កាលពីព្រឹកថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី បានទទួលការគំរាមកំហែងពីក្រុមភេវរករ ថានឹងបំផ្ទុះគ្រាប់១៨ទីតាំង ផ្ដោតលើអគាររដ្ឋាភិបាល និងស្ថានទូតសំខាន់ៗទូទាំងប្រទេសិង្ហបុរី។

កងកម្លាំងពិសេសសិង្ហបុរី (SPF) បានបើកការស្រាវជ្រាវ និងរឹតបន្តឹងសន្តិសុខជាខ្លាំង ខណៈការរុករកឱ្យរយៈពេល១ថ្ងៃមិនទាន់មានរកឃើញគ្រាប់បែកណាមួយនោះទេ។Bomb threats at 18 locations including government buildings; police found no items of security concern - CNA

ទាក់ទងនឹងករណីនេះ កងកម្លាំងពិសេសសិង្ហបុរី យល់ឃើញថាវាគ្រាន់តែសារគំរាម ឬការបោកបញ្ឆោតរបស់ក្រុមភេវរករ ដែលបានផ្ញើ E-mail ចូលមកកាន់​​ Mail រដ្ឋបាលភិបាលសិង្ហបុរីតែប៉ុណ្ណោះ។

បើតាមព័ត៌មានដែលបានបែកធ្លាយ បញ្ជាក់ថានៅក្នុង Mail នោះ ក្រុមភេវរករ គ្រោងនឹងបំផ្ទុះអគារក្រសួងនិរន្តរភាព និងបរិស្ថាន។18 locations in Singapore receive alleged bomb threats on Aug 23, no 'items of security concern' found: Police - TODAY

ប៉ូលីសសិង្ហបុរី (SPF) បន្ថែមថា៖”ប៉ូលីសកំពុងស៊ើបអង្កេតករណីនៃការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រភពនៃ Mail ដែលបានផ្ញើចូលរាជរដ្ឋាភិបាល។ ជនល្មើស ដែលប្រព្រឹត្តិអំពើនេះ នឹងជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ ពិន័យជាប្រាក់អតិបរមា ៥០,០០០ដុល្លារសិង្ហបុរី (ស្មើនឹង ៣៦,៨០០ដុល្លារអាមេរិក)៕Singapore police investigate bomb threats at 18 locations | Free Malaysia Today (FMT)Singapore police investigate bomb threats at 18 locations

ប្រភព៖ CNA