ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ «រឿងឡៅ ឆៅនី» បានចុះផ្សាយថា អ្នកប្រកបរបរលក់កញ្ឆាដែលជាជនបរទេសបានដើរបាញ់ផ្សែងកញ្ឆានៅតាមផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រប៉ាតង និងជាការផ្សព្វផ្សាយពាណិជ្ជកម្មហាងកញ្ឆារបស់ពួកគេ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋ មន្ត្រីសមត្ថកិច្ចបានចុះត្រួតពិនិត្យលិខិតអនុញ្ញាត និងឱ្យពួកគេអនុវត្តតាមបទប្បញ្ញត្តិដែលបានកំណត់ បន្ទាប់មក ក៏នាំខ្លួនពួកគេមកសាកសួរបន្ថែម មុននឹងចាត់ការតាមផ្លូវច្បាប់បន្តទៀត ។ร้องสอบชาวต่างชาติ โชว์คอนเทนต์เครื่องพ่นควันโปรโมทร้านกัญชาทั่วซอยบางลาป่าตอง  - สยามรัฐ

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋថៃរស់នៅម្តុំផ្លូវបាងឡាប៉ាតង ប្តឹងថា មានការបាញ់ផ្សែងកញ្ឆានៅតាមផ្លូវយ៉ាងអនាធិបតេយ្យដាក់ភ្ញៀវទេសចរ ដើម្បីផ្សព្វផ្សាយពីហាងលក់កញ្ឆានៅខេត្តភូកេត ។ ក្រោយមក កម្លាំងសមត្ថកិច្ច និងភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យនៅតាមទីកន្លែងផ្សេងៗតាមការប្តឹងរបស់ពលរដ្ឋឃើញថា អ្នកដើរបាញ់ផ្សែងកញ្ឆានៅតាមផ្លូវនេះ គឺជាជនបរទេស ព្រោះចង់ផ្សព្វផ្សាយហាងលក់កញ្ឆាថ្មីរបស់ខ្លួននៅជិតអាកាសយានដ្ឋានភូកេត ។

សមត្ថកិច្ចឱ្យដឹងថា នឹងធ្វើការសាកសួរពួកគេបន្ថែមទៀត មុននឹងចាត់ការតាមផ្លូវច្បាប់ប្រទេសថៃ ព្រោះការបាញ់ផ្សែងកញ្ឆាយ៉ាងអនាធិបតេយ្យនេះបានធ្វើឱ្យប៉ះពាល់ និងរំខានដល់ពលរដ្ឋរស់នៅក្នុងតំបន់ ។ ពួកគេបាញ់ផ្សែងកញ្ឆាដាក់មនុស្សម្នាដែលដើរនៅតាមផ្លូវបាងឡាប៉ាតង ព្រោះផ្លូវនេះសម្បូរភ្ញៀវទេសចរមកកម្សាន្តច្រើន ប៉ុន្តែពួកគេមិនមែនបើកហាងកញ្ឆានៅតំបន់នេះទេ ។ต่างชาติหัวใสหวังโปรโมตร้านกัญชา ทำคอนเทนต์พ่นควันให้พี้ย่านป่าตอง (คลิป)

ពលរដ្ឋថៃនៅតំបន់នេះនិយាយថា ៖ «ពួកគេមកផ្សព្វផ្សាយហាងលក់កញ្ឆារបស់ខ្លួនដែលប្រុងនឹងបើកថ្មី ប៉ុន្តែពួកគេមិនដឹងពីច្បាប់ទម្លាប់នៅប្រទេសថៃ ។ ដូច្នេះ សមត្ថកិច្ចត្រូវអនុវត្តការងារឱ្យបានច្បាស់លាស់ជាងនេះ ជាពិសេស រឿងកញ្ឆា ។ អាជ្ញាធរត្រូវកំណត់ថា តើឱ្យពួកគេលក់កញ្ឆាទៅឱ្យអតិថិជននៅកន្លែងណាឱ្យច្បាស់លាស់ ហើយមិនមែនមកដើរផ្សព្វផ្សាយតាមកន្លែងសាធារណៈធ្វើឱ្យប៉ះពាល់គេឯងបែបនេះទេ» ។

ពលរដ្ឋថៃបានបញ្ចេញយោបល់ក្នុងបណ្តាញសង្គមថា ៖ «វាជាផលកម្ម អ្នកដទៃគេមិនចង់ជក់កញ្ឆា ប៉ុន្តែមកទទួលផ្សែងកញ្ឆាដែរ ។ គួរឱ្យខ្លាចណាស់ អ្នកជក់កញ្ឆាដែលបាត់បង់ស្មារតី ហើយនៅថ្ងៃមុខ តើនឹងមានការប្រព្រឹត្តទង្វើអាក្រក់ដាក់គ្នាដែរឬទេ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «ប្រទេសថៃបានដើរមកដល់ចំណុចនេះមែនទេ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «បើផ្សព្វផ្សាយពាណិជ្ជកម្មពីស្រាបៀរ គឺខុសច្បាប់ប្រទេសថៃ ប៉ុន្តែបើផ្សព្វផ្សាយកញ្ឆា បែរជាត្រឹមត្រូវតាមច្បាប់ទៅវិញ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «បើបែបនេះ មិនគួរទៅកម្សាន្តនៅទីនោះទេ» ៕ร้องสอบชาวต่างชาติ  โชว์คอนเทนต์เครื่องพ่นควันโปรโมทร้านกัญชาทั่วซอยบางลาป่าตอง - สยามรัฐ