលប៉ះជើងខ្លាំងលោកចាត់ទុកគេជាសត្រូវ២០% ប៉ុណ្ណោះ ហើយមិត្តភក្តិ៨០% ដោយផ្នែកលើទសពិធរាជធម៌ តែលោកមិនប្រាកដទេថាខ្លួនមិនសម្លាប់គេ តែគេអាចសម្លាប់វិញឬអត់គឺអាស្រ័យលើពេលវេលាជាក់ស្តែង។

ម្ចាស់បទ «មហានគរ» រូបនេះបន្តថា ចំណុចមួយទៀតបើចាត់ទុកគេជាមិត្តភក្តិទោះមិត្តភក្តិនោះក្បត់យើងយ៉ាងណាតែក៏មិនដល់ថ្នាក់សម្លាប់ដែរ យ៉ាងច្រើនអាចថាធ្វើជាមនុស្សមិនស្គាល់គ្នា តែបើជាសត្រូវនោះពេលមានឱកាសពិតជាសម្លាប់មិនខាន។ ជាមួយគ្នានេះដែរ ជី ដេវីត ក៏បានលើកឡើងថាកុំមើលគេក្នុងផ្លូវអវិជ្ជមានច្រើនពេកព្រោះកាលណាយើងគិតបែបនេះច្បាស់ជាលទ្ធផលបែបនោះ ប៉ុន្តែប្រសិនជាគិតភាពវិជ្ជមានប្រាកដជាចេញផ្លូវល្អមិនខាន។May be a black-and-white image of 1 person and crowd

ក្រោយពីស្តាប់ការរៀបរាប់របស់ តារាចម្រៀង ជី ដេវីត រួចហើយអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំងចំពោះចម្លើយនេះដែលអាយដលរបស់ពួកគេតែងតែមានភាពវិជ្ជមានក្នុងចិត្តជានិច្ចបើទោះជាប្រឈមបញ្ហាច្រើនក៏ដោយនៅលើវិថីសិល្បៈនេះ៕

ពលរដ្ឋរស់នៅតំបន់អឺរ៉ុបប្រឈមអាកាសធាតុក្តៅខ្លាំង និងភ្លើងឆេះព្រៃ

0

បច្ចុប្បន្ន អាកាសធាតុក្តៅខ្លាំងនៅតែគ្របដណ្តប់លើប្រទេសនានាក្នុងតំបន់អឺរ៉ុប និងនៅទូទាំងពិភពលោក ។ គេរាយការណ៍ថា ប្រទេសជាច្រើនបានប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ ខណៈភ្លើងឆេះព្រៃនៅប្រទេសមួយចំនួនក៏មានសភាពខ្លាំងក្លា ជាពិសេស ប្រទេសកាណាដាមិនអាចទប់ស្កាត់បានតទៅទៀត ហើយអំពាវនាវឱ្យប្រទេសនានាមកជួយអន្តរាគមន៍ ។Spain heatwave: Country experiences 40C heat | CNN

គេសង្កេតឃើញពលរដ្ឋ និងភ្ញៀវទេសចរនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បាននាំគ្នាដើរមកកាន់កន្លែងសាធារណៈនានាដើម្បីកាត់បន្ថយភាពក្តៅ ដូចជា នៅមុខអគារ Colosseum ដែលជាទីកន្លែងទេសចរណ៍ល្បីឈ្មោះ និងនៅតាមកន្លែងបាញ់ទឹកនានា ។ គេរំពឹងថា កោះ Sardinia និង Sicily របស់ប្រទេសអ៊ីតាលី នឹងមានសីតុណ្ហភាពកើនឡើងរហូតដល់៤៨,៨អង្សារសេ ដូចគ្នានឹងឆ្នាំ២០២១ ដែរ ។

ចំណែកនៅប្រទេសក្រិកបានជួបបញ្ហាភ្លើងឆេះព្រៃនៅជិតទីក្រុងអាថែន ហើយគេបានបញ្ជូនភ្នាក់ងារមកពន្លត់ភ្លើងឆេះព្រៃដោយការបញ្ចេញទឹកពីលើអាកាស ។ លើសពីនេះ អាជ្ញាធរពន្លត់ភ្លើងត្រូវធ្វើការពេញមួយយប់ ដើម្បីកុំឱ្យភ្លើងរាលដាលកាន់តែខ្លាំងទៅកាន់ទីប្រជុំជន ។ អាជ្ញាធរពន្លត់ភ្លើងនិយាយថា វាជាថ្ងៃធ្វើការដ៏សែនលំបាក ហើយសីតុណ្ហភាពនឹងកើនឡើងបន្តទៀត ។From Spain to the rest of Europe: This is how you survive a heatwave |  Euronews

