ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! ប្រទេសរុស្ស៊ីដែលជាកំពូលមហាអំណាចថាមពល និងជាអ្នកនាំចេញប្រេងដ៏ធំបំផុតមួយនៅលើពិភពលោក បែរជាត្រូវធ្លាក់ខ្លួន ត្រូវបង្ខំចិត្តទិញប្រេងសាំងពីបរទេសដើម្បីដោះស្រាយវិបត្តិក្នុងស្រុកទៅវិញ។ យុទ្ធសាស្ត្រវាយប្រហារបំបាក់សេដ្ឋកិច្ចរបស់អ៊ុយក្រែន កំពុងតែបង្ហាញឥទ្ធិពលយ៉ាងខ្លាំងក្លា បន្ទាប់ពីហ្វូងយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយបានបើកការវាយប្រហារយុទ្ធសាស្ត្របំផ្លិចបំផ្លាញរោងចក្រចម្រាញ់ប្រេងធំៗជាបន្តបន្ទាប់នៅក្នុងទឹកដីរុស្ស៊ី។ 
យោងតាមរបាយការណ៍ស៊ើបអង្កេតជាក់ស្ដែងពីទីភ្នាក់ងារសារព័ត៌មាន Reuters និងទស្សនាវដ្ដីសេដ្ឋកិច្ច Kommersant ការខូចខាតដ៏ធ្ងន់ធ្ងរបំផុតបានកើតឡើងលើរោងចក្រចម្រាញ់ប្រេងដ៏ធំ កាប៉តនីយ៉ា (Kapotnia/MNPZ) ក្នុងទីក្រុងមូស្គូ ក្រោយរងការវា.យប្រហារដោយដ្រូនអ៊ុយក្រែនជាង ១៣០ គ្រឿង។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដដែល រោងចក្រដែលធ្លាប់ផ្គត់ផ្គង់ប្រេងរហូតដល់ ៤០% ឱ្យរដ្ឋធានីមូស្គូមួយនេះ ត្រូវបានប្រភពផ្លូវការទម្លាយថា បានរងការខូចខាតប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ និងត្រូវបិទទ្វារទាំងស្រុងរហូតដល់ដើមឆ្នាំ២០២៧ ទើបអាចជួសជុលរួចរាល់។

វិបត្តិនេះបានធ្វើឱ្យទិន្នផលផលិតប្រេងសាំងសរុបរបស់រុស្ស៊ី ដាំក្បាលចុះភ្លាមៗរហូតដល់ ២៥% (ខ្វះខាតប្រមាណ ៤០០,០០០ តោនក្នុងមួយខែ) ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយ។
.jpg)
យោងតាមទិន្នន័យភស្តុភារកម្មអន្តរជាតិ ដើម្បីទប់ស្កាត់ការត្អូញត្អែរ និងភាពចលាចលពីសំណាក់ប្រជាពលរដ្ឋ រដ្ឋាភិបាលរុស្ស៊ីបានបង្ខំចិត្តបញ្ជាទិញប្រេងសាំងជាបន្ទាន់ពីប្រទេសសម្ព័ន្ធមិត្តបេឡារុស ព្រមទាំងរៀបចំកិច្ចសន្យាដឹកជញ្ជូនប្រេងសាំងតាមផ្លូវសមុទ្រពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងឥណ្ឌា ចូលមកកាន់កំពង់ផែភាគខាងលិចរបស់ខ្លួន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌឺ ណូវ៉ាក (Alexander Novak) បានប្រកាសពន្យារពេលច្បាប់បិទការនាំចេញប្រេងសាំងទៅក្រៅប្រទេសជាដាច់ខាតរហូតដល់ដាច់ឆ្នាំ ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក។ បច្ចុប្បន្ន តំបន់សំខាន់ៗជាង ១០ របស់រុស្ស៊ី រួមទាំងតំបន់ចុងបូព៌ា និងតំបន់គ្រីមៀ (Crimea) បានជួបវិបត្តិខ្វះប្រេងសាំងយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់ផ្អាកការលក់ប្រេងជូនប្រជាពលរដ្ឋទូទៅ និងមានការតម្រង់ជួរចាំទិញប្រេងរាប់គីឡូម៉ែត្រ។.jpg)
យុទ្ធសាស្ត្រកាត់ផ្តាច់ «ដង្ហើមសេដ្ឋកិច្ច» របស់អ៊ុយក្រែននាពេលនេះ ត្រូវបានប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី គូសបញ្ជាក់ថា ជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំផ្លាញប្រភពលុយកាក់ដែលវិមានក្រឹមឡាំងយកមកជួយជ្រោមជ្រែងកញ្ចប់ថវិកាសង្រ្គាម។ របត់ថ្មីនៃសមរភូមិនេះបានស្តែងឱ្យពិភពលោកឃើញកាន់តែច្បាស់ថា សង្រ្គាមបច្ចេកវិទ្យាដ្រូនរយៈចម្ងាយឆ្ងាយ មិនត្រឹមតែអាចវាយប្រហារលើជួរមុខយោធាប៉ុណ្ណោះទេ ប៉ុន្តែវាមានសមត្ថភាពអាចវាយកម្ទេចម៉ាស៊ីនសេដ្ឋកិច្ច និងបង្ខំឱ្យប្រទេសមហាអំណាចថាមពលលំដាប់លោក ត្រូវលុតជង្គង់សុំចុះចូលទិញប្រេងពីក្រៅប្រទេសវិញយ៉ាងអាម៉ាស់បំផុត៕










