ប្រទេសឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុននៅប្រទេសរបស់ខ្លួនបន្ថែមទៀត តាមរយៈការផ្តល់ទិដ្ឋាការមាសដល់វិនិយោគិនបរទេស ។ វិនិយោគិនបរទេសអាចប្រើប្រាស់ទិដ្ឋាការមាសសម្រាប់រស់នៅឥណ្ឌូណេស៊ីរយៈពេលពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយទិដ្ឋាការនេះនឹងអាស្រ័យលើវិនិយោគិនទាំងនោះយកប្រាក់មកវិនិយោគនៅឥណ្ឌូណេស៊ីតិចឬច្រើនប៉ុនណា ។

គោលបំណងដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីផ្តល់ទិដ្ឋាការមាសដល់វិនិយោគិន ឬជនបរទេសដែលមកបើកក្រុមហ៊ុននៅប្រទេសឥណ្ឌូណេស៊ី គឺដើម្បីទាក់ទាញឱ្យជនបរទេសយកប្រាក់មកវិនិយោគនៅឥណ្ឌូណេស៊ីបន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ច ។ Silmy Karim ជានាយកការិយាល័យអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លើកឡើងថា វិនិយគិនបរទេសនឹងទទួលបានទិដ្ឋាការមាស ដែលអនុញ្ញាតឱ្យពួកគេអាចស្នាក់នៅឥណ្ឌូណេស៊ី ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយវាអាស្រ័យលើពួកគេនឹងនាំប្រាក់មកវិនិយោគនៅឥណ្ឌូណេស៊ីតិចឬច្រើនប៉ុនណា ។An aerial view of the business district in Jakarta

ប្រសិនបើជនបរទេសយកប្រាក់មកវិនិយោគបើកក្រុមហ៊ុននៅឥណ្ឌូណេស៊ី ស្មើទឹកប្រាក់ចំនួន២៥០ម៉ឺនដុល្លារអាមេរិក ពួកគេនឹងអាចរស់នៅឥណ្ឌូណេស៊ីបានរយៈពេល៥ឆ្នាំ ។ រីឯវិនិយោគិនបរទេសដែលវិនិយោគបើកក្រុមហ៊ុន ស្មើទឹកប្រាក់ចំនួន៥០០ម៉ឺនដុល្លារអាមេរិក ពួកគេនឹងអាចរស់នៅឥណ្ឌូណេស៊ី រយៈពេល១០ឆ្នាំ ។Indonesia offers 'golden visa' to entice foreign investors | The Star

ចំណែកក្រុមហ៊ុនចម្រុះជាតិសាសន៍មកវិនិយោគនៅឥណ្ឌូណេស៊ី បើវិនិយោគស្មើទឹកប្រាក់ចំនួន២៥លានដុល្លារអាមេរិក ឥណ្ឌូណេស៊ីនឹងអនុញ្ញាតឱ្យនាយកគ្រប់គ្រងក្រុមហ៊ុនអាចរស់នៅឥណ្ឌូណេស៊ីរយៈពេល៥ឆ្នាំ ឬបើវិនិយោគក្នុងទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក ពួកគេនឹងអាចរស់នៅឥណ្ឌូណេស៊ីរយៈពេល១០ឆ្នាំ ។ ការផ្តល់សិទ្ធិស្នាក់នៅប្រទេសឥណ្ឌូណេស៊ីរយៈពេលយូរដល់វិនិយោគិនបរទេស គឺជាគោលនយោបាយដែលប្រទេសជាច្រើនបានអនុវត្ត ដើម្បីទាក់ទាញវិនិយោគិនបរទេស រួមមាន អាមេរិក, អៀរឡង់, នូវែលសេឡង់ និងអេស្ប៉ាញ ៕Indonesia offers 'golden visa' to entice foreign investors ប្រភព ៖ Nation