នៅសហរដ្ឋអាមេរិកវិញ ក៏មានពលរដ្ឋរាប់ពាន់នាក់បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដូចគ្នាដែរ ។ ការិយាល័យឧតុនិយមអាមេរិកដាស់តឿនថា នៅភាគនិរតីរបស់ប្រទេសនឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងរហូតដល់ចុងខែកក្កដា ឆ្នាំ២០២៣ ហើយអាកាសធាតុក្តៅខ្លាំងនឹងរាលដាលទៅភាគអាគ្នេយ៍ទៀតផង ។ ចំណែកនៅទីក្រុង San Angelo រដ្ឋ Texas មានសីតុណ្ហភាពចាប់ពី៤០អង្សារសេ ទៅ៤២អង្សារសេ ខណៈទីក្រុង Phoenix រដ្ឋ Arizona សីតុណ្ហភាពបានកើនឡើងដល់៤៣,៣អង្សារសេ កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងមក ។Record-breaking heat wave melts Europe; See Pics | Deccan Herald

រីឯប្រទេសកាណាដាមិនទាន់អាចទប់ស្កាត់ភ្លើងឆេះព្រៃបានទេ ហើយភ្លើងបានឆេះរាលដាលនៅរដ្ឋចំនួន៣ គឺរដ្ឋ British, Columbia, Alberta ខណៈរដ្ឋ Quebec ភ្លើងនៅតែបន្តឆេះខ្លាំងក្លា ។ ទំហំភ្លើងឆេះព្រៃដ៏ច្រើនលើសលប់នៅប្រទេសកាណាដា គឺស្មើនឹងប្រទេសអៀរឡង់ និងបែលហ្ស៊ិករួមបញ្ចូលគ្នា ឬធំជាងរដ្ឋចំនួន៥ រួមបញ្ចូលគ្នានៅអាមេរិក គឺរដ្ឋ Massachusetts, New Jersey, Connecticut, Delaware និង Vermont ៕
ប្រភព ៖ TNN World

រុស្ស៊ីត្រៀមសាកល្បងរូបិយបណ្ណឌីជីថលនៅចុងឆ្នាំនេះ

0

បរទេស៖ ចាប់ពីខែសីហា ឆ្នាំ២០២៣ នេះតទៅ រុស្ស៊ីនឹងពិសោធន៍ជាមួយរូបិយបណ្ណឌីជីថលទាំងក្នុងប្រទេស និងក្រៅប្រទេស។
យោងតាមសេចក្តីព្រាងរូបិយប័ណ្ណឌីជីថលជាតិនឹងត្រូវបានបង្ហាញដល់ព្រឹទ្ធសភារុស្ស៊ីនៅថ្ងៃទី ១៩ ខែកក្កដា ប្រសិនបើត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភា និងចុះហត្ថលេខាលើច្បាប់ដោយប្រធានាធិបតី Vladimir Putin នោះធនាគារកណ្តាលនៃប្រទេសរុស្ស៊ីអាចនឹងចាប់ផ្តើមសាកល្បងប្រាក់រូបិយបណ្ណឌីជីថលភ្លាមៗនៅខែក្រោយ។The SRTF Participates in Istanbul's Annual Atlantic Council Summit - Syria  Recovery Trust Fund

