ភ្លេចៗខ្លួនចំណងស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ និងអ្នកជំនួញអនឡាញ ឡុង ម៉ានីន មានរយៈពេល១ឆ្នាំហើយ ខណៈកន្លងមកនេះអ្នកទាំងពីរជួបព្យុះភ្លៀងរាប់មិនអស់ ឈ្លោះបែកៗ ខឹងងរងក់ដាក់គ្នាជាញយដងក៏មិនបែបគ្នាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ភិទិ បានធ្វើឱ្យគូស្នេហ៍ខ្លួនរំភើបចិត្តឡើងស្រក់ទឹកភ្នែកពេលលោកទៅ Surprise នាងដល់បន្ទប់តែម្តងជាមួយបាច់ផ្កាដ៏ស្រស់ស្អាតរួមជាមួយខំខេក។

ប៉ុន្មានថ្ងៃមុន អ្នកនាង ឡុង ម៉ានីន ដែលគេស្គាល់ថាជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ បានបង្ហោះសារប្លែកៗហាក់ដូចជារូបនាងកំពុងតែមានបញ្ហារកាំរកូសជាមួយ ភិទិ ដែលធ្វើឱ្យមហាជនផ្តើមសង្ស័យថាពួកគេទំនងមានរឿងឈ្លោះទាស់ទែងជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK26J-aL-efridzFU5J1u7tVBMKjsGnn7bdgySDI39Lup0UEfyOJ9EChRTnjswBFPxBDfz3Do5pmBFj7fOj5H98gUioO4VFHBR1jQTTBF9OjiW0F69PrxwFlA0mw-2U2_YQZRWTDe6WEdr1pvFHXt6PpISo4pN2dpWstwXxrl-eHGkDZH3swS4wJkqNG8/s1265/369901029_285568447573624_5988405994851181686_n.jpg
ទោះបីជាខឹងអន់ចិត្តនឹងគ្នាក្តី ប៉ុន្តែអ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រក្តីស្នេហ៍ពួកគេចាប់ផ្តើមមានរស្មីវិញបន្ទាប់ពីគេឃើញ ភិទិ និងគូស្នេហ៍ ប្រារព្ធខួបចំណងស្នេហ៍រយៈពេល១ឆ្នាំជាមួយគ្នា។

ជាមួយគ្នានេះដែរ នៅលើផេករបស់ ភិទិ បានបង្ហោះវីដេអូមួយដែលរូបគេទៅ Surprise ម៉ានីន ទោះបីជាកំពុងប្រឈមបញ្ហាជាមួយគ្នាតែគេមិនភ្លេចថ្ងៃគម្រប់ខួបនៃសេចក្តីស្រលាញ់ដែលមានរយៈពេល១ឆ្នាំនេះដែរ។ ភិទិ ក៏បានសរសេរចំណងជើងដែរថា

«ផុសអោយណាណីម្ដងមើល បើប៉ុណ្ណឹងហើយមិនត្រូវគ្នាទៀត ដឹងនិយាយថាមិច រៀនSurprise លើកដំបូង កុំមើល មុខដូចស្អីមិនដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6yx6FTaUztEHyqrqtueMlv9U7a7b1IJwmJ2b0F3HgEikyBeRfrCIed7eZt6NF3YfDqWIOr_hOFhiQhYAkVMs0K0VjhOtVhSIVR2g6Bz-v4D8J3UxQ8-Py1VKt2cQJSQyE385GJeIyzsX9oOWlhlR8Jv2t6C7iMEWHn06CE0wNALYEiaU6FAIl11SjRTc/s1153/369849178_870236461340582_3739007000711435827_n.jpg

តាមរយៈវីដេអូនោះគេសង្កេតឃើញថា គូស្នេហ៍របស់ ភិទិ រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកសូម្បីអ្នកដែលបានទស្សនាវីដេអូនោះហើយក៏បានចូលទៅខម្មិនយ៉ាងច្រើនថាពួកគេក៏ស្រក់ទឹកភ្នែកដែរនៅពេលបានទស្សនាវីដេអូ Surprise របស់ភិទិ ទៅកាន់ ម៉ានីន ព្រមទាំងបានខម្មិនជូនពរឱ្យពួកគេស្រលាញ់គ្នាឱ្យបានច្រើនៗផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRhaZtWIdVFx_oVALrPQcJpEZ8U3rvk2xI14YFNEUEZGv5XgxhRYx2lHRW7wRYCv9ly9RINz4yZxd3McUIpceqLTde50jRQqRrZeefMxYDfkysct5NCPz6rFzQqgER1iUC37wVaC9Qp0Hh3PUaO72gQbkA2UODe0n8pordd6gqsEt3el_mb7R4nfWlII/s1285/369845744_870236344673927_8076645616695615660_n.jpg