សមត្ថកិច្ចថៃចុះរឹតបន្តឹងអ្នកបាញ់ផ្សែងកញ្ឆាផ្សព្វផ្សាយហាង
ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ «រឿងឡៅ ឆៅនី» បានចុះផ្សាយថា អ្នកប្រកបរបរលក់កញ្ឆាដែលជាជនបរទេសបានដើរបាញ់ផ្សែងកញ្ឆានៅតាមផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រប៉ាតង និងជាការផ្សព្វផ្សាយពាណិជ្ជកម្មហាងកញ្ឆារបស់ពួកគេ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋ មន្ត្រីសមត្ថកិច្ចបានចុះត្រួតពិនិត្យលិខិតអនុញ្ញាត និងឱ្យពួកគេអនុវត្តតាមបទប្បញ្ញត្តិដែលបានកំណត់ បន្ទាប់មក ក៏នាំខ្លួនពួកគេមកសាកសួរបន្ថែម មុននឹងចាត់ការតាមផ្លូវច្បាប់បន្តទៀត ។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋថៃរស់នៅម្តុំផ្លូវបាងឡាប៉ាតង ប្តឹងថា មានការបាញ់ផ្សែងកញ្ឆានៅតាមផ្លូវយ៉ាងអនាធិបតេយ្យដាក់ភ្ញៀវទេសចរ ដើម្បីផ្សព្វផ្សាយពីហាងលក់កញ្ឆានៅខេត្តភូកេត ។ ក្រោយមក កម្លាំងសមត្ថកិច្ច និងភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យនៅតាមទីកន្លែងផ្សេងៗតាមការប្តឹងរបស់ពលរដ្ឋឃើញថា អ្នកដើរបាញ់ផ្សែងកញ្ឆានៅតាមផ្លូវនេះ គឺជាជនបរទេស ព្រោះចង់ផ្សព្វផ្សាយហាងលក់កញ្ឆាថ្មីរបស់ខ្លួននៅជិតអាកាសយានដ្ឋានភូកេត ។
សមត្ថកិច្ចឱ្យដឹងថា នឹងធ្វើការសាកសួរពួកគេបន្ថែមទៀត មុននឹងចាត់ការតាមផ្លូវច្បាប់ប្រទេសថៃ ព្រោះការបាញ់ផ្សែងកញ្ឆាយ៉ាងអនាធិបតេយ្យនេះបានធ្វើឱ្យប៉ះពាល់ និងរំខានដល់ពលរដ្ឋរស់នៅក្នុងតំបន់ ។ ពួកគេបាញ់ផ្សែងកញ្ឆាដាក់មនុស្សម្នាដែលដើរនៅតាមផ្លូវបាងឡាប៉ាតង ព្រោះផ្លូវនេះសម្បូរភ្ញៀវទេសចរមកកម្សាន្តច្រើន ប៉ុន្តែពួកគេមិនមែនបើកហាងកញ្ឆានៅតំបន់នេះទេ ។
ពលរដ្ឋថៃនៅតំបន់នេះនិយាយថា ៖ «ពួកគេមកផ្សព្វផ្សាយហាងលក់កញ្ឆារបស់ខ្លួនដែលប្រុងនឹងបើកថ្មី ប៉ុន្តែពួកគេមិនដឹងពីច្បាប់ទម្លាប់នៅប្រទេសថៃ ។ ដូច្នេះ សមត្ថកិច្ចត្រូវអនុវត្តការងារឱ្យបានច្បាស់លាស់ជាងនេះ ជាពិសេស រឿងកញ្ឆា ។ អាជ្ញាធរត្រូវកំណត់ថា តើឱ្យពួកគេលក់កញ្ឆាទៅឱ្យអតិថិជននៅកន្លែងណាឱ្យច្បាស់លាស់ ហើយមិនមែនមកដើរផ្សព្វផ្សាយតាមកន្លែងសាធារណៈធ្វើឱ្យប៉ះពាល់គេឯងបែបនេះទេ» ។
ពលរដ្ឋថៃបានបញ្ចេញយោបល់ក្នុងបណ្តាញសង្គមថា ៖ «វាជាផលកម្ម អ្នកដទៃគេមិនចង់ជក់កញ្ឆា ប៉ុន្តែមកទទួលផ្សែងកញ្ឆាដែរ ។ គួរឱ្យខ្លាចណាស់ អ្នកជក់កញ្ឆាដែលបាត់បង់ស្មារតី ហើយនៅថ្ងៃមុខ តើនឹងមានការប្រព្រឹត្តទង្វើអាក្រក់ដាក់គ្នាដែរឬទេ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «ប្រទេសថៃបានដើរមកដល់ចំណុចនេះមែនទេ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «បើផ្សព្វផ្សាយពាណិជ្ជកម្មពីស្រាបៀរ គឺខុសច្បាប់ប្រទេសថៃ ប៉ុន្តែបើផ្សព្វផ្សាយកញ្ឆា បែរជាត្រឹមត្រូវតាមច្បាប់ទៅវិញ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «បើបែបនេះ មិនគួរទៅកម្សាន្តនៅទីនោះទេ» ៕