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ជាងពាក់កណ្តាលនៃធនាគារកណ្តាលកំពុងពិចារណា និងគ្រោងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ដែលមានប្រទេសចំនួន ២០ កំពុងធ្វើតេស្ត រួមទាំងឥណ្ឌា ជប៉ុន និងចិន ផងដែរ។ យោងតាមការស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សា Atlantic Council គម្រោងនៃប្រទេសទាំងនេះបានឈានដល់ ២៦០ លាននាក់ ដោយបានសាកល្បងលើទីតាំងជាច្រើន ចាប់ពីការដឹកជញ្ជូនសាធារណៈរហូតដល់ពាណិជ្ជកម្មអេឡិចត្រូនិច។ បុគ្គល និងអាជីវកម្មអាចប្រើប្រាស់រូបិយប័ណ្ណឌីជីថល នៅលើវេទិការបស់ធនាគារកណ្តាល ដែលប្រតិបត្តិការនេះគឺឥតគិតថ្លៃសម្រាប់បុគ្គលម្នាក់ៗ ខណៈដែលអាជីវកម្មទទួលបាន ០.៣%។Five major central banks unite to explore launching their own digital  currencies

រូបិយប័ណ្ណឌីជីថលត្រូវបានចេញដោយធនាគារកណ្តាល និងគ្រប់គ្រងដោយនិយតករ។ អ្នកគាំទ្ររបស់ពួកគេអះអាងថា រូបិយប័ណ្ណនេះនឹងជួយមនុស្សកាន់តែច្រើនឱ្យចូលប្រើសេវាធនាគារ បង្កើនតម្លាភាពក្នុងការទូទាត់ និងកាត់បន្ថយថ្លៃប្រតិបត្តិការ ចំណែកអ្នកប្រឆាំងវិញបានបារម្ភអំពីបញ្ហាសន្តិសុខ។
បច្ចុប្បន្ន ប្រព័ន្ធធនាគាររុស្ស៊ីស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់ក្រោយសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះ ធនាគាររុស្ស៊ីបានស្វែងរកការបន្ទន់ឥទ្ធិពលរបស់ពួកគេដោយការជួញដូររូបិយប័ណ្ណជាមួយប្រទេសអព្យាក្រឹត ដូចជាប្រទេសចិន និង ឥណ្ឌា។

នៅឆ្នាំនេះ ប្រាក់រូប្លែរបស់រុស្សីបានធ្លាក់ចុះ ១៨% ធៀបនឹងដុល្លារអាមេរិក។ រូបិយប័ណ្ណនេះក៏ស្ថិតក្នុងចំណោមប្រទេសដែលកំពុងរីកចម្រើនខ្លាំងបំផុតផងដែរ។ ប្រាក់ចំណូលថាមពលបានធ្លាក់ចុះ ដែលបណ្តាលឱ្យអតិរេកគណនីចរន្តរបស់រុស្ស៊ីធ្លាក់ចុះយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរលោក Alexandra Prokopenko អតីតទីប្រឹក្សាធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបាននិយាយថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលគឺពិតជាល្អក្នុងការតភ្ជាប់ទៅប្រព័ន្ធនៃប្រទេសផ្សេងទៀតសម្រាប់ប្រតិបត្តិការអន្តរជាតិ៕ ប្រភព៖vnexpress

រដ្ឋសភាថៃប្រកាសថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងគ្មានឈ្មោះលោក ភីថា

0

ប្រទេសថៃ ៖ ប្រធានរដ្ឋសភាថៃបានកំណត់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ហើយនៅថ្ងៃនោះ គេនឹងមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជនឈរឈ្មោះទៀតទេ ។ ប្រធានរដ្ឋសភាលើកឡើងថា គណបក្សនយោបាយត្រូវតែបញ្ជាក់ពីគុណសម្បត្តិរបស់បេក្ខជនឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី ឱ្យបាន៥ម៉ោងមុនពេលចាប់ផ្តើមបោះឆ្នោត ។

កាលពីថ្ងៃទី១៩ ខែកក្កដា ប្រធានរដ្ឋសភា លោក Wan Muhamad Noor Matha បានលើកឡើងថា ការប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលបន្ទាប់ គឺនៅថ្ងៃទី២៧ ខែកក្កដា វេលាម៉ោង៩និង៣០នាទីព្រឹក ហើយគ្មានការរៀបចំផែនការអ្វីច្រើនទេ គឺដំណើរការតាមច្បាប់ ។ នៅពេលចូលដល់របៀបវារៈ នឹងមានការស្នើឈ្មោះបុគ្គលមកពីគណបក្សនយោបាយដែលសាកសមធ្វើជានាយករដ្ឋមន្ត្រី ។ បន្ទាប់មក នឹងបើកការពិភាក្សាអំពីលក្ខណៈសម្បត្តិរបស់បេក្ខជននីមួយៗ ហើយបើគ្មានបញ្ហាអ្វីទេ នឹងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា២៧២ ។Wan Muhamad Noor Matha elected as House Speaker - Pattaya Mail

