(ភ្នំពេញ) ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣៖ សម័យនេះហើយត្រូវដើរឱ្យទាន់បច្ចេកវិទ្យាដ៏ទំនើបបានអ៊ែម…! ជាមួយកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជំនាន់ថ្មីនេះ នឹងផ្ដល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យលើសពីស្មាតហ្វូនដែលអ្នកធ្លាប់ប្រើ។

ហើយថ្ងៃនេះ យើងនឹងមកដឹងពីលក្ខណៈសម្បត្តិដ៏ពិសេសរបស់ Galaxy Z Fold5 ទាំងអស់គ្នា…! ថាតើមានអ្វីប្លែក…មានអ្វីថ្មី…ដែលអាចទាក់ចិត្ត…ទាក់បេះដូងអ្នកប្រើប្រាស់ខ្លះ? តោះ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCBFy_ZUKhzWzbemEP_w4jolmsip8dZ8QGj_5uRN4GlqQ9biWlISeXnIczhoRWQ2XiLTrDEkrfMs94rrw9dnJ5V_wzUp_87IoKdMZmbhsdTA34Ounq3hLSVC5AfgzBoC6sktEPoqNnGlQjFPhat6uxFh7M6NHqGwA3OXNeoik9dCm_HqXIacczPPOCdN8/s800/cgryBnnA.png

*Galaxy Z Fold5

– ប្រព័ន្ធដំណើរការល្បឿនលឿន៖ បំពាក់នូវកំពូលបន្ទះឈីប Snapdragon 8 Gen 2 for Galaxy ដែលធ្វើឱ្យរាល់ការបំពេញការងារប្រចាំថ្ងៃកាន់តែរលូន…មិនទាក់…មិនតឹងទ្រូង…! រឹតតែអស្ចារ្យក្នុងការលេងកម្សាន្តកាន់តែជក់អារម្មណ៍…ជក់ដៃតែម្ដង…! ជាពិសេស មានប្រព័ន្ធរក្សាកម្ដៅបានយ៉ាងល្អ ទោះលេងយូរយ៉ាងណាក៏ល្បឿនមិនធ្លាក់ផងដែរ…មិនធ្វើឱ្យយើងពិបាកលេង ឬខូចអារម្មណ៍នោះឡើយ។ មិនតែប៉ុណ្ណោះ ជាមួយនឹងថាមពលថ្មខ្លាំង រហូតដល់ 4,400mAh ការប្រើប្រាស់ថ្មបានពេញមួយថ្ងៃដោយមិនបារម្ភ…រីឯការលេងកម្សាន្តវិញបានឡើងម៉ាឆ្អែត…!

– កាន់តែពិសេសអស្ចារ្យជាមួយ Galaxy Z Fold 5 អាចទស្សនាមាតិកាផ្សេងៗបានយ៉ាងងាយស្រួលដោយមិនបាច់ប្រើដៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWusFr2Z8AX3240qrhp9tYCp-6HdJN59-zSoufsBRCN7zVl5I78ex5GFCN5L9-SAmqbDSZGpQgYuAepRmXwzVa6aIDl2p2daKlgDqYv-egelxY0-_WOausUnB-oL9yDKMUDWWs6dnEDug4600bLfaViodQFwlsS67qB-NHfKb4TbHOdKf-DhlBcz_ftqA/s1131/FiIuQEvw%20(1).png

នេះហ៊ាននិយាយបានថា Samsung Galaxy Z Fold5 គឺជាស្មាតហ្វូនអេក្រង់បត់ដ៏អស្ចារ្យដែលផ្ដល់ឱ្យអ្នកប្រើប្រាស់នូវកំពូលបទពិសោធន៍ដ៏សម្បូរបែបជាមួយមុខងារពិសេសៗជាច្រើន…!

កាន់តែពិសេស សម្រាប់អតិថិជនដែលបានធ្វើការដាក់ Pre-order កាលពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា 2023 លោកអ្នកអាចមកទទួលយកផលិតផលចាប់ពីថ្ងៃទីនេះតទៅ អាស្រ័យតាមទីតាំងដែលលោកអ្នកបានកក់។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រូម៉ូសិន Pre-Order អតិថិជនទាំងអស់ទទួលបានការថែម ជូនដូចខាងក្រោម៖

Galaxy Z Flip5   

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ទទួលបាន Flipsuit Case + Travel Adapter 25W + Front Protection Film សម្រាប់អេក្រង់ខាងមុខ

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $100

– ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3xKjEJJ9u7dQ49JbVqmWrIg0VH5IMWcQ9ebULre_51lieaNQwIeKSg-r8TOmUkrOsrCpoqhzf_rSDIOMRHYdan3_vyfT_c8eMHL0mJ37-pBgySsntUJcy-PeztS67_I23u8xMSB1NRl1YNRJ_cMLP9f6jNr9v81M53FIAX9w78zm6-YCwYeN8ppQoZZc/s1120/e7yXfIww.png

Galaxy Z Fold5   

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB)

– ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case) + Front Protection Film សម្រាប់អេក្រង់ខាងមុខ

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $150

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យ

ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsXv1RvN54HhENd-ylMyrdjC_NZADk-MlxxR_k3Iswb0yGBLQSTdvG0k0oVW9z-qgnEefBTGP4nAl4ofU9pdo7fi8D8-FVK1F4dzhV14GLCLSmxzTGe2xOWgdnG25gWw8k7mVYNpmLd7Mkg6WSmtGCjfNeSOl-DmWG4wxr4tKr6NGjEdf7FGWPdeH5arI/s1024/erRWyBow.jpeg