រដ្ឋធានីកៀវ៖ បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានខ្នះខ្នែងយ៉ាងខ្លាំង ជួយផ្ដត់ផ្គង់គ្រឿងសព្វាវុធទំនើបៗ ដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីធ្វើសង្គ្រាម ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយយន្ដហោះចម្បាំងដ៏ទំនើបជំនាន់ទី៤ ផលិតដោយសហរដ្ឋអាមេរិក ប្រភេទ F-16 ក៏នឹងត្រូវដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន នាពេលខាងមុខ។F-16 Fighting Falcon | Military.com

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៤ ខែកញ្ញា ថា លោក អូឡេកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ថា គាត់សង្ឃឹម ថា យន្ដហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិក ប្រភេទ F-16 ត្រូវផ្គត់ផ្គង់ដោយសម្ពន្ធមិត្តរបស់អ៊ុយក្រែន នឹងត្រូវដាក់ពង្រាយ ប្រឆាំងនឹងរុស្ស៊ី នៅខែនិទាឃរដូវក្រោយ។Volodymyr Zelenskyy says he's replacing Ukraine's defence minister Oleksii  Reznikov | SBS News

លោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា អ្នកបើកយន្តហោះ ត្រូវតែត្រូវហ្វឹកហាត់នៅលើយន្តហោះប្រភេទនេះ ហើយហេដ្ឋារចនាសម្ព័ន្ធ អ្នកជំនាញ និង កន្លែងជួសជុល ត្រូវតែមាន នៅមុនពេលយន្ដហោះទាំងនេះ នឹងត្រូវដាក់ពង្រាយទៅកាន់សមរភូមិជួរមុខ។ រីឯប្រទេសហូល្លង់ដ៍ ដាណាម៉ាក និង ន័រវេស សុទ្ធតែបានសន្យាផ្ដល់យន្តហោះ F-16 មកដល់ប្រទេសអ៊ុយក្រែន។File:F-16 releases a flare.jpg - Wikimedia Commons

លោកប្រមុខរដ្ឋមន្រ្ដីក្រសួងការពារជាតិ បានបន្ថែម ថា គាត់ត្រូវតែសរសេរលិខិតជាច្រើនជាមួយនឹងការធានា ថា គ្រឿងសព្វាវុធទាំងអស់របស់អង្គការណាតូ នឹងត្រូវប្រើប្រាស់ ម្រាប់តែគោលបំណងការពារតែប៉ុណ្ណោះ ហើយក៏មិនមែនប្រើប្រាស់ វាយប្រហារ នៅលើទឹកដីរបស់រុស្ស៊ី នោះដែរ៕