លោក Wan Muhamad បន្តថា លោកមិនទាន់ជ្រាបថា នឹងមានឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីប៉ុន្មាននាក់ទេ ប៉ុន្តែត្រូវជ្រើសរើសយកអ្នកដែលទទួលបានសំឡេងគាំទ្រលើស៣៧៤សំឡេង គឺនឹងបានក្លាយជានាយករដ្ឋមន្ត្រី ។ ចំណែកពេលវេលាសម្រាប់កិច្ចពិភាក្សាមិនទាន់បានកំណត់នៅឡើយទេ ហើយអាចនឹងជជែកគ្នាម្តងទៀត បន្ទាប់មក នឹងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាមវិធីសាស្ត្រដើម ។

*តើនៅថ្ងៃទី២៧ ខែកក្កដា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនឹងត្រូវបញ្ចប់ឬអត់ ?
លោក Wan Muhamad ឆ្លើយថា មិនទាន់ដឹងទេ ប៉ុន្តែប្រជាពលរដ្ឋចង់ឱ្យការបោះឆ្នោតរួចរាល់ និងជ្រើសរើសនាយករដ្ឋមន្ត្រីបានឆាប់រហ័ស ។Pita Limjaroenrat: Thai reformist leader suspended from parliament - BBC  News

*បើមានការផ្លាស់ប្តូរ តើអាចដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃដែរឬទេ ?
លោក Wan Muhamad ឆ្លើយថា យោងតាមបទប្បញ្ញត្តិទី៤១ ក្នុងការបោះឆ្នោតនាថ្ងៃនោះ នឹងមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat បានទៀតទេ ៕ ប្រភព ៖ Mono News

អេស្ប៉ាញពិន័យ Apple និង Amazon សរុបចំនួន ២១៨ លានដុល្លារ ដោយសារ…

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកចំនួនពីរគឺ Amazon និង Apple ត្រូវបានពិន័យជាប្រាក់សរុបរហូតដល់ ១៩៤ លានអឺរ៉ូ (ស្មើនឹង ២១៨ លានដុល្លារ) ដោយសារការប្រកួតប្រជែងមិនយុត្តិធម៌។
យោងតាមការចេញផ្សាយដោយអាជ្ញាធរត្រួតពិនិត្យការប្រកួតរបស់អេស្ប៉ាញនៅថ្ងៃទី ១៨ ខែកក្កដា បានឱ្យដឹងថា Amazon និង Apple បានព្រមព្រៀងគ្នាក្នុងការលក់ផលិតផល Apple នៅលើគេហទំព័ររបស់ Amazon ក្នុងប្រទេសអេស្ប៉ាញ ដោយនេះជាហេតុដែលកំពុងរារាំងការប្រកួតប្រជែងនៅក្នុងតំបន់។Spain hits Apple, Amazon with 194-mn-euro antitrust fine

យោងតាមសេចក្តីថ្លែងការណ៍បាននិយាយថា “ជាង ៩០% នៃអ្នកលក់បន្តដែលប្រើប្រាស់គេហទំព័រ Amazon ដើម្បីលក់ផលិតផល Apple ត្រូវបានដកចេញពីទីផ្សារអនឡាញដ៏សំខាន់មួយរបស់ប្រទេសអេស្ប៉ាញ”។ អាស្រ័យហេតុនេះ អាជ្ញាធរអេស្ប៉ាញបានសម្រេចចិត្តពិន័យក្រុមហ៊ុន Amazon ចំនួន ៥០,៥ លានអឺរ៉ូ និង Apple ចំនួន ១៤៣,៦ លានអឺរ៉ូ។ មូលហេតុនៃការផាកពិន័យនេះ គឺដោយសារក្រុមហ៊ុនទាំងពីរមិនបានប្រកួតប្រជែងគ្នា ដែលនេះធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងទីផ្សារនិងចំណោមអ្នកលក់ដទៃទៀត។Spain fines Apple and Amazon $218 million for elbowing out small retailers  | AP News

