នៅលើបណ្តាញសង្គមមហាជនកំពុងតែចាប់អារម្មណ៍ស្រីស្អាតម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ជាពិសេសទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបង្ហើរសំឡេងក្នុងបទចម្រៀងមួយបទមានចំណងជើងថា «ចន្រ្ទារំពឹង»។ មិនចម្លែកនោះទេដែលនារីរូបនេះទទួលបានការសរសើរថាមានសម្រស់ស្រស់ស្អាតព្រោះនាងគឺជា ធីតាឯកសង្ក្រាន្ត២០២០។
ស្រីស្រស់ ប៊ុន្លឿម ពេជម្នី គឺជាម្ចាស់ជ័យលាភីលេខ២ក្នុងកម្មវិធី «ធីតាឯកសង្ក្រាន្ត២០២០» ជាអ្នកខេត្តសៀមរាប ដែលតារាម៉ូឌែល និងសម្តែង។ ដោយមានសម្រស់ស្រស់សោភានាងទទួលបានឱកាសការងារជាច្រើនទៅការថតសំអាងការ។
អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែមានរូបសម្រស់ និងសមត្ថភាពខាងលើនោះទេ តែធីតាឯកសង្ក្រាន្ត២០២០រូបនេះកំពុងតែធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីបង្ហើរសំឡេងទៅលើបទចម្រៀងមានចំណងជើងថា «ចន្រ្ទារំពឹង» ដែលជាសំនៀងដើមរបស់តារាចម្រៀង ចេន សាយចៃ។
នៅលើគណនីទិកតុករបស់ ពេជម្នី មានឈ្មោះថា selinaa ក្រោយពីបង្ហោះរីដេអូដែលខ្លួនច្រៀងបទខាងលើនេះរួចត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងដោយពោលសរសើររូបនាងថា ស្អាត ឆ្លាត ហើយថែមទាំងច្រៀងពីរោះទៀត រួមទាំងមតិយោបល់សរសើរនាងជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ ពេជម្នី ក៏ទទួលបានការកោតសរសើរពីទឹកដមសំឡេងរបស់នាងដូចគ្នាក្រោយពីCOVERបទពីដើមមួយបទមានចំណងជើងថា «ផ្ការីកលើមេឃ»៕