.png)



– ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦៖ ក្រុមចម្រៀងនារី K-Pop ដំបូងបង្អស់ដែលមានវត្តមាននៅលើ Canadian Hot 100បទ “Playing With Fire” របស់ BLACKPINK បានឈរនៅលេខ ៩២ លើតារាង Canadian Hot 100 ដែលភាពអស្ចារ្យនេះបានធ្វើឱ្យពួកគេក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេមានឈ្មោះនៅទីនេះ ។

– ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០: កំណត់ត្រាពិភពលោកហ្គីណេស ក្រុមចម្រៀងនារីនេះបានជាប់ចំណាត់ថ្នាក់លេខបីក្នុងកំណត់ត្រាពិភពលោក Guinness ដោយសារវីដេអូចម្រៀងបទ “How You Like That” របស់ពួកគេ។ ជាមួយនឹងការចូលមើលច្រើនជាង ៨៦ លានដងក្នុងរយៈពេលត្រឹមតែថ្ងៃដំបូងនៃការចេញផ្សាយ វីដេអូនេះទទួលបានវីដេអូ YouTube ដែលមានអ្នកមើលច្រើនបំផុតរបស់ Guinness ក្នុងរយៈពេល ២៤ ម៉ោង វីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube ក្នុងរយៈពេល ២៤ ម៉ោង និងវីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងដោយក្រុម K- Pop។





នៅពេលដែលយើងធំឡើង យើងក៏ទទួលបានចម្លើយគ្រប់បញ្ហាដែលចូលមកក្នុងជីវិតយើងចង់ប្រាប់ថាក្នុងពិភពលោកនេះអាចមានថ្ងៃខ្លះចិត្តអាក្រក់ ចិត្តដាច់ជាមួយយើង តែយើងកុំចិត្តអាក្រក់ដាក់ខ្លួនឯងអី យើងមិនអាចបង្ខំអោយនរណាម្នាក់មកស្រឡាញ់យើងបានទេ ប៉ុន្តែយើងត្រូវតែស្រឡាញ់ខ្លួនឯងអោយបានច្រើនៗ នឹងមើលឃើញពីតម្លៃមនុស្សជុំវិញខ្លួនដែលផ្តល់ក្តីស្រឡាញ់ហើយឈរដើម្បីយើង »។
ខ្ញុំនឹងមិនធ្វើឱ្យអ្នកទាំងគ្នាខកបំណងទេ សន្យាថានឹងខំប្រឹងឱ្យរឹងមាំជាងពេលឥឡូវនេះ ដើម្បីខ្លួនឯងនិងមនុស្សជាទីស្រឡាញ់របស់ចែតីទាំងអស់គ្នា សន្យាថានឹងខិតខំរកអ្វីថ្មីៗ ដើម្បីតបស្នងនឹងការស្រឡាញ់ដែលឥតលក្ខខណ្ឌមកលើចែតី។ អរគុណគ្រប់រឿងរ៉ាវ គ្រប់បញ្ហា ដែលឈានជើងចូលមកក្នុងជីវិតមួយនេះ ហើយក៏អរគុណដល់ខ្លួនឯង ដែលតែងតែស៊ូរហូតមក មិនបោះបង់ខ្លួនឯងចោល ទោះដឹងថានៅពេលដែលឈរក្នុងចំណុចមួយនេះ ឆ្លងកាត់ឧបសគ្គច្រើនប៉ុណ្ណាក៏ដោយ »។









.png)
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នៅយប់ថ្ងៃទី២៣ ខែសីហា បទចម្រៀងដែលកំពុងទទួលបានការគាំទ្រពីមហាជនមានចំណងជើងថា «20out now» របស់ ទេព ពិសិដ្ឋ បានទម្លាក់ជាផ្លូវការហើយនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់គេ។ ក្រោយពីទម្លាក់មួយបទនេះគេសង្កេតឃើញថាឆាណែលយូធូបរបស់គេកាន់តែឡើង Subscribers ជាបន្តបន្ទាប់តែម្តង ខណៈមានមតិយោបល់ជាច្រើនពីសំណាក់ទស្សនិក ដោយបានកោតសរសើរទៅលើបទចម្រៀងនេះដែលអាចទម្លុះទីផ្សារគួរឱ្យកត់សម្គាល់ផងដែរ។



:max_bytes(150000):strip_icc()/is-celery-good-for-you-heres-what-an-rd-says-1187b6f3415b4c03b37900ccc4378c13.jpg)