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Apple និង Amazon ត្រូវបានផាកពិន័យនៅអឺរ៉ុបពីបទបំពានច្បាប់ប្រកួតប្រជែង។ នៅខែធ្នូ ឆ្នាំ ២០២១ ប្រទេសអ៊ីតាលីបានពិន័យក្រុមហ៊ុន Amazon ចំនួន ១.១ ពាន់លានអឺរ៉ូ នៅខែតុលា ឆ្នាំ ២០២២ ប្រទេសបារាំងក៏បានពិន័យ Apple ចំនួន ៣៧១.៦ លានអឺរ៉ូផងដែរ៕Spain fines Apple and Amazon $218 million for elbowing out small retailers  - The Boston Globe ប្រភព៖cafef.com

កោះមួយមានទំហំមិនស្មើប្រទេសកម្ពុជាផង តែបែរជាមានចំនួនមនុស្សរស់នៅច្រើនជាងកម្ពុជាដល់១០ដង

0

កោះមួយនៅប្រទេសឥណ្ឌូនេសុី មានទំហំត្រឹមតែ ១២៨​ ២៩៧គីឡូម៉ែត្រការ៉េ តូចជាងប្រទេសកម្ពុជាទៅទៀត តែបែរជាមានមានចំនួនប្រជាជនច្រើនជាងកម្ពុជាដល់ទៅ១០ដង។

កោះជ្វា ជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើលោក រហូតដល់១៤៥លាននាក់ នេះបើយោងទៅតាមការជំរឿនកាលពីឆ្នាំ២០១៥។

កោះនេះ ស្ថិតនៅចន្លោះកណ្ដាលរវាងកោះស៊ូម៉ាត្រា និងកោះបាលី ដោយវាមានព្រំប្រទល់ជាប់មហាសមុទ្រឥណ្ឌានៅខាងត្បូង និងសមុទ្រជ្វានៅខាងជើង។ Why is Java So Weird? - by Tomas Pueyo

កោះធំជាងគេលំដាប់ទី១៣លើលោកនេះ គឺជា​ទីក្រុង​សេដ្ឋកិច្ច និង​អរិយធម៌​ ដ៏សំខាន់របស់​ឥណ្ឌូណេស៊ី ជាពិសេសគឺរាជធានី​ហ្សាការតាក៏មានវត្តមាននៅទីនោះផងដែរ។

ដោយសារតែជាទីក្រុងសេដ្ឋកិច្ច បានធ្វើឱ្យប្រជាជនឥណ្ឌូនេសុី សមុ្រកនាំគ្នាទៅតាំងទីលំនៅលើកោះនេះ ដែលបានផ្តល់ផលពិបាកដល់រដ្ឋបាល ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង។Covid-19 cases in Jakarta surged 50% in past week amid rise in Delta  variant | The Straits Times

នៅក្នុងទសវត្សរ៍ឆ្នាំ៧០ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដំណើរការកម្មវិធី ការផ្លាស់ប្ដូរទីលំនៅប្រជាជនពីលើកោះជ្វា ទៅកាន់កោះផ្សេងៗទៀត​ដែលមិនសូវមានមនុស្សរស់នៅ ដើម្បីជម្លៀសចំនួនដ៏ច្រើនលើសលប់នៅលើកោះជ្វា។

កាលដើមឡើយប្រជាជននៅលើកោះនេះ មានតែ២ជនជាតិប៉ុណ្ណោះ គឺជនជាតិជ្វា និងជនជាតិស៊ុនដា។ លុះដល់សតវត្សរ៍ទី១៨ ក៏មានវត្តមានជនជាតិម៉ាឌូរ៉ា ដែលដើមឡើយរស់នៅកោះម៉ាឌូរ៉ានៅទិសឦសាន ក៏បានមកតាំងទីលំនៅនៅលើកោះជ្វាផងដែរ។ Java Island - Tourist Destinations

ថ្វីបើមានជនជាតិដល់ទៅ៣ចម្រុះគ្នារស់នៅលើកោះនេះ ក៏ប៉ុន្តែ៩០ភាគរយនៃប្រជាជនទាំងនេះគឺកាន់សាសនាអុីស្លាម។

គូសបញ្ជាក់ផងដែរថា កោះជ្វាក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ី ពីហូល្លង់ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង១៩៤០៕Get to know more about The Island of Java

