នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត នាទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើឱ្យពិនិត្យនិងសិក្សាទៅលើ ឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គឺមិនត្រូវដូចនគរបាលចរាចរណ៍នោះទេ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖” សូមពិនិត្យនិងសិក្សាទៅលើ ឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយតម្រូវឱ្យខុសពីប៉ូលិសចរាចរណ៍។”

ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា៖” មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាគ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ​ ដោយពួកគាត់មិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់”៕