ប្រទេសចិន ៖ ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រទេសថៃឱ្យដឹងថា សេដ្ឋកិច្ចប្រទេសចិនបានងើបឡើងវិញយឺតដោយសារមូលហេតុចម្បងចំនួន៤ រួមមាន ៖ ការវិនិយោគនៅចិនមានកម្រិតទាប, ការចំណាយក្នុងប្រទេសធ្លាក់ចុះ, ផលប៉ះពាល់ដោយសារការនាំចេញធ្លាក់ចុះតាមសេដ្ឋកិច្ចពិភពលោក និងបំណុលសាធារណៈរបស់ចិនមានកម្រិតខ្ពស់ ស្មើនឹង៥១,៥% ហើយវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសថៃផងដែរ ។China vows to stabilize economic growth, bolster demand in 2023 - CGTN

សេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងពីបញ្ហាសេដ្ឋកិច្ចក្នុងស្រុក ដោយសារវាមានកំណើនទាបជាងភាគីជាច្រើនរំពឹងទុក ។ នៅត្រីមាសទី១ ឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានកើនឡើង៤,៥% ខណៈនៅត្រីមាសទី២ ឆ្នាំ២០២៣ សេដ្ឋកិច្ចចិនកើនឡើង៦,៣% គឺជាកំណើនខ្ពស់បំផុតក្នុងរយៈពេល៨ត្រីមាស ។ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣ សេដ្ឋកិច្ចចិនកើនឡើង៥,៥% គឺជាកំណើនទាបបំផុតក្នុងរយៈពេល២ឆ្នាំ ។ និន្នាការសេដ្ឋកិច្ចចិនក្នុងរយៈពេលបន្តទៀតនៅតែមិនទាន់ល្អប្រសើរទេ ហើយការងើបឡើងវិញមានដែនកំណត់ ។Thailand Will Focus on High Value-added Economy

ចំណែកការប្រកាសពីសេដ្ឋកិច្ចថៃនៅត្រីមាសទី២ ឆ្នាំ២០២៣ លោក Danucha Pitchayanan មន្ត្រីការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រទេសថៃ បញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន គឺខ្វះទិន្នន័យច្បាស់លាស់ដើម្បីវិភាគថា បញ្ហាសេដ្ឋកិច្ចបានឆ្លុះបញ្ចាំងពីបញ្ហាស្ថាប័នហិរញ្ញវត្ថុជា Shadow Bank ។ លើសពីនេះ ផ្នែកអចលនទ្រព្យរបស់ចិនជាបញ្ហាទាំងអស់ ហើយតើវាមានបញ្ហាផ្សេងទៀតដែរឬទេ បើចិនប្រឈមនឹងបញ្ហាសេដ្ឋកិច្ចជាបន្តបន្ទាប់ ។ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំង ដោយសារសេដ្ឋកិច្ចថៃមានទំនាក់ទំនងជាមួយសេដ្ឋកិច្ចចិន ដូចជា ការនាំចេញ និងផ្នែកទេសចរណ៍ ។Japanese academic: China's superficial 'moderate' diplomacy will not work  with developed countries , Politics News - ThinkChina

លោក Danucha Pitchayanan លើកឡើងថា ៖ «ការគ្រប់គ្រងសេដ្ឋកិច្ចនាថ្ងៃអនាគតត្រូវផ្តល់ភាពសំខាន់លើការរក្សាវិន័យហិរញ្ញវត្ថុរបស់ប្រទេស ព្រោះនាថ្ងៃអនាគត សេដ្ឋកិច្ចពិភពលោក មានភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេស បច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនជួបបញ្ហាផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុ ។ ដូច្នេះ គេមិនទាន់មានទិន្នន័យច្រើនបង្ហាញថា បញ្ហានេះនឹងរាលដាលក្លាយជាវិបត្តិសេដ្ឋកិច្ចដែរឬទេ ។ បើចិនត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនោះ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចថៃផងដែរ ហើយថៃត្រៀមខ្លួនជាមុន» ៕ ប្រភព ៖ Bangkok biznews