សារព័ត៌មានជប៉ុនចុះផ្សាយថា គណបក្សកាវក្លៃត្រូវបានគេធ្វើរដ្ឋប្រហារតាមផ្លូវច្បាប់

0

ប្រទេសថៃ ៖ សារព័ត៌មានក្រៅប្រទេសបានចុះផ្សាយថា គណបក្សកាវក្លៃបានជួបនឹងការធ្វើរដ្ឋប្រហារទម្លាក់តាមផ្លូវច្បាប់ ហើយធ្វើឱ្យលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ត្រូវបានគេរារាំងគ្រប់វិធីមិនឱ្យធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ។

សារព័ត៌មានជប៉ុនឈ្មោះ Asia Nikkei បានចុះផ្សាយពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ ថា បើលោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ មិនទទួលបានជោគជ័យក្នុងការបោះឆ្នោតលើកទី២ ទេ គឺត្រូវឱ្យគណបក្សភឿថៃ ដែលទទួលបានសំឡេងគាំទ្រច្រើនលំដាប់ទី២ ធ្វើជាគណបក្សដឹកនាំបង្កើតរដ្ឋាភិបាល ។Thailand's Move Forward Party leader falls short in vote for prime minister

ទោះយ៉ាងណា សារព័ត៌មាន Asia Nikkei សម្លឹងឃើញថា បណ្តាសមាជិកព្រឹទ្ធសភាគ្មានទំនុកចិត្តមកលើគណបក្សភឿថៃទេ និងបារម្ភថា គណបក្សកាវក្លៃនឹងចូលរួមបង្កើតរដ្ឋាភិបាល ។ ហេតុនេះ វាមិនប្រាកដថា គណបក្សភឿថៃនឹងទទួលបានសំឡេងគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី រហូតដល់៣៧៥ពិន្ទុតាមច្បាប់កំណត់ទេ ។ គណបក្សភឿថៃអាចត្រូវសហការជាមួយគណបក្សរដ្ឋាភិបាលអាណត្តិមុនដើម្បីបង្កើតរដ្ឋាភិបាល ដើម្បីចៀសវាងការចន្លោះប្រហោងផ្នែកនយោបាយ ។

ចំណែកគណបក្សកាវក្លៃប្រឈមនឹងការធ្វើរដ្ឋប្រហារទម្លាក់ដោយស្របច្បាប់ និងការដាក់សម្ពាធមិនឱ្យលោក Pita Limjaroenrat បានកាន់តំណែងជានាយករដ្ឋមន្ត្រី ។ តុលាការធម្មនុញ្ញបានសម្រេចដកសមាជិកភាពសភារបស់លោក Pita Limjaroenrat នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលត្រូវគ្នានឹងថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ រហូតដល់តុលាការធម្មនុញ្ញបានពិចារណាករណីកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ ITV ។Thai parliament refuses opposition leader Pita second PM vote

សារព័ត៌មាន Asia Nikkei សម្លឹងឃើញទៀតថា តុលាការធម្មនុញ្ញ និងគណៈកម្មការរៀបចំការបោះឆ្នោតនៅប្រទេសថៃ គួរតែជាស្ថាប័នឯករាជ្យ ប៉ុន្តែស្ថាប័នទាំងពីរនេះបែរជាស្ថិតនៅក្រោមឥទ្ធិពលរបស់កងទ័ពទៅវិញ ។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ គឺជាការបិទទ្វារនយោបាយសម្រាប់លោក Pita Limjaroenrat និងគណបក្សកាវក្លៃ ។ គេរំពឹងថា អាចនឹងមានការបញ្ជាឱ្យរំលាយគណបក្សកាវក្លៃផងដែរ ៕ ប្រភព ៖ Mono News

មិនធម្មតា! សៀង ចន្ធា នឹងផ្លាស់ទៅកាន់លីគកាតា

0

ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រូវបានម្ចាស់ក្លិបបឹងកេត លោកស្រី ពុធ ធីតា បញ្ជាក់ថា សៀង ចន្ធា ពុំបានមក Pre-season នៅថៃទេ ព្រោះកីឡាកររូបនេះនឹងផ្លាស់ទៅលីគកាតា ក្រោមលក្ខខណ្ឌខ្ចីជើង។

សៀង ចន្ធា នឹងចេញដំណើរនៅថ្ងៃទី២២ ខែកក្កដា ដេីម្បីឱ្យទាន់ដំណេីរ Pre-season របស់ក្លិបថ្មីនៅកាតារដែលត្រូវចេញទៅ Pre-Season នៅអឺរ៉ុប។

បើតាមលោកស្រី ពុធ ធីតា បញ្ជាក់ថា នៅក្នុងលក្ខខណ្ឌខ្ចីជើងនេះ ទំនងប្រហែលជាខ្ចីត្រឹម១រដូវកាលសិន ពោលចាប់ពីខែកក្កដា ឆ្នាំនេះ​ ដល់ខែកក្កដាឆ្នាំក្រោយ។

ជុំវិញក្លិបថ្មីរបស់សៀង ចន្ធានេះ លោកស្រីពុធ ធីតា មិនទាន់បានបញ្ជាក់ថាក្លិបឈ្មោះអ្វីនោះទេ ដោយរងចាំការប្រកាសជាផ្លូវការជាមុនសិន៕

 

 

ក្លិបបាល់ទាត់ Inter Miami មិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលមើលការហាត់ផ្ទាល់របស់ Messi ទេ

0

បរទេស៖ វគ្គហ្វឹកហាត់ដំបូងរបស់ LIONEL MESSI នៅសហរដ្ឋអាមេរិក ជាមួយក្លិប Inter Miami គឺបើកចំហសម្រាប់តែប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ មិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលមើលផ្ទាល់នោះទេ។

កាលពីថ្ងៃទី ១៨ ខែកក្កដា បន្ទាប់ពីការធ្វើបទបង្ហាញដ៏ធំនៅកីឡាដ្ឋាន DRV PNK លោក Messi និងលោក Sergio Busquets បានចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមថ្មី ដោយវគ្គហ្វឹកហ្វឺនបានអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយថតរូប និងថតវីឌីអូប៉ុណ្ណោះ ជំនួសឱ្យការស្វាគមន៍អ្នកគាំទ្រ ដូចជាការហ្វឹកហាត់លើកដំបូងរបស់ Cristiano Ronaldo នៅ Al Nassr ដែរ។Lionel Messi first Inter Miami training session, practice | Miami Herald

វគ្គហ្វឹកហ្វឺនបានចាប់ផ្តើមនៅម៉ោង ៩ ព្រឹក ជាមួយនឹងសីតុណ្ហភាពប្រហែល ៣០ អង្សាសេ។ គ្រូបង្វឹក Tata Martino និងមិត្តរួមក្រុមរបស់គាត់បានស្វាគមន៍គ្នាទៅវិញទៅមក។ Martino ក៏ធ្លាប់ជាគ្រូបង្វឹករបស់ Messi និង Busquets នៅឯក្លិបចាស់ Barca ពីមុនផងដែរ។Photos: Messi, Busquets turn up for first Inter Miami training - Vanguard  News ក្នុងឆ្នាំ ២០១៨ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Martino នៅ Atlanta United ខ្សែប្រយុទ្ធវេណេហ្ស៊ុយអេឡាបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ MLS ដោយរកបាន ៣១ គ្រាប់ក្នុង ៣៤ ប្រកួត បន្ទាប់ពីផ្លាស់ទៅ Inter Miami នៅដើមឆ្នាំ ២០២៣ Martinez រកបាន ៦ គ្រាប់ក្នុង ២០ ប្រកួត។Lionel Messi takes to the practice field for first time since signing with Inter  Miami | Football – Gulf News

គួរបញ្ជាក់ដែរថា Messi, Busquets និង Alba បានលេងជាមួយគ្នានៅក្លិប Barca កាលពីឆ្នាំ ២០១២ ដល់ ២០២១ ដោយ Messi និង Alba ធ្លាប់ជាដៃគូដ៏ល្អបំផុត រួមជាមួយលោក Busquets ដើរតួយ៉ាងសំខាន់ក្នុងការចែកចាយបាល់នៅក្នុងខ្សែបម្រើ។ ពួកគេបានរួមចំណែកដល់ La Ligas ប្រាំដង King’s Cup ៥ ដង និង Champions League មួយ ។ Messi និង Busquets នឹងលេងការប្រកួតដំបូងរបស់ពួកគេសម្រាប់ក្លិប Inter Miami នៅថ្ងៃទី ២១ ខែកក្កដា ទល់នឹង Cruz Azuk (ម៉ិកស៊ិក) ក្នុងវគ្គចែកពូលនៃ Leagues Cup៕ ប្រភព៖vnexpress

យុវតី juta168 ច្រៀងត្រាប់គ្រប់បទឱ្យតែល្បីការពិតចេះជំនាញមួយនេះគួរឱ្យសរសើរ

0

យុវតីម្នាក់ឈ្មោះ ភា មាសវាសនា ដែលមានបណ្តាញសង្គមទិកតុក «juta168» ហើយត្រូវបានមហាជនស្គាល់ច្រើនទៅលើយុវតីនេះគឺការច្រៀងត្រាប់គ្រប់បទឱ្យតែជាបទល្បីមិនថាជាតិសាសន៍ណាក៏ដោយ ឬសកម្មភាពនានាដែលផ្ទុះលើបណ្តាញសង្គមគឺនាងធ្វើត្រាប់តាមទាំងអស់។

ស្ទាយ៍ប្រចាំខ្លួនរបស់ Juta គឺទម្លាក់សក់សេះ វីដេអូរបស់យុវតីនេះចូលចិត្តពាក់អាវពណ៌លឿងជាប្រចាំ។ រាល់បទចម្រៀងដែល juta168 ត្រាប់តាមទោះបីជាបទនោះតឹងឬពិបាកច្រៀងយ៉ាងណាតែនាងអាចត្រាប់តាមបានយ៉ាងផុយ។ កន្លងមកការបង្កើតមាតិការបស់ ភា មាសវាសនា មានការបញ្ចេញមតិមិនល្អមកលើខ្លួនយ៉ាងណាក៏ដោយ តែនាងមិនបោះបង់នោះទេ ពោលពីដើមឡើយវីដេអូនាងធ្វើយ៉ាងមិចបច្ចុប្បន្ននេះនៅបន្តធ្វើដូចនោះដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXHkk8vq5kOvjANfBomjy-3o0Sxj7IDtOWFWSV__zcenhDBvkr4XO75GvAYGLgR0Nm5SGPhyiQgRbrR3qvLtVKrrzeTtdcgnN875KuXffj96FNIzoND-aYRt_ZBVdXIYcx4asSoT23_7lovMnhRf392AC5yz5M8gNd-4AAucR2cA-Q9htwcgygNbotiqM/s960/56757515_2203227433262097_1076792367471656960_n.jpg

ដ្បិតថាការច្រៀងត្រាប់រាល់បទដែលល្បីៗលើបណ្តាញសង្គមរបស់នាង រងនូវពាក្យចំអកឡកឡើយក្តី តែយុវតីមួយរូបនេះការពិតគឺចេះជំនាញនេះគួរឱ្យសរសើរ។ តាមរយៈវីដេអូដែល Juta បង្ហោះបានឱ្យដឹងថា នាងជាជាងដេរម្នាក់ដែលអាចកាត់សំលៀកបំពាក់បានដោយខ្លួនឯង។ មិនត្រឹមតែចេះកាត់សំលៀកបំពាក់ដោយខ្លួនឯងប៉ុណ្ណោះទេ តែ Juta ក៏ជាបុគ្គលិកក្នុងក្រុមហ៊ុនមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFbggWTmjNfZeQUuTneRs-JSgXOlTPJX---Fxog1pdsVOztzlNaBqtObFCc6XGD90UapIcxzq3R7No_Z1EtWgb3f5DuyZCwR1pviyZuYgoKnVi5qinsERGLIES5iRQwO4ilnz4XnjZDr0D3rt--eVoTu7DwCJCuDXq1F-5_eBXAdX2m6zqbprFQlxlylM/s1920/127212808_2657182447866591_7741367966595691478_n.jpg

ក្រោយពីអ្នកលេងបណ្តាញសង្គមជាហ្វេនរបស់ juta168 ឃើញទេពកោសល្យរបស់នាងហើយមានការខំមិនកោតសរសើរជាច្រើនដល់ ភា មាសវាសនា ថាចេះគ្រប់មុខតែម្តង៕

https://www.tiktok.com/@juta168/video/7251921123493825793?is_from_webapp=1&web_id=7212447540943390209